Category: One-Minute

  • ប្រមុខកាទូតអាមេរិកឆ្លៀតចូលបា នៅអ៊ុយក្រែន

    ប្រមុខកាទូតអាមេរិកឆ្លៀតចូលបា នៅអ៊ុយក្រែន

    គៀវ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានឆ្លៀតចូលបា អំឡុងពេលបំពេញទស្សនកិច្ច នៅប្រទេសអ៊ុយក្រែន ដោយមិនបានជូនដំណឹងផ្លូវការ ជាមុន កាលពីពេលថ្មីៗនេះ។ ក្នុងពេលកម្សាន្ត នៅក្នុងបាមួយកន្លែង ស្ថិតក្នុងរដ្ឋធានីគៀវ លោក Blinken បាននិយាយថា «ពិភពលោកសេរី គឺនៅជាមួយអ្នកគ្រប់គ្នា ប្រជាជនអ៊ុយក្រែន»។ លោក Antony Blinken ថែមទាំងបានលេង ហ្គីតា ជាមួយតារាល្បី កាណាដាកាត់អាមេរិក Neil Young ក្នុងពេលសម្តែងបទចម្រៀង មានចំណងជើងថា “Rockin’ in the Free World” ដ៏ល្បីល្បាញ ដោយមានទស្សនិកជនទះដៃយ៉ាងច្រើន ទៀតផង។ គួរបញ្ជាក់ថា ប្រមុខកាទូតអាមេរិករូបនេះ បានទៅដល់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារ ដោយពេលនោះ លោកគូសបញ្ជាក់ថា រុស្ស៊ីត្រូវតែសងការខូចខាតដ៏ធ្ងន់ធ្ងរ របស់អ៊ុយក្រែន ហើយសហរដ្ឋអាមេរិកនឹងនៅតែបន្តជួយដល់អ៊ុយក្រែន។ លោក Antony Blinken បានប្រាប់ថា ទស្សនកិច្ចនេះធ្វើឡើង ដើម្បីធានាដល់អ៊ុយក្រែន នូវការបន្តគាំទ្ររបស់អាមេរិក…

  • ឆេះម៉ាស៊ីនយន្តហោះឥណ្ឌូនេស៊ី ផ្ទុកអ្នកដំណើរ ៤០០នាក់

    ឆេះម៉ាស៊ីនយន្តហោះឥណ្ឌូនេស៊ី ផ្ទុកអ្នកដំណើរ ៤០០នាក់

    យន្តហោះដឹកអ្នកដំណើរ ជាង៤០០នាក់ មួយគ្រឿង បានចុះចតជាបន្ទាន់ នៅក្នុងទីក្រុង Makassar ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីម៉ាស៊ីនយន្តហោះ ត្រូវបានភ្លើងឆាបឆេះ កាលពីថ្ងៃពុធ។ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី Garuda Indonesia បានឲ្យដឹងថា យន្តហោះ Boeing 747-400 មួយគ្រឿងនេះ ប៉ុនប៉ងធ្វើដំណើរទៅកាន់ ប្រទេសអារ៉ាប៊ី សាអូឌីត ដើម្បីចូលរួមពិធីបុណ្យ hajj ដែលជាធម្មយាត្រា មូស្លីម។ យ៉ាងណាក៏ដោយ អ្នកដំណើរ ៤៥០នាក់ និង បុគ្គលិក ១៨នាក់ អំឡុងជើងហោះហើរ Garuda-1105 លើកនេះ មិនមានរងរបួសនោះទេ និង ត្រូវបានផ្លាស់ប្តូរយន្តហោះ ដើម្បីបានបន្តដំណើរ ជាធម្មតា។ ប្រទេស ប្រជុំកោះរាប់ពាន់ ស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ មួយនេះ ពឹងផ្អែកយ៉ាងខ្លាំងលើការដឹកជញ្ជូនតាមផ្លូវអាកាស ប៉ុន្តែ បានទទួលរងនូវឧប្បត្តិហេតុយន្តហោះយ៉ាងធ្ងន់ធ្ងរ ក្នុងរយៈពេលប៉ុន្មាន ឆ្នាំថ្មីៗនេះ។ កំណត់ត្រា អាកាសចរណ៍ដ៏អាក្រក់របស់ឥណ្ឌូនេស៊ី គឺនៅឆ្នាំ២០២១ ដោយពេលនោះ មានធ្លាក់យន្តហោះ Boeing របស់ក្រុមហ៊ុន…

