Category: One-Minute

  • អបអរសាទរ ទិវាអន្តរជាតិនៃគ្រួសារ (International Day of Families)

    អបអរសាទរ ទិវាអន្តរជាតិនៃគ្រួសារ (International Day of Families)

    ១៥ ឧសភា ២០២៤ #ams1minute

  • អង្ករឡើងថ្លៃ ឥណ្ឌូនេស៊ីបន្តចែកអង្ករឲ្យប្រជាជន ២០លាននាក់

    អង្ករឡើងថ្លៃ ឥណ្ឌូនេស៊ីបន្តចែកអង្ករឲ្យប្រជាជន ២០លាននាក់

    ហ្សាការតា៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ នៅថ្ងៃចន្ទនេះ បានថ្លែងថា ប្រទេសឥណ្ឌូនេស៊ីអាចនឹងបន្តកម្មវិធីចែកអង្កររបស់ខ្លួនបន្ថែមទៀតក្នុងរយៈពេល ៦ខែ ពោលគឺរហូតដល់ខែធ្នូចុងឆ្នាំ បើទោះបីជាមានការបន្ធូរបន្ថយតម្លៃអង្ករក៏ដោយ។ ប្រធានាធិបតីឥណ្ឌូនេស៊ីផុតអាណត្តិ លោក ចូកូ វីដូដូ បានបញ្ជាក់ថា កម្មវិធីឧបត្ថម្ភអង្ករទទួលបានជោគជ័យខ្លាំង ក្នុងការទប់ស្កាត់ការឡើងថ្លៃអង្ករក្នុងស្រុក ដែលជាអាហារចម្បងសម្រាប់ប្រជាជនជាង ២៧០លាននាក់របស់ប្រទេសឥណ្ឌូនេស៊ី។ ឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ បាននឹងកំពុងឧបត្ថម្ភអង្ករចំនួន ១០គីឡូក្រាមក្នុងមួយខែដល់គ្រួសារដែលមានប្រាក់ចំណូលទាបជាង ២០លាននាក់ ចាប់តាំងពីខែមីនា ឆ្នាំ២០២៣ ដើម្បីជួយពួកគេទប់ទល់នឹងតម្លៃស្រូវដែលមានតម្លៃខ្ពស់ ខណៈដែលបាតុភូតអាកាសធាតុ El Nino បានបង្កជាគ្រោះរាំងស្ងួតប៉ះពាល់ដល់ទិន្នផលដាំដុះស្រូវ។ កម្មវិធីចែកអង្ករដែលបានចាប់ផ្តើមនៅខែមីនា ដល់ខែមិថុនាឆ្នាំមុន នឹងត្រូវបញ្ចប់ក្នុងខែមិថុនា បន្ទាប់ពីការពន្យារពេលច្រើនដង។ Bulog ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ស្បៀងរបស់ប្រទេសឥណ្ឌូនេស៊ី បានទិញអង្ករចំនួន ៤៧២,២៧៩តោនពីការប្រមូលផលក្នុងស្រុក គិតត្រឹមថ្ងៃទី៨ ខែឧសភា ខណៈដែលស្តុកមានចំនួន ១.៨លានតោន នេះបើតាមមន្ត្រីក្រុមហ៊ុនបានប្រាប់កិច្ចប្រជុំអតិផរណាប្រចាំសប្តាហ៍។ មន្ត្រីការិយាល័យស្ថិតិបានប្រាប់កិច្ចប្រជុំអតិផរណាថា តម្លៃអង្ករបានធូរស្រាល ដោយសារស្តុកមានការកើនឡើងក្នុងរដូវប្រមូលផល។ ក្រុមហ៊ុន Bulog ក៏បានបញ្ជាក់កាលពីចុងខែមុនដែរថា ប្រទេសឥណ្ឌូណេស៊ីបាននាំចូលអង្ករចំនួន ១.២លានតោនក្នុងឆ្នាំនេះ ហើយពាណិជ្ជករអឺរ៉ុបបាននិយាយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា Bulog…

  • សូមរួមគ្នាពង្រាយរោងចក្រដើម្បីបង្កើតការងារ កុំពង្រីកទីតាំងល្បែង

    សូមរួមគ្នាពង្រាយរោងចក្រដើម្បីបង្កើតការងារ កុំពង្រីកទីតាំងល្បែង
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ ឧសភា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ ឧសភា ២០២៤

