Category: One-Minute

  • ព្រែកជីកហ្វូណនតេជោ ត្រូវតែធ្វើឱ្យបាន ហើយរាជរដ្ឋាភិបាលមិនមានគម្រោងកៀរគរលុយពីប្រជាពលរដ្ឋ ដើម្បីសាងសង់នោះទេ

    ព្រែកជីកហ្វូណនតេជោ ត្រូវតែធ្វើឱ្យបាន ហើយរាជរដ្ឋាភិបាលមិនមានគម្រោងកៀរគរលុយពីប្រជាពលរដ្ឋ ដើម្បីសាងសង់នោះទេ

    🎥 Gazetteប្រជាជន #ams1minute

  • ធនធានមនុស្សរបស់កម្ពុជាកាន់តែរឹងមាំ សំបូរបែប និងវាងវៃ។

    ធនធានមនុស្សរបស់កម្ពុជាកាន់តែរឹងមាំ សំបូរបែប និងវាងវៃ។

    នេះជាប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតនិតិសាស្ត្រអន្តរជាតិ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងត្រៀមចូលរួមកម្មវិធីប្រកួតសវនាការប្រតិដ្ឋ ស្តីពីតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅទីក្រុងឡាអេ ប្រទេសហូឡង់ដ៍ នាទឹស្តីការក្រសួង។ ២៧ ឧសភា ២០២៤ #ams1minute

  • របាយការណ៍នៅថ្ងៃទី២៦ ឧសភា

    របាយការណ៍នៅថ្ងៃទី២៦ ឧសភា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៣ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ៤នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២៧ ឧសភា ២០២៤ #ams1minute

  • អាមេរិក មានជនអន្តោប្រវេសន៍ជាង ៤៦លាននាក់ ស្មើនឹងប្រមាណ ១៤% នៃចំនួនប្រជាជនសរុបរបស់ខ្លួន

    អាមេរិក មានជនអន្តោប្រវេសន៍ជាង ៤៦លាននាក់ ស្មើនឹងប្រមាណ ១៤% នៃចំនួនប្រជាជនសរុបរបស់ខ្លួន

    ជនជាតិម៉ិកស៊ិក ជាជនជាតិដែលធ្វើចំណាកស្រុកទៅរស់នៅ និងធ្វើការនៅអាមេរិកច្រើនជាងគេ រហូតដល់ជាង ១០,៧លាននាក់។ ឈរនៅលេខ២ គឺជនជាតិឥណ្ឌា ដែលមានសរុបជាង ២,៨លាននាក់ ខណៈចិនមានសរុបជាង ២,២លាននាក់។ នៅអាស៊ាន ហ្វីលីពីន មានប្រជាជនចំណាកស្រុកទៅរស់នៅ និងធ្វើការនៅអាមេរិកច្រើនជាងគេ ដោយមានសរុប ២លាននាក់ ហើយវៀតណាមមានសរុបជាង ១,៣លាននាក់។ កូរ៉េខាងត្បូងមានប្រជាជនជាង ១លាននាក់ដែលទៅរស់នៅអាមេរិក – Visual Capitalist #ams1minute

  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងឆ្លើយតបយ៉ាងពេញលេញទៅនឹងកំណែទម្រង់មុខងារសាធារណៈរបស់រាជរដ្ឋាភិបាល

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងឆ្លើយតបយ៉ាងពេញលេញទៅនឹងកំណែទម្រង់មុខងារសាធារណៈរបស់រាជរដ្ឋាភិបាល

    ជាពិសេសការលើកកម្ពស់សមត្ថភាពមន្ត្រី ការកសាងស្ថាប័ន និងការលើកទឹកចិត្តមន្ត្រី។ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងនាសិក្ខាសាលាផ្សព្វផ្សាយស្តីពីការលើកគុណភាពបេតុង និងការងារពិសោធន៍សម្ភារៈសំណង់ នាថ្ងៃទី២៧ ឧសភា ២០២៤ #ams1minute

  • អបអរសាទរ ក្រុមអត្តពលិកកីឡាវាយសីកម្ពុជា ដែលបានឈ្នះមេដាយចំនួន ១៤គ្រឿង (មេដាយប្រាក់ ៤ និងមេដាយសំរឹទ្ធ ១០) ក្នុងព្រឹត្តិការណ៍ប្រកួតវាយសីជើងឯកយុវជនអាស៊ី

