-
ម៉ិកស៊ិកជួបប្រទះរលកកំដៅក្តៅខ្លាំងមិនធ្លាប់មាន

ម៉ិកស៊ីកូ៖ រដ្ឋធានីម៉ិកស៊ីកូ របស់ប្រទេសម៉ិកស៊ិក បានជួបប្រទះរលកកំដៅក្តៅខ្លាំងមិនធ្លាប់មានក្នុងកំណត់ត្រាកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ខណៈដែលសីតុណ្ហភាពហក់ឡើងដល់ ៣៤.៧អង្សាសេ នេះបើយោងតាមសេវាឧតុនិយមជាតិម៉ិកស៊ិក (SMN)។ សេវាឧតុនិយមជាតិម៉ិកស៊ិក (SMN) បាននិយាយថា កំណត់ត្រាសីតុណ្ហភាពខ្ពស់ត្រូវបានកត់ត្រាកាលពីរសៀលថ្ងៃសៅរ៍សប្តាហ៍មុន នៅឯកន្លែងសង្កេតការណ៍សីតុណ្ហភាព Tacubaya បន្ទាប់ពីទែម៉ូម៉ែត្រវ៉ាស់កំដៅនៅក្នុងរដ្ឋធានីម៉ិកស៊ីកូ បានឈានដល់កំណត់ត្រាពីមុន គឺ ៣៤.៣អង្សាសេកាលពីថ្ងៃទី៩ ខែឧសភា។ អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យស្វយ័តជាតិម៉ិកស៊ិក បានព្រមានកាលពីថ្ងៃពុធសប្តាហ៍មុនថា ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខទៀតនេះ រលកកំដៅកាន់តែក្តៅខ្លាំង ដែលទំនងជាធ្វើឱ្យសីតុណ្ហភាពថ្មីត្រូវបានកត់ត្រាសម្រាប់ទីក្រុងម៉ិកស៊ីកូ។ រដ្ឋាភិបាលម៉ិកស៊ិកក៏បានឱ្យដឹងកាលពីថ្ងៃសុក្រដែរថា ប្រទេសរបស់ខ្លួនបានកត់ត្រាអ្នកស្លាប់ចំនួន ៤៨នាក់ ដោយសារតែរលកកំដៅក្តៅខ្លាំងបានវាយប្រហារប្រទេសខ្លួនចាប់តាំងពីខែមីនាមក។ រដ្ឋជាប់មាត់សមុទ្រភាគខាងកើតនៃរដ្ឋ Veracruz បានកត់ត្រាចំនួនអ្នកស្លាប់ខ្ពស់បំផុតដល់ទៅ ១៤នាក់ បន្ទាប់មកគឺ Tabasco, San Luis Potosi និង Tamaulipas ដែលមានចំនួន ៨នាក់។ កាលពីឆ្នាំមុន ប្រទេសម៉ិកស៊ិកបានរាយការណ៍ពីការស្លាប់ទាក់ទងនឹងរលកកំដៅចំនួន៤១៩នាក់នៅក្នុងរដូវក្តៅ ដែលចាប់ផ្តើមពីខែមីនា ដល់ខែតុលា នៅក្នុងប្រទេសដែលមានប្រជាជនសរុប ១២៩លាននាក់នេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
លោក ហ្សេលេនស្គី អញ្ជើញលោក បៃដិន និងលោក ស៊ី ចូលរួមកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យ បានជំរុញឱ្យមេដឹកនាំអាមេរិក លោក ចូ បៃដិន និងមេដឹកនាំចិន លោក ស៊ី ជីនពីង ចូលរួមកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែននៅប្រទេសស្វីសនាខែក្រោយនេះ។ មេដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី បានធ្វើសំណើបែបនេះជាភាសាអង់គ្លេសក្នុងឃ្លីបវីដេអូដ៏រំជួលចិត្តមួយ ដែលបង្ហាញរូបលោកឈរនៅពីមុខប្រាសាទនានាក្នុងទីក្រុង Kharkiv ភាគខាងកើត ដែលរងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង។ លោក ហ្សេលេនស្គី បាននិយាយយ៉ាងដូច្នេះថា ខ្ញុំសូមអំពាវនាវដល់មេដឹកនាំពិភពលោក ដែលស្ថិតនៅក្រៅកិច្ចខិតខំប្រឹងប្រែងជាសកល នៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ជាពិសេសចំពោះប្រធានាធិបតីអាមេរិក លោក បៃដិន និងចំពោះប្រធានាធិបតីចិន លោក ស៊ី។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា សូមគាំទ្រជំនួបកំពូលសន្តិភាពនេះ ជាមួយនឹងភាពជាអ្នកដឹកនាំ និងការចូលរួមរបស់អ្នកផ្ទាល់ ហើយថា មេដឹកនាំនានាគួរតែចូលរួម ពីព្រោះកិច្ចខិតខំប្រឹងប្រែងជាសកល គឺជាការធានាដ៏ល្អបំផុត។ គួរបញ្ជាក់ថា សន្និសិទស្តីពីសង្រ្គាមអ៊ុយក្រែន គ្រោងនឹងធ្វើឡើងនៅរមណីយដ្ឋានប្រណិតមួយនៅជិតទីក្រុង Lucerne ចាប់ពីថ្ងៃទី១៥ ដល់១៦ ខែមិថុនា។ រដ្ឋាភិបាលស្វីសកំពុងរៀបចំព្រឹត្តិការណ៍នេះ តបតាមសំណើរបស់អ៊ុយក្រែន។ ប្រទេសស្វីសនិយាយថា…
-
បំណាក់ដីដ៏ធំនៅប៉ាពូអាស៊ីនូវែលហ្គីណេ មនុស្សជាង ៦៧០នាក់ប្រឈមការស្លាប់

