Category: One-Minute

  • បន្ទះឈីបអាមេរិក Neuralink បញ្ជូលក្នុងខួរក្បាលមនុស្សលើកដំបូង

    បន្ទះឈីបអាមេរិក Neuralink បញ្ជូលក្នុងខួរក្បាលមនុស្សលើកដំបូង

    លោក Noland Arbaugh បានក្លាយជាមនុស្សដំបូងគេ ដែលត្រូវបានវះកាត់ បញ្ជូលបន្ទះ Chip ខួរក្បាលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ញ៉ូ រ៉លលីង (Neuralink)។ បន្ទះឈីបនេះជាកម្មសិទ្ធិរបស់មហាសេដ្ឋីពិភពលោក លោក Elon Musk។ នេះបើទីភ្នាក់ងារសារព័ត៌មាន The Project ចេញផ្សាយ នាពេលថ្មីៗនេះ។ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក សង្ឃឹមថា បន្ទះឈីបនេះនឹងអាចព្យាបាលជំងឺសរសៃប្រសាទ ប្រកបដោយប្រសិទ្ធិភាព។ សារព័ត៌មាន The Project បានផ្សាយថា ក្រោយពេលបញ្ចូលទៅក្នុងខួរក្បាលរួចរាល់ លោក Nolandដែលជាអ្នកជំងឺខ្វិន ឬ ពិការអវយវៈ ក្វូ ដ្រូត ភ្លី ចា (Quadriplegia) បានប្រាប់ថា លោកពេញចិត្តនឹងការសាកល្បងនេះ ដើម្បីអនាគតនៃបច្ចេកវិទ្យា ហើយលោកជឿថា នៅមានអ្វីដែលថ្មីៗបន្ថែមទៀត ក្នុងបច្ចេកវិទ្យា។ លោកនឹងស្វែងយល់ថា តើវានឹងប៉ះពាល់ ដូចជា ឈឺចុកចាប់លើក្បាល ឬយ៉ាងណា ដើម្បីឲ្យច្បាស់ថា អ្នកដែលចង់សាកល្បងប្រើប្រាស់បន្ទះឈីបខួបក្បាលនេះ លើកក្រោយ បានដឹងច្បាស់ពីកំហុសបច្ចេកទេសណាមួយ។ ប៉ុន្តែ…

  • ការបំភាយឧស្ម័នផ្ទះកញ្ចក់បារាំងធ្លាក់ចុះ ៥.៨ភាគរយក្នុងឆ្នាំ ២០២៣

    ការបំភាយឧស្ម័នផ្ទះកញ្ចក់បារាំងធ្លាក់ចុះ ៥.៨ភាគរយក្នុងឆ្នាំ ២០២៣

    ប៉ារីស៖ នាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal សប្ដាហ៍នេះ ថ្លែងថា ការបំភាយឧស្ម័នផ្ទះកញ្ចក់របស់បារាំង បានធ្លាក់ចុះលើសពីការរំពឹងទុក គឺ ៥.៨ភាគរយ ក្នុងឆ្នាំ ២០២៣។ សមាគមឃ្លាំមើលការប្រែប្រួលអាកាសធាតុរបស់ប្រទេសបារាំង Citepa បានព្យាករណ៍កាលពីខែមីនាថា ការបំភាយឧស្ម័នផ្ទះកញ្ចក់ នឹងធ្លាក់ចុះប្រចាំឆ្នាំរហូតដល់ ៤.៨ភាគរយ។ នាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal បាននិយាយថា យើងមានតួលេខការបំភាយឧស្ម័នឆ្នាំ ២០២៣ យ៉ាងច្បាស់លាស់ពី Citepa។ តួលេខពិតបានធ្លាក់ចុះនៅក្នុងប្រទេសបារាំង គឺចំនួន ៥.៨ភាគរយ ក្នុងឆ្នាំ ២០២៣។ ហើយការបំភាយឧស្ម័នផ្ទះកញ្ចក់បានធ្លាក់ចុះ ២.៧ភាគរយរួចហើយក្នុងឆ្នាំ ២០២២។ គួរបញ្ជាក់ថា ប្រទេសបារាំងបានកំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ខ្លួនចំនួន ៥០ភាគរយនៅឆ្នាំ ២០៣០ ដើម្បីបំពេញតាមការប្តេជ្ញាចិត្តរបស់អឺរ៉ុប។ ទីក្រុងប៉ារីសក៏មានគោលបំណងឈានដល់អព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ ផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • មនុស្សជាង ១ម៉ឺននាក់ទៀតភៀសខ្លួនពីសង្រ្គាមអ៊ុយក្រែន

