Category: One-Minute

  • រុស្ស៊ីវ៉ាដាច់អាមេរិក នាំចេញឧស្ម័នធំជាងគេទៅអឺរ៉ុប

    រុស្ស៊ីវ៉ាដាច់អាមេរិក នាំចេញឧស្ម័នធំជាងគេទៅអឺរ៉ុប

    ម៉ូស្គូ៖ កាសែត Financial Times បានរាយការណ៍ដោយដកស្រង់ទិន្នន័យពីក្រុមហ៊ុនប្រឹក្សា ICIS ថា ការនាំចូលឧស្ម័នរបស់អឺរ៉ុបពីរុស្ស៊ីបានវ៉ាដាច់ការផ្គត់ផ្គង់ពីសហរដ្ឋអាមេរិកនៅក្នុងខែឧសភាជាលើកដំបូងក្នុងរយៈពេលជិតពីរឆ្នាំ។ កាលពីខែឧសភា ការនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ពីអាមេរិក ត្រូវបានគេរាយការណ៍ថា មានចំនួន ១៤ភាគរយនៃការផ្គត់ផ្គង់ទាំងមូលទៅកាន់តំបន់ ដែលនេះជាកម្រិតទាបបំផុតចាប់តាំងពីខែសីហា ឆ្នាំ២០២២។ រីឯការនាំចេញឧស្ម័នតាមបំពង់បង្ហូរប្រេងរបស់រុស្ស៊ី រួមជាមួយនឹងការផ្គត់ផ្គង់ ឧស្ម័នធម្មជាតិរាវ (LNG) មានចំនួន ១៥ភាគរយនៃការផ្គត់ផ្គង់សរុបទៅកាន់អឺរ៉ុប ក្នុងនោះអង់គ្លេស, ស្វីស, ស៊ែប៊ី, បូស្នៀ, ហឺហ្សេហ្គោវីណា និងម៉ាសេដូនីខាងជើង។ ទោះបីការចែកចាយឧស្ម័នរបស់រុស្ស៊ីទៅកាន់ប្រទេសក្នុងតំបន់ ជាប់កញ្ចប់ទណ្ឌកម្មទាក់ទងនឹងសង្រ្គាមអ៊ុយក្រែន និងការបំផ្លិចបំផ្លាញនៃបំពង់បង្ហូរ Nord Stream ក៏ដោយ ក៏ប្រទេសមួយចំនួននៅអឺរ៉ុបនៅតែបន្តពឹងផ្អែកយ៉ាងខ្លាំងលើឧស្ម័នរបស់រុស្ស៊ី។ ដោយឆ្លងកាត់អ៊ុយក្រែន និងសាខាអឺរ៉ុបនៃ បំពង់បង្ហូរឧស្ម័នTurkStream បច្ចុប្បន្នគឺជាបំពង់ប្រតិបត្តិការតែមួយគត់សម្រាប់បង្ហូរឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបកណ្តាល និងភាគខាងត្បូង។ កាលពីខែមុន ក្រុមហ៊ុនអាជីវកម្មរុស្ស៊ី Vedomosti បានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលតាមដានដោយប្រតិបត្តិករប្រព័ន្ធដឹកជញ្ជូនឧស្ម័នអឺរ៉ុប (ENTSOG) ថា ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីទៅកាន់ប្រទេសក្នុងតំបន់ តាមរយៈបំពង់បង្ហូរឧស្ម័ន TurkStream បានកើនឡើងជិត ៤០ភាគរយ ដល់ ៥.១១ពាន់លានម៉ែត្រគូបក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ។ ប្រធានក្រុមហ៊ុនប្រេងដ៏ធំរបស់រុស្ស៊ី…

