-
អបអរសាទរកីឡាករគុនខ្មែរ ធឿន ធារ៉ា ត្រូវបានទស្សនាវដ្តី Forbes ចាត់បញ្ចូលក្នុង 30 Under 30 Asia Class of 2024.

-
ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត កម្ពុជាមាតុភូមិខ្ញុំ

-
បណ្តាក្រុមហ៊ុនថ្មីនៃវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ មានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម និងវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅក្នុងប្រទេសកម្ពុជា

លោក MARN Ki-jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) បានគោរពជម្រាបជូនសម្ដេចធិបតីថា វេទិកាសម្ព័ន្ធឧស្សាហកម្ម គ្រោងនឹងរៀបចំវេទិកាធុរកិច្ចកូរ៉េ-កម្ពុជា នៅរាជធានីភ្នំពេញ ក្នុងខែវិច្ឆិកា ២០២៤ ខាងមុខនេះ ដោយនឹងមានការចូលរួមពីវិនិយោគិនកូរ៉េលើវិស័យជាច្រើន ហើយវេទិកានេះនឹងជាឱកាសសម្រាប់ការស្វែងឱកាសពង្រីកការវិនិយោគ និងធ្វើកិច្ចសហការជាមួយដៃគូវិនិយោគនានាក្នុងកម្ពុជាផងដែរ។ #ams1minute
-
អនុប្រធានក្រុមហ៊ុន Hyosung Group Ltd ជម្រាបជូនសម្ដេចធិបតីអំពីដំណើរការសកម្មភាពអាជីវកម្ម

របស់ក្រុមហ៊ុនដែលផ្ដោតលើការផលិតសម្ភារអេឡិចត្រូនិក ឧបករណ៍ទំនាក់ទំនងនិងការអភិវឌ្ឍប្រព័ន្ធ 5G និងឧស្សាហកម្មផលិតសំបកកង់រថយន្ត ហើយបញ្ជាក់ថា ក្រុមហ៊ុនក៏បានផ្គត់ផ្គង់នូវវត្ថុធាតុដើមក្នុងការផលិតសំបកកង់រថយន្តទៅឱ្យក្រុមហ៊ុននៅក្នុងស្រុកនៅកម្ពុជា ក៏ដូចជាផ្គត់ផ្គង់សម្ភារសម្រាប់វិស័យកងទ័ពផងដែរ។ សម្ដេចធិបតី សង្ឃឹមថាក្រុមហ៊ុននឹងពិនិត្យលទ្ធភាព និងស្វែងរកឱកាសនៅក្នុងការបោះទុនវិនិយោគលើវិស័យផ្សេងៗទៀតនៅកម្ពុជា និងបានបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការមកកាន់សាធារណរដ្ឋកូរ៉េនេះ សម្ដេចធិបតីក៏បានផ្ដួចផ្ដើមនូវគំនិតផ្ដួចផ្ដើមថ្មីពីរ ដើម្បីឱ្យគាំទ្រដល់ក្រុមហ៊ុនវិនិយោគរបស់កូរ៉េនៅកម្ពុជា រួមមាន៖ ១. ការបង្កើតយន្តការពិគ្រោះយោបល់ទៀងទាត់រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ២. ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ក្រុមហ៊ុន និងវិនិយោគិនកូរ៉េ។ #ams1minute
-
ក្រុមហ៊ុន Daewoo E&C បង្ហាញបំណងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ

និងថាមពលស្អាតនៅកម្ពុជាដើម្បីរួមចំណែកក្នុងការអភិវឌ្ឍនូវសង្គម-សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ឱ្យមានភាពរីកចម្រើនបន្ថែមទៀត តាមរយៈការនាំយកជំនាញ និងបច្ចេកវិទ្យាទំនើបពីប្រទេសកូរ៉េ។ ម្តេចធិបតី ថ្លែងអំណរគុណចំពោះចំណាប់អារម្មណ៍ខាងលើ ហើយមានជំនឿថា ជំនួបនេះនឹងអនុញ្ញាតឱ្យប្រតិភូកម្ពុជាស្វែងយល់បន្ថែមអំពីចំណាប់អារម្មណ៍ក្នុងការវិនិយោគក្នុងវិស័យសំណង់ និងថាមពលស្អាត ខណៈពេលដែលវិស័យហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ គឺជាអាទិភាពសំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ ហើយរាជរដ្ឋាភិបាលក៏មានបំណងជំរុញឱ្យមាននូវការធ្វើពិពិធកម្មអចលនទ្រព្យ ជាពិសេសនៅតាមទីប្រជុំជន។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថានៅក្នុងអំឡុងពេលនៃអន្តរកម្មថាមពលរបស់កម្ពុជា ក្រុមហ៊ុន Daewoo E&C ក៏អាចពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យថាមពលបៃតង ស្របពេលដែលកម្ពុជាកំពុងធ្វើទំនើបកម្មបច្ចេកវិទ្យាក្នុងវិស័យនេះផងដែរ។ #ams1minute
-
ក្រុមហ៊ុន Daejoo KC Group ប្ដេជ្ញាចិត្តក្នុងការរួមចំណែកពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងកូរ៉េ-កម្ពុជាឱ្យកាន់តែរីកចម្រើន

