Category: One-Minute

  • ប្រមុខការទូតអាល្លឺម៉ង់ ៖ អ៊ុយក្រែនត្រូវការប្រព័ន្ធការពារដែនអាកាសបន្ថែមជាបន្ទាន់

    ប្រមុខការទូតអាល្លឺម៉ង់ ៖ អ៊ុយក្រែនត្រូវការប្រព័ន្ធការពារដែនអាកាសបន្ថែមជាបន្ទាន់

    ប៊ែរឡាំង៖ អ្នកការទូតកំពូលរបស់ប្រទេសអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃអង្គារថា អ៊ុយក្រែនត្រូវការជំរុញការការពារដែនអាកាសរបស់ខ្លួនជាបន្ទាន់ ដើម្បីប្រឈមមុខនឹងការវាយប្រហារឥតឈប់ឈររបស់រុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អានណាឡេណា ប៊ែរបក់ បាននិយាយថា ស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនកាន់តែយ៉ាប់យ៉ឺនជាងមុន ចំពេលមានការវាយប្រហារតាមអាកាសដ៏ធំរបស់រុស្ស៊ី ទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការវាយលុករបស់រុស្ស៊ីយ៉ាងព្រៃផ្សៃនៅក្នុងតំបន់ Kharkiv។ ប្រមុខការទូតអាល្លឺម៉ង់បានអះអាងបែបនេះ នៅពេលលោកស្រីធ្វើដំណើរមកដល់ទីក្រុងកៀវតាមរថភ្លើង ដែលនេះជាដំណើរទស្សនកិច្ចលើកទី៨ ទៅកាន់ប្រទេសអ៊ុយក្រែន។ ចាប់តាំងពីរុស្ស៊ីបានលុកលុយពេញទំហឹងក្នុងខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី ប៊ែរបក់ បាននិយាយថា ដើម្បីការពារខ្លួនពីការវាយប្រហារនៃយន្តហោះដ្រូន និងមីស៊ីលរុស្ស៊ី អ៊ុយក្រែនត្រូវការការជំរុញជាបន្ទាន់ នូវការការពារដែនអាកាសរបស់ខ្លួន។ លោកស្រី ប៊ែរបក់ បន្ថែមថា ការគាំទ្ររបស់យើង គឺផ្អែកលើការជឿជាក់យ៉ាងមុតមាំថា អ៊ុយក្រែននឹងឈ្នះសង្រ្គាមនេះ ហើយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជឿជាក់ថា អ៊ុយក្រែន និងសម្ព័ន្ធមិត្ត ក្នុងពេលណាមួយ នឹងអស់លទ្ធភាព ប៉ុន្តែយើងមានសមត្ថភាពទប់ទល់បាន។ គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានព្រមានកាលពីសប្តាហ៍មុនថា ការវាយលុកផ្លូវគោករបស់រុស្ស៊ីដែលបានចាប់ផ្តើមក្នុងខែឧសភានេះ នៅក្នុងតំបន់ Kharkiv ភាគខាងកើត ប្រហែលគ្រាន់តែជា…

  • សេចក្តីជូនដំណឹង៖ បន្ទាប់ពីមានការសម្របសម្រួលពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    សេចក្តីជូនដំណឹង៖ បន្ទាប់ពីមានការសម្របសម្រួលពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    សូមអតិថិជនរបស់ បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦A ដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ចំនួន (១០០%) មកដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ ដោយភ្ជាប់ឯកសារដូចខាងក្រោម៖ ១- កិច្ចសន្យាលក់ទិញដីឡូត៍និង/ឬផ្ទះ (ច្បាប់ដើម)។ ២- វិក្កយបត្របង់ប្រាក់ឬឯកសារបញ្ជាក់ពីការបង់ប្រាក់ (ច្បាប់ដើម) ។ ៣-ឯកសារពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិ ដូចមានភ្ជាប់ជូនក្នុងឯកសារឧបសម្ព័ន្ធមួយ។ 📍ទីតាំង៖ បន្ទប់លេខ១១៧ ជាន់ទី១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ 📆 កាលបរិច្ឆេទ ៖ ចាប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២:០០នាទីរសៀល នៅរៀងរាល់ម៉ោងធ្វើការ #ams1minute