  • អាកាសធាតុអាក្រក់វាយប្រហារចិន មនុស្សរាប់សិបនាក់បាត់ខ្លួន

    អាកាសធាតុអាក្រក់វាយប្រហារចិន មនុស្សរាប់សិបនាក់បាត់ខ្លួន

    ប៉េកាំង៖ មនុស្សរាប់សិបនាក់បានបាត់ខ្លួននៅក្នុងប្រទេសចិន កាលពីថ្ងៃអង្គារ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ វាយប្រហារតំបន់ភាគខាងត្បូង ខណៈដែលភាគខាងជើងបានជួបប្រទះសីតុណ្ហភាពក្តៅខ្លាំងបំផុតក្នុងឆ្នាំនេះ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួរបានរាយការណ៍ថា មនុស្ស ៤នាក់បានស្លាប់ បន្ទាប់ពីទឹកជំនន់ភ្លាមៗនៅទីក្រុង Changji ក្នុងតំបន់ភាគពាយ័ព្យនៃខេត្ត Xinjiang ជាកន្លែងដែលភ្លៀងធ្លាក់ខ្លាំង បានបង្កឱ្យមានការរអិលបាក់ដី។ រីឯទូរទស្សន៍រដ្ឋ CCTV បានចេញផ្សាយថា ការរអិលបាក់ដីនៅតំបន់ Meizhou ក្នុងខេត្ត Guangdong ភាគខាងត្បូងកាលពីថ្ងៃចន្ទ បានសម្លាប់មនុស្ស៥នាក់ និងធ្វើឱ្យមនុស្ស ១៥នាក់កំពុងបាត់ខ្លួន ហើយ ១៣នាក់ទៀតជាប់គាំងនៅព្រឹកបន្ទាប់។ ភ្លាមៗ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឱ្យបុគ្គលិកសង្គ្រោះបន្ទាន់ ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងស្ថានភាពគ្រោះមហន្តរាយ ក៏ដូចជាជួយសង្គ្រោះ និងប្រយុទ្ធជាមួយទឹកជំនន់ និងគ្រោះរាំងស្ងួត។ លោក ស៊ី ថែមទាំងបានណែនាំដល់ក្រុមអ្នកជួយសង្គ្រោះ ឱ្យធានាសុវត្ថិភាពទាំងអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន ព្រមទាំងស្ថិរភាពសង្គមទាំងមូល។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានបន្ថែមថា នៅក្នុងខេត្ត ហ៊្វូជាន មនុស្សជាងកន្លះលាននាក់បានរងផលប៉ះពាល់ ដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងទឹកជំនន់។ ទឹកជំនន់ក៏បានវាយប្រហារខេត្តភាគខាងត្បូង និងភាគកណ្តាលនៃខេត្តក្វាងស៊ី និងហ៊ូណានផងដែរ។…

  • អាមេរិកផលិតមួកសុវត្ថិភាព K9 សម្រាប់ឆ្កែយោធា

    អាមេរិកផលិតមួកសុវត្ថិភាព K9 សម្រាប់ឆ្កែយោធា

    ក្រុមហ៊ុនផលិតមួកសុវត្ថិភាព មានមូលដ្ឋាននៅអាមេរិក Dark Systems បានផលិតនិងដាក់ឱ្យដំណើរការនូវមួកសុវត្ថិភាព K9 ដើម្បីការពារសត្វឆ្កែយោធា ក្នុងពេលចេញប្រយុទ្ធ។ មួកសុវត្ថិភាពនេះការពារ ក្បាលពីផលប៉ះពាល់ និងគ្រោះថ្នាក់បានយ៉ាងល្អ។ នេះបើតាមគេហទំព័រ Interesting Engineering ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ។ គេហទំព័រនេះ បានឲ្យដឹងថា ក្រុមហ៊ុន Dark Systems ដែលឈានមុខគេលើពិភពលោកក្នុងការផលិត និងចែកចាយមួកសុវត្ថិភាព K9 ជាជំហ៊ានដំបូង នឹងផ្គត់ផ្គង់ប្រមាណជាង៣ម៉ឺនមួក ទៅកាន់ស្ថាប័នយោធា ភ្នាក់ងារអនុវត្តច្បាប់ ក្រុមស្វែងរក និងជួយសង្គ្រោះ ជាដើម។ ក្រុមហ៊ុន Dark Systems បានអះអាងថា ម៉ូដែលមួកសុវត្ថិភាព K9 ទំនើបនេះ តភ្ជាប់ អំពូល LED , កាំមេរ៉ា និង Loudspeaker និងមាន វ៉ែនតាការពារភ្នែកពីធូលី ឡាស៊ែរ និងការគំរាមកំហែងនានា ផងដែរ៕ ប្រែសម្រួល៖ សារ៉ាត

