Category: One-Minute

  • ក្នុងខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មីចំនួន ២៤គម្រោង

    ក្នុងខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មីចំនួន ២៤គម្រោង

    និងគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង ដែលទំហំវិនិយោគមានប្រមាណ ២៤៦លានដុល្លារ និងអាចបង្កើតការងារបានជាង ១៥ពាន់កន្លែងជូនប្រជាពលរដ្ឋ។ ប្រភព៖ សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ #ams1minute

  • របាយការណ៍នៅថ្ងៃទី១០ មិថុនា

    របាយការណ៍នៅថ្ងៃទី១០ មិថុនា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៥នាក់ និងរបួស ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១១នាក់។ ៣. គ្រឿងញៀន ៤០ករណី ឃាត់ខ្លួនជនសង្ស័យ ១០៦នាក់។ ៤. កូវីដ ករណីថ្មី ៣នាក់ អ្នកជាសះស្បើយ ៥នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១១ មិថុនា ២០២៤ #ams1minute

  • បណ្ណាល័យសាធារណៈមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការផ្ដល់ចំណេះដឹងទៅកាន់សាធារណជន

    បណ្ណាល័យសាធារណៈមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការផ្ដល់ចំណេះដឹងទៅកាន់សាធារណជន

    វៀតណាម មានបណ្ណាល័យសាធារណៈច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ ដោយមានចំនួនសរុប ៦ ៦៩១ទីតាំង។ ថៃជាប់ចំណាត់ថ្នាក់លេខ២ ដោយមានបណ្ណាល័យចំនួន ២ ១១៦ ទីតាំង ហើយម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់លេខ៣ ដោយមានបណ្ណាល័យចំនួន ១ ៣៩២ទីតាំង។ ហ្វីលីពីន ឈរនៅលេខរៀងបន្ទាប់ ដោយមានបណ្ណាល័យសាធារណៈចំនួន ១ ១២៤ទីតាំង។ កម្ពុជា ឈរនៅចំណាត់ថ្នាក់ទី៥ ដោយមានបណ្ណាល័យសាធារណៈសរុបចំនួន ១ ១០០ទីតាំង ច្រើនជាងឥណ្ឌូណេស៊ី ដែលមានបណ្ណាល័យសាធារណៈសរុបចំនួន ១ ០៦២ទីតាំង។ ឡាវ សិង្ហបុរី ប្រ៊ុយណេ ទីម័រខាងកើត និងមីយ៉ាន់ម៉ា មានចំនួនក្រោម ១០០ទីតាំង – Seasia Stats #ams1minute

  • តបតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី សមាជិកក្រុមប្រឹក្សាខេត្ត

    តបតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី សមាជិកក្រុមប្រឹក្សាខេត្ត

    អាណត្តិថ្មី ដែលជាអង្គនីតិប្បញ្ញត្តិរបស់ថ្នាក់ក្រោមជាតិនៃខេត្តនៅតាមតំបន់ឆ្នេរ ត្រូវជំរុញដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិនិងស្គាល់ពីសក្តានុពលនៃច្រករបៀងសេដ្ឋកិច្ចរបស់ខេត្តរៀងៗខ្លួន ដើម្បីរួមគ្នាជាកម្លាំងស្នូលដ៏រឹងមាំដែលអាចប្រកួតប្រជែងជាមួយទីផ្សារក្នុងតំបន់ និងអន្តរជាតិបាន។ ប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា ខេត្តព្រះសីហនុ អាណត្តិទី៤ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ #ams1minute

