Category: One-Minute

  • សម្តេចធិបតី៖ “គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់នៅខែសីហាខាងមុខនេះ”

    សម្តេចធិបតី៖ “គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់នៅខែសីហាខាងមុខនេះ”

    ព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០ គីឡូម៉ែត្រ គ្រោងចំណាយទុនប្រមាណ ១ ៧០០លានដុល្លារអាមេរិក។ ព្រែកជីកនេះតភ្ជាប់ផ្លូវទឹកទន្លេទៅកាន់សមុទ្រកម្ពុជាដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលនឹងរួមចំណែកកាត់បន្ថយតម្លៃ និងពេលវេលាដឹកជញ្ជូន សម្រួលចរាចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក ពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម វារីវប្បកម្ម ទេសចរណ៍ ពាណិជ្ជកម្ម អចលនទ្រព្យ និងការវិនិយោគផ្សេងៗជាច្រើនទៀត។ ព្រែកជីកហ្វូណនតេជោ ជាគម្រោងដែលមានលក្ខណៈជាតិនិយម បម្រើផលប្រយោជន៍ជាតិ និងប្រជាជនដ៏ធំធេង និងត្រូវបានគាំទ្រដោយគ្រប់កោសិកានៃសង្គមកម្ពុជាយ៉ាងភ្លូកទឹកភ្លូកដី។ #ams1minute

  • សម្តេចធិបតីអញ្ជើញចូលរួមពិធី សម្ពោធឆ្លងធម្មចេតិយទី១

    សម្តេចធិបតីអញ្ជើញចូលរួមពិធី សម្ពោធឆ្លងធម្មចេតិយទី១

    តម្កល់ព្រះត្រៃបិដកចម្លាក់ពីថ្មម៉ាប ១ ១៧០ផ្ទាំង ផ្លូវបេតុង ៩ខ្សែ ប្រវែង៣ ១៥០ម៉ែត្រ និងសមិទ្ធផលនានាក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បាននិងកំពុងប្រែក្លាយទៅជាបូជនីយដ្ឋាន ជាទីគោរពសក្ការៈបូជាដ៏ល្អប្រណិតថ្នាក់ជាតិ អន្តរជាតិ និងជារមណីយដ្ឋានទេសចរណ៍វប្បធម៌បែបព្រះពុទ្ធសាសនា ដែលមានតម្លៃជាប្រវត្តិសាស្ត្រ ដើម្បីបន្សល់ទុកជាមរត៌កដល់កូនចៅជំនាន់ក្រោយ និងដើម្បីជាប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាវឈ្វេងយល់ពីព្រះពុទ្ធសាសនានៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបន្តអនុវត្តដោយខ្ជាប់ខ្ជួនក្នុងការគោរពសេរីភាពខាងជំនឿ និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ ខាងផ្នែកវប្បធម៌ អប់រំ សុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម។ ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី៣០ ឧសភា ២០២៤ #ams1minute

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំយកចិត្តទុកដាក់ លើកកម្ពស់គុណតម្លៃប្រពៃណីព្រះពុទ្ធសាសនា

    សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំយកចិត្តទុកដាក់ លើកកម្ពស់គុណតម្លៃប្រពៃណីព្រះពុទ្ធសាសនា

    និងការអប់រំសីលធម៌ គុណធម៌ ចរិយាធម៌ ដែលជាគុណតម្លៃសម្រាប់ការរស់នៅក្នុងសង្គមប្រកបដោយសុខដុមរមនា តាមរយៈការផលិត និងចាក់ផ្សាយនូវវីដេអូខ្លីៗ តាមបណ្តាញសង្គម និងផ្ទាំងទូរទស្សន៍សាធារណៈ ហើយសូមឱ្យបន្តសកម្មភាពនេះ ឱ្យបានខ្ជាប់ខ្ជួន និងឱ្យកាន់តែផុលផុសថែមទៀត ដើម្បីចូលរួមចំណែកកសាងនូវមូលធនមនុស្សក្នុងសង្គម ប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់។ #ams1minute

  • រង្វង់មូលសីហរាជមុខបី​ ក្រុងព្រះសីហនុ​ការរៀបចំក្រុង នគរូបនីយកម្ម កម្ពុជាមាតុភូមិខ្ញុំ

    រង្វង់មូលសីហរាជមុខបី​ ក្រុងព្រះសីហនុ​ការរៀបចំក្រុង នគរូបនីយកម្ម កម្ពុជាមាតុភូមិខ្ញុំ

