Category: One-Minute

  • ក្រុងកំពត ខេត្តកំពតការរៀបចំក្រុង នគរូបនីយកម្ម កម្ពុជាមាតុភូមិខ្ញុំ

    ក្រុងកំពត ខេត្តកំពតការរៀបចំក្រុង នគរូបនីយកម្ម កម្ពុជាមាតុភូមិខ្ញុំ

    🎥 MLMUPC #ams1minute

  • គ្រោះរញ្ជួយដីក្នុងកម្រិត ៥.៩រ៉ិចទ័រ វាយប្រហារប្រទេសជប៉ុន

    គ្រោះរញ្ជួយដីក្នុងកម្រិត ៥.៩រ៉ិចទ័រ វាយប្រហារប្រទេសជប៉ុន

    តូក្យូ៖ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បាននិយាយថា គ្រោះរញ្ជួយដីក្នុងកម្រិត ៥.៩រ៉ិចទ័រ នៅថ្ងៃចន្ទនេះ បានអង្រួនតំបន់ភាគកណ្តាលនៃប្រទេសជប៉ុន ដែលទើបទទួលរងការវាយប្រហារដ៏បំផ្លិចបំផ្លាញពីគ្រោះរញ្ជួយដីកាលពីខែមករាដើមឆ្នាំ ប៉ុន្តែការរញ្ជួយដីចុងក្រោយនេះមិនបង្កឱ្យមានរលកយក្សស៊ូណាមិទេ។ គ្រោះរញ្ជួយដីក្នុងកម្រិត ៥.៩រ៉ិចទ័រ បានវាយប្រហារឧបទ្វីប Noto នៅម៉ោង ៦៖៣១នាទីព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់)។ អាជ្ញាធរបទប្បញ្ញត្តិនុយក្លេអ៊ែរជប៉ុន បានរាយការណ៍ថា គ្មានភាពមិនប្រក្រតីណាមួយបានកើតឡើងនៅរោងចក្រនុយក្លេអ៊ែរ Kashiwazaki-Kariwa នោះទេ។ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បាននិយាយថា តំបន់នេះមានសកម្មភាពរញ្ជួយអស់រយៈពេលជាង ៣ឆ្នាំមកហើយ រួមទាំងគ្រោះរញ្ជួយដីក្នុងកម្រិត ៧.៦រ៉ិចទ័រ កាលពីថ្ងៃទី១ ខែមករាដើមឆ្នាំនេះ។ ហើយតំបន់នេះ ក៏ត្រូវបានគេរំពឹងផងដែរថា នឹងបន្តកើតមានគ្រោះរញ្ជួយដីថែមទៀតនៅពេលអនាគតដ៏ខ្លីខាងមុខ ដូច្នេះប្រជាពលរដ្ឋត្រូវបន្តអនុវត្តវិធានការប្រុងប្រយ័ត្នខ្ពស់។ ទីភ្នាក់ងារ JMA ក៏បានព្រមានអំពីការរអិលបាក់ដី និងការធ្លាក់ផ្ទាំងថ្មនៅក្នុងតំបន់ ជាពិសេសបន្ទាប់ពីមានភ្លៀងធ្លាក់ ឬគ្រោះរញ្ជួយដីបន្ថែមទៀត។ ស្ថិតនៅលើខ្សែក្រវាត់ភ្នំភ្លើងក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ជប៉ុនជាប្រទេសដែលជួបគ្រោះរញ្ជួយដី ញឹកញាប់ជាងគេនៅក្នុងពិភពលោក។ ជប៉ុនរឹតបន្តឹងខ្លាំងក្រឹតក្រមនៅក្នុងវិស័យ សំណង់ ដូចជាអគារផ្ទះសម្បែងត្រូវសង់យ៉ាងណា ដើម្បីអាចធន់នឹងការរង្គើរញ្ជួយដី ចំណែកប្រជាជនគ្រប់វ័យត្រូវហាត់សមជាអចិន្ត្រៃយ៍ ដើម្បីត្រៀមលក្ខណៈនៅពេលមានគ្រោះរញ្ជួយដីកើតឡើង។ ប្រទេសប្រជុំកោះដែលមានប្រជាជនប្រហែល ១២៥លាននាក់នេះ បានជួបប្រទះគ្រោះរញ្ជួយដីរហូតដល់ ១,៥០០លើកជារៀងរាល់ឆ្នាំ ដែលស្មើនឹងចំនួន…