    ១. ក្រុមហ៊ុនចិន Hainan Litree Purifying Technology Co., Ltd. គ្រោងវិនិយោគលើវិស័យទឹកស្អាតនៅកម្ពុជា ជាមួយនឹងទុនពី ៩០លានដល់ ១០០លានដុល្លារ – AMS Economy ២. កម្ពុជានឹងភ្ជាប់ការហោះហើរត្រង់ជាមួយឥណ្ឌា នៅពាក់កណ្តាលខែក្រោយ – FN ៣. ក្រុមហ៊ុនកូរ៉េ បង្ហាញបំណងវិនិយោគលើការកែច្នៃសំរាមទៅជាថាមពលអគ្គិសនីនៅកម្ពុជា – ថ្មីៗ ៤. អ៉ីស្រាអែលបានបើកច្រកឆ្លងកាត់ថ្មីមួយនៅភាគខាងជើងតំបន់ហ្គាហ្សា ដើម្បីផ្ទេរជំនួយមនុស្សធម៌ – NHK ៥. អាមេរិកនិងតៃវ៉ាន់ សម្ងំធ្វើសមយុទ្ធយោធាជាមួយគ្នាដោយស្ងាត់ៗ នៅមហាសមុទ្រប៉ាស៉ីហ្វិក កាលពីខែមេសា – Reuters #ams1minute

  • ភរិយានាយករដ្ឋមន្ត្រី អំពាវនាវពលរដ្ឋខ្មែរគាំទ្របន្លែ ផ្លែឈើក្នុងស្រុក

    ភរិយានាយករដ្ឋមន្ត្រី អំពាវនាវពលរដ្ឋខ្មែរគាំទ្របន្លែ ផ្លែឈើក្នុងស្រុក
  • ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ ព្រះវស្សា

    ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ ព្រះវស្សា

    របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំយើងខ្ញុំព្រះករុណា សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវព្រះសព្ទសាធុការពរ បវរមហាប្រសើរ ថ្វាយព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណវាងវៃ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ត្រជាក់ត្រជុំ និងសេចក្តីសុខក្សេមក្សាន្តដល់ប្រជានុរាស្រ្តគ្រប់រូបជានិរន្តរ៍តរៀងទៅ។ #ams1minute

  • អគារបេតិកភណ្ឌកំពតក្រុងកំពត ខេត្តកំពត កម្ពុជាមាតុភូមិខ្ញុំ

    អគារបេតិកភណ្ឌកំពតក្រុងកំពត ខេត្តកំពត កម្ពុជាមាតុភូមិខ្ញុំ

    🎥 Gazette-ប្រជាជន #ams1minute

  • ឱកាសការងារក្នុងស្រុក ចំនួន ៤៧ ៧២៦កន្លែង ក្នុងវិស័យកសិកម្ម សេវាកម្ម និងឧស្សាហកម្ម

    ឱកាសការងារក្នុងស្រុក ចំនួន ៤៧ ៧២៦កន្លែង ក្នុងវិស័យកសិកម្ម សេវាកម្ម និងឧស្សាហកម្ម

    សម្រាប់បងប្អូន និងក្មួយៗ ដែលមានតម្រូវការការងារ អាចធ្វើការទាក់ទងទៅកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈលេខទូរស័ព្ទ 1297 ឬ 1286 ឬប្រព័ន្ធតេឡេក្រាមលេខ 077 23 23 78 #ams1minute

  • របាយការណ៍នៅថ្ងៃទី១៣ ឧសភា

    របាយការណ៍នៅថ្ងៃទី១៣ ឧសភា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១១ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ១៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៣. គ្រឿងញៀន ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ៥៤នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១៤ ឧសភា ២០២៤ #ams1minute

  • ប្រមុខការទូតកម្ពុជា៖ “រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តខ្ពស់ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា

    ប្រមុខការទូតកម្ពុជា៖ “រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តខ្ពស់ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា

    ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិអន្តរជាតិផ្នែកសិទ្ធិមនុស្ស តាមរយៈការផ្តល់សច្ចាប័ន និងទទួលយកអនុសញ្ញាអន្តរជាតិ៨ ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ហើយកម្ពុជារីករាយសហការយ៉ាងជិតស្និទ្ធជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ឆ្ពោះទៅសម្រេចបាននូវគោលដៅដ៏ថ្លៃថ្លាក្នុងវិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយឈរលើគោលការណ៍សមភាព និងអធិបតេយ្យរបស់រដ្ឋ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា”។ ខណៈ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនឹងបន្តផ្តល់ជំនួយបច្ចេកទេសជូនរាជរដ្ឋាភិបាល និងប្រជាជន ហើយពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សប្រជាជនកម្ពុជា។ #ams1minute