ព័រម៉ូរេសប៊ី៖ មន្ត្រីអង្គការសហប្រជាជាតិម្នាក់បានប្រាប់សារព័ត៌មានបារាំង AFP កាលពីថ្ងៃអាទិត្យថា មនុស្សជាង ៦៧០នាក់ ត្រូវបានគេជឿថា ប្រហែលជាបានស្លាប់ បន្ទាប់ពីការរអិលបាក់ដីដ៏ធំនៅប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ។ ការរអិលបាក់នេះ កើតឡើងនៅភូមិ Yambali ខេត្ត Enga កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ដោយវាបានបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង និងបានកប់ជនរងគ្រោះជាច្រើននាក់នៅក្រោមគំនរបាក់បែក។ ក្រុមអ្នកសង្គ្រោះកំពុងប្រឹងប្រែងជួយសង្គ្រោះ និងស្វែងរកអ្នកនៅរស់រានមានជីវិត ប៉ុន្តែប្រតិបត្តិការនេះជួបការលំបាក ដោយសារដីនៅតែបន្តរអិល និងមានថ្មធ្លាក់។ តំណាងទីភ្នាក់ងារអន្តោប្រវេសន៍អង្គការសហប្រជាជាតិ លោក Serhan Aktoprak បាននិយាយថា មានការប៉ាន់ស្មានថា គិតមកទល់ពេលនេះ មានលំនៅដ្ឋានជាង ១៥០ខ្នងបានកប់ក្រោមល្បាប់ភក់ និងថា មនុស្សច្រើនជាង ៦៧០នាក់ ត្រូវបានគេជឿថា ប្រហែលជាបានស្លាប់។ លោក Aktoprak ដែលមើលការខុសត្រូវក្រុមបុគ្គលិកសង្គ្រោះបន្ទាន់មកពីទីក្រុងព័រម៉ូរេសប៊ី បានបន្ថែមថា ស្ថានភាពពិតជាអាក្រក់ ដោយសារដីនៅតែរអិល… ទឹកក៏បន្តហូរ… ការនេះកំពុងបង្កើតហានិភ័យដ៏ធំសម្រាប់អ្នកពាក់ព័ន្ធក្នុងកិច្ចសង្គ្រោះ។ បន្ថែមលើនេះ ភ្លៀងធ្លាក់ឥតឈប់ឈរ, ផ្លូវថ្នល់រងការបំផ្លិចបំផ្លាញ និងការផ្ទុះឡើងអំពើហិង្សាកុលសម្ព័ន្ធនៅក្បែរនោះ ក៏បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងនាំយកជំនួយទៅកាន់តំបន់រងគ្រោះមហន្តរាយផងដែរ។ ប៉ាពូអាស៊ី នូវែលហ្គីណេ ជាប្រទេសមានអាកាសធាតុសើមបំផុតមួយក្នុងពិភពលោក ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងបំផុត ដែលប្រមូលផ្តុំនៅតំបន់ខ្ពង់រាបរបស់ប្រទេសនេះ នេះបើតាមការបញ្ជាក់ពីធនាគារពិភពលោក។…
-
កម្ពុជា មានរោងចក្រផលិតស៊ីម៉ងត៍ចំនួន ០៥ មានសមត្ថភាពផលិតបាន ៩លាន តោន/១ឆ្នាំ នៅក្នុងខេត្តកំពត ចំនួន ០៤រោងចក្រ និងខេត្តបាត់ដំបង ចំនួន ០១ រោងចក្រ