    អបអរសាទរ ក្រុមអត្តពលិកកីឡាវាយសីកម្ពុជា ដែលបានឈ្នះមេដាយចំនួន ១៤គ្រឿង (មេដាយប្រាក់ ៤ និងមេដាយសំរឹទ្ធ ១០) ក្នុងព្រឹត្តិការណ៍ប្រកួតវាយសីជើងឯកយុវជនអាស៊ី

    ប្រទេសឡាវ ថ្ងៃទី២៦ ឧសភា ២០២៤ #ams1minute

  • ស្លាប់ទារក ៦នាក់ អំឡុងអគ្គិភ័យឆេះមន្ទីរពេទ្យ ឥណ្ឌា

    ស្លាប់ទារក ៦នាក់ អំឡុងអគ្គិភ័យឆេះមន្ទីរពេទ្យ ឥណ្ឌា

    ញូវ ដេល្លី ៖ ប៉ូលីសបាននិយាយ កាលពីថ្ងៃអាទិត្យថា ទារកទើបតែបានកើត ចំនួន ៦នាក់បានស្លាប់ បន្ទាប់ពីគ្រោះអគ្គីភ័យបានឆាបឆេះ នៅឯមន្ទីរពេទ្យកុមារមួយកន្លែង ស្ថិតក្នុងទីក្រុង ញូវ ដេល្លី នៃប្រទេសឥណ្ឌា។ ក្រសួងសុខាភិបាលនិយាយថា ទារកចំនួន១២នាក់ ត្រូវបានជួយសង្គ្រោះ ប៉ុន្តែ ក្រោយមក ទារកចំនួន ៦នាក់បានស្លាប់ ដោយសារតែការថប់ដង្ហើម។ ក្រសួងបានអះអាងថា មូលហេតុនៃឧបទ្ទវហេតុនេះ កំពុងត្រូវបានស៊ើបអង្កេត ប៉ុន្តែ បានគូសបញ្ជាក់ថា អ្នកណាក៏ដោយ ឲ្យតែរកឃើញថា មានកំហុស លើការធ្វេសប្រហែស នាំឲ្យកើតមានរឿងនេះ នឹងមិនរួចខ្លួន នោះឡើយ។ នៅក្នុងការបង្ហោះ លើប្រព័ន្ធផ្សព្វផ្សាយសង្គម នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានចាត់ទុកគ្រោះអគ្គិភ័យ និងការស្លាប់ទារកថា ជាទុក្ខសោក ដ៏ធំធេង។ លោក Modi ក៏បានចូលរួមរំលែកទុក្ខ ដល់អ្នកដែលបានបាត់បង់ទារក ជាទីស្រលាញ់ ផងដែរ។ គួរបញ្ជាក់ថា គ្រោះអគ្គិភ័យបានកើតមាន ជាញឹកញាប់ នៅក្នុងប្រទេសឥណ្ឌា ដោយសារតែការសាងសង់សំណង់…

  • សាលាមត្តេយ្យធនធានក្រុង ខេត្តព្រះសីហនុ

    សាលាមត្តេយ្យធនធានក្រុង ខេត្តព្រះសីហនុ

    🎥 MLMUPC #ams1minute

  • រថភ្លើងបុកឡានក្រុង ប៉េរូ ស្លាប់និងរបួស ៤០នាក់

    រថភ្លើងបុកឡានក្រុង ប៉េរូ ស្លាប់និងរបួស ៤០នាក់

    លីម៉ា៖ មនុស្សយ៉ាងតិច ចំនួន៤នាក់បានស្លាប់ និង៣៦នាក់ផ្សេងទៀត បានរងរងរបួស នៅក្នុងគ្រោះថ្នាក់រថភ្លើងដឹកទំនិញ និងរថយន្តក្រុងដឹកអ្នកដំណើរបុកគ្នា នៅប្រទេសប៉េរូ កាលពីថ្ងៃអាទិត្យ។ យោងតាមអាជ្ញាធរក្នុងតំបន់ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅឯចំណុចផ្លូវដែកកាត់ទទឹងផ្លូវជាតិមួយកន្លែង នាភាគខាងកើត នៃរដ្ឋធានីលីម៉ា។ នគរបាលបានប្រាប់ថា តំបន់នោះ មានការកំណត់ល្បឿន និងដាក់សញ្ញាថា ជាផ្លូវមានរថភ្លើងឆ្លងកាត់។ រថយន្តក្រុងបានចេញដំណើរ ពីទីក្រុង Lima ប៉ុនប៉ងធ្វើដំណើរ ទៅកាន់ទីក្រុង Huancayo។ ក្រសួងដឹកជញ្ជូន និងគមនាគមន៍ បានអះអាងថា មូលហេតុនៃគ្រោះថ្នាក់ កំពុងស្ថិតក្រោមការស៊ើបអង្កេត ប៉ុន្តែបានបញ្ជាក់ថា ទំាំងរថភ្លើង និងឡានក្រុង គឺជាកម្មសិទ្ធិឯកជន ហើយសុទ្ធតែមានច្បាប់អនុញ្ញាត ទាំងអស់។ ជាទូទៅ គ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានញឹកញាប់ នៅប្រទេសប៉េរូ មានដូចជា ការបើកបរហួសល្បឿនកំណត់, ផ្លូវមិនល្អ, ខ្វះផ្លាកសញ្ញាចរាចរណ៍ ជាដើម។ ៧០ភាគរយនៃគ្រោះថ្នាក់ គឺដោយសារតែកត្តាមនុស្ស ដូចជា អសមត្ថភាពរបស់អ្នកបើកបរ ឬ អស់កម្លាំងពេលបើកបរ។ កាលពីចុងសប្តាហ៍ កន្លងទៅមួយ មានមនុស្ស…

