-
កូនដំរីភ្លោះញី-ឈ្មោលដ៏កម្រកើតនៅប្រទេសថៃ

បាងកក៖ យោងតាមមូលនិធិ Phra Kochaban របស់ប្រទេសថៃ បានឱ្យដឹងថា មេដំរីមួយក្បាលមានអាយុ ៣៦ឆ្នាំ ឈ្មោះ Chamchuree បានផ្តល់កំណើតឱ្យកូនដំរីភ្លោះ ញីមួយក្បាល និង ឈ្មោលមួយក្បាល ដែលនេះជាព្រឹត្តិការណ៍ដ៏កម្រមានសម្រាប់សត្វដំរី។ ប្រធានមូលនិធិ Phra Kochaban លោក Laithongrian Meephan បាននិយាយកាលពីថ្ងៃសៅរ៍ថា កូនដំរីភ្លោះទាំងពីរក្បាលនេះ បានកើតនៅក្នុងភូមិ Royal Elephant Kraal ក្នុងស្រុក Phra Nakhon Si Ayutthaya កាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន។ លោកបន្តថា មេដំរី Chamchuree បានបង្កើតកូនដំរីឈ្មោលដំបូង មានទម្ងន់ ៨០គីឡូក្រាម ហើយ ១៨នាទីក្រោយមក ទើប សម្រាលបានកូនដំរីញីមួយក្បាលទៀត មានទម្ងន់ ៦០គីឡូក្រាម បានបង្កការភ្ញាក់ផ្អើល និងភាពសប្បាយរីករាយជាខ្លាំងដល់អ្នកមើលថែដំរី។ លោកបន្ថែមថា កូនដំរីភ្លោះញី-ឈ្មោលនេះ គឺជាការចាប់កំណើតដំរីលើកទី៩៤ និង៩៥របស់នៅភូមិ kraal ក្នុងរយៈពេល ២៧ឆ្នាំមកនេះ ហើយដំរីឈ្មោលដែលជាឪពុករបស់កូនដំរីភ្លោះនេះ…
-
៧ កុំ សម្រាប់ដំណើរជីវិត

-
កុំធ្វើរដ្ឋប្រហារ កុំដណ្តើមអំណាចដោយមធ្យោបាយមិនប្រជាធិបតេយ្យ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ មិថុនា ២០២៤

១. ៥ខែដំបូង ឆ្នាំ២០២៤ ការនាំចេញទៅសហភាពអឺរ៉ុប កើនជាង ១ពាន់លានដុល្លារ – ខ្មែរថាមស៍ ២. ការអភិវឌ្ឍផ្លូវរថភ្លើងពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោទៅទីក្រុងភ្នំពេញ កំពុងដំណើរការ ខណៈការសាងសង់អាកាសយានដ្ឋានជិតបញ្ចប់ – កម្ពុជាថ្មី ៣. ៥ខែដំបូង ឆ្នាំ២០២៤ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរមានទំហំជិត ៥ពាន់លានដុល្លារ កើនជាង ២០% – ថ្មីៗ ៤. ហ្វីលីពីន គ្រោងទិញនាវាល្បាត៥គ្រឿងពីជប៉ុន ចំពេលមានភាពតានតឹងជាមួយចិន – AFP ៥. ថៃ និងឡាវ ត្រៀមបើកដំណើរការផ្លូវរថភ្លើងបាងកក-វៀងចន្ទន៍ – Reuters #ams1minute
-
បើឃើញអ្នកងើបធ្វើបដិវត្តន៍ពណ៌ ដាក់វាទៅ។ កុំខ្លាចក្នុងការបង្ក្រាបមនុស្ស ១ ឬ ២នាក់ ដើម្បីការពារប្រជាជនជាង ១៧ លាននាក់

-
វិស័យកំពង់ផែ គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានា ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ

-
មនុស្ស ១៣៥លាននាក់ស្លាប់មុនអាយុ ដោយសារការបំពុលបរិយាកាស

សង្ហិបុរី៖ សាកលវិទ្យាល័យសិង្ហបុរីបាននិយាយកាលពីថ្ងៃចន្ទថា ការបំពុលខ្យល់អាកាសបង្កើតឡើងដោយមនុស្ស និងប្រភពផ្សេងទៀតដូចជាភ្លើងឆេះព្រៃ បានផ្សារភ្ជាប់ទៅនឹងការស្លាប់មុនអាយុរបស់មនុស្សប្រហែល ១៣៥លាននាក់នៅទូទាំងពិភពលោកនៅចន្លោះឆ្នាំ ១៩៨០ និងឆ្នាំ ២០២០។ សាកលវិទ្យាល័យ Nanyang Technological University (NTU) របស់ប្រទេសសិង្ហបុរី បានបញ្ជាក់ថា បាតុភូតអាកាសធាតុដូចជា El Nino និង Dipole នៃមហាសមុទ្រឥណ្ឌា បានធ្វើឱ្យឥទ្ធិពលនៃសារធាតុពុលកាន់តែអាក្រក់ទៅៗ ធ្វើឱ្យការប្រមូលផ្តុំរបស់ពួកវានៅក្នុងខ្យល់កាន់តែខ្លាំង។ ភាគល្អិតតូចៗហៅថា “PM 2.5” គឺមានគ្រោះថ្នាក់ដល់សុខភាពមនុស្ស នៅពេលស្រូបវាចូល ព្រោះវាតូចល្មមអាចចូលទៅក្នុងចរន្តឈាមបាន។ ពួកវាកើតមកពីការបំភាយយានយន្ត និងឧស្សាហកម្ម ព្រមទាំងប្រភពធម្មជាតិដូចជាភ្លើងឆេះព្រៃ និងព្យុះធូលី។ ការសិក្សានេះបានរកឃើញថា ការប្រែប្រួលអាកាសធាតុបានបង្កើនការស្លាប់ចំនួន ១៤ភាគរយ។ សាកលវិទ្យាល័យសង្ហិបុរីនេះបាននិយាយថា ទ្វីបអាស៊ីមានចំនួនខ្ពស់បំផុត នៃការស្លាប់មុនអាយុដែលបណ្តាលមកពីការបំពុល PM 2.5 រហូតដល់ជាង ៩៨លាននាក់ ដែលភាគច្រើននៅក្នុងប្រទេសចិន និងឥណ្ឌា។ ប៉ាគីស្ថាន បង់ក្លាដែស ឥណ្ឌូណេស៊ី និងជប៉ុនក៏មានចំនួនអ្នកស្លាប់មុនអាយុច្រើនផងដែរ ចាប់ពី ២ ទៅ ៥លាននាក់។ លោក…
-
យន្ដហោះដែលដឹកអនុប្រធានាធិបតីនៃប្រទេសម៉ាឡាវី លោក Saulos Chilima និងមនុស្ស ៩នាក់ផ្សេងទៀត

