-
ថៃចាប់មនុស្សជាង ១ម៉ឺននាក់ ជុំវិញករណីឆបោកតាមអ៊ីនធឺណិត

បាងកក៖ នៅក្នុងការបង្រ្កាបដ៏ធំមួយពាក់ព័ន្ធនឹងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណិតក្នុងរយៈពេល៧ខែមកនេះ ប៉ូលីសថៃបានចាប់ខ្លួនជនសង្ស័យជាង ១៤,០០០នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកតាមរយៈទូរស័ព្ទ, ផែនការវិនិយោគក្លែងក្លាយ និងគេហទំព័រល្បែងអនឡាញជាដើម។ ប្រតិបត្តិការដ៏ក្តៅគគុកនេះ ក៏បាននាំទៅដល់ការបង្កកទ្រព្យសម្បត្តិរហូតដល់ជាង ១២៣លានដុល្លារ ហើយការពិភាក្សាកំពុងដំណើរការជាមួយការិយាល័យប្រឆាំងនឹងការលាងលុយកខ្វក់ (Amlo) អំពីរបៀបដែលលុយទាំងនេះ អាចត្រូវបានបែងចែកក្នុងចំណោមជនរងគ្រោះ។ អ្នកនាំពាក្យរងប៉ូលិសថៃ លោក Siriwat Depor បាននិយាយថ្មីៗនេះថា បន្ទាប់ពីមានការណែនាំពីនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin និងអគ្គស្នងការនគរបាលជាតិស្តីទី លោក Kittirat Panpet អាជ្ញាធរថៃកំពុងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា។ កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ បានផ្តល់លទ្ធផលយ៉ាងច្រើននៅក្នុងវិស័យសំខាន់ៗចំនួនបី ក្នុងនោះរួមមានការបង្ក្រាបឧក្រិដ្ឋជន, ការរំខានដល់ហេដ្ឋារចនាសម្ព័ន្ធ និងការរុះរើបណ្តាញហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជន។ អាជ្ញាធរថៃបានចាប់ខ្លួនជនសង្ស័យប្រមាណ ១៤,៨២៦នាក់ ដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការខុសច្បាប់ គិតចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។ ហើយនៅចន្លោះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ អាជ្ញាធរថៃបានបង្កកដោយជោគជ័យនូវទឹកប្រាក់ជាង ១២៣លានដុល្លារ៕ ប្រភព៖ The Nation ប្រែសម្រួលដោយ៖…
-
ម៉ាឡេស៊ីដាក់គោលដៅស្រូបទាញភ្ញៀវទេសចរក្នុងស្រុក ២២០លាននាក់

