Category: One-Minute

  • “ក្រុមហ៊ុន SM Entertainment ដែលជាក្រុមហ៊ុនផលិតកម្មកម្សាន្តឈានមុខមួយនៅលើពិភពលោករបស់កូរ៉េ កំពុងស្វែងរកឱកាសរពង្រីកការវិនិយោគ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា”

    “ក្រុមហ៊ុន SM Entertainment ដែលជាក្រុមហ៊ុនផលិតកម្មកម្សាន្តឈានមុខមួយនៅលើពិភពលោករបស់កូរ៉េ កំពុងស្វែងរកឱកាសរពង្រីកការវិនិយោគ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា”

    ជាការឆ្លើយតប សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រសួងវប្បធម៌ និងក្រសួងទេសចរណ៍ ដើម្បីសិក្សាអំពីឱកាស និងសក្ដានុពលវិនិយោគលើវិស័យនេះកម្ពុជា ដោយបានបញ្ជាក់ថា បច្ចុប្បន្ននេះ ខ្សែភាពយន្តកូរ៉េ (K-Drama) និង តន្រ្តី K-Pop កំពុងតែពេញនិយមនៅកម្ពុជា ជាពិសេសនៅក្នុងស្រទាប់យុវវ័យ។ ការធ្វើអាជីវកម្ម ឬការរៀបចំព្រឹត្តិការណ៍ផ្សេងៗដូចជាការប្រគុំតន្ត្រីជាដើមនេះ គឺជាការរួមចំណែកនៅក្នុងការលើកកម្ពស់ការផ្លាស់ប្ដូរវប្បធម៌ ក៏ដូចជាការទាក់ទាញទេសចរណ៍ នៃប្រទេសទាំងពីរ។ #ams1minute

  • ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ ការពង្រឹង និងការកែលម្អសមត្ថភាពរដ្ឋបាលសាធារណៈ

    ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ ការពង្រឹង និងការកែលម្អសមត្ថភាពរដ្ឋបាលសាធារណៈ

    គឺជាការងារគន្លឹះដែលទាមទារឱ្យមានការយកចិត្តទុកដាក់បណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យសាធារណៈឱ្យកាន់តែមានសមត្ថភាព និងមានវិជ្ជាជីវៈច្បាស់លាស់ ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការបង្កើនសមត្ថភាពរដ្ឋបាលសាធារណៈ ជាការត្រៀមខ្លួនក្នុងការឆ្លើយតបទៅនឹងនិន្នាការវិវឌ្ឍន៍របស់សាកលលោក ដែលពោរពេញទៅដោយភាពប្រកួតប្រជែង និងបញ្ហាប្រឈមអន្តរជាតិនានា។ #ams1minute

  • “ប្រធានផ្នែកយុទ្ធសាស្ត្រក្រុមហ៊ុន Dunamu បានបង្ហាញចំណាប់អារម្មណ៍របស់ក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា”

    “ប្រធានផ្នែកយុទ្ធសាស្ត្រក្រុមហ៊ុន Dunamu បានបង្ហាញចំណាប់អារម្មណ៍របស់ក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា”

    ក្រុមហ៊ុន Dunamu មានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា សិង្ហបុរី ថៃ និងឥណ្ឌូនេស៊ី និងផ្តោតលើសេវាកម្មលើវិស័យហិរញ្ញវត្ថុ ថ្នាលបច្ចេកវិទ្យា ការគ្រប់គ្រងទិន្នន័យ និងបច្ចេកវិទ្យាកម្សាន្ត។ សម្តេចធិបតី៖ “កម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងវិជ្ជមាន និងកំពុងធ្វើទំនើបកម្មលើបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹង បច្ចេកវិទ្យាហិរញ្ញវត្ថុ ហើយកម្ពុជាក៏មានសក្ដានុពលលើវិស័យផ្សេងៗទៀត ដែលក្រុមហ៊ុនអាចពិនិត្យមើលឱកាសក្នុងការស្វែងរកការវិនិយោគលើវិស័យផ្សេងៗនៅកម្ពុជា”។ #ams1minute