  • ជំងឺបាត់តេរីស៊ីសាច់ដ៏កម្រនៅជប៉ុន អាចសម្លាប់មនុស្ស ត្រឹម៤៨ម៉ោង

    ជំងឺបាត់តេរីស៊ីសាច់ដ៏កម្រនៅជប៉ុន អាចសម្លាប់មនុស្ស ត្រឹម៤៨ម៉ោង

    ជំងឺបាត់តេរីស៊ីសាច់ដ៏កម្រ ហៅកាត់ STSS កំពុងកើនឡើងខ្លាំង នៅប្រទេសជប៉ុន ក្នុងនោះ វាអាចសម្លាប់មនុស្សបាន ក្នុងរយៈពេលត្រឹម ៤៨ម៉ោង។ នេះបើតាមកាសែត Bangkok Post ចេញផ្សាយកាលពីថ្ងៃចន្ទ ដោយបានដកស្រង់ប្រភព ពីនាយកដ្ឋានគ្រប់គ្រងជំងឺ ហៅកាត់ DDC នៃប្រទេសថៃ ដែលបានប្រាប់ឲ្យពលរដ្ឋថៃ ដែលធ្វើដំណើរទៅមកប្រទេសជប៉ុន ការពារខ្លួនពីការឆ្លងមេរោគនេះ។ ការសែតនេះផ្សាយថា ជំងឺ STSS ឬ Streptococcal Toxic Shock Syndrome អាចបណ្តាលឲ្យគ្រុនក្តៅខ្លាំង, ញ័រ និងឈឺខ្លួន។ Bangkok Post បានដកស្រង់របាយការណ៍ប្រចាំសប្តាហ៍ របស់នាយកដ្ឋានបង្កាជំងឺឆ្លងជប៉ុន ឲ្យដឹងថា ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ២៦ ខែឧសភា មានករណីឆ្លងមេរោគ STSS សរុបចំនួន ៦៩០ ក្នុងនោះ ស្លាប់ចំនួន ១៦៣នាក់។ មេរោគនេះឆ្លងតាមមុខរបួស។ DDC បានប្រាប់ថា ក្រុមងាយរងគ្រោះ មានដូចជា…

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ មិថុនា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ មិថុនា ២០២៤

    ១. ថៃមិនយកសេវាឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ថៃ “ស្ទឹងបត់-បានណងអៀន” – AMS Economy ២. ប្រមុខ ដឹកនាំឱ្យរដ្ឋបាលខេត្ត-ក្រុង ត្រៀម បម្រុងដី ២០០ហិកតា បង្កើតឧទ្យានបៃតង – កម្ពុជាថ្មី ៣. កម្ពុជាជាប្រទេសទទួលជំនួយពីសហគមន៍អន្តរជាតិធំទី៥ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក្រោមទំហំ ១៧,៧ពាន់លានដុល្លារ ខណៈឥណ្ឌូណេស៊ីឈរនៅលំដាប់កំពូល – ថ្មីៗ ៤. ម៉ាឡេស៊ី ដាក់ពាក្យចូលរួមជាសមាជិកក្រុម BRICS – Al Jazeera ៥. នាយករដ្ឋមន្រ្តីអុីស្រាអែលប្រកាសរំលាយចោលខុទ្ទកាល័យសង្រ្គាម – Reuters #ams1minute

  • សម្តេចធិបតី អញ្ជើញចូលរួមដាក់ឈ្មោះ Vanchoanthe Hun Manet លើផ្កាអរគីដេ (Orchid Naming Ceremony)

    សម្តេចធិបតី អញ្ជើញចូលរួមដាក់ឈ្មោះ Vanchoanthe Hun Manet លើផ្កាអរគីដេ (Orchid Naming Ceremony)

    នៅសួនផ្កាអរគីដេជាតិ (National Orchid Garden) សាធារណរដ្ឋសិង្ហបុរី ថ្ងៃទី១៨ មិថុនា ២០២៤  #ams1minute

  • សម្តេចធិបតី និងនាយករដ្ឋមន្ត្រីសិង្ហបុរី Lawrence Wong អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ

    សម្តេចធិបតី និងនាយករដ្ឋមន្ត្រីសិង្ហបុរី Lawrence Wong អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ

    នូវគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor) និងពិធីចុះហត្ថលេខាលើឯកសារចំនួន ២ រួមមាន៖ ១. កិច្ចព្រមព្រៀងអនុវត្តស្តីពីកិច្ចសហការឥណទានកាបូន២. អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើរដ្ឋាភិបាលឌីជីថល ។ សាធារណរដ្ឋសិង្ហបុរី ថ្ងៃទី១៨ មិថុនា ២០២៤ #ams1minute

  • នៅពេលខ្ញុំឃើញផលិតផលដែលផលិតដោយខ្មែរ ខ្ញុំមានមោទនភាពណាស់

    នៅពេលខ្ញុំឃើញផលិតផលដែលផលិតដោយខ្មែរ ខ្ញុំមានមោទនភាពណាស់
  • ថៃនឹងក្លាយជាប្រទេសអាស៊ានដំបូងគេ អនុញ្ញាតឱ្យមនុស្សភេទដូចគ្នារៀបការស្របច្បាប់