គូឡាឡាំពួរ៖ វិស័យទេសចរណ៍ម៉ាឡេស៊ីកំពុងខិតខំប្រឹងប្រែងលើកកម្ពស់ការធ្វើដំណើរក្នុងស្រុក ដើម្បីសម្រេចឱ្យបាន២៥ភាគរយ នៃគោលដៅភ្ញៀវទេសចរប្រមាណ ២២០លាននាក់នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៤ នេះបើតាមការបញ្ជាក់របស់អគ្គនាយកនៃក្រសួងទេសចរណ៍ម៉ាឡេស៊ី លោក Manoharan Periasamy។ លោក Periasamy បានគូសបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤នេះ ក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី បានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរក្នុងស្រុកប្រមាណ ២២០លាននាក់ ដោយចំណាយថវិកាសរុបប្រហែល ១ពាន់លានដុល្លារ។ លោកបន្តថា ដើម្បីធានាថា យើងអាចសម្រេចបាននូវគោលដៅនេះ យើងនឹងពង្រឹងសកម្មភាពផ្សព្វផ្សាយ ក្នុងគោលបំណងឈានទៅដល់គ្រប់ផ្នែកនៃសង្គម។ លោកបន្ថែមថា ក្រសួងទេសចរណ៍ម៉ាឡេស៊ីកំពុងចាត់វិធានការស្របតាមទិសដៅយុទ្ធសាស្ត្រ នៃវិស័យទេសចរណ៍ក្នុងស្រុក ដើម្បីបង្កើនការមកដល់នៃភ្ញៀវទេសចរក្នុងស្រុក, ជំរុញការធ្វើដំណើរអន្តររដ្ឋ និងលើកទឹកចិត្តសម្រាប់ផែនការធ្វើដំណើរកំសាន្តក្នុងឱកាសវិស្សមកាល។ ហើយនៅក្នុងត្រីមាសទីមួយឆ្នាំនេះ យើងរំពឹងថា នឹងឈានដល់ជិត២៥ភាគរយ នៃគោលដៅរបស់យើង ហើយយើងក៏កំពុងមើលឃើញនិន្នាការរបស់ប្រជាពលរដ្ឋក្នុងស្រុកទៅទស្សនាតំបន់ទេសចរណ៍នៅទូទាំងប្រទេសម៉ាឡេស៊ីផងដែរ។ ទន្ទឹមគ្នា យើងក៏សង្ឃឹមផងដែរថា នឹងអាចសម្រេចបាននូវគោលដៅស្រូបទាញភ្ញៀវទេសចរក្នុងស្រុកចំនួន ២២០លាននាក់៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
នូវែលសេឡង់នឹងបញ្ចប់ការហាមឃាត់រុករកប្រេង និងឧស្ម័ន

វែលីងតោន៖ រដ្ឋាភិបាលនូវែលសេឡង់បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនគ្រោងនឹងលុបចោលការហាមឃាត់រយៈពេល ៥ឆ្នាំ ទៅលើការរុករកប្រេង និងឧស្ម័នថ្មី ខណៈការប្រកាសនេះ បានដុតបញ្ឆេះប្រតិកម្មពីសំណាក់អ្នក នយោបាយ និងក្រុមបរិស្ថាន។ ច្បាប់ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២៤នេះ នឹងបិទបញ្ចប់ការហាមប្រាមកន្លងមកនេះ ដែលនឹងអនុញ្ញាតឱ្យមានការរុករកប្រេង និងឧស្ម័នថ្មីនៅលើដីគោកមួយចំនួននៅលើកោះភាគខាងជើងរបស់ប្រទេសនូវែលសេឡង់។ រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិនូវែលសេឡង់ លោក Shane Jones បានគូសបញ្ជាក់ថា ការហាមប្រាមលើការរុករកប្រេង និងឧស្ម័នថ្មីកន្លងមកនេះ បានរារាំងដល់ការវិនិយោគអន្តរជាតិ និងធ្វើឱ្យសន្តិសុខថាមពលរបស់ប្រទេសជួបការលំបាក។ លោក Jones បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧស្ម័នធម្មជាតិមានសារៈសំខាន់ណាស់ ដើម្បីរក្សាការបំភ្លឺភ្លើងរបស់យើង និងដំណើរការសេដ្ឋកិច្ចរបស់យើង ជាពិសេសក្នុងអំឡុងពេលតម្រូវការអគ្គិសនីហក់ឡើងខ្ពស់បំផុត។ បើតាមលោក Jones វិស័យប្រេង និងរ៉ែបានរួមចំណែកថវិកា ១.២ពាន់លានដុល្លារ ដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនូវែលសេឡង់ក្នុងឆ្នាំ ២០២០-២០២១។ ទោះបីជាយ៉ាងណា មេដឹកនាំក្រុមបរិស្ថានបាននិយាយថា រដ្ឋាភិបាលកំពុងផ្តល់ប្រេង និងឧស្ម័ន ចាក់ទៅលើភ្លើងវិបត្តិអាកាសធាតុ។ យើងអាចបង្កើតសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពជាងមុន ដោយផ្តល់អាទិភាពដល់ថាមពលស្អាត ដែលធ្វើការជាមួយបរិស្ថាន មិនមែនប្រឆាំងនឹងវាទេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
តៀមកាហ្វេវេហាស៏ទំនប់ប្រទាក់ក្រឡា ស្រុកទឹកឈូ ខេត្តកំពត កម្ពុជាមាតុភូមិខ្ញុំ

