-
អាមេរិកដំណើរការ «គ្រូពេទ្យយន្ត» យកថ្នាំឲ្យអ្នកជំងឺ ២៤ម៉ោង

ក្រុមហ៊ុនផលិតមនុស្សយន្ត អាមេរិក Richtech មានមូលដ្ឋាន នៅទីក្រុង Las Vegas ទើបបានដាក់ឲ្យដំណើរការ «គ្រូពេទ្យយន្ត» នៅក្នុងមន្ទីរពេទ្យដែលអាចយកឱសថ ទៅឲ្យអ្នកជំងឺ យ៉ាងរលូន។ មនុស្សយន្តនេះដំណើរការ ២៤ម៉ោងក្នុងមួយថ្ងៃ។ ក្រុមហ៊ុន Richtech បានបញ្ជាក់ថា មនុស្សយន្ត Medbot ត្រូវបានរចនាដោយប្រើបច្ចេកវិទ្យាមនុស្សយន្តចល័តស្វយ័ត ហៅកាត់ AMRs។ ក្រុមហ៊ុននេះអះអាងថា Medbot អាចទុកចិត្តបាន និងចែកចាយថ្នាំបានលឿន។ វាក៏ត្រូវបានប្រើប្រាស់ផងដែរក្នុងនាយកដ្ឋានសង្គ្រោះបន្ទាន់។ ជាមួយនឹងឧបករណ៍ចាប់សញ្ញា Ultrasonic ចំនួនប្រាំបី និងកាមេរ៉ា ចំនួនពីរ ពេទ្យយន្ត Medbot អាចកំណត់អត្តសញ្ញាណ និងជៀសវាងឧបសគ្គ ព្រមទាំងមានប្រសិទ្ធភាព។ ប្រភព Richtech ថា Medbot គឺជាដំណោះស្រាយលើបញ្ហាខ្វះខាតគ្គលិកឱសថស្ថាន នាពេលបច្ចុប្បន្ន នៅក្នុងឧស្សាហកម្មថែទាំសុខភាព។ យោងតាមក្រុមហ៊ុន Richtech បានឲ្យដឹងថា ខ្លួនបានទទួលជោគជ័យ ១០០ភាគរយ ក្នុងការដំឡើង Medbot ប៉ុន្តែមិនបញ្ជាក់លម្អិតថា បានដំណើរការនៅទីតាំងណា ឬមន្ទីរពេទ្យណាមួយឡើយ៕ ប្រភពពី…
-
រុស្ស៊ីជិតរកឃើញវ៉ាក់សាំងប្រឆាំងជំងឺមហារីកហើយ

មូស្គូ៖ រដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ី លោក Mikhail Murashko ថ្មីៗនេះបាននិយាយថា ក្រុមអ្នកស្រាវជ្រាវរុស្ស៊ីកំពុងព្យាយាមបញ្ចប់ការសាកល្បងវ៉ាក់សាំងប្រឆាំងនឹងជំងឺមហារីក ហើយរំពឹងថា នឹងទទួលបានលទ្ធផលដំបូងនៅចុងឆ្នាំ២០២៤នេះ។ មន្ត្រីរុស្ស៊ីបានបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងនឹងជំងឺមហារីកនេះ បង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវរោគរាតត្បាត និងមីក្រូជីវសាស្ត្រ Gamaleya, មជ្ឈមណ្ឌលមហារីក Blokhin និងវិទ្យាស្ថានស្រាវជ្រាវជំងឺមហារីក Hertsen។ រដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ី លោក Mikhail Murashko បានប្រាប់សារព័ត៌មាន TASS ថា វ៉ាក់សាំងនេះ កំពុងស្ថិតក្រោមការសាកល្បងព្យាបាល ហើយយើងរំពឹងថា នឹងទទួលបានលទ្ធផលដំបូងនៅចុងឆ្នាំ២០២៤នេះ ហើយបន្ទាប់មកចាប់ផ្តើមការធ្វើតេស្តព្យាបាល។ នៅក្នុងបទសម្ភាសន៍ជាមួយគេហទំព័រ Gazeta.ru កាលពីសប្តាហ៍មុន ប្រធានវិទ្យាស្ថាន Gamaleya លោក Aleksandr Gintsburg បានពណ៌នាអំពីវ៉ាក់សាំងថ្មីនេះថា វាគឺជាវ៉ាក់សាំងព្យាបាល ដែលនឹងត្រូវដាក់ឱ្យអ្នកដែលធ្វើរោគវិនិច្ឆ័យរកឃើញថា មានជំងឺមហារីករួចហើយ។ វាត្រូវបានបង្កើតឡើងដោយផ្អែកលើបច្ចេកវិទ្យា mRNA ដែលត្រូវបានប្រើប្រាស់រួចហើយ ដោយក្រុមហ៊ុនផលិតថ្នាំ Pfizer និង Moderna សម្រាប់ការផលិតវ៉ាក់សាំងប្រឆាំងនឹង Covid-19។ លោក Gintsburg បន្ថែមថា វ៉ាក់សាំងថ្មីនេះ…
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ មិថុនា ២០២៤