    🎥 MLMUPC #ams1minute

  • នាយកប្រតិបត្តិ OpenAI គ្រោងបរិច្ចាគទ្រព្យភាគច្រើនសម្រាប់សប្បុរសធម៌

    នាយកប្រតិបត្តិ OpenAI គ្រោងបរិច្ចាគទ្រព្យភាគច្រើនសម្រាប់សប្បុរសធម៌

    នាយកប្រតិបត្តិ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក OpenAI លោក Sam Altman បានក្លាយជាមហាសេដ្ឋីចុងក្រោយបំផុត ដែលបានចុះហត្ថលេខា បរិច្ចាគទ្រព្យសម្បត្តិ ជាមួយនឹងអង្គការសប្បុរសធម៌ Giving Pledge។ លោក Altman សន្យាថា នឹងបរិច្ចាគភាគច្រើន នៃទ្រព្យសម្បត្តិសរុប ប្រមាណ២ពាន់លានដុល្លារអាមេរិក របស់ខ្លួន។ លោក Altman បាននិយាយ កាលពីថ្ងៃអង្គារថា លោកកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង លើកិច្ចការសប្បុរសធម៌ និងការលះបង់ ដើម្បីកែលម្អពិភពលោក ដោយលោកចាត់ទុកថា នេះគឺជាភាពវៃឆ្លាត។ សារព័ត៌មាន Bloomberg បានរាយការណ៍ថា ទ្រព្យសម្បត្តិសរុប ជាង២ពាន់លានដុល្លារ របស់លោក Altman បានមកពីការវិនិយោគ លើការចាប់ផ្តើមអាជីវកម្ម ឬ Start Up រួមទាំង ការវិនិយោគដ៏ច្រើន នៅក្នុងវេទិកាសង្គម Reddit ។ លោកគឺជា CEO របស់ OpenAI ប៉ុន្តែ លោកអះអាងថា លោកគ្មានភាគហ៊ុន នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា…

  • ស្តេច អេមីរ៉ាត់ អារ៉ាប់រួម យាងដល់ទីក្រុងប៉េកាំង

    ស្តេច អេមីរ៉ាត់ អារ៉ាប់រួម យាងដល់ទីក្រុងប៉េកាំង

    ប៉េកាំង៖ ប្រធានាធិបតីនៃប្រទេសអេមីរ៉ាត់ អារ៉ាប់រួម ព្រះអង្គម្ចាស់ Sheikh Mohammed bin Zayed al-Nahyan បានយាងទៅមកដល់ទីក្រុងប៉េកាំង ដើម្បីចូលរួមពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រី លើកទី១០ នៃវេទិកាសហប្រតិបត្តិការរដ្ឋចិន-អារ៉ាប់។ បើតាមកាសែតចិន CGTN បានចេញផ្សាយថា សន្និសីទដែលរៀបចំឡើង នៅថ្ងៃព្រហស្បតិ៍នេះក៏ស្របពេលជាមួយនឹងខួបលើកទី២០ នៃវេទិកាសហប្រតិបត្តិការរដ្ឋចិន-អារ៉ាប់ ដែលត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០០៤ ហើយវាក៏ជាសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកដំបូង បន្ទាប់ពីកិច្ចប្រជុំកំពូលរដ្ឋចិន-អារ៉ាប់ លើកទីមួយ បានធ្វើឡើង ក្នុងឆ្នាំ២០២២។ ប្រភពបានឲ្យដឹងដែរថា រហូតមកដល់ពេលនេះ ប្រទេសចិនបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយរដ្ឋអារ៉ាប់ ចំនួន១៤ ។ ក្រៅពីនេះ ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់រដ្ឋអារ៉ាប់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយពាណិជ្ជកម្មទ្វេភាគី រវាងភាគីទាំងពីរ បានកើនឡើង ពី៣៦,៧ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០០៤ ដល់ ៣៩៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ នេះបើតាមមន្ត្រីក្រសួងការបរទេសចិន៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • វៀតណាមដេញថ្លៃដុំមាស ជិត៥ម៉ឺនតម្លឹង ក្នុងពេលជាង១ខែ