  • របាយការណ៍នៅថ្ងៃទី១៦ ឧសភា

    របាយការណ៍នៅថ្ងៃទី១៦ ឧសភា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៣នាក់ និងរបួស ១០នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៨នាក់។ ៣. គ្រឿងញៀន ១២ករណី ឃាត់ខ្លួនជនសង្ស័យ ២១នាក់។ ៤. កូវីដ ករណីថ្មី ១នាក់ អ្នកជាសះស្បើយ ១នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១៧ ឧសភា ២០២៤ #ams1minute

  • ក្រុមហ៊ុន SK Securities របស់កូរ៉េ បង្ហាញបំណងបណ្ដាក់ទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

    ក្រុមហ៊ុន SK Securities របស់កូរ៉េ បង្ហាញបំណងបណ្ដាក់ទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

    ជាការឆ្លើយតប សម្តេចធិបតី បញ្ជាក់ថា៖ “ទោះបីជាទីផ្សារកម្ពុជានៅមានទំហំតូច ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញ និងធ្វើទំនើបកម្មផ្នែកហិរញ្ញវត្ថុ និងធនាគារនេះ ហើយរាជរដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ការគាំទ្រ និងសម្របសម្រួលដល់ក្រុមហ៊ុនដែលមានបំណងវិនិយោគលើវិស័យនេះ។ ចំពោះគម្រោងអាកាសធាតុបៃតង កម្ពុជាកំពុងតែយកចិត្តទុកដាក់ និងបោះជំហានទៅមុខលើការអភិវឌ្ឍបច្ចេកវិទ្យាបៃតងដោយរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់អាទិភាពលើការផលិតថាមពលអគ្គិសនីស្អាត តាមរយៈការប្រើប្រាស់ថាមពលវារីអគ្គសនី ថាមពលពន្លឺព្រះអាទិត្យ និងប្រភពថាមពលកកើតឡើងវិញផ្សេងៗទៀតផងដែរ”។ #ams1minute

  • សម្តេចធិបតី ស្វាគមន៍ចំពោះការវិនិយោគបន្ថែមរបស់សាធារណរដ្ឋកូរ៉េ ដោយកម្ពុជានៅមានសក្ដានុពលដ៏ធំសម្បើមសម្រាប់កំណើននៃតម្លៃបន្ថែម ក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាលទំនើប

    សម្តេចធិបតី ស្វាគមន៍ចំពោះការវិនិយោគបន្ថែមរបស់សាធារណរដ្ឋកូរ៉េ ដោយកម្ពុជានៅមានសក្ដានុពលដ៏ធំសម្បើមសម្រាប់កំណើននៃតម្លៃបន្ថែម ក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាលទំនើប

    សម្តេចធិបតី៖ “សាធារណរដ្ឋកូរ៉េ គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា ដោយបានចូលរួមពង្រឹងកម្លាំងពលកម្ម កែលម្អសេវាសាធារណៈ និងកសាងមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ចាប់តាំងពីឆ្នាំ ២០១៦ មក រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ទិដ្ឋាការ ដែលមានសុពលភាព ៣ ឆ្នាំ និងអនុញ្ញាតឱ្យមានការចេញ-ចូលបានច្រើនដង ជាមួយនឹងការបង់ថ្លៃសេវាតែមួយលើកដល់វិនិយោគិនកូរ៉េ ដែលកាន់លិខិតឆ្លងដែនទូទៅ ដើម្បីលើកទឹកចិត្ត និងជំរុញការវិនិយោគ និងធុរកិច្ចកូរ៉េ នៅកម្ពុជា។ ជាលទ្ធផល យើងសង្កេតឃើញ ការកើនឡើងនៃវត្តមាននៃគម្រោងវិនិយោគ និងសហគ្រាសពាណិជ្ជកម្មកូរ៉េ ទាំងតូច ទាំងធំ នៅកម្ពុជា។ ទន្ទឹមគ្នានេះ ពាណិជ្ជកម្មទ្វេភាគី បានកើនឡើងលើស ១ ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៣ ដោយគ្រប់ដណ្តប់វិស័យជាច្រើន ដូចជា វាយនភណ្ឌ ផលិតផលធ្វើដំណើរ កង់ គ្រឿងបន្លាស់អេឡិចត្រូនិក កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម”។ #ams1minute