១. ក្នុងខែឧសភាឆ្នាំនេះ កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន២៥ ក្នុងទំហំទឹកប្រាក់ជាង ២៤៦លានដុល្លារ – FN ២. គម្រោងដោះទឹក និង ពង្វាងទឹកជំនន់ចេញពីភ្នំពេញ និងតំបន់រណបក្នុងខេត្តកំពង់ស្ពឺ គិតមកដល់ពេលបច្ចុប្បន្ននេះសម្រេចបានប្រមាណ ៧០% – ស៊ីស៊ីថាមស៍ ៣. កម្ពុជានាំចេញផលិតផលវាយនភណ្ឌ សម្រេចបានទឹកប្រាក់ជិត ៥ពាន់លានដុល្លារ កើនឡើង ២០% – កម្ពុជាថ្មី ៤. លោក ម៉ាក្រុង ប្រកាសរំលាយសភាបារាំង និងរៀបចំការបោះឆ្នោតមុនអាណត្តិ ក្រោយបរាជ័យក្នុងការបោះឆ្នោតសភាអឺរ៉ុប – AFP ៥. លោក Narendra Modi ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា សម្រាប់អាណត្តិទី៣ – Reuters #ams1minute
-
កូនខ្មែរមានសមត្ថភាពធ្វើអ្វីដែលជារបស់ខ្មែរ មិនចាញ់បរទេសនោះទេ

-
ស្វីសអនុម័តច្បាប់បង្កើនការផលិតថាមពលកកើតឡើងវិញ

ហ្សឺណែវ៖ ប្រទេសស្វីសបានអនុម័តច្បាប់មួយកាលពីថ្ងៃអាទិត្យ ក្នុងគោលបំណងពន្លឿនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ ដែលនេះជាផ្នែកមួយនៃមហិច្ឆតារបស់ស្វីស ដើម្បីក្លាយជាប្រទេសអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០។ លទ្ធផលផ្លូវការបានបង្ហាញថា អ្នកបោះឆ្នោតនៅស្វីសតិចជាង ៦៩ភាគរយបានគាំទ្រច្បាប់ ស្តីពី “ការផ្គត់ផ្គង់អគ្គិសនីប្រកបដោយសុវត្ថិភាពដោយផ្អែកលើថាមពលកកើតឡើងវិញ” ខណៈដែលការបោះឆ្នោតនេះកើតឡើង មុនការបោះឆ្នោតប្រជាមតិនៅទូទាំងប្រទេសនាពេលឆាប់ៗខាងមុខ។ អង្គការសម្ព័ន្ធសម្រាប់ការផ្គត់ផ្គង់អគ្គិសនីប្រកបដោយសុវត្ថិភាព និងតម្លៃសមរម្យ ដែលគាំទ្រច្បាប់នេះបាននិយាយថា ប្រជាជនស្វីសបានសម្រេចចិត្តដ៏សំខាន់មួយ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់អគ្គិសនីរបស់យើង។ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងថាមពលស្វីស លោក Albert Rosti បាននិយាយថា ច្បាប់នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ការពង្រឹងសន្តិសុខ នៃការផ្គត់ផ្គង់ថាមពលនៅក្នុងប្រទេសស្វីស ជាពិសេសក្នុងរដូវរងារ។ លោករដ្ឋមន្រ្តីបន្តថា ច្បាប់នេះដែរ មានគោលបំណងជំរុញការរួមចំណែកនាពេលបច្ចុប្បន្ននៃថាមពលខ្យល់ និងពន្លឺព្រះអាទិត្យចំពោះល្បាយថាមពលរបស់ប្រទេសស្វីស និងបង្កើនការផលិតវារីអគ្គីសនី ដូច្នេះហើយប្រទេសស្វីសដែលសម្បូរទៅដោយថាមពល នឹងមិនពឹងផ្អែកលើថាមពលអគ្គិសនីដែលនាំចូលតទៅទៀតហើយ។ ច្បាប់នេះទៀតសោត គ្រោងនឹងដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យនៅលើដំបូលអគារ និងផ្នែកខាងមុខនៃអគារ។ ហើយវាក៏ជួយសម្រួលដល់ផែនការដំឡើងទួរប៊ីនខ្យល់ និងការដំឡើងបន្ទះសូឡាស្រូបថាមពលពន្លឺព្រះអាទិត្យដ៏ធំផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
សង្គ្រាមបំផ្លាញការងារជិត ៨០ភាគរយនៅតំបន់ហ្គាហ្សា