  • ក្រុងកំពត ខេត្តកំពតការរៀបចំក្រុង នគរូបនីយកម្ម កម្ពុជាមាតុភូមិខ្ញុំ

    ក្រុងកំពត ខេត្តកំពតការរៀបចំក្រុង នគរូបនីយកម្ម កម្ពុជាមាតុភូមិខ្ញុំ

    🎥 MLMUPC #ams1minute

  • អាមេរិកស្នើអារ៉ាប់ ដាក់សំពាធហាម៉ាស់ ព្រមព្រៀងឈប់បាញ់

    អាមេរិកស្នើអារ៉ាប់ ដាក់សំពាធហាម៉ាស់ ព្រមព្រៀងឈប់បាញ់

    បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក្នុងពេលមានវត្តមាន នៅប្រទេសអេហ្ស៊ីប កាលពីថ្ងៃចន្ទ បានថ្លែងស្នើឱ្យរដ្ឋអារ៉ាប់ ជំរុញឲ្យបានខ្លាំងដល់ក្រុមហាម៉ាស ឯកភាពលើកិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្គាហ្សា ជាមួយអ៊ីស្រាអែល។ លោក Antony Blinken បានលើកឡើងថា បណ្តាមេដឹកនាំនៅមជ្ឈិមបូព៌ា គួរតែជំរុញក្រុមហាម៉ាស់ ឱ្យយល់ព្រមចំពោះសំណើ របស់សហរដ្ឋអាមេរិក បែបនេះ។ លោក Antony Blinken បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងគែរ ថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា មនុស្សភាគច្រើនលើសលប់ មិនថាពួកគេ នៅអ៊ីស្រាអែល នៅតំបន់ West Bank នៅហ្គាហ្សា… ពិតជាចង់ជឿជាក់លើអនាគតមួយ ដែលអ៊ីស្រាអែល និងប៉ាឡេស្ទីន នឹងរស់នៅដោយសន្តិភាព និងសន្តិសុខ»។ លោកបានលើកឡើងបែបនេះ បន្ទាប់ពីលោកបានជួបប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi នៅរដ្ឋធានគែរ ។ លោក Blinken បានទៅដល់ប្រទេសអេហ្ស៊ីប ដើម្បីជាការចាប់ផ្តើមដំណើរទស្សនកិច្ច ក្នុងតំបន់ ជំរុញឱ្យមានបទឈប់បាញ់…

  • លក្ខណសម្បត្តិទាំង៧ នៃគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព

    លក្ខណសម្បត្តិទាំង៧ នៃគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
  • នេប៉ាល់ប្រើ Drone ចិន បម្រើសេវាកម្មឡើងភ្នំ Everest ខ្ពស់បំផុតក្នុងលោក

    នេប៉ាល់ប្រើ Drone ចិន បម្រើសេវាកម្មឡើងភ្នំ Everest ខ្ពស់បំផុតក្នុងលោក

    ចិនបានទទួលជោគជ័យ លើការបង្ហោះយន្តហោះគ្មានមនុស្សបើក ឬ Drone ដឹកសម្ភារៈបម្រើសេវាកម្មឡើងភ្នំ Everest ជាលើកដំបូង មិនធ្លាប់មាន។ ភ្នំ Everest ជាភ្នំខ្ពស់បំផុតក្នុងពិភពលោកដែលស្ថិតនៅ ប្រទេសនេប៉ាល់ ជាប់ព្រំដែនជាមួយប្រទេសចិន។ ដ្រូន FlyCart 30 ឬ ហៅម្យ៉ាងទៀតថា ដ្រូន Qomolangma របស់ក្រុមហ៊ុនរដ្ឋចិន DJI ផ្ទុកសម្ភារៈទម្ងន់ ១៥គីឡូក្រាម រួមមានទាំងឧបករណ៍សង្គ្រោះបន្ទាន់ និងសំរាម ជាដើម ត្រឹម១២នាទី ទៅមក ទាំងថ្ងៃ ទាំងយប់ ក្នុងពេលហោះលើរយៈកម្ពស់ ជាង ៦០០០ម៉ែត្រ។ ការសាកល្បង Drone ប្រភេទនេះ បានចាប់ផ្តើមធ្វើតាំងពីខែមេសា រហូតទទួលបានជោគជ័យ កាលពីសប្តាហ៍មុន។ នេះបើតាមប្រភពពីក្រុមហ៊ុន។ លោកស្រី Christina Zhang នាយកយុទ្ធសាស្ត្រសាជីវកម្មជាន់ខ្ពស់ ប្រចាំនៅក្រុមហ៊ុន DJI បាននិយាយថា «ជាមួយនឹងសមត្ថភាពក្នុងការដឹកជញ្ជូនកាកសំណល់ និងការផ្គត់ផ្គង់ ប្រកបដោយសុវត្ថិភាព វាមានសក្តានុពល ក្នុងបដិវត្តន៍ភស្តុភារ លើភ្នំ សម្របសម្រួលកិច្ចខិតខំប្រឹងប្រែងសម្អាតសំរាម…

