-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣១ ឧសភា ២០២៤

១. កំពង់ផែអន្តរជាតិកំពត តម្លៃ១៤០លានដុល្លារមានសមត្ថភាពខ្ពស់លើកដាក់ទំនិញចេញ-ចូលប្រមាណ ២០ម៉ឺន TEU – ថ្មីៗ ២. កម្ពុជាគ្រោងនឹងដាក់ដំណើរការប្រព័ន្ធទូទាត់ឆ្លងដែនលឿន និងមានប្រសិទ្ធភាពជាងមុនរវាងកម្ពុជា និងឥណ្ឌា – ខ្មែរថាមស៍ ៣. កម្ពុជាបង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ – កម្ពុជាថ្មី ៤. កូរ៉េខាងជើង បញ្ជាក់ថាបាញ់តេស្ដមីស៊ីល ១៨គ្រាប់ ជាសារព្រមានកូរ៉េខាងត្បូង – NK News ៥. អាមេរិក និង អង់គ្លេស បើកការវាយប្រហារដែនអាកាស ក្នុងប្រទេសយេម៉ែន – Reuters #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបង្កើតមូលនិធិផ្ទាល់ខ្លួន

-
ស្រុកទឹកឈូ ខេត្តកំពត កម្ពុជាមាតុភូមិខ្ញុំ

-
សម្ដេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា៖ “ការផ្ទេរអំណាចទៅអ្នកជំនាន់ក្រោយនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ពីព្រោះថារាជរដ្ឋាភិបាលថ្មី

គឺសុទ្ធតែជាកម្លាំងវ័យក្មេង ហើយជាធនធានមនុស្ស ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសឲ្យរីកចម្រើនបន្តទៀតនាពេលខាងមុខ និងស្នើឲ្យឯកអគ្គរាជទូតអង់គ្លេស Dominic Williams ជួយក្នុងបញ្ហាអធិការកិច្ច ដោយផ្ដល់នូវបច្ចេកវិទ្យាទំនើប ក្នុងការគ្រប់គ្រងធនធានមនុស្ស ក៏ដូចជាបច្ចេកវិទ្យាក្នុងការគ្រប់គ្រងអំពើអសកម្មផ្សេងៗជាដើម”។ ក្នុងជំនួបនេះដែរ ឯកអគ្គរដ្ឋទូត បង្ហាញក្តីរីករាយលើការកើនឡើងជាបន្តបន្ទាប់នៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងមានការបង្កើតវេទិកាវិនិយោគ ដើម្បីទាក់ទាញការវិនិយោគពីអង់គ្លេសមកកម្ពុជា ។ សម្ដេចតេជោ ក៏បានលើកទឹកចិត្តឲ្យ ឯកអគ្គរាជទូតអង់គ្លេសបន្តធ្វើការជាមួយរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត លើវិស័យពាណិជ្ជកម្ម និងការវិនិយោគនេះ ដើម្បីជំរុញទំហំពាណិជ្ជកម្មឲ្យមានការកើនឡើង។ #ams1minute
-
របាយការណ៍នៅថ្ងៃទី៣០ ឧសភា

-
អបអរសាទរ ទិវាពិភពលោកគ្មានថ្នាំជក់ ខួបលើកទី៣៧ ក្រោមប្រធានបទ “ការពារកុមារពីការរំខានដោយឧស្សាហកម្មថ្នាំជក់” ៣១ ឧសភា ១៩៨៧ – ៣១ ឧសភា ២០២៤

-
អូស្ត្រាលី មានទុនបម្រុងជាមាសច្រើនបំផុតរបស់ពិភពលោកប្រចាំឆ្នាំ២០២៣ ដោយមានមាសសរុប ១២ ០០០តោន ក្នុងឆ្នាំ២០២៣

រុស្ស៊ី ស្ថិតនៅលេខ២ ដោយមានមាសសរុប ១១ ១០០តោន។ លេខ៣ គឺប្រទេសអាហ្វ្រិកខាងត្បូង ដែលមានទុនបម្រុងមាសសរុប ៥ ០០០តោន។ អាមេរិក និងចិនមានទុនបម្រុងមាសសរុប ៣ ០០០តោនដូចគ្នា។ ឥណ្ឌូណេស៊ី ជាប្រទេសអាស៊ានតែមួយគត់ដែលជាប់ក្នុងតារាងនេះ ដោយមានទុនបម្រុងមាសសរុប ២ ៦០០តោន។ មាសរបស់ពិភពលោក ត្រូវបានរក្សាទុកនៅកន្លែងផ្សេងៗគ្នា រួមមាន ធនាគារកណ្តាល កន្លែងដាក់ប្រាក់ឯកជន និងកន្លែងរក្សាទុកគ្រឿងអលង្ការជាដើម។ មាស ត្រូវបានចាត់ទុកថាជា វត្ថុមានតម្លៃផ្នែកហិរញ្ញវត្ថុ ដើម្បីបង្កើនទំនុកចិត្តលើស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសមួយ ជាពិសេសក្នុងអំឡុងពេលនៃភាពមិនច្បាស់លាស់ផ្នែកហិរញ្ញវត្ថុ – Seasia Stats #ams1minute
-
អ៊ីរ៉ង់ផ្តើមចុះឈ្មោះបេក្ខជនប្រធានាធិបតី ក្រោយការស្លាប់លោក Raisi ១០ថ្ងៃ

