-
ជម្លោះប្រដាប់អាវុធក្នុងឆ្នាំ ២០២៣ កើនឡើងខ្ពស់បំផុត ចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទី២

អូស្លូ៖ ជម្លោះប្រដាប់អាវុធកាន់តែច្រើនបានកើតឡើងនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២៣ ពោលច្រើនជាងបណ្តាឆ្នាំផ្សេងៗទៀត ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរ នេះបើយោងតាមការសិក្សារបស់ប្រទេសន័រវេស ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអូស្លូ ហៅកាត់ថា (PRIO) បានឱ្យដឹងថា កាលពីឆ្នាំមុន មានជម្លោះចំនួន៥៩ករណី ដែលក្នុងនោះ ២៨ករណីស្ថិតនៅក្នុងទ្វីបអាហ្រ្វិក។ ប៉ុន្តែចំនួនប្រទេសដែលជួបប្រទះជម្លោះបានធ្លាក់ចុះពី៣៩ប្រទេសក្នុងឆ្នាំ ២០២២ មកត្រឹម៣៤ប្រទេស។ ចំនួនអ្នកស្លាប់នៅក្នុងការប្រយុទ្ធក៏បានធ្លាក់ចុះពាក់កណ្តាលផងដែរ មកនៅត្រឹម ១២២,០០០នាក់ បើធៀបនឹងឆ្នាំមុន នេះបើយោងតាមទិន្នន័យដែលប្រមូលបានដោយសាកលវិទ្យាល័យ Uppsala របស់ប្រទេសស៊ុយអែត អង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិនានា។ តួលេខនេះនៅតែជាចំនួនខ្ពស់បំផុតទីបី ចាប់តាំងពីឆ្នាំ ១៩៨៩ ដោយសារតែការកើតមានសង្រ្គាមនៅអ៊ុយក្រែន និងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន។ ខណៈពេលដែលតួលេខអ្នកស្លាប់ក្នុងសមរភូមិបានថយចុះកាលពីឆ្នាំមុន ចំនួនដែលប្រមូលបានសម្រាប់រយៈពេល៣ឆ្នាំចុងក្រោយនេះ គឺជាចំនួនខ្ពស់បំផុត បើធៀបនឹង ៣០ឆ្នាំមុន។ ជម្លោះប្រដាប់អាវុធសរុបចំនួន២៨ករណី ត្រូវបានចុះបញ្ជីនៅទ្វីបអាហ្រ្វិក បន្ទាប់មកអាស៊ីមាន១៧ករណី មជ្ឈិមបូព៌ាមាន១០ករណី អឺរ៉ុបមាន៣ករណី និងអាមេរិកមានមួយករណី។ យោងតាមរបាយការណ៍របស់វិទ្យាស្ថាន PRIO បាន ឲ្យ ដឹង ថា ការ កើន ឡើង នៃ ជម្លោះ…
-
ក្រុមហ៊ុនបន្ទះឈីប Intel បញ្ឈប់ការពង្រីករោងចក្រតម្លៃ ២៥ពាន់លានដុល្លារនៅអ៊ីស្រាអែល

