-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ ឧសភា ២០២៤

១. កំណើនឥណទានក្នុងធនាគារធ្លាក់ចុះ តែប្រព័ន្ធធនាគារកម្ពុជានៅមានសុខភាពល្អ – AMS Economy ២. ឆ្នាំ២០២៤នេះ អត្រាអតិផរណានៅកម្ពុជាស្ថិតនៅក្នុងរង្វង់ ២% – កម្ពុជាថ្មី ៣. ទំហំពាណិជ្ជកម្មទ្វេភាគីកូរ៉េខាងត្បូង – កម្ពុជា មានជាង ៧៥១លានដុល្លារ ខណៈការវិនិយោគផ្ទាល់ពីបរទេសរបស់កូរ៉េខាងត្បូងនៅកម្ពុជា មាន ៣០លានដុល្លារ កាលពីឆ្នាំ២០២៣ – ស៊ីស៊ីថាមស៍ ៤. អ៉ីរ៉ង់ប្រកាសកាន់ទុក្ខប្រធានាធិបតី Ebrahim Raisi ដែលស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ – Reuters ៥. រុស្ស៊ីអាចបញ្ជូនប្រេងទៅឱ្យចិន តាមបំពង់បង្ហូរដែលអមបំពង់បង្ហូរឧស្ម័នគ្រោងសាងសង់ថ្មីកាត់តាមម៉ុងហ្គោលី – CNN #ams1minute
-
សូមបងប្អូនមានទំនុកចិត្តលើសមត្ថភាពគ្រូពេទ្យខ្មែររបស់យើង

-
រូបភាពចុងក្រោយរបស់ប្រធានាធិបតីអ៉ីរ៉ង់ លោក Raisi ចូលរួមក្នុងពិធីសម្ពោធទំនប់ទឹក Qiz Qalasi Dam

មុនពេលកើតឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅពេលហោះឆ្លងកាត់តំបន់ភ្នំ ក្បែរព្រំដែនប្រទេសអាស៊ែបៃហ្សង់ នាថ្ងៃទី១៩ ខែឧសភានេះ។ មនុស្ស ៩នាក់បានស្លាប់ក្នុងឧបទ្ទវហេតុនេះ។ ក្រៅពីប្រធានាធិបតីអ៉ីរ៉ង់ លោក Raisi និងរដ្ឋមន្ដ្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amirabdollahian ក្នុងនោះរួមមានអភិបាលខេត្ត East Azerbaijan ប្រធានសេវាសន្ដិសុខ អ្នកបើកឧទ្ធម្ភាគចក្រ និងជំនួយការអ្នកបើកម្នាក់ដែរ – the Guardian #ams1minute
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីកម្ពុជាសម្រេចបាននូវអនាគតមួយដែលគ្មានអំពើប្រល័យពូជសាសន៍

កម្ពុជាពឹងផ្អែកយ៉ាងសំខាន់ទៅលើឆន្ទៈមោះមុតរបស់ខ្លួន ក្នុងការប្រឈមជាមួយនឹងប្រវត្តិសាស្ត្ររបស់ខ្លួន ហើយប្រែក្លាយមេរៀនជាគំរូទាំងអស់នេះ ទៅជាយុទ្ធសាស្ត្រប្រកបដោយអត្ថន័យសម្រាប់អនាគតកាល។ ប្រជាពលរដ្ឋខ្មែរ និងពិភពលោកបានយល់ច្បាស់អំពីប្រវត្តិសាស្ត្រកម្ពុជា ដែលធ្លាក់ចូលទៅក្នុងរបបវាលពិឃាត ដែលក្រុមខ្មែរក្រហមបានសម្លាប់រង្គាលលើប្រជាជនកម្ពុជាស្លូតត្រង់អស់ជាង ៣លាននាក់។ វិធីសាស្ត្រប្រសើរបំផុត ដើម្បីប្រែក្លាយអតីតកាលរបស់កម្ពុជា និងកំណត់អត្តសញ្ញាណជាតិជាថ្មីម្តងទៀត នោះគឺការយកចិត្តទុកដាក់ចំពោះប្រជាជន ដែលបានរស់នៅឆ្លងកាត់អតីតកាលដ៏ខ្មៅងងឹតកន្លងមក ក៏ដូចជាអ្នករស់រានមានជីវិតពីអំពើហិង្សានាអតីតកាល ក្នុងសតវត្សរ៍ទី២០ ពោរពេញដោយការបែកបាក់សាមគ្គី និងទុក្ខសោកវេទនា។ នេះគឺជាទឡ្ហីការណ៍ បញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញារបស់កម្ពុជា ចំពោះចក្ខុវិស័យរបស់ខ្លួន ក្នុងការក្លាយជាអរិយប្រទេសសម្រាប់សតវត្សរ៍ទី២១។ ពិធីបើកសន្និសីទអំពី “អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍” ២០ ឧសភា ២០២៤ #ams1minute
-
របាយការណ៍នៅថ្ងៃទី១៩ ឧសភា