  • សម្តេចធិបតី៖ “កម្ពុជា និង សាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងល្អជាយូរមកហើយប្រទេសទាំងពីរមានទំនាក់ទំនងស៊ីជម្រៅ

    សម្តេចធិបតី៖ “កម្ពុជា និង សាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងល្អជាយូរមកហើយប្រទេសទាំងពីរមានទំនាក់ទំនងស៊ីជម្រៅ

    និងមានភាពប្រទាក់ក្រឡាគ្នាលើច្រើនវិស័យ ដោយឈរលើកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ និង ការជឿទុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក ហើយមានចំណុចរួមមួយ គឺកេរ្តិ៍ដំណែលនៃការជម្នះឧបសគ្គគ្រប់បែបយ៉ាង និងសម្រេចបាននូវការរីកចម្រើនផ្នែកសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់។ ជវភាពនៃទំនាក់ទំនងរបស់កម្ពុជា-កូរ៉េ ត្រូវបានឆ្លុះបញ្ចាំង តាមរយៈទំនាក់ទំនងដ៏រស់រវើក រវាងប្រជាជន និងប្រជាជន ប្រជាប្រិយភាពយ៉ាងទូលំទូលាយនៃរឿងភាគ តន្ត្រី និងអាហារកូរ៉េ (K-dramas, K-pop, K-food) នៅកម្ពុជា និងការកើនឡើងនៃចំនួនអាពាហ៍ពិពាហ៍ និងការរស់នៅក្នុងប្រទេសទាំងពីរ”។ #ams1minute

  • ក្រុមហ៊ុនអាមេរិកចំនួន ៣ ឈរនៅលំដាប់កំពូលក្នុងតារាងនៃក្រុមហ៊ុនដែលរកចំណូលបានច្រើនបំផុតពីការផលិតគ្រឿងសព្វាវុធក្នុងឆ្នាំ២០២២

    ក្រុមហ៊ុនអាមេរិកចំនួន ៣ ឈរនៅលំដាប់កំពូលក្នុងតារាងនៃក្រុមហ៊ុនដែលរកចំណូលបានច្រើនបំផុតពីការផលិតគ្រឿងសព្វាវុធក្នុងឆ្នាំ២០២២

    ក្រុមហ៊ុន Lockheed Martin រកចំណូលបានច្រើនបំផុត រហូតដល់ជាង ៦៣,៣ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ ក្រុមហ៊ុននេះជាក្រុមហ៊ុនដែលផលិតយន្តហោះចម្បាំង F-35។ ក្រុមហ៊ុនអាមេរិក RTX Corp ស្ថិតក្នុងលំដាប់លេខ២ ជាមួយនឹងចំណូល ៣៩,៦ពាន់លានដុល្លារ និងជាអ្នកផលិតមីស៊ីលប្រឆាំងរថក្រោះ Javelin ខណៈក្រុមហ៊ុន Northrop Grumman ស្ថិតក្នុងលំដាប់លេខ៣ រកបានចំណូល ៣២,៤ពាន់លានដុល្លារ និងមានភាពល្បីល្បាញចំពោះការផលិតយន្តហោះទម្លាក់គ្រាប់បែក B-2 Spirit – DefenseNews via Visual Capitalist #ams1minute

  • ក្រសួងការងារដឹកនាំអ្នកសារព័ត៌មានមកពី ១០ស្ថាប័នចុះស្វែងយល់ពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

    ក្រសួងការងារដឹកនាំអ្នកសារព័ត៌មានមកពី ១០ស្ថាប័នចុះស្វែងយល់ពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

    ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំអ្នកសារព័ត៌មានចំនួន ២០នាក់ មកពី១០ស្ថាប័នធ្វើទស្សនកិច្ចទៅកាន់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដើម្បីស្វែងយល់អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ។ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា ការដឹកនាំអ្នកសារព័ត៌មានចុះទៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៅពេលនេះគឺមានគោលបំណងឱ្យអ្នកសារព័ត៌មានបានស្វែងយល់កាន់តែស៊ីជម្រៅ និងទទួលបាននូវវឌ្ឍនភាព ស្តីពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ក៏ដូចជាដើម្បីបង្កើនភាពស្និទ្ធស្នាល និងការផ្សារភ្ជាប់អ្នកសារព័ត៌មានជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។ ឯកឧត្តមបង្ហាញថា នៅក្នុងការចុះស្វែងយល់ពីកម្មវិធីនេះដែរ អ្នកសារព័ត៌មានក៏អាចផលិត និងចេញផ្សាយមាតិកាព័ត៌មានកាន់តែច្រើនស្តីពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសតាមរយៈសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីកៀរគរយុវជនគោលដៅ ជាពិសេសយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឱ្យកាន់តែច្រើនថែមទៀត។ គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ កាលពីថ្ងៃទី១៤ វិច្ឆិកា…

  • Singapore Airlines បំបែកកំណត់ត្រាចំណេញ ជិត២ពាន់លាន

    Singapore Airlines បំបែកកំណត់ត្រាចំណេញ ជិត២ពាន់លាន

    ក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសសិង្ហបុរី Singapore Airlines បានប្រកាសពីប្រាក់ចំណេញសុទ្ធ ប្រចាំឆ្នាំ ជិត២ពាន់លានដុល្លារអាមេរិក ដែលជាចំនួនដ៏ច្រើន ពុំធ្លាប់មាន។ ក្រុមហ៊ុនបានបញ្ជាក់ កាលពីថ្ងៃពុធថា បើធៀបនឹងឆ្នាំ មុន ក្រុមហ៊ុន Singapore Airlines ចំណេញបានត្រឹមតែ ប្រមាណ ១ពាន់ ៦រយលានដុល្លារ តែប៉ុណ្ណោះ។ ក្រុមហ៊ុនបានលើកឡើងថា ការបំបែកកំណត់ត្រាចំណេញនេះ បានកើតមានឡើង ស្របពេលដែលមានកំណើនរឹងមាំ នៃការដឹកជញ្ជូនទំនិញ តាមផ្លូវអាកាស ព្រោះព្រួយបារម្ភអំពីសុវត្ថិភាព តាមផ្លូវទឹក នៅក្នុងតំបន់សមុទ្រក្រហម។ ប្រភពបន្តថា កំណើនេះក៏បានឆ្លុះបញ្ចាំង អំពីតម្រូវការធ្វើដំណើរដ៏ច្រើន នៅក្នុងតំបន់អាស៊ីខាងជើងផងដែរ។ ក្រុមហ៊ុន Singapore Airlines បានជាប់ចំណាត់ថ្នាក់ទី២៩ ជាក្រុមហ៊ុនអាកាសចរណ៍ ដែលទទួលបានការកោតសរសើរថាល្អបំផុត ក្នុងពិភពលោក និងជាប់ចំណាត់ថ្នាក់លេខ២ នៅអាស៊ី។ នេះបើតាមបញ្ជីទស្សនាវដ្ដីពាណិជ្ជកម្មអាមេរិក Fortune ដែលបានប្រកាស កាលពីដើមឆ្នាំ២០២៤។ យ៉ាងណាមិញ Singapore Airlines ឲ្យដឹងថាឧស្សាហកម្មអាកាសចរណ៍នៅតែបន្តប្រឈមមុខនឹងបញ្ហាភូមិសាស្ត្រនយោបាយ, បរិយាកាសម៉ាក្រូសេដ្ឋកិច្ចមិនច្បាស់លាស់, ឧបសគ្គខ្សែសង្វាក់ផ្គត់ផ្គង់ និងអតិផរណាខ្ពស់នៅក្នុងតំបន់ ក៏ដូចជា ពិភពលោក៕…