-
យន្តហោះឥណ្ឌា បុកកុក កវែង Flamingos ងាប់រាប់សិបក្បាល

យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ពេលហោះមកដល់រដ្ឋធានី បុមបៃ របស់ប្រទេសឥណ្ឌា បានបុកនឹងហ្វូងសត្វកុកករវែង Flamingos បណ្តាលឲ្យងាប់ រាប់សិបក្បាល។ នេះបើតាមសេចក្តីរាយការណ៍ ពីអ្នកជំនាញសត្វព្រៃ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីថ្ងៃអង្គារ។ កាសែត Hindustan Times បានរាយការណ៍ថា យ៉ាងហោចណាស់ សត្វស្លាបចំណាកស្រុកប្រភេទនេះ ចំនួន៣៦ ក្បាល បានងាប់ ប៉ុន្តែ អ្នកជំនាញសត្វព្រៃ បារម្ភថា ចំនួនដែលបានងាប់ អាចមានច្រើនជាងនេះ។ បើតាម លោក Pawan Sharma មន្ត្រីអង្គការក្រៅរដ្ឋាភិបាល Resqink ដែលផ្តោតលើការកាត់បន្ថយជម្លោះរវាងមនុស្ស និងសត្វព្រៃ បានប្រាប់ថា អង្គការរបស់លោកបានទទួលការហៅទូរស័ព្ទ ជាច្រើនដង កាលពីល្ងាចថ្ងៃចន្ទ ខណៈដែលគ្រោងឆ្អឹងរបស់សត្វស្លាបនេះ បានជ្រុះពេញដី។ យន្តហោះជួបហេតុការណ៍ ជាប្រភេទ Boeing 777 របស់ក្រុមហ៊ុន Emirates។ យ៉ាងណាមិញ យន្តហោះបានចុះចតដោយសុវត្ថិភាព ហើយអ្នកដំណើរ និងបុគ្គលិកលើយន្តហោះ មានសុវត្ថិភាព ប៉ុន្តែ នឹងមានការការស៊ើបអង្កេតបន្ថែមទៀត។ នេះបើតាមគេហទំព័រ Times…
-
ប្រមុខការទូតកម្ពុជានឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅចិន និងតួកគី ព្រមទាំងចូលរួមកិច្ចប្រជុំសហគ្រិនហ្រ្វង់កូហ្វូន នៅប្រទេសម៉ារ៉ុក

-
ទំនាក់ទំនងរវាងអង្គនីតិប្រតិបត្តិ និង នីតិប្បញ្ញត្តិ នឹងចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត

អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន Shohrat Zakir៖ “កម្ពុជា ពិសេស រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងមានភាពស្រស់ស្អាត”។ សម្តេចធិបតី និងឯកឧត្តម Shohrat Zakir ក៏បានពិភាក្សា និងឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម វប្បធម៌ ទេសចរណ៍ អប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ការធ្វើទំនើបកម្មវិស័យឧស្សាហកម្មនិងបច្ចេកវិទ្យា ការពង្រីកការនាំចេញផលិតផលកសិកម្ម ការពង្រឹងកិច្ចសហប្រតិបត្តិការលើច្រករបៀងមច្ឆានិងអង្ករ និងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ផងដែរ។ #ams1minute
-
ផ្លូវ៤១ ជាព្រះរាជតម្រិះរបស់ព្រះបាទអង្គឌួង ដើម្បីភ្ជាប់ទៅសមុទ្រ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ ឧសភា ២០២៤

១. ដើមឆ្នាំ២០២៤ វិស័យសំណង់នៅកម្ពុជាត្រូវបានសង្កេតឃើញថា ចាប់ផ្ដើមមានសកម្មភាពរើបឡើងវិញជាវិជ្ជមាន – AMS Economy ២. កម្ពុជាគ្រោងនឹងបំពាក់ប្រព័ន្ធគ្រប់គ្រងទឹកស្អាត ឆ្លាតវៃ – AMS Economy ៣. វិនិយោគិនកម្ពុជា និងវៀតណាម ចាប់ដៃគ្នាបង្កើត ក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីន និងគ្រឿងបន្លាស់កែច្នៃគ្រាប់ស្វាយចន្ទីនៅកំពង់ស្ពឺ – កម្ពុជាថ្មី ៤. រុស្សីនឹងនាំចេញប្រេងឡើងវិញ ក្រោយផ្អាកមួយរយៈ ខណៈដែលទីផ្សារក្នុងស្រុកក៏ត្រូវបានផ្គត់ផ្គង់យ៉ាងល្អផងដែរ – Reuters ៥. ន័រវែស អេស៉្បាញ និងអៀរឡង់ ប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន – AFP #ams1minute
-
ទោះខ្ញុំមិនមែនជានាយករដ្ឋមន្រ្តី ខ្ញុំមានសិទ្ធិបញ្ចេញមតិការពារផលប្រយោជន៍ជាតិរបស់ខ្ញុំ

-
បុណ្យវិសាខបូជា

-
អាកាសយានអន្តរជាតិតេជោ ជានិមិត្តរូបនៃការរីកចម្រើនរបស់កម្ពុជា

-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុតមួយ

ដែលត្រូវបានពុទ្ធសាសនិកទូទាំងពិភពលោកប្រារព្ធធ្វើចំថ្ងៃ១៥កើត ខែពិសាខ រៀងរាល់ឆ្នាំ ដើម្បីរំឭកដល់ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គទ្រង់បានប្រសូត ត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វាន។ ពុទ្ធសាសនិក ត្រូវប្រឹងប្រែងរៀនពុទ្ធសាសនាឱ្យយល់ច្បាស់ ហើយយកពុទ្ធធម៌មកអនុវត្តឱ្យបានជាប់ជាប្រចាំថ្ងៃ ដើម្បីថែរក្សាពុទ្ធសាសនាឱ្យបានគង់វង្ស សមជាសាសនារបស់រដ្ឋ និងផ្សព្វផ្សាយពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធអង្គអំពីសន្តិភាព បញ្ញា និងមេត្តាករុណា ដល់កុលបុត្រខ្មែរ និងមនុស្សជាតិជំនាន់ក្រោយ ឱ្យបានទូលំទូលាយតរៀងទៅ។ ពិធីបុណ្យវិសាខបូជា នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ(ឧដុង្គ) ខេត្តកណ្ដាល, ថ្ងៃទី២២ ឧសភា ២០២៤ #ams1minute
-
ប្រវត្តិនៃវត្តឥន្ទញ្ញាណ ហៅវត្តក្រោម