ហ្គាហ្សា៖ អង្គការសហប្រជាជាតិបានឱ្យដឹងថ្មីៗនេះថា ភ្លើងសង្គ្រាមនៅតំបន់ហ្គាហ្សា បានធ្វើឱ្យអត្រាគ្មានការងារធ្វើនៅក្នុងទឹកដីប៉ាឡេស្ទីន ដែលត្រូវបានឡោមព័ទ្ធដោយកងកម្លាំងអ៊ីស្រាអែល ស្ទុះឡើងដល់ជិត ៨០ភាគរយ។ ទីភ្នាក់ងារការងាររបស់អង្គការសហប្រជាជាតិបាននិយាយថា សង្រ្គាមរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល បានប៉ះពាល់ដល់ជីវភាពរស់នៅ និងការងាររបស់មនុស្សយ៉ាងច្រើន ខណៈដែលផលិតផលក្នុងស្រុកសរុប (GDP) បានធ្លាក់ចុះយ៉ាងគំហុកផងដែរ។ អង្គការពលកម្មអន្តរជាតិ (ILO) បានបញ្ជាក់ថា ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមកាលពីខែតុលាឆ្នាំមុន អត្រាគ្មានការងារធ្វើនៅតំបន់ហ្គាហ្សាស្ទ្រីប បានឈានដល់កម្រិត ៧៩.១ភាគរយ នេះបើយោងតាមរបាយការណ៍សង្ខេបថ្មីរបស់ ILO និងការិយាល័យស្ថិតិកណ្តាលប៉ាឡេស្ទីន។ អង្គការ ILO បានឱ្យដឹងថា នៅតំបន់ វេសប៊ែង អត្រាគ្មានការងារធ្វើបានឈានដល់ ៣២ភាគរយ ខណៈដែលអត្រាគ្មានការងារធ្វើជាមធ្យមនៅទូទាំងតំបន់ វេសប៊ែង និងហ្គាហ្សារួមបញ្ចូលគ្នាមានចំនួន ៥០.៨ភាគរយ។ អង្គការ ILO បន្ថែមថា GDP ពិតប្រាកដបានធ្លាក់ចុះ ៨៣.៥ភាគរយនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប និង ២២.៧ភាគរយនៅតំបន់ វេសប៊ែង ក្នុងរយៈពេល៨ខែកន្លងមកនេះ។ អង្គការ ILO បានបញ្ជាក់ទៀតថា នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ស្ទើរតែគ្រប់គ្រឹះស្ថានឯកជនទាំងអស់បានបញ្ឈប់ដំណើរការទាំងស្រុង ឬកាត់បន្ថយផលិតកម្ម ធ្វើឱ្យវិស័យនេះធ្លាក់ចុះដល់ទៅ ៨៥.៨ភាគរយនៃតម្លៃផលិតកម្មរបស់ខ្លួន ដែលស្មើនឹងទឹកប្រាក់…
-
របាយការណ៍នៅថ្ងៃទី៩ មិថុនា

-
សត្វមូស ជាសត្វគ្រោះថ្នាក់បំផុតសំរាប់មនុស្ស

ជារៀងរាល់ឆ្នាំ មនុស្សប្រមាណ ៧២៥ ០០០នាក់ត្រូវបានស្លាប់ដោយសារជម្ងឺដែលបង្កដោយសត្វមូស។ សត្វពស់ ជាសត្វកាចសាហាវមួយប្រភេទទៀត ដែលសម្លាប់មនុស្ស ១៣៨ ០០០នាក់ក្នុងមួយឆ្នាំ។ សត្វឆ្កែ តាមរយៈការចម្លងជំងឺ សម្លាប់មនុស្សយ៉ាងហោច ៥៩ ០០០នាក់។ សត្វល្អិតមានពិស សម្លាប់មនុស្សយ៉ាងហោច ១០ ០០០នាក់ ខណៈសត្វខ្យាដំរីសម្លាប់មនុស្ស ៣ ៣០០នាក់ – Visual Capitalist #ams1minute
-
វៀតណាមរឹតបន្តឹងការជួញដូរសាច់ឆ្កែ និងឆ្មា