តេហេរ៉ង់៖ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមដំណើការចុះឈ្មោះបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោត នៅថ្ងៃទី២៨ ខែមិថុនា ក្រោយមរណភាពរបស់ លោក Ebrahim Raisi បាន១១ថ្ងៃ។ រដ្ឋមន្ត្រីមហាផ្ទៃ លោក Vahidi បានបញ្ជាក់ថា ដំណើរការចុះឈ្មោះមានរយៈពេល៥ថ្ងៃ ហើយក្រុមប្រឹក្សាធម្មនុញ្ញអ៉ីរ៉ង់ នឹងបិទផ្សាយឈ្មោះបេក្ខជនប្រធានាធិបតីផ្លូវ នៅថ្ងៃទី១១ ខែមិថុនា មុនពេលដែលបេក្ខជនដែលមានសិទ្ធិនឹងធ្វើយុទ្ធនាការឃោសនា។ ការបោះឆ្នោតនេះ ដំបូងឡើយ ត្រូវបានកំណត់ថា នឹងរៀបចំ នៅឆ្នាំ២០២៥ ប៉ុន្តែត្រូវបានប្តូរ មកធ្វើនៅខែក្រោយវិញ បន្ទាប់ពីការស្លាប់អតីតប្រធានាធិបតី Raisi ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ។ គួរកត់សម្គាល់ថា អតីតសមាជិកកងឆ្មាំបដិវត្តន៍, អតីតប្រធានអ្នកចរចានុយក្លេអ៊ែរ ក៏ស្ថិតក្នុងចំណោមបេក្ខជនចុះឈ្មោះប្រមាណ ៣០នាក់ផងដែរ។ សមាជិកសភាកំណែទម្រង់ លោក Mostafa Kavakebian និងសមាជិកសភាអភិរក្សនិយម លោក Mohammad Reza Sabaghian ក៏បានដាក់ពាក្យឈរឈ្មោះ នៅក្រសួងមហាផ្ទៃ ក្នុងទីក្រុង Tehran ផងដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
អ៊ីរ៉ង់-ស៊ីរីឯកភាពពង្រឹងទំនាក់ទំនងទ្វេភាគី កាន់តែរឹងមាំ

តេហេរ៉ង់៖ ប្រធានាធិបតីស៊ីរី លោក Bashar al-Assad និងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានជួបពិភាក្សាគ្នា កាលពីថ្ងៃព្រហស្បតិ៍ ដោយបានឯកភាពរួមគ្នាថា ប្រទេសទាំងពីរនឹងពង្រឹងទំនាក់ទំនងទ្វេភាគី កាន់តែរឹងមាំ។ លោក Bashar al-Assad បានទៅដល់នៅទីក្រុង Tehran ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ប្រធានាធិបតី Ebrahim Raisi នេះបើយោងតាមបណ្តាញព័ត៌មាននិស្សិតអ៊ីរ៉ង់ SNN។ លោក Raisi ដែលបានស្លាប់ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃទី១៩ ខែឧសភា។ ក្នុងជាជំនួបលើកដំបូង តាំងពី២០២២ នាពេលនោះ មេដឹកនាំទាំងពីរបានអំពាវនាវឱ្យមានទំនាក់ទំនងទ្វេភាគីកាន់តែរឹងមាំ។ ពួកគេបានរំលឹកឡើងវិញពីភាពរឹងមាំ នៃទំនាក់ទំនងទ្វេភាគី នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីស៊ីរី។ គួរបញ្ជាក់ថា អ៊ីស្រាអែលដែលកំពុងធ្វើសង្គ្រាមជាមួយពួកហាម៉ាស បានចាត់ទុកប្រទេសស៊ីរី ដែលកំពុងមានវិបត្តិសង្គ្រាមស៊ីវិល ជាទីតាំងដាក់ពង្រាយ ក្រុមហេសបូឡា, លីបង់ ដែលគាំទ្រដោយអ៊ីរ៉ង់ ក្នុងរយៈពេលមួយទសវត្សរ៍ កន្លងមកនេះ។ ថ្មីៗនេះ អ៊ីស្រាអែល ត្រូវបានចោទថា វាយប្រហារអគារស្ថានទូតអ៊ីរ៉ង់ នៅស៊ីរី ទៀតផង ហើយអ៊ីរ៉ង់ក៏បានសងសឹកវិញ៕…
-
នីតិវិធីនៃការគ្រប់គ្រងគម្រោង