  • ការសិក្សាបង្ហាញថា ប្រជាជនឥណ្ឌូនេស៊ី បរិភោគមីក្រូប្លាស្ទិកច្រើនបំផុត

    ការសិក្សាបង្ហាញថា ប្រជាជនឥណ្ឌូនេស៊ី បរិភោគមីក្រូប្លាស្ទិកច្រើនបំផុត

    ហ្សាការតា៖ មីក្រូប្លាស្ទិកមាននៅគ្រប់ទីកន្លែង រួមទាំងនៅក្នុងអាហាររបស់យើងផងដែរ។ ការសិក្សាថ្មីមួយបានបង្ហាញពីប្រទេសក្នុងពិភពលោក ដែលមានមនុស្សប្រើប្រាស់មីក្រូប្លាស្ទិកច្រើនជាងគេ ហើយឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់កំពូល។ យោងតាមលទ្ធផលនៃការសិក្សាថ្មីមួយបានបង្ហាញថា ប្រជាជនឥណ្ឌូនេស៊ីទទួលទានមីក្រូប្លាស្ទិកប្រហែល ១៥ក្រាមក្នុងមួយខែ។ រីឯប៉ារ៉ាហ្គាយ គឺជាប្រទេសមានមនុស្សទទួលទានមីក្រូប្លាស្ទិកតិចបំផុតត្រឹម ០.៨៥ក្រាមក្នុងមួយខែ។ ភាគល្អិតប្លាស្ទិកទាំងនោះ ភាគច្រើនមានប្រភពចេញពីទឹក ដូចជាអាហារសមុទ្រជាដើម។ នៅចន្លោះឆ្នាំ ១៩៩០ និង ២០១៨ ការប្រើប្រាស់ប្រចាំថ្ងៃនៃមីក្រូប្លាស្ទិក បានកើនឡើង ៥៩ដងជាមធ្យមនៅទូទាំងពិភពលោក។ ការសិក្សានេះធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Cornell នៅសហរដ្ឋអាមេរិក ដែលបានស្រាវជ្រាវពីការស្រូបយកមីក្រូប្លាស្ទីករបស់មនុស្ស។ ការសិក្សារបស់ពួកគេបានគ្របដណ្តប់ប្រទេសចំនួន ១០៩ ពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០១៨ ហើយបានផ្តោតលើឆ្នេរសមុទ្រសំខាន់ៗរបស់ពិភពលោក ដែលរងផលប៉ះពាល់ដោយសារការបំពុលប្លាស្ទិក។ យោងតាមក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថា ការកាត់បន្ថយ ៩០ភាគរយ នៃកំទេចកំទីផ្លាស្ទិចក្នុងទឹក អាចនាំឱ្យមានការថយចុះខ្លាំង នៃការប៉ះពាល់នឹងមីក្រូប្លាស្ទីក រហូតដល់ ៥១ភាគរយនៅក្នុងប្រទេសអភិវឌ្ឍន៍ និង ៤៩ភាគរយនៅក្នុងតំបន់ឧស្សាហកម្មធំៗ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • មនុស្សជាង ១០០លាននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងទូទាំងពិភពលោក ដោយសារអំពើហិង្សា និងជម្លោះ

    មនុស្សជាង ១០០លាននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងទូទាំងពិភពលោក ដោយសារអំពើហិង្សា និងជម្លោះ