បានបាត់ពីប្រព័ន្ធរ៉ាដា ក្រោយពេលចាកចេញពីរដ្ឋធានី Lilongwe នៃប្រទេសម៉ាឡាវី ទៅកាន់អាកាសយានដ្ឋាន Mzuzu ដើម្បីចូលរួមពិធីបុណ្យសពនៃអតីតរដ្ឋមន្ដ្រីមួយរូប កាលពីថ្ងៃទី១០ មិថុនា កន្លងទៅ។ យន្ដហោះនេះ ត្រូវបានបញ្ជាឱ្យត្រលប់ក្រោយវិញ ដោយសារតែស្ថានភាពអាកាសធាតុមិនអំណោយផលក្នុងការចុះចត។ គេពុំទាន់ដឹងពីមូលហេតុនៃការបាត់យន្ដហោះនេះនូវឡើយ។ មកទល់ពេលនេះ ក្រុមជួយសង្គ្រោះនៅតែបន្ដប្រតិបត្តិការស្វែងរកយន្ដហោះរបស់លោកអនុប្រធានាធិបតី – Reuters #ams1minute
-
ថៃទប់ស្កាត់ការជក់បារីអេឡិចត្រូនិកក្នុងចំណោមក្មេងជំទង់

បាងកក៖ ការិយាល័យគណៈកម្មការសុខភាពជាតិថៃ (NHCO) បានយល់ព្រមលើគោលការណ៍ចំនួន៥ចំនុច ដើម្បីទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក ក្នុងចំណោមកុមារ និងមនុស្សវ័យជំទង់។ លោក Suriya Jungrungreangkit ឧបនាយករដ្ឋមន្ត្រីថៃ និង ជាប្រធាន NHCO ត្រូវបានសារព័ត៌មានក្នុងស្រុកដកស្រង់សម្តីចេញផ្សាយថា យុវជនគឺជាគោលដៅចម្បងរបស់ក្រុមហ៊ុនបារីអេឡិចត្រូនិក ហើយពួកគេអាចក្លាយជាអ្នកជក់បារីថ្មីបានយ៉ាងងាយ ដោយប្រឈមមុខនឹងហានិភ័យសុខភាពទាំងរយៈពេលខ្លី និងរយៈពេលវែង។ ហេតុដូច្នេះ គណៈកម្មការ NHCO កំពុងជំរុញការអនុវត្តវិធានការដ៏មានប្រសិទ្ធភាពបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីហាមឃាត់ ទាំងការនាំចូល និងពាណិជ្ជកម្មបារីអេឡិចត្រូនិក។ វិធានការទាំង៥ចំនុចដែលបានឯកភាពគ្នា ក្នុងនោះរួមមាន៖ ការគ្រប់គ្រងព័ត៌មានទាក់ទងនឹងការប្រើប្រាស់ថ្នាំជក់, ការបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់ដែលពាក់ព័ន្ធ, ការត្រួតពិនិត្យ និងការអនុវត្តច្បាប់គ្រប់គ្រងបារីអេឡិចត្រូនិក, ការបង្កើតបណ្តាញដៃគូដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃបារីអេឡិចត្រូនិក និងការគាំទ្រគោលនយោបាយ និងវិធានការទប់ស្កាត់ និង រារាំងការប្រើប្រាស់។ គណៈកម្មការ NHCO រំពឹងថា នឹងដាក់ដំណោះស្រាយនេះ ដើម្បីស្នើសុំការឯកភាពពីគណៈរដ្ឋមន្ត្រី ហើយក៏សង្ឃឹមដែរថា ស្ថាប័នពាក់ព័ន្ធនឹងចាត់វិធានការតាមក្របខណ្ឌ។ លោកស្រី Suwanna Ruangkanchanasetr ប្រធានគណៈកម្មាធិការអភិវឌ្ឍន៍គោលនយោបាយសុខភាពសាធារណៈ (ការគ្រប់គ្រងបារីអេឡិចត្រូនិក) បាននិយាយថា ការជក់បារីអេឡិចត្រូនិក vape ក្នុងចំណោមអនីតិជនក្នុងប្រទេសថៃ គឺកាន់តែអាក្រក់ទៅៗ។ លោកស្រីបន្តថា…
-
មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