    វៀតណាមដេញថ្លៃដុំមាស ជិត៥ម៉ឺនតម្លឹង ក្នុងពេលជាង១ខែ

    កាសែត VNexpress បានចេញផ្សាយថា ក្នុងមួយពេល១ខែ ធនាគារកណ្តាលវៀតណាម បានដាក់ដេញថ្លៃដុំមាស ចំនួន៤៨០០០តម្លឹងហើយគិតចាប់តាំងពីថ្ងៃទី២២ ខែមេសាមក ចំពេលដែលតម្លៃមាសសកលឡើងថ្លៃខ្លាំង។ កាលពីថ្ងៃចន្ទ ធនាគាររដ្ឋវៀតណាមួយនេះ បានសម្រេចបញ្ឈប់ការដេញថ្លៃដុំមាសទៀតហើយ បន្ទាប់ពីបានដេញថ្លៃ ចំនួន៦ដង រួចមក ប៉ុន្តែ មិនបានធ្វើឲ្យមាសចុះថ្លៃច្រើននោះទេ។ ក្នុងប្រទេសវៀតណាម មាសហក់ឡើងដល់ជាង៣៦០០ដុល្លារ ក្នុងមួយតម្លឹង កាលពីខែមុន។ ពេលនេះតម្លៃមាសនៅប្រទេសវៀតណាម គឺប្រហែល ៣៥០០ដុល្លារក្នុងមួយតម្លឹង ដែលថ្លៃជាងទីផ្សាសកលដែលមួយតម្លឹងមាសមិនទាន់ហក់ឡើងដល់ ៣០០០ដុល្លារនៅឡើយ គិតត្រឹមថ្ងៃពុធនេះ។ សមាជិកសភាមួយចំនួនបាននិយាយថា ការដេញថ្លៃមិនបានជោគជ័យ ក្នុងការរក្សាស្ថិរភាពទីផ្សារនោះទេ។ ក្នុងនោះ លោក Tran Van Lam សមាជិកនៃគណៈកម្មាធិការហិរញ្ញវត្ថុ និងថវិកា នៃរដ្ឋសភា បាននិយាយថា មាសរបស់ធនាគារកណ្តាលវៀតណាម មានតម្លៃខ្ពស់ ក្នុងការដេញថ្លៃ ហើយអ្នកដែលមានមាស បានលក់ ដើម្បីបានចំណេញ ធ្វើឲ្យតម្លៃទីផ្សារ មិនអាចធ្លាក់ចុះ នោះទេ។ អ្នកវិភាគមួយចំនួន បាននិយាយថា នៅទីបំផុត ធនាគារកណ្តាលត្រូវតែបោះបង់ចោល នូវវេទិកាដេញថ្លៃដុំមាស នេះ។ ក្រោយបរាជ័យ…

  • ជប៉ុនច្នៃផ្កាយរណបធ្វើពីឈើ ដំបូងគេ លើពិភពលោក

    ជប៉ុនច្នៃផ្កាយរណបធ្វើពីឈើ ដំបូងគេ លើពិភពលោក

    ក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុន បានច្នៃផ្កាយរណប ធ្វើពីឈើ ដំបូងគេក្នុងពិភពលោក ដែល គ្រោងនឹងត្រូវបាញ់បង្ហោះ តាមរយៈរ៉ុក្កែត SpaceX ចេញពីមជ្ឈមណ្ឌលអវកាសអាមេរិក Kennedy ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ហៅកាត់ ISS នៅខែកញ្ញា ខាងមុខនេះ។ ផ្កាយរណបឈើនេះត្រូវគេឲ្យឈ្មោះថា LignoSat ត្រូវបានច្នៃឡើង ដោយអ្នកវិទ្យាសាស្ត្រ នៅសាកលវិទ្យាល័យ Kyoto ដោយសហការពីក្រុមហ៊ុនកែច្នៃឈើ ជប៉ុន Sumitomo Forestry ។ គំរូផ្កាយរណបនេះ មានរូបរាង ជាគូបតូច កម្ពស់១០សង់ទីម៉ែត្រ។ លោក Takao អវកាសយានិក និងជាសាស្ត្រាចារ្យ នៅសកលវិទ្យាល័យ Kyoto បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារថា ក្នុងករណីជួបហេតុការណ៍ឆាបឆេះ នៅលើបរិយាកាស ផ្កាយរណបផលិតពីឈើ មិនប៉ះពាល់ដល់បរិស្ថាន ដូចផ្កាយរណបធ្វើពីលោហៈធាតុនោះទេ។ តាមគម្រោង អ្នកអភិវឌ្ឍន៍ផ្កាយរណប គ្រោងនឹងប្រគល់ LignoSat ឲ្យទីភ្នាក់ងាររុករកអវកាសជាតិជប៉ុន ហៅកាត់ JAXA នៅសប្តាហ៍ក្រោយ។ បន្ទាប់មក ផ្កាយរណបនេះនឹងត្រូវពិសោធន៍ សាកល្បងកម្លាំង និងភាពធន់របស់វា។…

  • អត្ថប្រយោជន៍ធំៗ ៨ នៃដើមឈើក្នុងទីក្រុង

    អត្ថប្រយោជន៍ធំៗ ៨ នៃដើមឈើក្នុងទីក្រុង
  • ព្រែកជីកហ្វូណនតេជោ មិនបង្កផលប៉ះពាល់ដល់បរិស្ថានកម្ពុជា ឬប្រទេសជិតខាងឡើយ

    ព្រែកជីកហ្វូណនតេជោ មិនបង្កផលប៉ះពាល់ដល់បរិស្ថានកម្ពុជា ឬប្រទេសជិតខាងឡើយ