Category: One-Minute

  • ប្រធានាធិបតីតៃវ៉ាន់ថ្មីស្បថចូលកាន់តំណែង ចំពេលចិនបង្កើនសម្ពាធ

    ប្រធានាធិបតីតៃវ៉ាន់ថ្មីស្បថចូលកាន់តំណែង ចំពេលចិនបង្កើនសម្ពាធ

    តៃប៉ិ៖ លោក Lai Ching-te នៅថ្ងៃចន្ទនេះ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ជាផ្លូវការហើយ ដែលពិធីនេះមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ចេញពីការិយាល័យមេដឹកនាំតៃវ៉ាន់ ខណៈដែលកោះប្រជាធិបតេយ្យនេះ ប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីយោធាចិន។ ក្នុងអំឡុងពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ លោក Lai Ching-te បានសន្យាថា លោកនឹងបន្តដើរតាមគោលនយោបាយរបស់លោកស្រី Tsai ដឹកនាំតៃវ៉ាន់ដោយឯករាជ្យ ហើយក៏នឹងមិនបង្ករឿង ជាមួយចិននោះដែរ។ប៉ុន្តែប្រទេសចិនដែលទាមទារកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន បានដាក់ឈ្មោះលោក Lai អាយុ ៦៤ឆ្នាំថា ជា “អ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់” ដែលអាចបង្កឱ្យមានសង្រ្គាមដល់កោះនេះ។ លោក Lai ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលកាលពីខែមករា ដើមឆ្នាំ២០២៤ បានឡើងកាន់តំណែងជាមេដឹកនាំតៃវ៉ាន់បន្តពីលោកស្រី Tsai Ing-wen ខណៈដែលលោកស្រី Hsiao Bi-khim ក៏បានស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីតៃវ៉ាន់ផងដែរ។ ដោយដើរតាមគន្លងរបស់លោកស្រី Tsai លោក Lai ត្រូវបានគេរំពឹងថា នឹងជំរុញការចំណាយលើវិស័យការពារជាតិ ក៏ដូចជាពង្រឹងទំនាក់ទំនងជាមួយរដ្ឋាភិបាលប្រជាធិបតេយ្យ ជាពិសេសសហរដ្ឋអាមេរិក ដែលជាដៃគូដ៏សំខាន់ និងជាអ្នកផ្គត់ផ្គង់អាវុធរបស់តៃវ៉ាន់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • រុក្ខវិថីក្រមួនស ខណ្ឌដូនពេញ រាជធានីភ្នំពេញការរៀបចំក្រុង នគរូបនីយកម្ម កម្ពុជាមាតុភូមិខ្ញុំ

    រុក្ខវិថីក្រមួនស ខណ្ឌដូនពេញ រាជធានីភ្នំពេញការរៀបចំក្រុង នគរូបនីយកម្ម កម្ពុជាមាតុភូមិខ្ញុំ

    🎥 MLMUPC #ams1minute

  • ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីអ៊ីរ៉ង់ បាត់ខ្លួន

    ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីអ៊ីរ៉ង់ បាត់ខ្លួន

    តេហេរ៉ង់៖ ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ លោក Ebrahim Raisi បានបាត់ខ្លួន នៅតំបន់ភ្នំ កាលពីថ្ងៃអាទិត្យ។ ក្រុមស្វែងរក និងជួយសង្គ្រោះបានទៅរុករក នៅតំបន់ភ្នំដែលមានអ័ព្ទ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានពិពណ៌នាឧទ្ធម្ភាគចក្រមួយគ្រឿងនេះ ជួបគ្រោះថ្នាក់ ក្រោយពេលបាត់ដានទំនាក់ទំនង ។ នៅលើឧទ្ធម្ភាគចក្រ ក៏មានវត្តមានរដ្ឋមន្ត្រីការបរទេស Hossein Amir-Abdollahian និងមន្ត្រីផ្សេងៗទៀតផងដែរ។ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយ នៅក្នុងសុន្ទរកថា តាមទូរទស្សន៍ជាតិថា «យើងសង្ឃឹមថា ព្រះដ៏មានមហិទ្ធិឫទ្ធិនឹងនាំប្រធានាធិបតីជាទីស្រឡាញ់របស់យើង និងអ្នកផ្សេងទៀតត្រឡប់មកវិញ»។ លោក Raisi ត្រូវបានរាយការណ៍ថា បានធ្វើដំណើរទៅកាន់ខេត្តភាគពាយ័ព្យ ដើម្បីសម្ពោធគម្រោងទំនប់ទឹករួមគ្នាជាមួយប្រធានាធិបតីប្រទេសអាហ្សៃប៊ៃសង់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • ស្វីសប្រើមនុស្សយន្តហោះបង្រៀនក្មេងៗ