  • អស់ពីក្តៅខ្លាំង! ថៃប្រឈមទឹកជំនន់ ២៦ខេត្ត

    អស់ពីក្តៅខ្លាំង! ថៃប្រឈមទឹកជំនន់ ២៦ខេត្ត

    បាងកក៖ បន្ទាប់ពីរលកម្តៅ ស្លាប់មនុស្សជាង៦០នាក់នៅប្រទេសថៃ មួយរយៈចុងក្រោយនេះ អាជ្ញាធរជំនាញបានព្យាករណ៍ថា នឹងមានទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំង នៅក្នុងខេត្តចំនួន២៦ ទូទាំងប្រទេស ចាប់ពីចុងសប្តាហ៍នេះទៅ នេះបើតាម The Nation។ កាសែតថៃមួយនេះបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ដោយបានដកស្រង់ប្រភពពីនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងខេត្តភាគខាងជើង ចំនួន១១, ខេត្តស្ថិតក្នុងតំបន់កណ្តាល ចំនួន ៤ខេត្ត និងខេត្តភាគខាងត្បូង ចំនួន ១១ខេត្ត គួរតែត្រៀមខ្លួន សម្រាប់ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ដែលអាចកើតមាន ចាប់ពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដល់ថ្ងៃទី២៥ ខែឧសភា។ នាយកដ្ឋានបានឲ្យដឹងទៀតថា សម្ពាធទាបខ្លាំង នៅសមុទ្រ នៃប្រជុំកោះ Andaman នឹងមានឥទ្ធិពលលើខ្យល់មូសុងនិរតី ឱ្យកាន់តែមានកម្លាំងខ្លាំង ដែលនឹងធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើង កណ្តាល និងខាងត្បូង ក្នុងអំឡុងពេលនេះ។ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយបានអះអាងថា ខ្លួនបានសម្របសម្រួលជាមួយរដ្ឋបាលខេត្តទាំង២៦ ដើម្បីតាមដានស្ថានភាពអាកាសធាតុ និងរៀបចំក្រុមសង្គ្រោះបន្ទាន់ដើម្បីជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន នេះបើតាមការចុះផ្សាយរបស់កាសែត The Nation ប្រែសម្រួល៖ សារ៉ាត

  • នាយករដ្ឋមន្រ្តីកូរ៉េ Han Duck-soo៖ “កម្ពុជាគឺជាទិសដៅនៃការវិនិយោគ

    នាយករដ្ឋមន្រ្តីកូរ៉េ Han Duck-soo៖ “កម្ពុជាគឺជាទិសដៅនៃការវិនិយោគ

    និងជាទីផ្សារដ៏មានសក្ដានុពលសម្រាប់វិស័យឧស្សាហកម្មកូរ៉េ ជាពិសេសឧស្សាហកម្មយានយន្ត ហើយបានសម្តែងនូវការគាំទ្រ និងពេញចិត្តចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនកូរ៉េ និងការជំរុញឱ្យមានយន្តការនៃការជួបពិគ្រោះយោបល់ជាទៀងទាត់រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា និងបានបង្ហាញនូវក្តីរីករាយក្នុងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការបន្ថែម តាមរយៈហិរញ្ញប្បទានឥតសំណង របស់ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ (KOICA) និងឥណទានសម្បទានតាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF Loan)”។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានគូសរំលេចជូនឯកឧត្តមនាយករដ្ឋមន្រ្តី អំពីគម្រោងនិមិត្តរូបនៃស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នាពេលខាងមុខ ដែលតំណាងឱ្យមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ #ams1minute

  • សម្ដេចតេជោ៖ គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានផ្ដួចផ្ដើមឡើងទាំងស្រុងដោយរាជរដ្ឋាភិបាលកម្ពុជា

    សម្ដេចតេជោ៖ គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានផ្ដួចផ្ដើមឡើងទាំងស្រុងដោយរាជរដ្ឋាភិបាលកម្ពុជា