  • វៀតណាម៖ ទឹកជំនន់ និងការបាក់ដី ស្លាប់មនុស្សបីនាក់នៅភាគខាងជើង

    វៀតណាម៖ ទឹកជំនន់ និងការបាក់ដី ស្លាប់មនុស្សបីនាក់នៅភាគខាងជើង

    ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹង កាលពីថ្ងៃចន្ទថា ទឹកជំនន់ និងការបាក់ដី នៅភាគខាងជើងប្រទេសវៀតណាម បានសម្លាប់មនុស្ស ៣នាក់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ជាច្រើនថ្ងៃ ដែលបានធ្វើខូចខាតផ្ទះសម្បែង ជាច្រើនពាន់ខ្នង។ផ្លូវជាច្រើន បានរងការខូចខាត ថែមទាំងមានស្ពានមួយកន្លែងបាក់ទៀតផង។ ទឹកបានហូរចុះមកតាមផ្លូវដ៏ចោត នៃខេត្ត Ha Giang ដែលជាកន្លែងពេញនិយមសម្រាប់ដំណើរកម្សាន្ត ខណៈដែលយានយន្តបានក្រឡាប់ និងត្រូវបានទឹកជន់លិច។ អ្នកទេសចរបរទេស ប្រមាណ ៤០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់ទឹកជំនន់។ ផ្លូវជាច្រើន បានរងការខូចខាត ថែមទាំងមានស្ពានមួយកន្លែងបាក់ទៀតផង។ ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ នៅក្នុងខេត្តមួយនេះ មានតាំងពីថ្ងៃសៅរ៍មក។ ប្រទេសវៀតណាមតែងតែទទួលរងនូវអាកាសធាតុអាក្រក់ ក្នុងរដូវវស្សា ចន្លោះខែមិថុនា ដល់ខែវិច្ឆិកា។ កាលពីឆ្នាំមុន គ្រោះមហន្តរាយធម្មជាតិ រួមទាំងទឹកជំនន់ និងការរអិលបាក់ដី បានបណ្តាលឲ្យមនុស្ស ១៦៩នាក់ស្លាប់ ឬបាត់ខ្លួន នៅប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍។ អ្នកវិទ្យាសាស្ត្របានព្រមានថា ព្រឹត្តិការណ៍អាកាសធាតុខ្លាំងក្លា នៅទូទាំងពិភពលោក កាន់តែមានសភាពធ្ងន់ធ្ងរ និងញឹកញាប់ ដោយសារការប្រែប្រួលអាកាសធាតុ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • ថៃត្រៀមដំណើរការ តាក់ស៊ីតាមទូក អគ្គិសនី

    ថៃត្រៀមដំណើរការ តាក់ស៊ីតាមទូក អគ្គិសនី

    កាសែតថៃ BangkokPost បានចេញផ្សាយ នៅថ្ងៃចន្ទនេះ សេវាកម្មតាក់ស៊ីតាមទូកអគ្គិសនី ដែលត្រូវបានបង្កើតឡើង ដោយរដ្ឋបាលក្រុងបាងកក ហៅកាត់ BMA គ្រោងនឹងចាប់ផ្តើមដំណើរការ នៅខែកក្កដា ខាងមុខនេះ។ BMA គ្រោងនឹងចាប់ផ្តើមការពង្រីកសេវាកម្មនេះ នៅទូទាំងទីក្រុង ក្រោមកម្មវិធី ក្រុមហ៊ុន Krung Thep Thanakom Co (KT) ដែលជាសាខាអាជីវកម្ម របស់ BMA នេះបើតាមប្រភពដដែល។ នាយកគ្រប់គ្រងក្រុមហ៊ុន KT លោក Tharatporn Techakitkachorn បាននិយាយថា សម្រាប់ដំណាក់កាលសាកល្បង នឹងចាប់ផ្តើមដំណើរការនៅ ព្រែក Khlong Phadung Krung Kasem និងដៃព្រែកមួយចំនួន រួមទាំង Khlong Bang និង Lamphu។ លោកបាននិយាយទៀតថា អ្នកដំណើរនឹងអាចកក់សេវាកម្មនេះ តាមរយៈ App លើ ស្មាតហ្វូន ដូចសេវាកម្មតាក់ស៊ីលោកគោកដែរ។ BMA អះអាងថា សេវាកម្មសាធារណៈនេះ…