-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ៦ រួមមាន៖

១. អនុស្សរណៈនៃការយោគយល់គ្នារវាង សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋកូរ៉េ ២. អនុស្សរណៈនៃការយោគយល់គ្នារវាង ធនាគារជាតិនៃកម្ពុជា និងធនាគារ JB Financial Group ៣. អនុស្សរណៈនៃការយោគយល់គ្នារវាង ធនាគារជាតិនៃកម្ពុជា និងធនាគារ KB Kookmin Bank ៤. អនុស្សរណៈនៃការយោគយល់គ្នារវាង ធនាគារជាតិនៃកម្ពុជា និងធនាគារ WOORI Bank ៥. អនុស្សរណៈនៃការយោគយល់គ្នារវាង ការិយាល័យឥណទានកម្ពុជា និងការិយាល័យឥណទានកូរ៉េ ព្រមទាំងធនាគារ JB Bank ៦. អនុស្សរណៈនៃការយោគយល់គ្នារវាង Worldbridge Group និងក្រុមហ៊ុន Daewoo E&C ទីក្រុងសេអ៊ូល ១៦ ឧសភា ២០២៤ #ams1minute
-
២ថ្ងៃទៀត ការប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ សម្រាប់វិញ្ញាសាសរសេរ លើកទី២ នឹងមកឈានដល់

ភ្នំពេញ៖ នៅតែ ២ថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន សម្រាប់ បង្រៀន នៅអនុវិទ្យាល័យ សម្រាប់វិញ្ញាសាសរសេរលើកទី២ នឹងមកឈានដល់ ។ នៅ មុន ពេលការប្រឡងនីមួយៗ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង តែងតែដឹកនាំកិច្ចប្រជុំធ្វើ វឌ្ឍនភាពការងារ និងជម្រះមន្ទិល ឬបញ្ហាប្រឈមនានា ឆ្ពោះទៅកាន់ការប្រឡង ប្រជែងនីមួយៗ។ ជាក់ស្តែង នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានដឹកនាំកិច្ចប្រជុំដើម្បីធ្វើវឌ្ឍនភាពត្រូវបានប្រព្រឹត្តទៅ ដោយមានការ អញ្ជើញ ចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដែលជា ប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មការ និងអនុគណៈកម្មការការប្រឡង ប្រជែង ជ្រើសរើសគ្រូបង្រៀន នៅអនុវិទ្យាល័យ វិញ្ញាសាសរសេរលើកទី២។…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលមានវិនិយោគិនចូលរួមទាំងកម្ពុជា និងកូរ៉េ សរុបប្រមាណជាង ៣០០នាក់ ដែលតំណាងឱ្យ ១៩៨ក្រុមហ៊ុន 🇰🇭🇰🇷

សាធារណរដ្ឋកូរ៉េ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មទ្វេភាគី សរុបប្រមាណ ៧៥១លានដុល្លារ ឈរលើលេខរៀងទី១១ ក្នុងឆ្នាំ២០២៣កន្លងមកនេះ ។ លើសពីនេះ ការវិនិយោគដោយផ្ទាល់ពីវិនិយោគិនសាធារណរដ្ឋកូរ៉េ (FDI) មានចំនួនសរុបរហូតដល់ជាង ៥ពាន់លានដុល្លារ និយាយជារួម និងមានចំនួនប្រមាណ ៣០លានដុល្លារ ឈរលើលេខរៀងទី៩ ក្នុងឆ្នាំ២០២៣ កន្លងទៅ។ កម្ពុជា-កូរ៉េ ក៏បានចុះជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ជាមួយគ្នាផងដែរ កាលពីខែធ្នូ ២០២២ ។ តាមរយៈកិច្ចព្រមព្រៀង CKFTA នឹងផ្តល់ភាពងាយស្រួល ដល់វិនិយោគិនកូរ៉េក្នុងការបណ្តាក់ទុន និងការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរ ជាមួយនឹងកាលានុវត្តភាពជាច្រើនក្នុងស្រុក រួមជាមួយនឹងគោលការណ៍អនុគ្រោះការវិនិយោគ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលនឹងផ្តល់នូវ លក្ខខណ្ឌពិសេសជាច្រើន ជួយសម្រួលដល់វិនិយោគផងដែរ ។ ទីក្រុងសេអ៊ូល ១៦ ឧសភា ២០២៤ #ams1minute
-
សម្តេចធិបតី និងលោកប្រធានាធិបតីកូរ៉េ Yoon Suk Yeol ឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់

