-
ជនភៀសខ្លួនមកពី១៧៧ប្រទេស ឆ្លងកាត់ម៉ិកស៊ិកឆ្ពោះទៅជ្រកកោនអាមេរិក

ម៉ិចស៊ីកូ៖ រដ្ឋាភិបាលម៉ិកស៊ិកបានឱ្យដឹងថ្មីៗនេះថា គិតមកទល់ពេលនេះ មនុស្សប្រហែល ១.៣៩លាននាក់មកពី ១៧៧ប្រទេស បានធ្វើដំណើរឆ្លងកាត់ប្រទេសម៉ិកស៊ិក ដើម្បីព្យាយាមទៅកាន់សហរដ្ឋអាមេរិកដោយគ្មានឯកសារចូល។ វិទ្យាស្ថានជាតិទេសន្តរប្រវេសន៍បាននិយាយថា ជនចំណាកស្រុកដែលឆ្លងកាត់ម៉ិកស៊ិកឆ្ពោះទៅអាមេរិក ភាគច្រើនជាបុរស និងស្ត្រីដែលធ្វើដំណើរតែម្នាក់ឯង ហើយជិត ៣,០០០នាក់ជាអនីតិជន គិតចាប់ពីខែមករា រហូតដល់ចុងខែឧសភា។ តួលេខជនអន្តោប្រវេសន៍មកពី ១៧៧ប្រទេសនេះ ស្ទើរតែតំណាងឱ្យពិភពលោកទាំងមូល ពីព្រោះអង្គការសហប្រជាជាតិមាន ១៩៣ប្រទេសជាសមាជិក។ ចំនួនជនចំណាកស្រុកច្រើនជាងគេ គឺជិត ៣៨០,០០០នាក់មកពីប្រទេសវេណេស៊ុយអេឡា ដែលបានស៊ូទ្រាំនឹងការលំបាកផ្នែកសេដ្ឋកិច្ចអស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់មកគឺប្រទេសក្វាទេម៉ាឡា, ហុងឌូរ៉ាស់, អេក្វាទ័រ និងហៃទី ដែលសុទ្ធតែរងគ្រោះដោយអំពើហឹង្សារបស់ក្រុមក្មេងទំនើង និងការជួញដូរគ្រឿងញៀនជាដើម។ វិទ្យាស្ថានជាតិទេសន្តរប្រវេសន៍បន្ថែមថា អ្នកផ្សេងទៀតដែលព្យាយាមធ្វើដំណើរដ៏គ្រោះថ្នាក់ឆ្លងកាត់ម៉ិកស៊ិក ដើម្បីស្វែងរកជីវិតប្រសើរជាងមុននៅក្នុងសហរដ្ឋអាមេរិក គឺមកពីប្រទេសឆ្ងាយដូចជាចិន ឥណ្ឌា ម៉ូរីតានី និងអង់ហ្គោឡា។ ក្នុងឆ្នាំ ២០២៣ មានតែមនុស្សជាង ២.៤លាននាក់ប៉ុណ្ណោះ បានឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក ដោយគ្មានឯកសារចាំបាច់ នេះបើយោងតាមតួលេខរបស់សហរដ្ឋអាមេរិក។ លំហូរនេះបានឡើងដល់កំណត់ត្រាមនុស្ស ១០.០០០នាក់ក្នុងមួយថ្ងៃក្នុងខែធ្នូ បើទោះជាចំនួននេះបានធ្លាក់ចុះខណៈប្រទេសទាំងពីរកំពុងវិធានការបង្ក្រាបលើការឆ្លងដែនបែបនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
រថភ្លើងបុកគ្នាផ្តាច់ជីវិតមនុស្ស ៨នាក់នៅឥណ្ឌា

ញូវដែលី៖ ប៉ូលិស និងមន្ត្រីផ្លូវដែកឥណ្ឌាបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៨នាក់បានស្លាប់កាលពីថ្ងៃចន្ទ នៅពេលដែលរថភ្លើងដឹកទំនិញមួយគ្រឿងបានរត់បុករថភ្លើងដឹកអ្នកដំណើរមួយគ្រឿងទៀត។ ឧបទ្ទវហេតុរថភ្លើងចំនួនពីរគ្រឿងរត់បុកគ្នានេះ បានកើតឡើងនៅក្នុងតំបន់ Phansidewa ស្រុក Darjeeling នៃរដ្ឋ West Bengal នៅពេលដែលរថភ្លើង Kanchenjunga Express បានរត់បុករថភ្លើងដឹកទំនិញមួយគ្រឿងទៀតពេញទំហឹង។ លោកស្រី Jaya Varma Sinha ប្រធានក្រុមប្រឹក្សាភិបាលផ្លូវដែកឥណ្ឌា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្ស ៨នាក់បានបាត់បង់ជីវិត និងប្រហែល ៥០នាក់បានរងរបួស និងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។ លោកស្រីបន្ថែមថា អ្នកស្លាប់ រួមមានអ្នកបញ្ជារថភ្លើង និងអ្នករួមដំណើរ ព្រមទាំងឆ្មាំរថភ្លើង និងអ្នកដំណើរ ៥នាក់ផងដែរ។ ភ្លាមៗ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានផ្ញើសាររំលែកទុក្ខដល់អ្នកដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។ អភិបាលរដ្ឋ West Bengal លោកស្រី Mamata Banerjee បានហៅគ្រោះថ្នាក់នេះថា “សោកនាដកម្ម”។ មន្ត្រីប៉ូលិសក្នុងតំបន់បានប្រាប់ កាសែតបារាំង AFP ថា…
-
ការអនុម័តគម្រោងវិនិយោគត្រីមាសទី១ ឆ្នាំ២០២៤ របស់កម្ពុជា