    វ៉ាស៊ីនតោន៖ ចំនួនជនភៀសខ្លួនចេញពីផ្ទះសម្បែងដោយសារតែសង្គ្រាម អំពើហិង្សា និងការធ្វើទុក្ខបុកម្នេញនៅទូទាំងពិភពលោក បានកើនឡើងដល់ ១១៤លាននាក់ ហើយកំពុងកើនឡើងថែមទៀត ពីព្រោះប្រទេសនានាមិនបានដោះស្រាយមូលហេតុ ហើយអ្នកប្រយុទ្ធមិនព្រមអនុវត្តតាមច្បាប់អន្តរជាតិ។ ប្រមុខជនភៀសខ្លួនអង្គការសហប្រជាជាតិ លោក Filippo Grandi បានរិះគន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជាសេនាធិការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ប៉ុន្តែអសមត្ថភាពក្នុងការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីពន្លត់ភ្លើងជម្លោះដែលឆាបឆេះក្នុងប្រទេសមួយចំនួន ដូចជាតំបន់ហ្គាហ្សា អ៊ុយក្រែន និងស៊ូដង់ រហូតដល់កុងហ្គោ មីយ៉ាន់ម៉ា និងកន្លែងជាច្រើនទៀត។ លោក Grandi បាននិយាយថា ការមិនអនុលោមតាមច្បាប់មនុស្សធម៌អន្តរជាតិមានន័យថា ភាគីជម្លោះស្ទើរតែទាំងអស់នៃពួកគេ បានឈប់គោរពច្បាប់នៃសង្គ្រាមតទៅទៀតហើយ។ លោក Grandi បានសង្កត់ធ្ងន់ថា លទ្ធផលនៃជម្លោះ គឺការស្លាប់ជនស៊ីវិលកាន់តែច្រើន, អំពើហិង្សាផ្លូវភេទត្រូវបានប្រើប្រាស់ជាអាវុធនៃសង្រ្គាម, មន្ទីរពេទ្យ, សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀតបានរងការវាយប្រហារ ឬត្រូវបំផ្លាញ ហើយបុគ្គលិកមនុស្សធម៌ក្លាយជាគោលដៅ។ ស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនបានប្រាប់ក្រុមប្រឹក្សាថា វាយឺតពេលហើយសម្រាប់មនុស្សរាប់ម៉ឺននាក់ដែលត្រូវបានសម្លាប់នៅហ្គាហ្សា អ៊ុយក្រែន ស៊ូដង់ និងជម្លោះផ្សេងទៀត។ស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនរូបនេះ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា វាមិនទាន់យឺតពេលទេ ក្នុងការប្រើប្រាស់ឥទ្ធិពលរបស់អ្នកទៅលើវិបត្តិ និងជម្លោះដែលនៅតែមិនអាចដោះស្រាយបាន ដើម្បីកុំឱ្យវាផ្ទុះឡើងម្តងទៀត។ ហើយវាក៏មិនទាន់យឺតពេលដែរ ក្នុងការបង្កើនជំនួយជួយដល់មនុស្សរាប់លាននាក់ ដែលត្រូវបានភៀសខ្លួនដោយបង្ខំ ដើម្បីឱ្យពួកគេវិលត្រឡប់ទៅផ្ទះវិញដោយស្ម័គ្រចិត្ត…