ហ៊្សេរុយសារឡឹម៖ ក្រុមហ៊ុន Intel កំពុងបញ្ឈប់ការពង្រីកគម្រោងរោងចក្រដ៏ធំមួយក្នុងប្រទេសអ៊ីស្រាអែល ដែលខ្លួនគ្រោងបង្កើនការចំណាយបន្ថែមចំនួន ១៥ពាន់លានដុល្លារទៀត សរុប ២៥ពាន់លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតបន្ទះឈីបខ្នាតយក្ស។ ក្រុមហ៊ុនបន្ទះឈីបអាមេរិក Intel កាលពីខែធ្នូ បាននិយាយថា ខ្លួននឹងពង្រីកគម្រោងមានតម្លៃ ១០ពាន់លានដុល្លារ ដែលកំពុងដំណើរការនៅឯទីតាំង Kiryat Gat ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល ដែលបច្ចុប្បន្នកំពុងសាងសង់។ ប៉ុន្តែក្រុមហ៊ុន Intel កាលពីថ្ងៃចន្ទបានប្រកាសបញ្ឈប់គម្រោងពង្រីករោងចក្រផលិតបន្ទះឈីបនៅប្រទេសអ៊ីស្រាអែល ទាំងដែលមិនបានផ្តល់ហេតុផល ហើយក៏មិនជាប់ទាក់ទិននឹងជម្លោះ ដែលកំពុងបន្តជាមួយក្រុមហាម៉ាសនៅហ្គាហ្សាដែរ។ យ៉ាងណាមិញ ក្រុមហ៊ុន Intel បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែលនៅតែជាកន្លែងផលិត និងជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ R&D សកលដ៏សំខាន់មួយរបស់យើង ហើយយើងនៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះការវិនិយោគក្នុងតំបន់នេះ។ Intel បន្តថា ការគ្រប់គ្រងគម្រោងខ្នាតធំ ជាពិសេសនៅក្នុងឧស្សាហកម្មរបស់យើង ជារឿយៗពាក់ព័ន្ធនឹងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរពេលវេលា។ ហើយការសម្រេចចិត្តណាមួយ គឺផ្អែកលើលក្ខខណ្ឌអាជីវកម្ម សក្ដានុពលទីផ្សារ និងការគ្រប់គ្រងដើមទុនប្រកបដោយការទទួលខុសត្រូវ។ យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ Intel បានឱ្យដឹងថា អ៊ីស្រាអែល គឺជាប្រទេសធំជាងគេទី៣ សម្រាប់ប្រតិបត្តិការរបស់ Intel បន្ទាប់ពីសហរដ្ឋអាមេរិក និងអៀរឡង់។ ក្នុងកំឡុងឆ្នាំ ២០១០…
-
ភាពអស្ចារ្យរបស់ប្រព័ន្ធធារាសាស្រ្តនៃទីក្រុងអង្គរ

-
មនុស្សពេញវ័យអាយុចន្លោះពី២០ ទៅ ៧៩ឆ្នាំ នៅជុំវិញពិភពលោកប្រមាណ ៥៣៧លាននាក់ ឬស្មើនឹង ១០,៥%នៃប្រជាជនសរុប កំពុងមានជំងឺទឹកនោមផ្អែម

ប៉ាគីស្ថាន ជាប្រទេសដែលមានអត្រាអ្នកជំងឺទឹកនោមផ្អែមខ្ពស់បំផុតនៅលើពិភពលោក ពោលគឺមានរហូតដល់ ៣០,៨%នៃប្រជាជន។ នៅអាស៊ាន ម៉ាឡេស៊ី ជាប្រទេសដែលមានអ្នកកើតជំងឺទឹកនោមផ្អែកខ្ពស់ ពោលគឺ ១៩% ។ សិង្ហបុរីមានប្រមាណ ១១,៦%។ ប្រ៊ុយណេមានប្រមាណ ១១,១%។ អាមេរិក និងចិនមានប្រមាណ ១០,៧%។ ឥណ្ឌូណេស៊ី មាន១០,៦% ។ ថៃមាន៩,៧%។ យ៉ាងណាមិញ កម្ពុជាមានត្រឹមប្រមាណ ៧,៣%ប៉ុណ្ណោះ – Visual Capitalist #ams1minute
-
អបអរសាទរខួបទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ (World Day Against Child Labour) ក្រោមប្រធានបទ៖

-
សម្តេចធិបតី៖ “ការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាមូលដ្ឋានដ៏ចាំបាច់បំផុត

ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ដែលប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។ ការអនុវត្តវិធានការគន្លឹះនេះ ក៏ជាបុរេលក្ខខណ្ឌនៃការសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ថា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ កម្ពុជា ជាសង្គមជាតិមួយដ៏រស់រវើក ដោយមានរដ្ឋរឹងប៉ឹង មានអភិបាលកិច្ចល្អ និងស្ថាប័នរឹងមាំ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយបម្រើជាតិ និងប្រជាជន ប្រកបដោយប្រសិទ្ធភាព នៅក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ (Dynamics of Stakeholder System)”។ #ams1minute
-
ធ្លាក់យន្តហោះស្លាប់អនុប្រធានាធិបតី ម៉ាឡាវី