  • ព្យុះស៊ីក្លូន Remal វាយប្រហារបង់ក្លាដេស មនុស្សជិតមួយលាននាក់រត់រកជំរកសុវត្ថិភាព

    ព្យុះស៊ីក្លូន Remal វាយប្រហារបង់ក្លាដេស មនុស្សជិតមួយលាននាក់រត់រកជំរកសុវត្ថិភាព

    ដាក្កា៖ ព្យុះស៊ីក្លូនដ៏ខ្លាំងក្លាមួយបានបោកបក់មកដល់ឆ្នេរសមុទ្រនៃប្រទេសបង់ក្លាដែស កាលពីថ្ងៃអាទិត្យ នាំឱ្យមនុស្សជិតមួយលាននាក់រត់ភៀសខ្លួនជាបន្ទាន់ ឆ្ពោះទៅកាន់ជម្រកមានសុវត្ថិភាព។ ប្រធាននាយកដ្ឋានឧតុនិយមបង់ក្លាដែស លោក Azizur Rahman បានប្រាប់កាសែតបារាំង AFP ថា ព្យុះស៊ីក្លូន Remal ដ៏ខ្លាំងក្លាបានចាប់ផ្តើមបោកបក់ឆ្លងកាត់ឆ្នេរសមុទ្របង់ក្លាដែស ហើយថា ព្យុះដ៏កំណាចនេះ ទំនងជាបន្តវាយលុកតំបន់ឆ្នេរសមុទ្ររហូតយ៉ាងហោចណាស់ព្រឹកព្រលឹមថ្ងៃចន្ទ (ម៉ោងក្នុងតំបន់)។ លោកបន្ថែមថា រហូតមកដល់ពេលនេះ យើងបានកត់ត្រាល្បឿនខ្យល់អតិបរមា ៩០គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែល្បឿនខ្យល់អាចនឹងកើនឡើងបន្ថែមទៀត។ ក្រុមអ្នកព្យាករណ៍បានព្យាករណ៍ថា ព្យុះស៊ីក្លូននេះដែរ ក៏នឹងបង្កជាខ្យល់កន្ត្រាក់ក្នុងល្បឿនរហូតដល់ ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំង វាយប្រហារលើប្រទេសជិតខាងឥណ្ឌាផងដែរ ខណៈអាជ្ញាធរបានដំឡើងសញ្ញាគ្រោះថ្នាក់ដល់កម្រិតខ្ពស់បំផុត។ មន្ត្រីឧតុនិយមជាន់ខ្ពស់បង់ក្លាដែស លោក Muhammad Abul Kalam Mallik បានប្រាប់កាសែត AFP ថា ព្យុះស៊ីក្លូន Remal នេះ អាចនឹងបង្កជារលកសមុទ្រមានកម្ពស់រហូតដល់ ៤ម៉ែត្រ និងខ្យល់បក់បោកខ្លាំងបំផ្លិចបំផ្លាញភូមិនានា។ ជាមួយគ្នានេះ ប្រជាជនបង់ក្លាដែសប្រហែល ៨០០,០០០នាក់បានភៀសខ្លួនចេញពីភូមិឆ្នេរសមុទ្ររបស់ពួកគេ ខណៈដែលមនុស្សជាង ៥០,០០០នាក់នៅក្នុងប្រទេសឥណ្ឌាក៏បានភៀសខ្លួនចេញពីតំបន់ព្រៃកោងកាង Sundarbans ដ៏ធំផងដែរ។ គួរបញ្ជាក់ថា…