-
រកឃើញព្រែកជីកបុរាណមុនសម័យអង្គរ សង្ស័យសម្រាប់ប្រើដឹកថ្មកសាងអង្គរ

-
របាយការណ៍នៅថ្ងៃទី១៥ ឧសភា

-
ជនភៀសខ្លួនទូទាំងពិភពលោក កើនជិត ៧៦លាននាក់ គិតត្រឹមចុងឆ្នាំ ២០២៣

ហ្គាហ្សា៖ ជម្លោះក្នុងប្រទេសស៊ូដង់ និងហ្គាហ្សាបានជំរុញឱ្យចំនួនជនភៀសខ្លួននៅទូទាំងពិភពលោកកើនឡើងដល់ ៧៥.៩លាននាក់ គិតត្រឹមចុងឆ្នាំ២០២៣។ មជ្ឈមណ្ឌលត្រួតពិនិត្យការផ្លាស់ទីលំនៅ (IDMC) បាននិយាយថា តួលេខជនភៀសខ្លួនជិត ៧៦លាននាក់នេះ គឺជាកម្រិតខ្ពស់ថ្មីមួយគិតត្រឹមចុងឆ្នាំ២០២៣ ក្នុងនោះចំនួនមនុស្សផ្លាស់ទីលំនៅនៅតាមព្រំដែនបានកើនឡើងជាង ៥០ភាគរយក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ តួលេខនេះបានកើនឡើងពី ៧១.១លាននាក់ ដែលបានកត់ត្រាកាលពីចុងឆ្នាំ២០២២។ នាយក IDMC លោកស្រី Alexandra Bilak បាននិយាយថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ យើងបានឃើញកម្រិតថ្មីនៃការប្រកាសអាសន្ននៃមនុស្សដែលត្រូវភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារតែជម្លោះ និងអំពើហិង្សា។ លោកស្រីបន្ថែមថា ជម្លោះ និងការបំផ្លិចបំផ្លាញកំពុងតែរារាំងមនុស្សរាប់លាននាក់ ពីការកសាងជីវិតរបស់ពួកគេឡើងវិញ។ នៅក្នុងរបាយការណ៍សកលប្រចាំឆ្នាំរបស់ខ្លួន ស្តីពីការផ្លាស់ទីលំនៅ មជ្ឈមណ្ឌល IDMC បានបញ្ជាក់ថា មនុស្សចំនួន ៦៨.៣លាននាក់នៅទូទាំងពិភពលោក បានផ្លាស់ទីលំនៅដោយសារជម្លោះ និងអំពើហិង្សា ហើយ ៧.៧លាននាក់ទៀតដោយសារគ្រោះមហន្តរាយ។ ជារួម ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ចំនួនជនភៀសខ្លួនដែលបណ្តាលមកពីជម្លោះបានកើនឡើងចំនួន ២២.៦លាននាក់ ជាការកើនឡើងដ៏ធំបំផុតនៅក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ជំងឺសរសៃឈាមបេះដូងសម្លាប់ប្រជាជនអឺរ៉ុប ១ម៉ឺននាក់ក្នុងមួយថ្ងៃ ឬ ៤លាននាក់ក្នុងមួយឆ្នាំ