បរទេស៖ ប្រធានាធិបតីនៃប្រទេសម៉ាឡាវី លោក Lazarus Chakwera កាលពីថ្ងៃអង្គារ បានប្រកាសពីការស្លាប់អនុប្រធានាធិបតី Saulos Chilima ជាមួយនឹងអ្នកដំណើរផ្សេងៗទៀត ក្នុងហេតុការណ៍ធ្លាក់យន្តហោះ។ ប្រធានាធិបតីនៃប្រទេសស្ថិតនៅភាគអាគ្នេយ៍នៃប្លុកអាហ្រ្វិក រូបនេះ បានថ្លែងថា «ពុំមាននរណាម្នាក់ មានជីវិតនោះឡើយ ហើយវាគឺជាសោកនាដកម្មដ៏គួរឱ្យភ័យខ្លាចជាទីបំផុត»។ ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីក្រុមអ្នករុករក បានរកឃើញបំណែកយន្តហោះ នៅក្នុងព្រៃអ័ព្ទ ពោលគឺបន្ទាប់ចំណាយពេលអស់ជាច្រើនម៉ោង ស្វែងរកយន្តហោះបាត់ចេញពីរ៉ាដា ដែលផ្ទុកលោកអនុប្រធានាធិបតី និង មនុស្សចំនួន៩នាក់ផ្សេងទៀត។ ក្នុងចំណោមមនុស្សលើយន្តហោះ ក៏រួមមានទាំង អតីតជំទាវទី១ របស់ប្រទេសម៉ាឡាវី គឺលោកស្រី Shanil Dzimbiri ទៀតផង។ យន្តហោះបានចេញដំណើរពីរដ្ឋធានី Lilongwe នៅម៉ោង ៩៖០០នាទីព្រឹកថ្ងៃចន្ទ។ ដំបូងឡើយ យន្ដហោះនេះគ្រោងនឹងចុះចត នៅឯអាកាសយានដ្ឋាន Mzuzu ប៉ុន្តែដោយសារកត្តាអាកាសធាតុមិនអំណោយផល អាជ្ញាធរអាកាសចរណ៍បានបញ្ជាឱ្យយន្តហោះវិលត្រឡប់មកចុះចតនៅកន្លែងផ្សេងវិញ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
Start Up អង់គ្លេសកែច្នៃទឹករលក បង្កើតជាថាមពលស្អាត

ក្រុមហ៊ុនធុរកិច្ចចាប់ផ្តើមថ្មី ឬ Start Up នៅអង់គ្លេស Spiralis Energy កំពុងស្វែងរកការអនុញ្ញាត ពីរដ្ឋាភិបាល ឱ្យសាកល្បង ម៉ាស៊ីនបង្កើតប្រភពថាមពល ដែលកែច្នៃពីទឹករលក នៅតំបន់ Alderney ភាគខាងជើងបំផុត នៃប្រជុំកោះអង់គ្លេស Channel Islands។ ប្រសិនបើជោគជ័យ ការសាកល្បងនេះអាចនាំឱ្យមានឱកាសចំណេញខាងសេដ្ឋកិច្ច និងជាប្រភពថាមពលកកើតឡើងវិញ ឬថាមពលស្អាតជួយដល់បរិស្ថាន សម្រាប់តំបន់ Alderney ទាំងមូល។ គណៈកម្មាធិការគោលនយោបាយ និងហិរញ្ញវត្ថុប្រចាំតំបន់ Alderney ហៅកាត់ PFC បានបញ្ជាក់ពីការគាំទ្ររបស់ខ្លួន ជាគោលការណ៍ សម្រាប់ការសាកល្បង ក្រោមគោលបំណងជំរុញថាមពលស្អាត ប៉ុន្តែបានស្នើសុំ ឲ្យមានការបង្ហាញលម្អិតបន្ថែម ពីក្រុមហ៊ុន Spiralis មុនពេលយល់ព្រម លើការសាកល្បង។ ប្រធាន PFC លោក Nigel Vooght បានចាត់ទុកថា នេះគឺឱកាសមួយក្នុងការប្រើប្រាស់ ធនធានទឹកជំនន់ សម្រាប់បង្កើតថាមពលពីទឹករលក។ Spiralis ក៏បានសហការ ជាមួយកំពង់ផែ នៅតំបន់ Alderney ដើម្បីសិក្សាពីការប្រើប្រាស់ទីតាំងដំឡើងម៉ាស៊ីន…
-
Influencer ប៉ូឡូញឡើងអគារខ្ពស់នៅអាហ្សង់ទីន

