-
ឡានហោះចិន XPeng អាចបញ្ជាទិញបាន ចុងឆ្នាំនេះ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន XPeng គ្រោងនឹងដាក់លក់ ជាផ្លូវការ នូវឡានហោះ ឬ Land Aircraft Carrier នៅឆ្នាំ ២០២៦។ គេបញ្ជាទិញឡានប្រភេទនេះបាននៅចុងឆ្នាំ២០២៤។ នេះបើយោងតាមសហប្រធានក្រុមហ៊ុន គឺលោក Brian Gu។ ក្នុងបទសម្ភាសន៍ ជាមួយស្ថានីយទូរទស្សន៍ CNBC កាលពីសប្តាហ៍មុន លោក Brian Gu បាននិយាយថា ក្រុមហ៊ុន XPeng មានទំនុកចិត្តលើការរចនារថយន្តហោះ របស់ខ្លួន ដែលមានបំណងផ្តោតតំបន់ជនបទ ជាជាងតំបន់មជ្ឈមណ្ឌលទីក្រុង ដ៏មមាញឹក។ លោក Gu បានប្រាប់ស្ថានីយទូរទស្សន៍ CNBC ទៀតថា «យើងនឹងធ្វើការជាមួយអាជ្ញាធរ បង្កើតឧទ្យានហោះហើរ ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ការហោះហើរ»។ ជុំវិញផ្លូវច្បាប់អនុញ្ញាតលើការបើកបរ ត្រូវបានលោក Gu បាននិយាយថា អ្នកបើកបរ ប្រហែលជាមិនត្រូវការអាជ្ញាប័ណ្ណពិសេស សម្រាប់យានយន្តអាចហោះបាន ប្រភេទនេះទេ ដោយក្រុមហ៊ុនឹងជជែកលម្អិតអំពីបទបញ្ញត្តិផ្សេងៗ។ យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់លម្អិត អំពីហានិភ័យនៃការបើកឡានហោះ នៅលើអាកាស របស់ក្រុមហ៊ុន XPeng នៅឡើយទេ។…
-
កម្ពុជាមានទំនាក់ទំនងល្អជាមួយវៀតណាម ហើយវៀតណាមមានទំនាក់ទំនងល្អជាមួយចិន ដូច្នេះគ្មានហេតុផលដែលត្រូវធ្វើសង្គ្រាមប្រឆាំងគ្នាឡើយ

-
សម្តេចធិបតី បានបញ្ជាក់ជូន លោក Tan Sri Dato Lim Soon Peng ប្រធានសភាពាណិជ្ជកម្ម

ត្រកូលលីនពិភពលោក និងគណៈប្រតិភូ អំពីការដាក់ចេញនូវច្បាប់ គោល នយោបាយ និងយន្តការសំខាន់ៗ ដើម្បីគាំទ្រដល់ការវិនិយោគនៅកម្ពុជា ដែលរួមមាន៖ ១. ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាការគ្រប់គ្រងអតិផរណា ដើម្បីធានាបាននូវបរិយាកាសវិនិយោគមួយដែលអាចប៉ាន់ប្រមាណបាននៅកម្ពុជា ២. ការអនុវត្តច្បាប់វិនិយោគ និងការដាក់ចេញនូវយន្តការដែលមានភាពបត់បែន ដើម្បីផ្តល់ការគាំទ្រ និងឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន ៣. ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូចជាកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះថ្មី ការធ្វើទំនើបកម្មផ្លូវដែក ដើម្បីប្រែក្លាយកម្ពុជាជាមជ្ឈមណ្ឌលឡូជីស្ទីកតំបន់ ៤. ការដាក់ចេញនូវគោលនយោបាយក្នុងការអភិវឌ្ឍថាមពលស្អាត ដោយបច្ចុប្បន្ននេះកម្ពុជាសម្រេចបាន នូវការប្រើប្រាស់ថាមពលស្អាតចំនួន ៦២% នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅ ជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០ ៥. សក្ដានុពលរបស់កម្ពុជាក្នុងការតភ្ជាប់ជាមួយនឹងទីផ្សារអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយ បណ្ដាប្រទេសមួយចំនួន និងក្នុងក្របខ័ណ្ឌតំបន់ ព្រមទាំងសក្ដានុពលនៃកម្លាំងពលកម្មកម្ពុជា ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ តាមរយៈការកសាងសមត្ថភាពបន្ថែមតាមយន្តការការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling)។ #ams1minute
-
សម្ដេចធិបតី បានជំរុញដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា យកចិត្តទុកដាក់លើកិច្ចការ សំខាន់៣ រួមមាន៖

១. ពិនិត្យលទ្ធភាពសហការជាមួយនឹងក្រសួង-ស្ថាប័ន ដើម្បីបណ្ដុះបណ្ដាលជំនាញដែលឆ្លើយតបទៅនឹងតម្រូវការរបស់ក្រសួង-ស្ថាប័ន និងសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា ២. ត្រូវរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ តាមរយៈការចូលរួមអនុវត្តនូវយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន ដើម្បីពង្រឹង និងពង្រីកការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ព្រមទាំងការដាក់ចេញនូវយន្តការនៅក្នុងការត្រួតពិនិត្យតាមដានដើម្បីតម្រង់ទិសទៅតាមវិស័យនីមួយៗ ៣. បញ្ចូលនូវកម្មវិធីសិក្សាពីភាសាខ្មែរ សិល្បៈ វប្បធម៌ សីលធម៌ គុណធម៌ និងប្រវត្តិសាស្ត្រ ព្រោះថាទោះបីជាប្រទេសជាតិមានការអភិវឌ្ឍទៅដល់ណាក៏ដោយ ក៏ត្រូវតែរក្សាបាននូវអត្តសញ្ញាណជាតិ។ #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ ឧសភា ២០២៤