អាជីវកមុ្មរបស់ក្រុមហ៊ុន Daejoo KC Group ដែលកំពុងមានប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា តាមរយៈក្រុមហ៊ុន CAMKO Motor Co. Ltd ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបង្គុំ និងសម្ភារអេឡិចត្រូនិក និងមានរោងចក្រផលិតគ្រឿងបង្គុំអេឡិចត្រូនិកដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងរោងចក្ររបស់ក្រុមហ៊ុននៅក្នុងកូរ៉េដែរ ហើយក្រុមហ៊ុនក៏បានរួមចំណែកក្នុងការបណ្ដុះបណ្ដាលវិស្វករកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលជំនាញនៅប្រទេសកូរ៉េ ដើម្បីបំពេញតាមតម្រូវការជាក់ស្ដែងរបស់រោងចក្រនៅកម្ពុជា។ ជាការឆ្លើយតប សម្តេចធិបតី ក៏បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគំនិតផ្ដួចផ្ដើមថ្មីៗបន្ថែមទៀត ដើម្បីគាំទ្រដល់បរិយាកាសវិនិយោគ និងរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា ដោយក្នុងនោះកម្ពុជាមានបំណងចង់ឃើញការដាក់ចេញនូវយុទ្ធសាស្ត្រ “កូរ៉េបូកមួយ” តាមរយៈការផលិត និងផ្គត់ផ្គង់ក្នុងច្រវាក់ផ្គត់ផ្គង់គ្រឿងបង្គុំអេឡិចត្រូនិក ដែលជាផលិតផលផលិតនៅក្នុងស្រុក។ #ams1minute
-
ប្រធានក្រុមហ៊ុន Hanshin E&C៖ “តាមរយៈប្រតិបត្តិការអាជីវកម្មក្នុងរយៈពេលប្រមាណ ១០ ឆ្នាំនៅកម្ពុជា

លើវិស័យសំណង់ និងវិស័យហិរញ្ញវត្ថុ ក្រុមហ៊ុនបានសិក្សាស្វែងយល់ច្រើនអំពីការធ្វើអាជីវកម្មនៅកម្ពុជា ហើយក្រុមហ៊ុនកំពុងតែសិក្សាបន្ថែមទៀត ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនលើវិស័យហិរញ្ញវត្ថុ”។ ខណៈសម្ដេចធិបតី បានសម្តែងនូវការស្វាគមន៍ និងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានបោះទុនវិនិយោគនៅកម្ពុជា និងបានបញ្ជាក់ជូនលោកប្រធានក្រុមហ៊ុនថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួល និងគាំទ្រដល់សកម្មភាពវិនិយោគ និងធុរកិច្ច នៅកម្ពុជា និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តស្វែងរកនូវឱកាសវិនិយោគថ្មីៗបន្ថែមទៀត។ #ams1minute
-
ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កម្ពុជាមាតុភូមិខ្ញុំ

-
១. កម្ពុជា ប្តេជ្ញារក្សាគម្របព្រៃឈើឱ្យបាន ៦០% នៅត្រឹមឆ្នាំ២០៥០ – កម្ពុជាថ្មី

២. សួនឧស្សាហកម្ម កម្ពុជា-ចិន អាចនឹងលេចចេញរូបរាងនៅចុងឆ្នាំ២០២៤ – ថ្មីៗ ៣. កំពង់ផែទឹកជ្រៅកំពតផត ដែលនឹងសម្ពោធនៅដើមខែក្រោយ នឹងជំរុញការនាំចូលវត្ថុធាតុដើមសំរាប់រោងចក្រស៊ីម៉ងត៍ និងនាំចេញផលិតផលកសិកម្ម – FN ៤. ចិន-រុស្ស៊ី ប្រកាសរួមកម្លាំងបើកសករាជថ្មី ប្រឆាំងអាមេរិក – Reuters ៥. ហ្វីលីពីន នឹងទិញនាវាល្បាត ៥គ្រឿងក្នុងតម្លៃជាង ៤០០លានដុល្លារ ពីជប៉ុន – AFP #ams1minute
-
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Booyoung Khmer II Co.,Ltd.៖ “ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា

គឺមិនមែនដើម្បីប្រាក់ចំណេញសុទ្ធសាធនោះទេ តែជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជាសំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង”។ ជាការឆ្លើយតប សម្តេចធិបតី បានអរគុណដល់ក្រុមហ៊ុនដែលបានរួមដល់រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការបណ្ដាក់ទុនវិនិយោគលើវិស័យជាច្រើន រួមមាន វិស័យសំណង់ វិស័យធនាគារ និងវិស័យសក្ដានុពលផ្សេងទៀត និងលើកទឹកចិត្តដល់ក្រុមហ៊ុនបន្តជួបពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីសម្របសម្រួលលើកិច្ចការដែលនៅសេសសល់ និងពង្រីកឱកាសវិនិយោគលើវិស័យសក្ដានុពលផ្សេងៗទៀត។ #ams1minute