    ស្វីសប្រើមនុស្សយន្តហោះបង្រៀនក្មេងៗ

    ហ្សឺណែវ៖ សាលាមត្តេយ្យមួយនៅប្រទេសស្វីស បានប្រើប្រាស់មនុស្សយន្ត ដើម្បីលេង ជជែក និងឆ្លើយសំណួរនានារបស់ក្មេងៗដែលមានអាយុក្រោម ៥ឆ្នាំ ដែលនេះជាការនាំយកបច្ចេកវិទ្យាខិតទៅជិតមនុស្សជំនាន់ក្រោយ ចាប់តាំងពីវ័យកុមារភាព។ អ្នកជំនាញជឿថា នៅពេលដែលកុមារទាំងនេះក្លាយជាមនុស្សពេញវ័យ ការប្រាស្រ័យទាក់ទងជាមួយមនុស្សយន្តប្រហែលក្លាយជាជារឿងធម្មតា ដូចការប្រើប្រាស់ស្មាតហ្វូនដែរ។ យោងតាមប្រភពពីគេហទំព័រ robotsguide បានឱ្យដឹងថា Nao គឺជាមនុស្សយន្តតូចមួយ មានកម្ពស់ត្រឹមតែ ៥៨សង់ទីម៉ែត្រ ត្រូវបានរចនាឡើងដើម្បីប្រាស្រ័យទាក់ទងជាមួយមនុស្សគ្រប់វ័យ។ មនុស្សយន្តនេះផ្ទុកទៅដោយឧបករណ៍ចាប់សញ្ញា និងតួអក្សរ ហើយវាអាចដើរ រាំ និយាយ និងស្គាល់មុខ និងវត្ថុ។ មនុស្សយន្តនេះ ត្រូវបានគេប្រើនៅក្នុងការងារស្រាវជ្រាវ ការអប់រំ និងការថែទាំសុខភាពទូទាំងពិភពលោក។ ប្រភពដដែលបន្តថា មនុស្សយន្ត Nao ត្រូវបានគេចែកចាយ និងប្រើប្រាស់ជាង ១៣,០០០គ្រឿងហើយនៅក្នុងប្រទេសច្រើនជាង ៧០ ទូទាំងពិភពលោក។សូមរម្លឹកថា មនុស្សយន្ត Nao ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ដោយសហគ្រិនជនជាតិបារាំង លោក Bruno Maisonnier ដែលបានធ្វើឱ្យក្រុមហ៊ុន Aldebaran Robotics ក្លាយជាក្រុមហ៊ុនឈានមុខគេមួយរបស់ពិភពលោក ក្នុងការធ្វើពាណិជ្ជកម្មមនុស្សយន្ត។ ក្រុមហ៊ុន Aldebaran បានបើកការិយាល័យនៅប្រទេសបារាំង…