-
យោងតាមមាត្រា ១៣១ នៃរដ្ឋធម្មនុញ្ញអ៉ីរ៉ង់

-
ប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេសរបស់លោក ត្រូវបានស្លាប់នៅក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ

-
ជាការរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិត

-
នាឱកាស ទិវាជាតិនៃការចងចាំ ខ្ញុំសូមគោរពដល់ដួងវិញ្ញាណក្ខ័ន្ធប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម

រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ប្រជាជន និងប្រជាជាតិកម្ពុជាបានធ្លាក់ក្នុងរណ្តៅមរណៈដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្ត។ ខ្ញុំក៏សូមឧទ្ទិសទិវានេះ ជូនដល់វីរៈយុទ្ធជន យុទ្ធនារីក្លាហានទាំងអស់ដែលបានពលីជីវិតក្នុងបុព្វហេតុសង្រ្គោះជាតិចេញពីវាលពិឃាតដ៏សាហាវឃោឃៅមួយនេះ។ ទោះបីជាយើងកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោមម្លប់នៃសុខសន្តិភាពក៏ពិតមែន តែយើងមិនដែលភ្លេចនូវជនរងគ្រោះ និងសោកនាដកម្មដែលមាតុភូមិជាទីស្នេហារបស់យើងបានឆ្លងកាត់។ ការរំឭកឡើងវិញនូវប្រវត្តិសាស្រ្តជូរចត់ គឺជាការពញ្ញាក់ស្មារតីដល់យុវជនជំនាន់ក្រោយឱ្យស្វែងយល់ និងចងចាំអ្វីដែលជាស្លាកស្នាមប្រវត្តិសាស្រ្ត និងផលវិនាសនៃសង្រ្គាម ហើយខិតខំថែរក្សា និងលើកស្ទួយតម្លៃនៃសន្តិភាពដែលពួកយើងកំពុងមានសព្វថ្ងៃ។ ជាថ្មីម្តងទៀត ខ្ញុំសូមបងប្អូនទាំងអស់គ្នាចូលរួមសង្រួមកាយ វាចា ចិត្តដើម្បីគោរពវិញ្ញាណក្ខ័ន្ធជនរងគ្រោះទាំងអស់គ្នា។ ✍️ Hun Many #ams1minute
-
អាមេរិក ជាប្រទេសមហាអំណាចយោធាដែលមាននាវាផ្ទុកយន្តហោះច្រើនជាងគេលើពិភពលោក ពោលគឺមានសរុប ១១គ្រឿង

នាវាផ្ទុកយន្តហោះអាមេរិកមួយចំនួន អាចដឹកយន្តហោះចម្បាំងរហូតដល់ ៨០គ្រឿង។ ឈរនៅលំដាប់ទី២ គឺ ប្រទេសចិន ដែលមាននាវាផ្ទុកយន្តហោះ ៣គ្រឿង។ ឥណ្ឌា មាននាវាផ្ទុកយន្តហោះអាមេរិក ២គ្រឿង។ អ៊ីតាលី មាននាវាផ្ទុកយន្តហោះ ២គ្រឿង ខណៈជប៉ុន និង អង់គ្លេស ក៏មាន ២គ្រឿងដូចគ្នា។ ថៃជាប្រទេសអាស៊ានតែមួយគត់ដែលមាននាវាផ្ទុកយន្តហោះ – Visual Capitalist #ams1minute