-
បន្តជានាយករដ្ឋមន្ត្រីឥណ្ឌា បីអាណត្តិជាប់គ្នា! លោក Modi ប្តេជ្ញាភក្តីភាពចំពោះរដ្ឋធម្មនុញ្ញ

ញូវដែល្លី៖ លោក Narendra Modi ដែលទើបឈ្នះការបោះឆ្នោត បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា សម្រាប់អាណត្តិទី៣ កាលពីថ្ងៃអាទិត្យ ដោយសន្យាថា លោកនឹងបន្តរក្សាភក្តីភាពពិតប្រាកដ ចំពោះរដ្ឋធម្មនុញ្ញនៃប្រទេសឥណ្ឌា។ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី Modi ក្នុងវ័យ៧៣ឆ្នាំ មិនទាន់ប្រកាសគណៈរដ្ឋមន្ត្រីថ្មីនៅឡើយ ក្រោយមការឃ្លាមមើលពីសមាសភាពទាំងនេះ។ អំឡុងការបោះឆ្នោតសភាឥណ្ឌា ជាច្រើនសប្តាហ៍ កន្លងមកនេះ បើទោះបីជាឈ្នះមែនក៏ពិតមែន ប៉ុន្តែ គណបក្សសមាជជាតិ និយមហិណ្ឌូ របស់លោក Modi បានបាត់បង់សំឡេងភាគច្រើន ក្នុងសភា ជាលើកដំបូង ពុំធ្លាប់មាន ក្នុងរយៈពេលមួយទសវត្សរ៍ នេះបើយោងតាម គណៈកម្មាធិការបោះឆ្នោត ដែលបានបង្ហាញលទ្ធផល កាលពីសប្តាហ៍មុន។ លោកត្រូវមានសម្ព័ន្ធភាពជាមួយភាគីផ្សេងៗ ក្នុងការបន្តអាណត្តិទី៣ ដែលមានរយៈពេល៥ឆ្នាំ របស់លោក។ លោក Modi បាននិយាយពេលស្បថចូលកាន់តំណែងថា «នេះជារដ្ឋាភិបាលចម្រុះខ្លាំងបំផុត ក្នុងប្រវត្តិសាស្ត្រ ក្នុងចំណោមការបង្កើតរដ្ឋាភិបាលចម្រុះ នៅប្រទេសឥណ្ឌា»។យ៉ាងណាមិញ អង្គការ Freedom House ដែលជាបណ្តុំបញ្ញវន្ត របស់សហរដ្ឋអាមេរិក បានចោទប្រកាន់ថា គណបក្ស BJP របស់លោក…
-
ទី១ ការពារសន្តិភាពឱ្យបាន ទី២ ទប់ស្កាត់កុំឱ្យមានការដណ្តើមអំណាចតាមបែបមិនប្រជាធិបតេយ្យ

-
វិថី២ធ្នូ ក្រុងព្រះសីហនុការរៀបចំក្រុង នគរូបនីយកម្មខេត្តព្រះសីហនុ តារារះនាទិសនិរតី កម្ពុជាមាតុភូមិខ្ញុំ

-
របាយការណ៍នៅថ្ងៃទី៨ មិថុនា

-
តើអ្វីជាការឆបោកតាមបែប ផន់ហ្សី (Ponzi Schemes) និង បែបពីរ៉ាមីត (Pyramid Schemes)?

-
អបអរសាទរ កីឡាករម៉ូតូទឹកជម្រើសជាតិ កៃវ៉ាន់ ស៊ីដែន ដែលឈ្នះបានលេខ២ ក្នុងព្រឹត្តិការណ៍ Asian Championship ឆ្នាំ២០២៤ លើវិញ្ញាសារ Novice Ski Stock