-
ព្រែកជីកហ្វូណនតេជោ ជាគំនិតផ្ដួចផ្ដើមរបស់កម្ពុជាសុទ្ធសាធ ដើម្បីផលចំណេញខាងសេដ្ឋកិច្ច និងឯករាជ្យខាងនយោបាយលើវិស័យដឹកជញ្ជូន

-
មហាវិថីជំទាវម៉ៅ ក្រុងព្រះសីហនុការរៀបចំក្រុង នគរូបនីយកម្មខេត្តព្រះសីហនុ តារារះនាទិសនិរតី កម្ពុជាមាតុភូមិខ្ញុំ

-
របាយការណ៍នៅថ្ងៃទី២៥ ឧសភា

-
លោក Elon Musk ៖ AI នឹងយកការងារមនុស្ស ទាំងអស់

បរទេស៖ លោក Elon Musk មហាសេដ្ឋីពិភពលោក បាននិយាយថា បញ្ញាសិប្បនិម្មិត ឬ AI នឹងទទួលយកការងារទាំងអស់ របស់មនុស្ស ប៉ុន្តែ អ្នកជំនាញអះអាងថា មានការងារជាច្រើន ដែល AI មិនអាចជំនួសមនុស្សបានទេ។ អំឡុងពេលចូលរួម តាមរយៈ webcam ក្នុងសន្និសីទបច្ចេកវិទ្យា VivaTech 2024 នៅទីក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍ ម្ចាស់ក្រុមហ៊ុន SpaceX និងTesla លោក Elon Musk និយាយថា «ប្រហែលជាគ្មាននរណាម្នាក់ ក្នុងចំណោមពួកយើង នឹងមានការងារធ្វើនោះទេ» ។ លោក Musk បាននិយាយទៀតថា « ប្រសិនបើអ្នកចង់ធ្វើការងារ តាមចំណង់ចំណូលចិត្ត អ្នកអាចធ្វើការងារបាន ប៉ុន្តែ បើមិនដូច្នេះទេ ទៅថ្ងៃអនាគត បញ្ញាសិប្បនិម្មិត ឬ AI ព្រមទាំង មនុស្សយន្ត នឹងផ្តល់ទំនិញ និងសេវាកម្មណាមួយ ដែលអ្នកចង់បាន»។ ជាការកត់សម្គាល់…
-
វៀតណាមជាគោលដៅទាក់ទាញភ្ញៀវទេសចរអឺរ៉ុបបំផុតទីបីរបស់អាស៊ី

