-
ការរឹតបណ្តឹងការអនុវត្តច្បាប់លើក្មេងទំនើងមានគោលដៅ ៤ ចំណុច

-
ខណ្ឌទួលគោក រាជធានីភ្នំពេញ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ ឧសភា ២០២៤

១. កម្ពុជាមានធារាសាស្ត្រជាង ២ ៣០០កន្លែង ស្រោចស្រពបានតែ ៦៣%នៃផ្ទៃដាំដុះ – AMS Economy ២. សត្វកម្រ “កូនអណ្តើកហ្លួង” ១០ក្បាលញាស់ នៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្ស – ស៊ីស៊ីថាមស៍ ៣. អ្នកនាំពាក្យ៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅមិនទាន់បានកំណត់កាលបរិច្ឆេទបើកការដ្ឋានសាងសង់នៅឡើយទេ – AMS Economy ៤. ប៉ូឡូញ ទិញប្រព័ន្ធរ៉ាដាពីអាមេរិក ទុកសម្រាប់តាមដានព្រំដែនភាគឦសាន – Reuters ៥. កូរ៉េខាងត្បូង ដាក់ទណ្ឌកម្មលើជនជាតិកូរ៉េខាងជើង ៧នាក់ និងកប៉ាល់រុស្ស៉ី ២គ្រឿង – AFP #ams1minute
-
ប្រាសាទភ្នំដាស្រុកអង្គរបុរី ខេត្តតាកែវស្ថាបត្យកម្មខ្មែរបុរាណ សំណង់សាសនា កម្ពុជាមាតុភូមិខ្ញុំ

-
របាយការណ៍នៅថ្ងៃទី២៣ ឧសភា

-
អាហ្សង់ទីនជំពាក់បំណុល IMF ជាង ៣២ពាន់លានដុល្លារ ពោលគឺស្មើនឹង ៥,៣% នៃផលិតផលក្នុងស្រុកសរុប (GDP) ខ្លួន

-
ទន្លេផែន កំពុងលាក់ខ្លួនលើកំពូលភ្នំ ស្រុកសំឡូត

ភ្នំពេញ៖ កាលណាគេនិយាយពីទន្លេ គេអាចស្រមៃបានថា គឺជាអាងផ្ទុកទឹកដែលមានបណ្តោយវែងអន្លាយរាប់សិបគីឡូម៉ែត្រ ឬរាប់រយគីឡូម៉ែត្រ បត់បែនឆ្លងកាត់ច្រើនតំបន់។ ប៉ុន្តែទន្លេផែន មិនមែនដូច្នោះឡើយ។ តាមពិតទន្លេផែន ដែលអ្នកភូមិតំបន់ អូរជាំ មានទម្លាប់ហៅតៗគ្នានោះ មិនមែនជាទន្លេទេ ប៉ុន្តែវាគឺជាបឹងធម្មជាតិ ដែលមានទឹកថ្លាឈ្វេង ទំហំប្រាំបីហិកតា ដែលកំពុងតែបង្កប់ខ្លួនយ៉ាងស្ងាត់ស្ងៀម ក្នុងព្រៃជ្រៅ លើកំពូលភ្នំអូរជាំ នៃខ្សែភ្នំសំកុស ស្រុកសំឡូត ខេត្តបាត់ដំបង។ ទន្លេផែន ព័ទ្ធជុំវិញដោយដើមឈើធំៗ ខ្ពស់ៗ និងកាត់ផ្តាច់ពីតំបន់រស់នៅរបស់ប្រជាពលរដ្ឋស្ទើរទាំងស្រុងដោយសារតែហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលគេអាចទៅកាន់ទីនោះ បានដោយការធ្វើដំណើរដោយថ្មើរជើងតែប៉ុណ្ណោះ។ យោងតាមសហគមន៍តំបន់ការពារធម្មជាតិ អូរជាំ មានមនុស្សមិនដល់ដប់នាក់ទេ ដែលបានទៅដល់បឹងដែលស្ថិតក្នុងរយៈកម្ពស់១៤០០ម៉ែត្រ នេះ។ មូលហេតុគឺ ដោយសារ ផ្លូវទៅកាន់បឹងនេះមានសភាពលំបាក ហ៊ុំព័ទ្ធដោយព្រៃស្រោងធំៗ និងស្ងាត់ខ្លាំង ហើយការធ្វើដំណើរពីភូមិដែលមានចម្ងាយមិនដល់ដប់គីឡូម៉ែត្រផង ត្រូវចំណាយពេលយ៉ាងតិចប្រាំបីម៉ោង មុននឹងឡើងដល់បឹងធម្មជាតិនេះ។ លោក វីង វឺន អនុប្រធានសហគមន៍តំបន់ការពារធម្មជាតិអូរជាំ ស្រុកសំឡូត ខេត្តបាត់ដំបងបានឱ្យដឹងថា រហូតមកទល់ពេលនេះមានអ្នកភូមិត្រឹមតែ ៣ទៅ៤នាក់ ប៉ុណ្ណោះ បានទៅដល់បឹង ដែលអ្នកភូមិដាក់ឈ្មោះថាជា ទន្លេផែននោះ។ អ្នកភូមិទាំងនោះហាក់ដូចជាបានរកឃើញបឹងនោះដោយចៃដន្យ នៅពេលដែលពួកគេឡើងភ្នំដើម្បីស្វែងរកកាប់ឈើសម្រាប់ធ្វើជាឱសថបុរាណ ដើរស្វែងរកបេះក្រវាញ…
-
មុនរដ្ឋប្រហារ ១៨ មីនា ១៩៧០