-
កុំតាំងខ្លួនជាមន្ត្រីជើង១០ឱ្យសោះ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ មិថុនា ២០២៤

១. កម្ពុជា វៀតណាម ថៃ ពិភាក្សាពីគម្រោងបង្កើត “ផ្លូវសមុទ្ររួមគ្នា” – AMS Economy ២. កម្ពុជា បាននិងកំពុងពន្លឿនការពង្រីកការផ្គត់ផ្គង់ទឹកស្អាតនៅតំបន់ទីក្រុង និងទីប្រជុំជនឱ្យបាន ១០០% នៅឆ្នាំ២០២៥ – ថ្មីៗ ៣. តម្លៃម្រេចកម្ពុជាបានហក់ឡើងទ្វេដង ខណៈការនាំចេញសម្រេចបានទឹកប្រាក់ជិត ២៣លានដុល្លារ – ខ្មែរថាមស៍ ៤. លោក ពូទីន នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងនៅថ្ងៃទី១៨-១៩ មិថុនា – KCNA ៥. រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់៖ តៃវ៉ាន់មិនស្វែងរកការផ្ទុះសង្រ្គាមជាមួយចិននោះទេ – Reuters #ams1minute
-
ថវិកាឆ្នាំ២០២៥ ផ្អែកលើក្របខណ្ឌហិរញ្ញវត្ថុរយៈពេលមធ្យម ឆ្នាំ២០២៥-២០២៧

-
រួមគ្នាគិតគូរពីស្តង់ដាសុវត្ថិភាពសំណង់ ទាំងប្រព័ន្ធទឹក ភ្លើង ហ្គាស និងអគ្គិភ័យជាដើម ដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋ

-
ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋមិនមែនគិតតែរឿងរកចំណូលនោះទេតែក៏ត្រូវគិតពីការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋផងដែរ

-
កិច្ចប្រជុំនៅប្រទេសស្វីស ដើម្បីស្វែងរកសន្តិភាពនៅអ៊ុយក្រែន ត្រូវបានបរាជ័យ ខណៈកម្ពុជាមិនទៅចូលរួម

ព្រោះដឹងលទ្ធផលថា កិច្ចប្រជុំនេះមិនទទួលបានជោគជ័យនោះទេ ព្រោះគ្មានវត្តមានរុស្ស៉ីចូលរួម ទោះបីជាមានការគាំទ្រយ៉ាងទូលំទូលាយចំពោះអ៊ុយក្រែន ក្នុងចំណោមប្រទេសដែលចូលរួមជាង៩០ ប្រទេសក៏ដោយ ក៏បញ្ហាប្រឈមជាច្រើននៅតែមាន ជាពិសេសអំពីការដោះស្រាយក្រោយសង្រ្គាម ដូចជាការតាំងទីលំនៅ ការដកទ័ព និងការធានាសន្តិសុខជាដើម។ សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍ដែលហៅសកម្មភាពរបស់រុស្ស៊ីថា ជា សង្គ្រាម និងជំរុញឱ្យគោរពបូរណភាពទឹកដីអ៊ុយក្រែន ប្រហែលជាមិនទទួលបានការគាំទ្រពីគ្រប់ប្រទេសដែលចូលរួមនោះទេ។ កាលពីថ្ងៃទី០៧ ខែមិថុនាកន្លងទៅ សម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសជាសាធារណៈថា កម្ពុជានឹងមានកំហុសធ្ងន់ធ្ងរ ប្រសិនបើកម្ពុជាសម្រេចទៅចូលរួមកិច្ចប្រជុំកំពូល ដើម្បីសន្តិភាពអ៊ុយក្រែន (Global Peace Summit) ដោយសារគ្មានវត្តមានភាគីសំខាន់គឺរុស្ស៉ី។ #ams1minute
-
សម្តេចធិបតី៖ រដ្ឋបាលរាជធានីខេត្តត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព

ដែលជាអាទិភាពគន្លឹះមួយរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងការងារសន្តិសុខ និង សណ្ដាប់ធ្នាប់សាធារណៈ (បង្ក្រាបចោរឆក់ ចោរលួច ចោរប្លន់ និង ក្មេងទំនើងទាំងតាមសាលារៀន និងក្នុងសហគមន៍) ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យបានល្អប្រសើរ។អាជ្ញាធរត្រូវបន្តចាត់វិធានការឱ្យបានជាប្រចាំជាប់មិនដាច់ដូចភ្លៀងរលឹម ដោយមិនត្រូវលើកលែងឡើយ។ #ams1minute