-
ឯកឧត្តមអគ្គរាជទូតជប៉ុន ឯកឧត្តម UENO Atsushi វាយតម្លៃខ្ពស់ចំពោះការរៀបចំបោះឆ្នោតនៅកម្ពុជាទាំងសកល និងអសកល

-
វិថីអូរត្រេះ ក្រុងព្រះសីហនុខេត្តព្រះសីហនុ តារារះនាទិសនិរតី កម្ពុជាមាតុភូមិខ្ញុំ

-
របាយការណ៍នៅថ្ងៃទី១៨ ឧសភា

-
ស្រុកអង្គរជ័យ ខេត្តកំពត កម្ពុជាមាតុភូមិខ្ញុំ

-
សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុងខេត្តព្រះសីហនុ កម្ពុជាមាតុភូមិខ្ញុំ

-
សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុខសុវត្ថិភាព និងជោគជ័យជាមួយនឹងសមិទ្ធផលជាច្រើនជូនជាតិ និងប្រជាជន

-
សម្តេចធិបតី បានវាយតម្លៃខ្ពស់អំពីការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការរៀបចំតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-កូរ៉េ ជាពិសេសពីទីក្រុងធំៗ និងគោលដៅទេសចរណ៍នានារវាងប្រទេសទាំងពីរ

សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យកម្ពុជា និងសាកលវិទ្យាល័យកូរ៉េ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសក្នុងវិស័យឌីជីថល ដែលនឹងជំរុញពិពិធកម្មនៃកម្លាំងពលកម្ម ក៏ដូចជាដោះស្រាយតម្រូវការជាក់ស្តែងរបស់ទីផ្សារ ដែលកម្ពុជាមានយុវជនជាច្រើន អាចនឹងទទួលបានការបណ្ដុះបណ្ដាលកម្រិតជំនាញ ដោយអាចចូលរួមចំណែកក្នុងការបំពេញភាពខ្វះខាតពលកម្មនៅប្រទេសកូរ៉េផងដែរ។ #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលជួប លោកប្រធានរដ្ឋសភាកូរ៉េ Kim Jin Pyo ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ លោកប្រធានរដ្ឋសភាកូរ៉េ អបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការដំឡើងកម្រិតទំនាក់ទំនងកូរ៉េ-កម្ពុជាដល់ “ភាពជាដៃគូយុទ្ធសាស្ត្រ” ដែលនេះនឹងកាន់តែចូលរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ និងរឹងមាំបន្ថែមទៀត។ ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅរបស់សាធារណរដ្ឋកូរ៉េ ហើយសម្ដេចធិបតី បានវាយតម្លៃខ្ពស់ និងអរគុណចំពោះការរួមចំណែករបស់សាធារណរដ្ឋកូរ៉េក្នុងដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ តាមរយៈកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-កូរ៉េ កម្ពុជាបាននាំចេញផ្លែស្វាយពិសេសមួយប្រភេទទៅប្រទេសកូរ៉េ ហើយសម្ដេចធិបតីបានស្នើសុំឱ្យភាគីកូរ៉េពិចារណាកាត់បន្ថយអត្រាពន្ធនាំចូល។ ទីក្រុងសេអ៊ូល ១៨ ឧសភា ២០២៤ #ams1minute
-
ស្រែអំបិល (ខេត្តកំពត ខេត្តកែប) – កេរដំណែលពីដូនតា

-
របាយការណ៍នៅថ្ងៃទី១៧ ឧសភា