១. កម្ពុជាគ្រោងបង្កើនការនាំចេញអង្ករសរីរាង្គទៅកាន់ប្រទេសហ្វាំងឡង់ – AMS Economy ២. គិតត្រឹមថ្ងៃទី២៨ ឧសភា គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ សម្រេចការសាងសង់បានជាង ១០% ហើយ – កម្ពុជាថ្មី ៣. កំពង់ផែសេះសខេត្តកែប សម្រេចការសាងសង់ ៩០% មានសមត្ថភាពផ្ទុកទំនិញបានដល់ ៨ពាន់តោន – កម្ពុជាថ្មី ៤. អ៊ុយក្រែនចុះកិច្ចព្រមព្រៀងសន្តិសុខ ជាមួយបែលហ្ស៉ិក ក្នុងនោះរួមមានទាំងការផ្តល់យន្តហោះចម្បាំង F-16 – Reuters ៥. កូរ៉េខាងត្បូង អាមេរិក និងជប៉ុន ថ្កោលទោសការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍របស់កូរ៉េខាងជើង – AFP #ams1minute
-
សម្តេចធិបតីអញ្ជើញសម្ពោធជានិមិត្តរូបប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា “មហាវិថី ស៊ី ជីនពីង”

មហាវិថី ស៊ី ជីនពីង (ផ្លូវជាតិលេខ៤ – ផ្លូវជាតិលេខ១) មានប្រវែងសរុបជិត ៥៣ គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតនៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ហើយនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ការប្រសិទ្ធនាម “ផ្លូវក្រវាត់ក្រុងទី៣” មានអត្ថន័យធំធេងសម្រាប់ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន។ រាជធានីភ្នំពេញ ថ្ងៃទី២៨ ឧសភា ២០២៤ #ams1minute
-
ពលរដ្ឋនៅខេត្តកំពង់ចាមចំនួន ២០០០នាក់ មានឱកាសទទួលបានការងារ

កំពង់ចាម៖ពលរដ្ឋនៅខេត្តកំពង់ចាមចំនួន២ ០០០នាក់មាន ឱកាសទទួលបានការងារធ្វើ ។នេះបើយោងតាមស្មារតីនៃ កិច្ចប្រជុំពិភាក្សារវាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាមជាមួយក្រុមហ៊ុន មេតថេក (ខេមបូឌា) ឧបលីមីធីត នៅសាលប្រជុំសាលាខេត្ត។ ក្នុងកិច្ចប្រជុំឯកឧត្តមអភិបាលខេត្តបានឯកភាពឱ្យរៀបចំក្រុមការងារដើម្បីធ្វើការជ្រើសរើសកម្មករ កម្មការិនី ក្នុងខេត្ត កំពង់ ចាម ចំនួន ២.០០០នាក់ទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតាន់ ក្រុងបាវិត ខេត្តស្វាយរៀង តាមការស្នើសុំរបស់ ក្រុមហ៊ុន មេត ថេក ខេមបូឌា ខប លីមីតធី ។ឯកឧត្តមបញ្ជាក់ថា នេះជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ដែលពុំទាន់មានការងារធ្វើ ដើម្បីបានចំណូលសម្រាប់ ផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារ៕ដោយ៖លីពៅ
-
គ្រប់ក្រសួងស្ថាប័ន ត្រូវរហ័សរហួនបំភ្លឺលើរឿងរ៉ាវដែលគេវាយប្រហារពាក់ព័ន្ធក្រសួងស្ថាប័នរបស់ខ្លួន និងធ្វើឱ្យបានគ្រប់ជ្រុងជ្រោយ

-
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងអំណរគុណឯកឧត្តម សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែក

និង ឯកឧត្តមអភិបាលខេត្ដ ដែលបានដឹកនាំយ៉ាងត្រឹមត្រូវក្នុងការចុះបញ្ជីដីបង្ហើយ បង្កើតបរិយាកាសគ្មានវិវាទ និងសេវាគាប់ចិត្តជូនបងប្អូនប្រជាពលរដ្ឋ នៅស្រុករមាសហែក។ ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៩ ៣៤៩ បណ្ណ ជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិថ្មី ភូមិសណ្តោ ភូមិត្រពាំងស្មាច់ ភូមិដក់ពរ ភូមិព្រែករមៀត និងភូមិខ្ពបត្រាច ឃុំជ្រៃធំ និងភូមិប្រម៉ាត់ប្រាំ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង នាថ្ងៃទី២៨ ឧសភា ២០២៤ #ams1minute
-
ឱកាសការងារចំនួន ៥៥៩កន្លែង ពីក្រុមហ៊ុនធំៗ ៧ ដល់យុវជន សិស្ស-និស្សិត និងអ្នកស្វែងរកការងារ នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