  • អាមេរិកជំរុញ G7 ឱ្យប្រើទ្រព្យសម្បតិ្តរុស្ស៊ីជួយអ៊ុយក្រែន

    អាមេរិកជំរុញ G7 ឱ្យប្រើទ្រព្យសម្បតិ្តរុស្ស៊ីជួយអ៊ុយក្រែន

    វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោកស្រី ចាណេត យេលេន ត្រូវបានប្រព័ន្ធផ្សព្វផ្សាយដកស្រង់សន្ទរកថាចេញផ្សាយថា វាគឺជារឿង “សំខាន់ និងបន្ទាន់” សម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក្នុងការស្វែងរកវិធីមួយ ដើម្បីបង្វែរទ្រព្យសម្បត្តិរុស្ស៊ីដែលជាប់គាំងទៅជួយអ៊ុយក្រែន។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោកស្រី ចាណេត យេលេន បាននិយាយថា ខ្ញុំជឿថា វាជារឿងសំខាន់ និងបន្ទាន់ដែលយើងរួមគ្នារកវិធីឆ្ពោះទៅមុខ ដើម្បីប្រើប្រាសទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រុស្ស៊ីដែលជាប់គាំង នៅក្នុងយុត្តាធិការរបស់យើង សម្រាប់ជាប្រយោជន៍ដល់អ៊ុយក្រែន។ លោកស្រី យេលេន បន្ថែមថា ប្រការនេះនឹងក្លាយជាប្រធានបទសំខាន់ នៃការសន្ទនាក្នុងអំឡុងកិច្ចប្រជុំ G7 នៅសប្តាហ៍នេះ។ សម្រង់សុន្ទរកថារបស់លោកស្រី យេលេន ដែលនឹងត្រូវឡើងថ្លែងក្នុងទីក្រុង ហ្វ្រែងហ្វឺត នៅថ្ងៃអង្គារនេះ ត្រូវបានចេញផ្សាយ ចំពេលដែលមេដឹកនាំផ្នែកហិរញ្ញវត្ថុនៃក្រុមប្រទេស G7 គ្រោងនឹងជួបជុំគ្នានៅចុងសប្តាហ៍នេះ។ កាសែត ហ្វាយណិនសល ថាមស៍ បានរាយការណ៍កាលពីថ្ងៃចន្ទថា សម្ព័ន្ធមិត្ត G7 កំពុងបង្ហាញការគាំទ្រចំពោះផែនការរបស់សហរដ្ឋអាមេរិក ដែលរៃអង្គាសប្រាក់បានប្រហែល ៥០ពាន់លានដុល្លារដើម្បីជួយដល់អ៊ុយក្រែន។ ផែនការនេះដែរ ក៏ពាក់ព័ន្ធនឹងប្រាក់កម្ចីរបស់ G7 ដែលគាំទ្រដោយប្រាក់ចំណេញនាពេលអនាគត ពីទ្រព្យសម្បត្តិរបស់រុស្ស៊ីប្រហែល ៣៥០ពាន់លានដុល្លារ…

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ ឧសភា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ ឧសភា ២០២៤

    ១. លំហូរទុន FDI មកកម្ពុជាកើនដល់ ៤ពាន់លានដុល្លារ ខណៈវិស័យឧស្សាហកម្មនាំមុខ – AMS Economy ២. កម្ពុជានឹងមានប្រភពថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ក្នុងពេលឆាប់ៗ – FN ៣. កម្ពុជារៀបចំពិព័រណ៍ “ពន្លកបៃតង” និងចែកដើមឈើជូនពលរដ្ឋយកទៅដាំនៅថ្ងៃទី១០-១៦ ខែកក្កដា – ស៊ីស៊ីថាមស៍ ៤. ក្រុមឧទ្ទាម Houthi អះអាងអំពីការបាញ់ទម្លាក់ យន្តហោះដ្រូនអាមេរិក ១គ្រឿងទៀតនៅយេម៉ែន – Reuters ៥. មេទ័ពអាមេរិកថា អាមេរិកគ្មានផែនការបញ្ជូនអ្នកជំនាញការយោធាទៅអ៊ុយក្រែនទេ – AFP #ams1minute

  • ជើងហោះហើររបស់សិង្ហបុរី នៅថ្ងៃទី២១ ឧសភា ២០២៤នេះ ជួបបញ្ហាបច្ចេកទេសធ្វើឱ្យមានមនុស្សម្នាក់ស្លាប់