  • កូរ៉េខាងជើងប្រកាសផ្អាកបង្ហោះបាឡុងផ្ទុកសំរាមចូលទឹកដីកូរ៉េខាងត្បូង

    កូរ៉េខាងជើងប្រកាសផ្អាកបង្ហោះបាឡុងផ្ទុកសំរាមចូលទឹកដីកូរ៉េខាងត្បូង

    សេអ៊ូល៖ ប្រទេសកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងបញ្ឈប់ការបង្ហោះបាឡុង ផ្ទុកដោយសំរាមឆ្លងកាត់ព្រំដែនចូលទៅក្នុងទឹកដីប្រទេសកូរ៉េខាងត្បូងទៀតហើយ។ កាលពីល្ងាចថ្ងៃអាទិត្យ កូរ៉េខាងជើងបានប្រកាសថា នឹងបញ្ឈប់យុទ្ធនាការរបស់ខ្លួន បន្ទាប់ពីបានបញ្ជូននូវអ្វីដែលខ្លួនបានអះអាងថា ជាក្រដាស់សំណល់ចំនួន ១៥តោន ដោយប្រើប្រាស់បាឡុងរាប់ពាន់បាឡុងដើម្បីចែកចាយ។ កូរ៉េខាងជើង បាន និយាយ ថា ឥឡូវ នេះ យើងនយើងនឹងផ្អាកយុទ្ធនាការរបស់យើងជា បណ្ដោះអាសន្ន ហើយថា នេះជាវិធានការសងសឹក។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើប្រជាជនកូរ៉េខាងត្បូងបន្តចែកចាយខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង នោះយើងនឹងឆ្លើយតបដោយការបង្ហោះបាឡុងផ្ទុកក្រដាស និងកាកសំណល់ថែមទៀត។ ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍កាលពីថ្ងៃអាទិត្យថា កូរ៉េខាងជើងបានបង្ហោះបាឡុងផ្ទុកសំរាមប្រហែល ៦០០បាឡុងថែមទៀត ហោះឆ្លងព្រំដែនចូលមកកាន់ទឹកដីកូរ៉េខាងត្បូង។ យោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា បាឡុងដែលកូរ៉េខាងជើងទើបបញ្ជូនមកចុងក្រោយនេះ ផ្ទុកសំរាមមួយចំនួន ដូចជាកន្ទុយបារី ខោអាវចាស់ៗ សំណល់ក្រដាស និងប្លាស្ទិក បានធ្លាក់រាយប៉ាយពាសពេញទីក្រុងសេអ៊ូល ចាប់តាំងពីចន្លោះម៉ោង ៨យប់ថ្ងៃសៅរ៍ មកដល់ម៉ោង១០ព្រឹកថ្ងៃអាទិត្យ។ ហេតុការណ៍ខាងលើនេះកើតឡើង បន្ទាប់ពីកាលពីថ្ងៃពុធសប្តាហ៍មុន កូរ៉េខាងជើងក៏បានបញ្ជូនបាឡុងក្នុងចំនួនរាប់រយដូចគ្នា ដែលផ្ទុកសំរាម ព្រមទាំងលាមក ឱ្យឆ្លងព្រំប្រទល់ចូលមកខាងកូរ៉េខាងត្បូងផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • រលកកំដៅសម្លាប់មន្រ្តីបោះឆ្នោតចំនួន ៣៣នាក់នៅឥណ្ឌា