  • ឡានហោះធ្វើតេស្តហោះហើរលើកដំបូងនៅជប៉ុន

    ឡានហោះធ្វើតេស្តហោះហើរលើកដំបូងនៅជប៉ុន

    តូក្យូ៖ នៅប្រទេសជប៉ុន “ឡានហោះ” ឬ “Flying Car” ត្រូវបានមនុស្សបញ្ជាឱ្យហោះហើរសាកល្បងជាលើកដំបូងនៅក្នុងទីក្រុងតូក្យូ នៅសប្តាហ៍នេះ ក្នុងអំឡុងពេលព្រឹត្តិការណ៍អន្តរជាតិមួយ ដែលបង្ហាញពីបច្ចេកវិទ្យាទំនើប។ អ្នកទស្សនាប្រហែល ៥០០នាក់បានទះដៃអបអរសាទរ នៅពេលដែលឡានហោះបានហោះផុតពីដីក្នុងកម្ពស់ប្រហែល ១០ម៉ែត្រ នៅឯចំណតរថយន្តនៅខាងក្រៅមជ្ឈមណ្ឌលសន្និបាត Tokyo Big Sight ក្នុងអំឡុងព្រឹត្តិការណ៍អន្តរជាតិដ៏ធំ SusHi Tech Tokyo 2024។ រដ្ឋាភិបាលទីក្រុងតូក្យូ និងអ្នករៀបចំកម្មវិធីបាននិយាយថា ឡានអាចហោះហើរនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាផ្នែកមួយនៃការដឹកជញ្ជូនមនុស្សជំនាន់ក្រោយ ហើយវានឹងមានប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងការចែកចាយជំនួយទៅកាន់តំបន់រងគ្រោះមហន្តរាយ ដែលពិបាកធ្វើដំណើរតាមផ្លូវគោក។ អភិបាលក្រុងតូក្យូ លោកស្រី Yuriko Koike បានបញ្ជាក់ថា ខ្ញុំចង់ឱ្យមនុស្សកាន់តែច្រើនទទួលយកបទពិសោធន៍នៃបច្ចេកវិទ្យាដ៏ទំនើបនេះ។ ខ្ញុំទន្ទឹងរង់ចាំឡានហោះក្លាយជាមធ្យោបាយដឹកជញ្ជូនទូទៅដែរ។ អ្នករៀបចំកម្មវិធីក៏បានអះអាងដែរថា ឡានហោះនេះ នឹងធ្វើការហោះហើរសាកល្បងម្តងទៀត ដោយហោះហើរពីរដងក្នុងមួយថ្ងៃ មានរយៈពេលប្រហែល ១៥នាទីក្នុងមួយលើកៗ គឺនៅថ្ងៃសៅរ៍ ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។ ការចូលទស្សនាការធ្វើតេស្តហោះហើរនេះគឺមិនគិតលុយទេ។ សូមបញ្ជាក់ថា ឡានហោះនេះ ត្រូវបានគេដាក់ឈ្មោះថា Hexa ផលិតដោយក្រុមហ៊ុនអាមេរិក Lift…

  • ប៉ូឡូញចាយ ២.៥ពាន់លានដុល្លារពង្រឹងព្រំដែនភាគខាងកើតជាប់រុស្ស៊ី និងបេឡារុស

    ប៉ូឡូញចាយ ២.៥ពាន់លានដុល្លារពង្រឹងព្រំដែនភាគខាងកើតជាប់រុស្ស៊ី និងបេឡារុស

    វ៉ាសូវី៖ ប្រទេសប៉ូឡូញត្រៀមបញ្ចេញថវិកាចំនួន ២.៥៥ពាន់លានដុល្លារទៅក្នុងកម្មវិធីមួយ ដើម្បីបង្កើនការការពារ និងធានាសន្តិសុខដល់ព្រំដែនភាគខាងកើតប្រទេសរបស់ខ្លួន ប្រឆាំងនឹងការគំរាមកំហែងពីរុស្ស៉ី និងបេឡារុស។ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃសៅរ៍នេះថា យើងសម្រេចចិត្តចំណាយថវិកាប្រហែល ២.៥៥ពាន់លានដុល្លារ ក្នុងការធានាសន្តិសុខរបស់យើង ជាពិសេសធ្វើឱ្យព្រំដែនភាគខាងកើតមានសុវត្ថិភាព ដែលលោកហៅថា “កំពែងភាគខាងកើត”។ ព្រំដែនភាគខាងកើតនៃប្រទេសប៉ូឡូញ ស្ថិតនៅក្បែរប្រទេសបេឡារុស អ៊ុយក្រែន និងតំបន់ Kaliningrad របស់រុស្ស៊ី។ លោក Tusk បានអះអាងទៀតថា ការពង្រឹងសន្តិសុខព្រំដែនប្រវែង ៤០០គីឡូម៉ែត្រ នៃព្រំដែនជាប់ជាមួយរុស្ស៊ី និងបេឡារុស នឹងក្លាយជាយុទ្ធសាស្ត្រមួយ ដើម្បីរុញច្រានសង្រ្គាមចេញពីព្រំដែនរបស់យើង។ សូមជម្រាបថា ចាប់តាំងពីរុស្ស៊ីចូលលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២មក ប៉ូឡូញបានគាំទ្រយ៉ាងខ្លាំងក្លាដល់ទីក្រុងកៀវ និងជាផ្លូវឆ្លងកាត់សម្រាប់ដឹកជញ្ជូនសព្វាវុធដែលត្រូវបានផ្គត់ផ្គង់ដោយសម្ព័ន្ធមិត្តលោកខាងលិចទៅកាន់អ៊ុយក្រែន។ បន្ថែមលើនេះ ប៉ូឡូញថែមទាំងបានធ្វើទំនើបកម្មកងទ័ពរបស់ខ្លួន និងបង្កើនការចំណាយលើវិស័យការពារជាតិដល់ទៅ ៤ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ផងដែរ ដែលនេះជាចំនួនខ្ពស់បំផុតមួយនៅក្នុងសហភាពអឺរ៉ុប។ លើសពីនេះ ប៉ូឡូញក៏ទទួលបានសម្ភារៈយោធាមានតម្លៃរាប់ពាន់លានដុល្លារផងដែរ ដែលភាគច្រើនមកពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • អង្គការសហប្រជាជាតិត្អូញត្អែរខ្វះថវិកាជួយស៊ូដង់ដែលរងសង្គ្រាម