    ជើងហោះហើររបស់សិង្ហបុរី នៅថ្ងៃទី២១ ឧសភា ២០២៤នេះ ជួបបញ្ហាបច្ចេកទេសធ្វើឱ្យមានមនុស្សម្នាក់ស្លាប់

    និងច្រើននាក់រងរបួស អំឡុងពេលហោះហើរចេញពីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ទៅកាន់ប្រទេសសិង្ហបុរី។ យន្តហោះ Boeing 777-300ER នេះបានបង្វែរទិសដៅចុះចតទៅទីក្រុងបាងកក ដោយនៅលើយន្តហោះ មានអ្នកដំណើរចំនួន ២១១ នាក់ និងបុគ្គលិក ១៨ នាក់ – Singapore Airlines #ams1minute

  • “ជំហរកម្ពុជាចំពោះបញ្ហាតៃវ៉ាន់ គឺមានសង្គតិភាព”

    “ជំហរកម្ពុជាចំពោះបញ្ហាតៃវ៉ាន់ គឺមានសង្គតិភាព”

    កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ គោលនយោបាយចិនមួយ ហើយប្រឆាំងរាល់ការប៉ុនប៉ងប្រើប្រាស់បញ្ហាតៃវ៉ាន់ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ប្រឆាំងគ្រប់ទម្រង់នៃឯករាជ្យភាពរបស់តៃវ៉ាន់ គាំទ្រយ៉ាងមុតមាំ រាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងមិនបង្កើតទំនាក់ទំនងផ្លូវការណាមួយជាមួយតៃវ៉ាន់នោះទេ។ #ams1minute

  • អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ លោកស្រី Alice Wairimu Nderitu

    អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ លោកស្រី Alice Wairimu Nderitu

    វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យរវាងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងអង្គការសហប្រជាជាតិ និងការបញ្ជ្រាបការយល់ដឹង ការអប់រំអំពីអំពើប្រល័យពូជសាសន៍ ដល់យុវជន សិស្ស និងនិស្សិត តាមរយៈការបណ្ដុះបណ្ដាលតាមសាលារៀន ទាំងសាលារដ្ឋ និងឯកជន ចាប់ពីកម្រិតចំណេះទូទៅ ដល់កម្រិតសាកលវិទ្យាល័យ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ លោកស្រីអគ្គលេខាធិការ ក៏បានវាយតម្លៃខ្ពស់ចំពោះជោគជ័យដ៏ត្រចះត្រចង់របស់កម្ពុជា ក្នុងការរៀបចំដំណើរការនៃ អ.វ.ត.ក. ហើយមេរៀន និងបទពិសោធន៍របស់កម្ពុជា គួរតែត្រូវបានចែករំលែកជាមួយបណ្ដាប្រទេសជុំវិញពិភពលោក និងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជាលើការអនុវត្តគម្រោងស្វ័យអភិវឌ្ឍនានា (Home Grown Project) នៅតែបន្ដ។ #ams1minute

  • ការជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តបម្រើ និងកសាងសមិទ្ធផលជូនជាតិមាតុភូមិ និងប្រជាជន

    ការជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តបម្រើ និងកសាងសមិទ្ធផលជូនជាតិមាតុភូមិ និងប្រជាជន
  • របាយការណ៍នៅថ្ងៃទី២០ ឧសភា

    របាយការណ៍នៅថ្ងៃទី២០ ឧសភា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១០ករណី ស្លាប់ ៦នាក់ និងរបួស ១០នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២១ ឧសភា ២០២៤ #ams1minute

  • អបអរសាទរ កីឡាករកាយវប្បកម្មកម្ពុជា ស្រុិន រាជ្យ ដែលបានឈ្នះមេដាយប្រាក់ ១ គ្រឿង

    អបអរសាទរ កីឡាករកាយវប្បកម្មកម្ពុជា ស្រុិន រាជ្យ ដែលបានឈ្នះមេដាយប្រាក់ ១ គ្រឿង

    ក្នុងព្រឹត្តិការណ៍ប្រកួតកាយវប្បកម្ម ជើងឯកអាស៊ីអាគ្នេយ៍ លើវិញ្ញាសា Men’s Sports Physique កម្ពស់ចាប់ពី ១.៧៥ ម៉ែត្រឡើង នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ថ្ងៃទី១៦ ~ ២០ ខែឧសភា ឆ្នាំ២០២៤ #ams1minute