-
ក្រុមហ៊ុន Nvidia កើនប្រាក់ចំណេញ៧ដង ដល់ជិត១៥ពាន់លានដុល្លារ

ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Nvidia បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រាក់ចំណេញសុទ្ធ ប្រចាំត្រីមាសដំបូង ឆ្នាំ២០២៤ របស់ខ្លួន មានចំនួនជិត ១៥ពាន់លានដុល្លារអាមេរិក កើនឡើងចំនួន ៧ដង បើធៀបនឹងប្រាក់ចំណេញ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២៣។ ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅរដ្ឋ កាលីហ្វ័រញ៉ា មួយនេះ បានប្រាប់ថា តម្រូវការសម្រាប់បន្ទះឈីប ដើម្បីផ្តល់ថាមពលដល់បញ្ញាសិប្បនិម្មិត នៅក្នុងមជ្ឈមណ្ឌលទិន្នន័យ ជាកត្តាដ៏សំខាន់ ជំរុញប្រាក់ចំណេញសុទ្ធ ចំនួន ១៤.៩ ពាន់លានដុល្លារ ខណៈដែលប្រាក់ចំណូលរបស់ខ្លួន មានចំនួន ២៦ពាន់លានដុល្លារ កើនជិត បួនដង បើធៀបនឹងក្នុងត្រីមាសសារពើពន្ធ ដូចគ្នា កាលពីឆ្នាំមុន។ នាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang បាននិយាយថា ក្រុមហ៊ុន និងបណ្តាប្រទេសនានា កំពុងចាប់ដៃគូជាមួយ NVIDIA ដើម្បីផ្លាស់ប្តូរមជ្ឈមណ្ឌលទិន្នន័យបែបប្រពៃណី ទៅជាមជ្ឈមណ្ឌលទិន្នន័យប្រភេទថ្មី គឺ រោងចក្របញ្ញាសិប្បនិម្មិត ឬ AI ដើម្បីផលិតទំនិញថ្មីៗ។ យោងតាមលោក Huang បានឱ្យដឹងថា GPUs…
-
Tesla សង់រោងចក្រផលិតអាគុយ EV ខ្នាតធំ នៅចិន

កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុនផលិតឡានអគ្គិសនីអាមេរិក Tesla បានបើកការដ្ឋានសាងសង់រោងចក្រ ក្នុងទីក្រុងសៀងហៃ ដើម្បីផលិតអាគុយសម្រាប់ EV ប្រភេទ Megapacks ដែលជាផលិតផលផ្ទុកថាមពលថ្ម លីចូមអ៊ីយ៉ុង អាចសាកថាមពលបាន ក្នុងទ្រង់ទ្រាយធំ។ រោងចក្រថ្មីនេះលាតសន្ធឹងលើផ្ទៃដីប្រមាណ ២០ម៉ឺន ម៉ែត្រការ៉េ ជាមួយនឹងការវិនិយោគសរុប ជាង២០០លានដុល្លារ។ នេះបើយោងតាមរដ្ឋបាល នៃតំបន់ពិសេស Lin-gang របស់ប្រទេសចិន ឬ Shanghai Pilot Free Trade Zone នៅសៀងហៃ។ រោងចក្រ Megapacks គឺជារោងចក្រដំបូងគេ ដែលសាងសង់ដោយក្រុមហ៊ុន Tesla នៅខាងក្រៅដីសហរដ្ឋអាមេរិក និងជារោងចក្រទីពីររបស់ក្រុមហ៊ុន នៅទីក្រុងសៀងហៃ ពោលគឺបន្ទាប់ពីបានសម្ពោធរោងចក្រ Tesla ទី១ នៅទីនោះ កាលពីឆ្នាំ២០១៩។ តំណាងក្រុមហ៊ុនសាងសង់បានប្រាប់ Xinhua ក្នុងបទសម្ភាសន៍ផ្តាច់មុខថា រោងចក្រ Megapack នឹងផ្គត់ផ្គង់ទីផ្សារពិភពលោក ជាមួយនឹងថ្មផ្ទុកថាមពលខ្នាតធំ ដែលផលិតនៅក្នុងប្រទេសចិន៕ ប្រែសម្រួល៖ សារ៉ាត