ហាណូយ៖ ក្នុងគោលបំណងចាត់វិធានការការពារសុខភាពសាធារណៈ និងលើកកម្ពស់ការអនុវត្តសីលធម៌បន្ថែមទៀត អាជ្ញាធរក្រុងហាណូយបានចេញសេចក្តីណែនាំមួយ ដើម្បីឈានទៅរកការលុបបំបាត់ការជួញដូរសាច់ឆ្កែ និងឆ្មាទូទាំងទីក្រុងរបស់ប្រទេសវៀតណាមមួយនេះ។ សេចក្តីណែនាំរបស់អនុនាយកដ្ឋានបសុព្យាបាល ជលផល និងបសុព្យាបាល នៃទីក្រុងហាណូយ បានគូសបញ្ជាក់ពីយុទ្ធសាស្ត្រពហុភាគី ដែលពាក់ព័ន្ធនឹងការអនុវត្ត និងកិច្ចសហប្រតិបត្តិការយ៉ាងតឹងរឹងនៅទូទាំងភ្នាក់ងាររដ្ឋាភិបាលជាច្រើន និងក្រុមអធិការកិច្ចចល័ត ដើម្បីហាមឃាត់ការជួញដូរសាច់ឆ្កែ និងឆ្មា។ ដោយលើកឡើងពីហានិភ័យធ្ងន់ធ្ងរ ដែលបង្កឡើងដោយសារការផ្ទុះជំងឺឆ្កែឆ្កួតនាពេលថ្មីៗនេះនៅទូទាំងប្រទេសវៀតណាម សេចក្តីណែនាំនេះសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ ក្នុងការទប់ស្កាត់វិបត្តិសុខភាពសាធារណៈនៅទីក្រុងហាណូយ។ គិតមកទល់ពេលនេះ មានករណីផ្ទុះជំងឺឆ្កែឆ្កួតរហូតដល់ ១០២ករណីនៅក្នុងខេត្ត-ក្រុងចំនួន២៩។ ការផ្តោតសំខាន់នៃសារាចរណែនាំនេះដែរ គឺដើម្បីបង្កើនអត្រានៃការចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតដល់ជាង ៩០ភាគរយ ក្នុងចំណោមសត្វឆ្កែចិញ្ចឹម និងសត្វឆ្មា តាមរយៈការជំរុញរួមគ្នាដោយអាជ្ញាធរបសុពេទ្យ។ សេចក្តីណែនាំនេះទៀតសោត ក៏អំពាវនាវឱ្យមានយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈយ៉ាងទូលំទូលាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយមហាជន ដើម្បីអប់រំប្រជាពលរដ្ឋ អំពីគ្រោះថ្នាក់នៃជំងឺឆ្កែឆ្កួត, តម្រូវការគ្រប់គ្រងសត្វចិញ្ចឹមប្រកបដោយការទទួលខុសត្រូវ និងដើម្បីលុបបំបាត់ការកើនឡើងការបរិភោគសាច់ឆ្កែ និងឆ្មា៕ ប្រភព៖ Vietnam News ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ក្នុងរយៈពេលជាង៣០ឆ្នាំ សាលាភូមិន្ទរដ្ឋបាល ក្នុងនាមជាគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈ

សម្រេចបាននូវការបណ្តុះបណ្តាលមន្រ្តីរាជការ ទាំងវគ្គសិក្សារយៈពេលវែង និងវគ្គសិក្សារយៈពេលខ្លីសរុប ២៣ ៨១៨ នាក់ (នារី ៥ ០១៧ នាក់)។ ឆ្លើយតបនឹងគោលបំណងនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” ដែលផ្តោតលើអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ សាលាភូមិន្ទរដ្ឋបាលនឹងបន្តពង្រឹង និងពង្រីកកិច្ចសហការល្អជាមួយក្រសួងស្ថាប័ននៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតការយកចិត្តទុកដាក់លើការរៀបចំ និងបើកវគ្គបណ្តុះបណ្តាល ឱ្យឆ្លើយតបនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ឈរលើបាវចនា “វិន័យ គុណភាព គុណធម៌ និងនវានុវត្តន៍”។ #ams1minute