ហាណូយ៖ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Agoda បានឱ្យដឹងថ្មីៗនេះថា វៀតណាមជាប់ចំណាត់ថ្នាក់ទី៣ បន្ទាប់ពីម៉ាឡេស៊ី និងជប៉ុន នៅក្នុងបញ្ជីគោលដៅទេសចរណ៍អាស៊ី ដែលទាក់ទាញភ្ញៀវទេសចរអឺរ៉ុបជាងគេទីបី ដោយផ្អែកលើទិន្នន័យនៃការស្វែងរកកន្លែងស្នាក់នៅ។ ក្នុងខែមេសា ឆ្នាំ២០២៤ ម៉ាឡេស៊ីបានចាប់ចំណាត់ថ្នាក់ទី១ ជាប្រទេសមានចំនួនមនុស្សស្វែងរកទៅទស្សនាកើនឡើង ៨៩ភាគរយ។ ប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់ទី២ មានអត្រាកំណើន ៧១ភាគរយ បើធៀបនឹងឆ្នាំមុន។ ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី៣ មានការកើនឡើង ៦៦ភាគរយ។ លោក Vu Ngoc Lam នាយកប្រចាំប្រទេសវៀតណាមនៃក្រុមហ៊ុន Agoda បានឱ្យដឹងថា ការកើនឡើងនៃការស្វែងយល់អំពីទេសចរណ៍វៀតណាមនៅឆ្នាំ២០២៤ បង្ហាញពីការកើនឡើងការទាក់ទាញរបស់វៀតណាម ចំពោះភ្ញៀវទេសចរអឺរ៉ុប។ ជាពិសេស ភ្ញៀវទេសចរអឺរ៉ុបកាន់តែច្រើនកំពុងជ្រើសរើសប្រទេសវៀតណាម ជាគោលដៅវិស្សមកាលរដូវក្តៅរបស់ពួកគេ។ ប្រទេសមួយចំនួននៅអឺរ៉ុប ដែលមានចំនួនអ្នកស្វែងយល់អំពីទេសចរណ៍វៀតណាមច្រើនជាងគេក្នុងខែមេសា រួមមានប្រទេសបារាំង អាល្លឺម៉ង់ អង់គ្លេស ហូឡង់ និងអេស្ប៉ាញ។ ក្នុងនោះ គោលដៅទេសចរណ៍ទាំងបីនៅប្រទេសវៀតណាម ដែលភ្ញៀវទេសចរអឺរ៉ុបស្វែងរកច្រើនជាងគេ គឺទីក្រុងហូជីមិញ ទីក្រុងហួយអាន និងទីក្រុងញ៉ាត្រាង។ គោលដៅទេសចរណ៍ទាំងបីនេះ ក៏ជាជម្រើសដ៏ល្អសម្រាប់ភ្ញៀវទេសចរដែលចង់មានវិស្សមកាលរដូវក្តៅក្នុងរយៈពេលវែងនៅក្នុងប្រទេសវៀតណាមផងដែរ។ វៀតណាមបានស្វាគមន៍ភ្ញៀវទេសចរណ៍សរុបចំនួន ១៩៣,៨៣១នាក់មកពីអឺរ៉ុបកាលពីខែមេសា កើនឡើង ១៤១.៣ភាគរយ នេះបើយោងតាមទិន្នន័យពីរដ្ឋបាលជាតិទេសចរណ៍វៀតណាម៕…
-
ក្តៅ ភ្លៀងផង! ស្រូវសាលី ស៊ីរី ធ្លាក់ចុះខ្លាំង

ដាម៉ាស៖ ប្រជាកសិករស៊ីរីបានឲ្យដឹងថា ទិន្នផលស្រូវសាលី នៅក្នុងប្រទេសនេះ បានធ្លាក់ចុះយ៉ាងខ្លាំង ចំពេលដែលមានរលកកម្តៅខ្លាំង ហើយពេលខ្លះ ក៏មានភ្លៀងធ្លាក់ច្រើនដែរ។ នៅចុងសប្តាហ៍នេះ ប្រជាកសិករនៃប្រទេសស៊ីរី កំពុងប្រញាប់ប្រញាល់ ប្រមូលផលដំណាំរបស់ខ្លួន ដើម្បីកាត់បន្ថយការខាតបង់ ដែលបង្កឡើងដោយសារតែបញ្ហាសីតុណ្ហភាពក្តៅខ្លាំង ហើយក៏មានភ្លៀងធ្លាក់ខ្លាំង បោកបក់កាត់ខេត្តដំណាំស្រូវសាលី Al-Hasakah នាភាគឦសាន នៃប្រទេសស៊ីរី។ កសិករស្រូវសាលី លោក Majdal Abdulkarim បានប្រាប់ថា «ទិន្នផលដំណាំ នៅឆ្នាំនេះបានធ្លាក់ចុះ ៦០% ដែលនាំឱ្យមានការខាតបង់ច្រើន។ លោកប្រាប់បន្ថែមថា ដើមស្រូវសាលីភាគច្រើន មិនសូវល្អ ហើយគ្រាប់ធញ្ញជាតិ ក៏ធ្លាក់ចុះគុណភាព ដោយសារតែបញ្ហាប្រែប្រួលអាកាសធាតុ។ មុនពេលជួបសង្គ្រាមស៊ីវិល ស៊ីរី ដែលជាប្រទេសស្ថិតនៅតំបន់អាស៊ីខាងលិច ធ្លាប់ប្រមូលប្រមូលផលស្រូវសាលី ជាមធ្យម ជាង៤លានតោន។ ក៏ប៉ុន្តែដោយសារតែវិបត្តិ ស៊ីរី ដែលធ្លាប់មានស្រូវសាលីគ្រប់គ្រាន់ ពេលនេះ ត្រូវនាំចូលស្រូវសាលី ពីបរទេស ដើម្បីបំពេញតម្រូវការក្នុងស្រុក សម្រាប់ប្រទេសដែលមានប្រជាជនសរុប ប្រមាណ ២២លាននាក់មួយនេះ។ នាយករដ្ឋមន្ត្រីស៊ីរី លោក Hussein Arnous ធ្លាប់បាននិយាយថា…