    អង្គការសហប្រជាជាតិត្អូញត្អែរខ្វះថវិកាជួយស៊ូដង់ដែលរងសង្គ្រាម

    ហ្សឺណែវ: អង្គការសហប្រជាជាតិបានព្រមានក្នុងសប្តាហ៍នេះថា ខ្លួនបានទទួលត្រឹមតែ ១២ភាគរយប៉ុណ្ណោះ នៃទឹកប្រាក់ចំនួន ២.៧ពាន់លានដុល្លារដែលកំពុងស្វែងរកដើម្បីប្រទេសស៊ូដង់ ដេឮឺលហែកហួរដោយគ្រោះសង្គ្រាម និងទុរ្ភិក្ស។ អ្នកនាំពាក្យការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) លោក Jens Laerke បានប្រាប់អ្នកយកព័ត៌មានថា បើ គ្មាន ធនធាន បន្ថែម ទៀត មក កាន់ តែ លឿន ទេ អង្គការមនុស្សធម៌នឹងមិនអាចពង្រីកជំនួយ បាន ទាន់ ពេល វេលា ដើម្បីទប់ទល់នឹងគ្រោះទុរ្ភិក្ស និនិននិនិងការពារការស្រែកឃ្លានបន្ថែមទៀតបានទេ។ លោកបានសង្កត់ធ្ងន់ថា នៅស៊ូដង់ ពាក់កណ្តាលនៃចំនួនប្រជាជន ២៥លាននាក់ ត្រូវការជំនួយមនុស្សធម៌បន្ទាន់ ខណៈទុរ្ភិក្ស និងជម្ងឺកំពុងខិតចូលមកជិតជនស៊ីវិល ជាពិសេសនៅតំបន់Darfur។ រីឯលោកស្រី Shible Sahbani តំណាងអង្គការសុខភាពពិភពលោករបស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់ ក៏បាននិយាយដែរថា ភ្លើងសង្គ្រាម១៣ខែនៅស៊ូដង់ ធ្វើឱ្យមនុស្ស ៩លាននាក់ផ្លាស់ទីលំនៅ ដែលតំណាងឱ្យប្រហែល ១៧ភាគរយនៃចំនួនប្រជាជនសរុប និងវិបត្តិការផ្លាស់ទីលំនៅក្នុងប្រទេសដ៏ធំបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ បើតាមលោកស្រី Sahbani ជម្លោះនេះបានបំផ្លាញប្រព័ន្ធសុខាភិបាល ដែលស្ទើរតែដួលរលំនាបច្ចុប្បន្ន។ មនុស្សជិត…

  • អង្គការសហប្រជាជាតិ ៖ មនុស្សប្រមាណ ៨០ម៉ឺននាក់ភៀសខ្លួនចេញពីការប្រយុទ្ធគ្នាយ៉ាងសាហាវនៅទីក្រុងរ៉ាហ្វា

    អង្គការសហប្រជាជាតិ ៖ មនុស្សប្រមាណ ៨០ម៉ឺននាក់ភៀសខ្លួនចេញពីការប្រយុទ្ធគ្នាយ៉ាងសាហាវនៅទីក្រុងរ៉ាហ្វា