ព្រុចសែល៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធនេះ បានឱ្យដឹងថា ជំងឺសរសៃឈាមបេះដូងបានរ៉ាប់រងការស្លាប់រហូតដល់ ៤០ភាគរយនៅអឺរ៉ុប ដែលស្មើនឹងជាង ១០,០០០នាក់ក្នុងមួយថ្ងៃ ឬ៤លាននាក់ក្នុងមួយឆ្នាំ ជំរុញឱ្យប្រជាជនអឺរ៉ុបកាត់បន្ថយការទទួលទានអំបិល។ លោក Hans Kluge ដែលជានាយកសាខាប្រចាំតំបន់អឺរ៉ុបនៃអង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការអនុវត្តគោលនយោបាយ ដើម្បីកាត់បន្ថយការទទួលទានអំបិលចំនួន ២៥ភាគរយ អាចជួយសង្គ្រោះជីវិតមនុស្សប្រហែល ៩០០,០០០នាក់ពីជំងឺសរសៃឈាមបេះដូងនៅឆ្នាំ២០៣០។ នៅទ្វីបអឺរ៉ុប មនុស្សពេញវ័យម្នាក់ក្នុងចំណោមបីនាក់ដែលមានអាយុចន្លោះពី ៣០ ទៅ ៧៩ឆ្នាំ ទទួលរងការគំរាមកំហែងពីជំងឺលើសឈាម ដែលជារឿយៗដោយសារតែការទទួលទានអំបិល។ ប្រជាជនប្រទេសចំនួន៥១ ក្នុងចំនោមប្រទេសចំនួន៥៣ នៅក្នុងទ្វីបអឺរ៉ុប ដែលជាសមាជិករបស់អង្គការសុខភាពពិភពលោក បានទទួលទានអំបិលប្រចាំថ្ងៃជាមធ្យមលើសពីចំនួនអតិបរមា ដែលបានណែនាំរបស់អង្គការសុខភាពពិភពលោក ត្រឹមចំនួន ៥ក្រាម ឬមួយស្លាបព្រាកាហ្វេ ការប្រើលើសកម្រិតនេះភាគច្រើនលើអាហារកែច្នៃ និងអាហារសម្រន់។ WHO បានបញ្ជាក់ថា ការទទួលទានអំបិលខ្ពស់បានបង្កើនសម្ពាធឈាម ដែលជាកត្តាហានិភ័យឈានមុខគេ បង្កជាជំងឺសរសៃឈាមបេះដូង មានដូចជាគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ អឺរ៉ុបមានអត្រាប្រេវ៉ាឡង់សម្ពាធឈាមខ្ពស់បំផុតក្នុងពិភពលោក។ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុប បានឱ្យដឹងថា ការស្លាប់របស់បុរសដោយសារជំងឺសរសៃឈាមបេះដូងច្រើនជាងស្ត្រីស្ទើរតែ ២.៥ដង។ រីឯការស្លាប់ក្នុងអាយុចាប់ពី ៣០ ទៅ…
-
សម្តេចធិបតី និងប្រធានាធិបតីកូរ៉េ YOON Suk Yeol អញ្ជើញជាធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ៦ រួមមាន៖

១. ពិធីសារស្ដីពីវិសោធនកម្មក្របខ័ណ្ឌគម្រោង រវាង រដ្ឋាភិបាល កូរ៉េ និងរាជរដ្ឋាភិបាលកម្ពុជា លើហរិញ្ញប្បទាន ស្តីពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៦ ។ ២. អនុស្សរណៈនៃការយោគយល់គ្នារវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ។ ៣. អនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងពាណិជ្ជកម្មកម្ពុជា និងអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ ស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា។ ៤. លិខិតបង្ហាញឆន្ទៈ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ស្តីពីការគ្រប់គ្រងគ្រឿងញៀន រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងរដ្ឋបាលគយកូរ៉េ។ ៥. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាជីវៈ រវាង រាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ។ ៦. កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងកែលម្អផ្លូវជនបទ ជំហានទី៤ រវាង រាជរដ្ឋាភិបាលកម្ពុជា និងធនាគារនីហ័រណ- អាហ័រណកូរ៉េ ។ ទីក្រុងសេអ៊ូល ១៦ ឧសភា ២០២៤ #ams1minute
-
សម្ដេចតេជោ ហ៊ុន សែន ៖ ការធ្វើព្រែកជីកហ្វូណនតេជោ គឺនឹងធ្វើឱ្យកម្ពុជាមានឯករាជ្យខាងនយោបាយ លើវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា
