-
សម្ដេចតេជោ សម្ដែងការសោកស្ដាយចំពោះក្រុមអ្នកវិភាគប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដែលនៅតែបន្តយករឿងព្រែកជីកហ្វូណននេះ មកភ្ជាប់នូវបញ្ហានយោបាយតំបន់ប្រឆាំងចិន

-
អ្នកជំនាញដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅអាស៊ី ចែករំលែកបទពិសោធន៍គ្នានៅកម្ពុជា

ភ្នំពេញ៖ អ្នកជំនាញដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន រួមមានកម្ពុជា ឥណ្ឌូនេស៊ី សាំងហ្គារពួរ និងវៀតណាម បានជួបជជែកពិភាក្យាគ្នាដើម្បីចែរំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ។ ការចែករំលែកនេះធ្វើឡើងនៅសន្និសីទអន្តរជាតិ អនាគតនៃដំណោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅអាស៊ី អភិក្រមបែបសហការ កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ។ លោក មាស សាវ៉ាត ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីសម្រុះសម្រួលវិវាទនៅកម្ពុជា បានបញ្ជាក់ឱ្យដឹង គោលបំណងសន្និសីទអន្តរជាតិនេះ ធ្វើឡើងចង់ផ្តល់សារទៅដល់អ្នកអនុវត្តន៍បែបអាជីព សំរាប់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឱ្យយល់កាន់តែច្បាស់អំពីដំណើរការ ក៏ដូចជាបទពិសោធន៍ពីប្រទេសនៅក្នុងតំបន់អាស៊ី ដែលមានភាគីឥណ្ឌុនេស៊ី សាំងហ្គារពួរ វៀតណាម បានចូលរួមធ្វើការចែករំលែក។ ជាមួយគ្នានេះផងដែរ តាមរយៈសន្និសីទនេះ ចង់ផ្ញើសារទៅដល់អ្នកអនុវត្តន៍ នៅក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការថាននៅក្នុងយុគ្គសម័យកាលបច្ចុប្បន្ន ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មិនមែនសំរាប់ដោះស្រាយវិវាទសហគមន៍ គ្រួសារ ក្នុងប្រទេសនោះទេ ប៉ុន្តែយើងចង់បន្ថែមកម្រិតថែមទៀតថា បច្ចុប្បន្ននេះអន្តរជាតិបានដើរទៅដល់ ដំណាក់កាលមួយគឺគេយកយន្តការដោះស្រាយវិវាទក្រៅប្រពន្ធតុលាការនេះសំរាប់ដោះស្រាយវិវាទពាណិជ្ជកម្មអន្តរជាតិ ឬវិវាទឆ្លងដែនផងដែរ។ លោក បញ្ចាក់ថា បច្ចុប្បន្ននេះ កម្ពុជា មានគំរោងដើម្បីធ្វើកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ី ទៅលើការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីផ្តល់បទពិសោធន៍គ្នាទៅវិញទៅមក ផ្តល់នូវការប្រតិបត្តិល្អ ពីប្រទេសនីមួយៗ ។…
-
អបអរសាទរខួបទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (Birth of the National Police)

-
ប្រាសាទអង្គរវត្ត ក្រុងសៀមរាប ខេត្តសៀមរាបស្ថាបត្យកម្មខ្មែរបុរាណ សំណង់សាសនា កម្ពុជាមាតុភូមិខ្ញុំ

-
កិច្ចការសំខាន់ ៥ ដើម្បីកម្ពុជាសម្រេចចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ ឧសភា ២០២៤

១. ៤ខែ កម្ពុជាលក់កៅស៊ូបានជាង ១២៥លានដុល្លារ កើនតិចតួច – AMS Economy ២. ក្រុមហ៊ុនចិន គ្រោងនឹងវិនិយោគលើឧស្សាហកម្មសូត្រនៅកម្ពុជា – ខ្មែរថាមស៍ ៣. ការលើកលែងតម្លៃសេវាអនុញ្ញាតចេញ-ចូលសម្រាប់ពលករខ្មែរត្រូវបានបញ្ចប់ – ស៊ីស៊ីថាមស៍ ៤. អាមេរិកប្រកាសដំឡើងពន្ធ ១០០% លើរថយន្តអគ្គិសនីនាំចូញលពីចិន – Washington Post ៥. ក្រុមហ៊ុន OpenAI បញ្ចេញម៉ូដែលថ្មី ChatGPT-4.0 ឱ្យប្រើឥតគិតថ្លៃ – Reuters #ams1minute
-
ខេត្តកំពង់ចាមទេសចរណ៍ផ្សារភ្ជាប់ទឹកដី កម្ពុជាមាតុភូមិខ្ញុំ

-
លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ-Beat Richner វីរបុរសរបស់កុមារកម្ពុជា

-
សម្តេចធិបតី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា

បានមកដល់អាកាសយានដ្ឋានយោធាសេអ៊ូល (Seoul Air Base) ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ប្រកបដោយសុវត្ថិភាព និងទទួលស្វាគមន៍ដោយ រដ្ឋមន្ត្រីពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល AHN Dukgeun និង ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា PARK Jung Wook ។ ក្នុងឱកាសនៃទស្សនកិច្ចនេះ សម្តេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ប្រធានាធិបតី យូន ស៊ុក យ៉ល ពិភាក្សាស៊ីជម្រៅលើភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យមានភាពស្និទ្ធស្នាលបន្ថែមទៀត។ ១៥ ឧសភា ២០២៤ #ams1minute
-
បងប្អូនប្រជាពលរដ្ឋ ៦៣៤គ្រួសារ ចូលរួមចាប់ឆ្នោតយកដីឡូតិ៍លំនៅឋាន និងដីកសិកម្ម នៃកម្មវិធីសម្បទានដីសង្គមកិច្ច