    មនុស្សជាង ១ម៉ឺននាក់ទៀតភៀសខ្លួនពីសង្រ្គាមអ៊ុយក្រែន

    កៀវ៖ មនុស្សជិត ១១,០០០នាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេនៅក្នុងទីក្រុង Kharkiv ភាគឦសាននៃប្រទេសអ៊ុយក្រែន ចាប់តាំងពីកងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារផ្លូកគោកនៅទីនោះ កាលពីថ្ងៃទី១០ ខែឧសភា។ អភិបាលក្រុង Kharkiv លោក Oleg Synegubov បានបង្ហោះសារនៅលើ Telegram ថា មនុស្សសរុបចំនួន ១០,៩៨០នាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ខណៈដែលកងកម្លាំងរុស្ស៊ីបានឆ្ពោះទៅកាន់ភូមិព្រំដែន រួមទាំងទីក្រុង Lyptsi និងទីក្រុង Vovchansk។ មេបញ្ជាការអ៊ុយក្រែនបាននិយាយថា ការប្រយុទ្ធគ្នានៅតែបន្តនៅក្នុងទីក្រុង Vovchansk ដែលមានចម្ងាយតែ ៥គីឡូម៉ែត្រពីព្រំដែន។ អ៊ុយក្រែន ដែលកំពុងប្រឈមមុខនឹងការខ្វះខាតគ្រាប់រំសេវ និងទាហានយ៉ាងធ្ងន់ធ្ងរ បានអនុញ្ញាតឱ្យកងកម្លាំងរុស្ស៊ីមានប្រៀបនៅសមរភូមិភាគខាងកើត និងខាងជើង។ តួយ៉ាង រុស្ស៊ីបានរឹបអូសយកទឹកដីអ៊ុយក្រែនប្រហែល ២៧៨គីឡូម៉ែត្រការ៉េ នៅចន្លោះថ្ងៃទី៩ និងទី១៥ ខែឧសភា នេះបើយោងតាមការគណនារបស់ កាសែតបារាំង AFP ដោយផ្អែកលើទិន្នន័យពីវិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម (ISW)៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ន័រវេសបិទព្រំដែនលែងទទួលអ្នកទេសចររុស្ស៊ី