បរទេស៖ លោក Marcin Banot ដែលមានអ្នកតាមដានរាប់សែននាក់ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន កាលពីថ្ងៃអង្គារ បានសម្រេចចិត្តឡើងលើអគារកម្ពស់ ៣០ជាន់ នៅប្រទេសអាហ្សង់ទីន ប៉ុន្តែ ត្រូវបានក្រុមអាជ្ញាធរជំនាញ ស្ទាប់ចាប់ឃាត់វិញ នៅត្រឹមជាន់ទី២៥។ អគារមួយនេះស្ថិតក្នុងទីក្រុង Buenos Aires។ បុគ្គលិកល្បីក្នុងបណ្តាញសង្គម ឬ Influencer រូបនេះ មានពាក់អាវរបស់កីឡាករបាល់ទាត់អាហ្សង់ទីន Lionel Messi ទៀតផង។ បុរស វ័យ ៣៦ឆ្នាំរូបនេះ ធ្លាប់បានអនុវត្តការឡើងលើអគារ ទម្រង់ស្រដៀងគ្នានេះ នៅក្នុងប្រទេសផ្សេងទៀតហើយមានអ្នកតាមដានរាប់សែននាក់ ក្នុងបណ្តាញសង្គម ដូចជា YouTube ជាដើម។ ក្រុមអ្នកពន្លត់អគ្គីភ័យជាង ៣០នាក់ ក៏ដូចជា រថយន្តសង្គ្រោះបន្ទាន់ និងប៉ូលីសចល័តបានចូលរួមក្នុងប្រតិបត្តិការ ផ្អាកសកម្មភាពនេះ។ អាជ្ញាធរបានរាយការណ៍ថា បុរសរូបនេះបានព្យាយាមឡើងអគារមួយនេះម្តងរួចមកហើយ កាលពីសប្តាហ៍មុន ប៉ុន្តែត្រូវបានប៉ូលិសឃាត់ខ្លួនទាន់។ បន្ទាប់ពីត្រូវបានពិនិត្យដោយបុគ្គលិកពេទ្យ លោក Banot ត្រូវបានផ្ទេរទៅស្ថានីយ៍ប៉ូលីស ហើយលោកនឹងត្រូវសងការខូតខាត សម្រាប់ហេតុការណ៍នេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
ថៃសង់ផ្លូវដែកល្បឿនលឿនភ្ជាប់ព្រលានអន្តរជាតិធំៗ នៅឆ្នាំក្រោយ

កាសែតថៃ The Nation បានចេញផ្សាយ នៅថ្ងៃអង្គារនេះ ដោយផ្អែកតាម ប្រភពពីក្រុមប្រឹក្សាភិបាលច្រករបៀងសេដ្ឋកិច្ចភាគខាងកើត ហៅកាត់ EEC ឲ្យដឹងថា បណ្តាញផ្លូវដែកល្បឿនលឿន តភ្ជាប់អាកាសយានដ្ឋានអន្តរជាតិចំនួនបី រួមមាន ព្រលាន Don Mueang, Suvarnabhumi និង U-Tapao គ្រោងនឹងចាប់ផ្តើមសាងសង់ ជាផ្លូវការ នៅខែមករា ឆ្នាំ២០២៥។ គម្រោងនេះត្រូវបានបង្ហាញឲ្យដឹង ក្នុងកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចំនួនបួនរបស់ EEC ដែលដឹកនាំដោយ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ កាលពីថ្ងៃចន្ទ។ The Nation បានឲ្យដឹងដែរថា គម្រោងនេះ ធ្លាប់ត្រូវបានគណៈរដ្ឋមន្ត្រីថៃ ឯកភាព តាំងពីខែមីនា ឆ្នាំ២០១៨ ប៉ុន្តែទើបត្រូវអាជ្ញាធរផ្លូវដែកថៃ ហៅកាត់ SRT និងដៃគូឯកជនបានស្នើសុំពិនិត្យគម្រោងឡើងវិញ។ EEC បាននិយាយថា ផែនការសាងសង់ ត្រូវបានគេរំពឹងថា នឹងបញ្ជូនទៅគណៈរដ្ឋមន្ត្រីថៃ នៅខែកក្កដា។ ក្រោយពេលទទួលបានការយល់ព្រម ភាគីដៃគូឯកជននឹងទទួលបានការជូនដំណឹង ដើម្បីបន្តសកម្មភាព។ ប៉ុន្តែការចេញផ្សាយចុងក្រោយរបស់ The Nation មិនបានបញ្ជាក់ពីតម្លៃសរុប នៃការវិនិយោគ និងប្រវែងសរុប នៅឡើយទេ។ បើតាមផ្អែកប្រភពពីកាសែត…