    រ៉ាហ្វា៖ ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា និងការទម្លាក់គ្រាប់បែករវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានធ្វើឱ្យកក្រើកទីក្រុងរ៉ាហ្វា ភាគខាងត្បូងតំបន់ហ្គាហ្សា កាលពីថ្ងៃសៅរ៍ ខណៈអង្គការសហប្រជាជាតិបាននិយាយថា មនុស្សប្រហែល ៨០០,០០០នាក់ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីទីនោះ។ យោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារតាមអាកាសបានវាយលុកលើគោលដៅជាង ៧០ទីតាំងនៅទូទាំងតំបន់ហ្គាហ្សា ខណៈដែលកងទ័ពជើងគោកបានធ្វើការវាយឆ្មក់គោលដៅនៅភាគខាងកើតទីក្រុងរ៉ាហ្វា ដោយបានសម្លាប់ពួកសកម្មប្រយុទ្ធចំនួន ៥០នាក់។ ពាក់ព័ន្ធនឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនេះ ប្រធានទីភ្នាក់ងារជួយសង្រ្គោះ និងការងារសម្រាប់ប៉ាឡេស្ទីន (UNRWA) លោក Philippe Lazzarini បាននិយាយថា មនុស្សប្រហែល ៨០០,០០០នាក់កំពុងដើរនៅលើផ្លូវដែលត្រូវបានបង្ខំឱ្យភៀសខ្លួន ចាប់តាំងពីកងកម្លាំងអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធានៅក្នុងទីក្រុងរ៉ាហ្វា កាលពីថ្ងៃទី៦ ខែឧសភា។ លោក Lazzarini បន្ថែមថា ប្រជាជនទាំងនោះកំពុងភៀសខ្លួនទៅកាន់តំបន់ដែលគ្មានការផ្គត់ផ្គង់ទឹក ឬអនាម័យគ្រប់គ្រាន់។ គួរបញ្ជាក់ថា ភ្លើងសង្គ្រាមនៅតំបន់ហ្គាហ្សាបានឆាបឆេះឡើង បន្ទាប់ពីការវាយប្រហារមិនធ្លាប់មានរបស់ពួកហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល ដែលបណ្តាលឱ្យមនុស្សស្លាប់ជាង ១,១៧០នាក់ ដែលភាគច្រើនជាជនស៊ីវិល។ ហើយជាការសងសឹកវិញនោះ អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥,៣៨៦នាក់នៅក្នុងតំបន់ហ្គាហ្សា ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមទិន្នន័យដែលផ្តល់ដោយក្រសួងសុខាភិបាល នៃដែនដីដែលគ្រប់គ្រងដោយក្រុមហាម៉ាស់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ខ្ញុំមិនអនុញ្ញាតឱ្យនរណាម្នាក់មកដុតផ្ទះខ្ញុំដើម្បីចម្អិនពងមាន់មួយទេ។ មិនថាអ្នកជានរណា ខ្ញុំត្រូវតែការពារជាតិរបស់ខ្ញុំ

    ខ្ញុំមិនអនុញ្ញាតឱ្យនរណាម្នាក់មកដុតផ្ទះខ្ញុំដើម្បីចម្អិនពងមាន់មួយទេ។ មិនថាអ្នកជានរណា ខ្ញុំត្រូវតែការពារជាតិរបស់ខ្ញុំ
  • នាយករដ្ឋមន្រ្តីថៃ លោក Srettha Thavisin និងប្រធានាធិបតីបារាំង លោក Emmanuel Macron គ្រោងបង្កើតគ្រុបសន្ទនាមួយ (group chat)

    នាយករដ្ឋមន្រ្តីថៃ លោក Srettha Thavisin និងប្រធានាធិបតីបារាំង លោក Emmanuel Macron គ្រោងបង្កើតគ្រុបសន្ទនាមួយ (group chat)

    តាមរយៈប្រព័ន្ធទំនាក់ទំនង WhatsApp ដែលមានរូបលោកទាំងពីរ និងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីងាយស្រួលក្នុងការជជែកគ្នាអំពីបញ្ហាអន្តរជាតិផ្សេងៗ – Nation Thailand #ams1minute