    ន័រវេសបិទព្រំដែនលែងទទួលអ្នកទេសចររុស្ស៊ី

    អូស្លូ៖ ក្រសួងយុត្តិធម៌ន័រវេស បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសន័រវេសនឹងបិទខ្ទប់ព្រំដែនទប់ស្កាត់ការហូរចូលនៃអ្នកទេសចររុស្ស៊ី ដើម្បីឆ្លើយតបនឹងសង្គ្រាមរុស្ស៊ី ដែលកំពុងបន្តក្នុងប្រទេសអ៊ុយក្រែន ដោយនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី២៩ ខែឧសភាតទៅ។ ប្រទេសន័រវេសជាសមាជិកអង្គការណាតូ ដែលមានព្រំដែនជាប់នឹងរុស្ស៊ីនៅតំបន់អាកទិក មានចម្ងាយជិត ២០០គីឡូម៉ែត្រ បានដាក់កម្រិតដំបូងលើទិដ្ឋាការអ្នកទេសចរណ៍រុស្ស៊ីនៅឆ្នាំ ២០២២ ភ្លាមៗបន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមការលុកលុយពេញលេញប្រឆាំងអ៊ុយក្រែន។ រដ្ឋមន្ត្រីយុត្តិធម៌ន័រវេស លោកស្រី Emilie Enger Mehl បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តដែលនឹងរឹតបន្តឹងច្បាប់ចូលទៅក្នុងប្រទេសន័រវេស គឺស្របតាមវិធីសាស្រ្តរបស់ន័រវេស ក្នុងការចាប់ដៃជាមួយសម្ព័ន្ធមិត្ត និងដៃគូ ឆ្លើយតបនឹងសង្គ្រាមឈ្លានពានខុសច្បាប់របស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន។ ពលរដ្ឋរុស្ស៊ីណាដែលមានគោលបំណងធ្វើដំណើរទេសចរណ៍ និងធ្វើដំណើរមិនសំខាន់ នឹងត្រូវបញ្ជូនត្រឡប់ទៅព្រំដែនវិញ។ បើតាមក្រសួងយុត្តិធម៌ន័រវេស ការលើកលែងអាចត្រូវបានផ្តល់ នៅក្នុងករណីដូចជាការទៅសួរសុខទុក្ខគ្រួសារជិតស្និទ្ធដែលរស់នៅក្នុងប្រទេសន័រវេសប៉ុណ្ណោះ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា ទង្វើបែបនេះរបស់ន័រវេស “មិនអាចគ្មានការឆ្លើយតបទេ”។លោកបន្ថែមថា ពិតណាស់ ការសម្រេចចិត្តនេះ គឺជាការរើសអើងសុទ្ធសាធ… យើងមិនទទួលយកការសម្រេចចិត្តបែបនេះទេ… យើងសោកស្ដាយដែលថ្នាក់ដឹកនាំន័រវេសជ្រើសរើសវិធីនេះ ដែលធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់យើងកាន់តែអាក្រក់ទៅៗ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ដើម្បីធន់នឹងធាតុអាកាស រដ្ឋបាលខេត្តកំពតគ្រោងប្តូរផ្លូវ កៅស៊ូទាំងអស់ក្នុងក្រុង ទៅជាផ្លូវបេតុង

    ដើម្បីធន់នឹងធាតុអាកាស រដ្ឋបាលខេត្តកំពតគ្រោងប្តូរផ្លូវ កៅស៊ូទាំងអស់ក្នុងក្រុង ទៅជាផ្លូវបេតុង

    កំពត៖ រដ្ឋបាលខេត្តកំពតមានផែនការប្តូរផ្លូវក្រាលកៅស៊ូ ទាំង ឡាយ ក្នុងក្រុងកំពត ឱ្យក្លាយទៅជាផ្លូវបេតុងជំនួសវិញ។គ្រោង ការ នេះដោយសារតែខេត្តកំពត ជាខេត្តដែលជាប់នឹងតំបន់ឆ្នេរ ហើយអាកាសធាតុមានការប្រែប្រួសឆាប់រហ័ស មាន ភ្លៀង ធ្លាក់ ច្រើន ជាដើម ដែលបណ្តាលឱ្យផ្លូវក្រាលកៅស៊ូខូចខាតពិសេស នៅរដូវវស្សា។ ផែនការដែលពុំធ្លាប់មាននេះត្រូវបានលើកឡើងដោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងកិច្ចប្រជុំគណៈ បញ្ជាការ ឯកភាព រដ្ឋបាលខេត្តកាលពីរសៀលថ្ងៃពុធទី២២ ខែឧសភា ឆ្នាំ២០២៤នៅសាលាខេត្តកំពត ។លោកថា ដើម្បីឱ្យផ្លូវក្នុង ក្រុង ទាំង អស់ ប្រើប្រាស់ បានយូរ ចំណេញថវិកាជាតិ រដ្ឋបាល ខេត្តនឹងផ្លាស់ប្តូរការស្ថាបនាផ្លូវពីក្រាលកៅស៊ូ ទៅជាផ្លូវបេតុង ទាំងអស់ក្នុងក្រុង និងផ្លូវតភ្ជាប់ទៅកាន់តំបន់សំខាន់ៗ មួយ ចំនួន ទៀត។ ឯកឧត្តមក៏បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន គ្រប់ក្រុង-សុ្រកទាំងប្រាំបួន ត្រូវចូលរួមថែរក្សាអនាម័យ បរិស្ថាន គ្រប់ គ្រងការទុកដាក់សំរាមរបស់ប្រជាពលរដ្ឋក្នុង មូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើ ពិសេសការប្រើប្រាស់ ថង់ប្លាស្ទិក ដើម្បីធ្វើ ឱ្យ…