    រលកកំដៅសម្លាប់មន្រ្តីបោះឆ្នោតចំនួន ៣៣នាក់នៅឥណ្ឌា

    ញូដែលី៖ មន្ត្រីជាន់ខ្ពស់រៀបចំការបោះឆ្នោតឥណ្ឌាម្នាក់បានរាយការណ៍កាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់បុគ្គលិករៀបចំការបោះឆ្នោតចំនួន ៣៣នាក់បានស្លាប់ នៅថ្ងៃចុងក្រោយនៃការបោះឆ្នោត ដោយសារជំងឺគ្រុនក្តៅ។ លោក Navdeep Rinwa ប្រធានការិយាល័យបោះឆ្នោតនៅរដ្ឋភាគខាងជើងនៃរដ្ឋ Uttar Pradesh បាននិយាយថា បុគ្គលិករៀបចំការបោះឆ្នោតចំនួន ៣៣នាក់បានបាត់បង់ជីវិត ដោយសាររលកកំដៅក្តៅខ្លាំង ក្នុងនោះរួមមានទាំងសន្តិសុខ និងបុគ្គលិកអនាម័យ។ លោក Rinwa បានប្រាប់អ្នកយកព័ត៌មានថា លុយសំណងចំនួន ១៨,០០០ដុល្លារ នឹងត្រូវផ្តល់ជូនដល់ក្រុមគ្រួសារនៃអ្នកស្លាប់ទាំងអស់នោះ។ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បាននិយាយថា សីតុណ្ហភាពនៅក្នុងទីក្រុង Jhansi បានឡើងជិត ៤៧អង្សាសេកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ កាសែត Hindustan Times បានរាយការណ៍ថាមនុស្សសរុបចំនួន ៥៨នាក់ហើយបានស្លាប់ដោយសារតែការប៉ះពាល់នឹងរលកកំដៅនៅទូទាំងប្រទេសកាលពីថ្ងៃសៅរ៍។ ករណីស្លាប់ដោយសាររលកកំដៅនៅក្នុងរដូវក្តៅ សម្រាប់ប្រទេសឥណ្ឌាមិនមែនជារឿងចម្លែកនោះទេ។ ប៉ុន្តែការស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនឆ្នាំបានរកឃើញថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យរលកកំដៅកាន់តែយូរ ញឹកញាប់ និងកាន់តែខ្លាំងក្លាជាងមុន។ ជុំវិញការបោះឆ្នោតនៅឥណ្ឌា លោកនាយករដ្ឋមន្ត្រី Narendra Modi ត្រូវបានគេរំពឹងថា នឹងឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីជាលើកទីបីជាប់ៗគ្នា បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់នៅថ្ងៃទី១ ខែមិថុនា។ លទ្ធផលនឹងប្រកាសជាផ្លូវការនៅថ្ងៃទី ៤ ខែមិថុនាខាងមុខនេះ៕ ប្រភព៖ AFP…

  • អបអរសាទរ សមាគមកីឡាបាល់ទះវិសាខា កម្ពុជា ដែលបានឈ្នះវគ្គផ្តាច់ព្រ័ត្រពាន​រង្វាន់​ WSVI ក្នុងព្រឹត្តិការណ៍ កីឡាបាល់ទះ

    អបអរសាទរ សមាគមកីឡាបាល់ទះវិសាខា កម្ពុជា ដែលបានឈ្នះវគ្គផ្តាច់ព្រ័ត្រពាន​រង្វាន់​ WSVI ក្នុងព្រឹត្តិការណ៍ កីឡាបាល់ទះ

    Win+Streak Volleyball Invitational Tournament ដោយយកឈ្នះក្រុម Win+Streak Volleyball ក្នុងលទ្ធផល ៣~១ កោះ​តៃវ៉ាន់ សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២ មិថុនា ២០២៤ #ams1minute

  • សម្តេចតេជោជឿជាក់ថាវៀតណាមចង់ឱ្យកម្ពុជាឯករាជ្យលើការដឹកជញ្ជូនតាមផ្លូវទឹក

    សម្តេចតេជោជឿជាក់ថាវៀតណាមចង់ឱ្យកម្ពុជាឯករាជ្យលើការដឹកជញ្ជូនតាមផ្លូវទឹក
  • វិថី២៨មិថុនា ក្រុងព្រះសីហនុការរៀបចំក្រុង នគរូបនីយកម្មខេត្តព្រះសីហនុ តារារះនាទិសនិរតី កម្ពុជាមាតុភូមិខ្ញុំ

    វិថី២៨មិថុនា ក្រុងព្រះសីហនុការរៀបចំក្រុង នគរូបនីយកម្មខេត្តព្រះសីហនុ តារារះនាទិសនិរតី កម្ពុជាមាតុភូមិខ្ញុំ

    🎥 ពពក #ams1minute

  • របាយការណ៍នៅថ្ងៃទី១ មិថុនា

    របាយការណ៍នៅថ្ងៃទី១ មិថុនា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៤ករណី ឃាត់ខ្លួនជនសង្ស័យ ៦នាក់។ ៣. គ្រឿងញៀន ៣៣ករណី ឃាត់ខ្លួនជនសង្ស័យ ៩១នាក់។ ៤. កូវីដ ករណីថ្មី ១នាក់ អ្នកជាសះស្បើយ ៣នាក់និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២ មិថុនា ២០២៤ #ams1minute