    ដែលផ្ទុយស្រឡះទៅនឹងការចុះផ្សាយរបស់កាសែតបរទេស ដែលថាគម្រោងនេះស្ថិតក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន។ #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ ឧសភា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ ឧសភា ២០២៤

    ១. សួនកសិឧស្សាហកម្មកម្ពុជា-អូស្ត្រាលី នាំចេញកសិផលកម្ពុជា ៩៥% ទៅបណ្តាប្រទេសជាសមាជិកអាស៊ាន – AMS Economy ២. ៤ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ឈានដល់ ៤,៤៨ពាន់លានដុល្លារ កើន ១៥,១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹម ៣,៨៩ពាន់លានដុល្លារ – FN ៣. ក្នុង១ឆ្នាំ កសិករនៅភាគនិរតីអាចធ្វើស្រែពី ២ ទៅ ៣ដង ក្រោយជីកព្រែកហ្វូណនតេជោរួច – កម្ពុជាថ្មី ៤. ហ្វីលីពីន បន្តគោលនយោបាយមិនយកពន្ធលើរថយន្តអគ្គិសនីរហូតដល់ឆ្នាំ២០២៨ – AFP ៥. ទីភ្នាក់ងារថាមពលអន្តរជាតិ កាត់បន្ថយការព្យាករពីកំណើនតម្រូវការប្រេង នៅឆ្នាំ២០២៤ – Reuters #ams1minute

  • សម្ដេចតេជោ៖ ការប្ដូរប្រូហ្វាល់ របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅលើបណ្ដាញសង្គមនានា

    សម្ដេចតេជោ៖ ការប្ដូរប្រូហ្វាល់ របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅលើបណ្ដាញសង្គមនានា

    ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ គឺជាចលនាជាតិដ៏ធំធេងក្នុងស្មារតីស្នេហាជាតិ និងដើម្បីកំណើនសេដ្ឋកិច្ច និងសង្គមកម្ពុជា #ams1minute

  • ឯកឧត្តម សាយ សំអាល់ ៖ ស្ថាបត្យករកម្ពុជា ត្រូវមានភាពជឿជាក់ក្នុងការបង្ហាញនូវគំនិតច្នៃប្រឌិតដ៏អស្ចារ្យ

    ឯកឧត្តម សាយ សំអាល់ ៖ ស្ថាបត្យករកម្ពុជា ត្រូវមានភាពជឿជាក់ក្នុងការបង្ហាញនូវគំនិតច្នៃប្រឌិតដ៏អស្ចារ្យ

    ពោរពេញដោយសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ដើម្បីរួមគ្នាកសាងសង្គមកម្ពុជា ឱ្យកាន់តែរីកលូតលាស់ឈានឆ្ពោះទៅមុខបន្ថែមទៀត។ ពិធីចែកពានរង្វាន់ស្នាដៃស្ថាបត្យករកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ដង្ហើមទីក្រុង Breath of the City” នាថ្ងៃទី១៥ ឧសភា ២០២៤ #ams1minute

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុញ្ញាតឱ្យលោក Woo Jung Kim ប្រធានមជ្ឈមណ្ឌលហេប្រុន ប្រចាំសាធារណរដ្ឋកូរ៉េ និងប្រតិភូអម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុញ្ញាតឱ្យលោក Woo Jung Kim ប្រធានមជ្ឈមណ្ឌលហេប្រុន ប្រចាំសាធារណរដ្ឋកូរ៉េ និងប្រតិភូអម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    មន្ទីរពេទ្យហេប្រុន គឺជាអង្គការក្រៅរដ្ឋាភិបាលមួយនៃសាធារណរដ្ឋកូរ៉េ ដែលបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ពីឆ្នាំ២០០៧ រហូតមកដល់បច្ចុប្បន្ន។ ទីក្រុងសេអ៊ូល ១៦ ឧសភា ២០២៤ #ams1minute

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុញ្ញាតឱ្យ លោកស្រីបណ្ឌិត Juseon Byun ស្ថាបនិក Friends of Asia Pacific និងប្រតិភូអម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុញ្ញាតឱ្យ លោកស្រីបណ្ឌិត Juseon Byun ស្ថាបនិក Friends of Asia Pacific និងប្រតិភូអម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    ទីក្រុងសេអ៊ូល ១៦ ឧសភា ២០២៤ #ams1minute