  • បើមិនធ្វើព្រែកជីកហ្វូណនតេជោទេ កម្ពុជានៅតែពឹងដង្ហើមគេដក

    បើមិនធ្វើព្រែកជីកហ្វូណនតេជោទេ កម្ពុជានៅតែពឹងដង្ហើមគេដក
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ ឧសភា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ ឧសភា ២០២៤

    ១. ក្រុមហ៊ុនធំមួយនៃខេត្តក្វាងស៊ីរបស់ចិន ចង់ទិញគ្រាប់ស្វាយចន្ទីក្រៀម ២០ម៉ឺនតោនពីកម្ពុជាសំរាប់ឆ្នាំ២០២៥ – AMS Economy ២. ជប៉ុនប្តេជ្ញាពន្លឿនការងារលើកកម្ពស់ “កំពង់ផែក្រុងព្រះសីហនុ” ឱ្យក្លាយជាកំពង់ផែតំបន់ – ស៊ីស៊ីថាមស៍ ៣. កម្ពុជា ត្រៀមខ្លួនសហការជាមួយអន្តរជាតិ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ – ថ្មីៗ ៤. ចិនចាប់ផ្ដើមធ្វើសមយុទ្ធយោធា ជុំវិញកោះតៃវ៉ាន់ – Xinhua ៥. ក្រសួងការពារជាតិរុស្ស៉ី ស្នើកែសម្រួលព្រំដែនសមុទ្របាល់ទិក – Reuters #ams1minute

  • បុរីជនបទ ឃុំកំពង់ថ្មស្រុកសន្ទុក ខេត្តកំពង់ធំ កម្ពុជាមាតុភូមិខ្ញុំ

    បុរីជនបទ ឃុំកំពង់ថ្មស្រុកសន្ទុក ខេត្តកំពង់ធំ កម្ពុជាមាតុភូមិខ្ញុំ

    🎥 នាំផ្លូវ #ams1minute

  • សម្តេចធិបតីបញ្ជាកម្លាំងមានសមត្ថកិច្ចទាំងអស់ចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង

    សម្តេចធិបតីបញ្ជាកម្លាំងមានសមត្ថកិច្ចទាំងអស់ចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង

    ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម សេចក្តីថ្លៃថ្នូររបស់សង្គមជាតិ ពិសេស ភាពសុខសាន្តរបស់ប្រជាជនក្នុងសហគមន៍ #ams1minute

  • ក្រៅពីការពង្រឹងគុណភាពសុខាភិបាល រាជរដ្ឋាភិបាលយកចិត្តទុកខ្លាំងទៅលើលទ្ធភាពទទួលបានសេវា

    ក្រៅពីការពង្រឹងគុណភាពសុខាភិបាល រាជរដ្ឋាភិបាលយកចិត្តទុកខ្លាំងទៅលើលទ្ធភាពទទួលបានសេវា

    តាមរយៈការរុញសេវាសុខាភិបាលឱ្យដល់មូលដ្ឋាន កសាងប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព ពេទ្យបង្អែកស្រុក ពង្រឹងពេទ្យបង្អែកខេត្ត ពេទ្យថ្នាក់ជាតិ ទំនើបកម្មសេវា បង្កើនគុណភាពនៃការផ្តល់សេវាប្រភេទធ្ងន់ និងរុញទៅដល់តាមខេត្ត ដែលតាមផែនការរបស់រដ្ឋាភិបាល គឺរៀបចំជាមន្ទីរពេទ្យតំបន់។ ក្នុងដំណាក់កាលដំបូង មន្ទីរពេទ្យតំបន់ ត្រូវបានសាងសង់នៅខេត្តសៀមរាប និងខេត្តកំពង់ចាម។ រាជរដ្ឋាភិបាលក៏គិតគូរទៅលើតម្លៃសមរម្យនៃការផ្តល់សេវា ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានលទ្ធភាពទទួលបានសេវាថែទាំសុខភាពដោយចីរភាព។ ពិធីដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥” រាជធានីភ្នំពេញ ថ្ងៃទី២៣ ឧសភា ២០២៤ #ams1minute