    ថៃនឹងក្លាយជាប្រទេសអាស៊ានដំបូងគេ អនុញ្ញាតឱ្យមនុស្សភេទដូចគ្នារៀបការស្របច្បាប់

    បាងកក៖ សមាជិកសភាថៃបានជួបប្រជុំគ្នានៅថ្ងៃអង្គារនេះ ដើម្បីបោះឆ្នោតលើការធ្វើឱ្យអាពាហ៍ពិពាហ៍មនុស្សភេទដូចគ្នាស្របច្បាប់ ប្រការនេះនឹងនាំឱ្យថៃក្លាយជាប្រទេសអាស៊ានដំបូងគេដែលទទួលស្គាល់សមភាពអាពាហ៍ពិពាហ៍។ ព្រឹទ្ធសភាថៃត្រូវបានគេរំពឹងថា នឹងអនុម័តច្បាប់នេះ បន្ទាប់មកវានឹងត្រូវដាក់ថ្វាយទៅព្រះមហាក្សត្រថៃ Maha Vajiralongkorn ដើម្បីទទួលស្គាល់ជាផ្លូវការ ហើយច្បាប់នេះនឹងចូលជាធរមានក្នុងរយៈពេល ១២០ថ្ងៃ បន្ទាប់ពីការបោះពុម្ភផ្សាយនៅក្នុងព្រះរាជសារផ្លូវការ។ បើសិនច្បាប់នេះត្រូវបានអនុម័តមែននោះ ថៃនឹងក្លាយជាប្រទេសអាស៊ានដំបូងគេ និងជាប្រទេសទី៣ក្នុងទ្វីបអាស៊ី ដែលគូស្នេហ៍ភេទដូចគ្នាអាចរៀបការស្របច្បាប់បាន បន្ទាប់ពីតៃវ៉ាន់ និងនេប៉ាល់ ហើយសកម្មជនក៏កំពុងសង្ឃឹមដែរថា អាពាហ៍ពិពាហ៍ដំបូងអាចនឹងត្រូវប្រារព្ធឡើងនៅដើមខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។ សមាជិកសភាមកពីគណបក្សចលនាឆ្ពោះទៅមុខ លោក Tunyawaj Kamolwongwat បាននិយាយប្រាប់អ្នកសារព័ត៌មានថា ថ្ងៃនេះ ជាថ្ងៃដែលប្រជាជនថៃនឹងមានស្នាមញញឹម… វាគឺជាជ័យជំនះសម្រាប់ប្រជាជន… ហើយថ្ងៃនេះ ទីបំផុតវាកំពុងកើតឡើងនៅប្រទេសថៃហើយ។ សូមបញ្ជាក់ថា សមាជិកព្រឹទ្ធសភាបានចាប់ផ្តើមសម័យប្រជុំរបស់ពួកគេនៅម៉ោង ៩៖៣០នាទីព្រឹកថ្ងៃអង្គារនេះ ហើយការបោះឆ្នោតដើម្បីផ្តល់ការអនុម័តចុងក្រោយចំពោះច្បាប់នេះ ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅពេលរសៀលថ្ងៃដដែល។ ច្បាប់ថ្មីនេះបានផ្លាស់ប្តូរពាក្យ “បុរស” “ស្ត្រី” “ប្តី” និង “ភរិយា” ក្នុងច្បាប់អាពាហ៍ពិពាហ៍ ទៅជាពាក្យអព្យាក្រឹតយេនឌ័រ។ ប្រទេសជាង៣០ជុំវិញពិភពលោក បានធ្វើឱ្យអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់ ចាប់តាំងពីហូឡង់បានក្លាយជាប្រទេសដំបូងគេ ដែលអនុម័តលើច្បាប់នេះកាលពីឆ្នាំ២០០១។ ប៉ុន្តែនៅអាស៊ី មានតែតៃវ៉ាន់ និងនេប៉ាល់ប៉ុណ្ណោះ ដែលទទួលស្គាល់ អាពាហ៍ពិពាហ៍មនុស្សភេទដូចគ្នា៕…

  • សារមន្ទីរជាតិកម្ពុជា បើកពិព័រណ៍មួយស្តីពី “រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជា”

    សារមន្ទីរជាតិកម្ពុជា បើកពិព័រណ៍មួយស្តីពី “រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជា”

    ជូនសាធារណជនទស្សនារយៈពេល ៦ខែ ចាប់ពីថ្ងៃទី១៨ មិថុនា – ១៨ ធ្នូ ២០២៤ ដើម្បីអបអរព្រះរាជពិធីចំរើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ #ams1minute