-
ការស្រាវជ្រាវថ្មីបង្ហាញថា វៀតណាមប្រើប្រាស់ទឹកខ្ជះខ្ជាយ

កាសែតវៀតណាម VNexpress បានចេញផ្សាយ ដោយដកស្រង់របាយការណ៍ របស់ក្រសួងជំនាញ កាលពីថ្ងៃអាទិត្យថា ការប្រើប្រាស់ទឹកនៅវៀតណាម មានការខ្ជះខ្ជាយ។ ប្រភពបានបញ្ជាក់ថា ភាពខ្ជះខ្ជាយទឹក ឬ ការប្រើប្រាស់ទឹកមិនមានប្រសិទ្ធិភាព គឺត្រូវបានវាស់ស្ទង់លើផលចំណេញ ដែលបានពីការប្រើប្រាស់ទឹក ក្នុងមួយម៉ែត្រគូបៗ លើសកម្មភាពកសិកម្ម ឧស្សាហកម្ម និងសេវាកម្មផ្សេងៗ។ ក្នុងនោះ ជាមធ្យម នៅលើពិភពលោក ទឹកមួយម៉ែត្រគូប អាចផ្តល់តម្លៃសេដ្ឋកិច្ច ជាង១៩ដុល្លារអាមេរិក ប៉ុន្តែ វៀតណាមទទួលបានត្រឹមជាង ២ដុល្លារអាមេរិក ក្នុងមួយម៉ែត្រគូប។ ក្នុងរបាយការណ៍ ផ្ញើជូនគណៈប្រតិភូរដ្ឋសភា រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Dang Quoc Khanh បាននិយាយថា វៀតណាមមិនបានប្រើប្រាស់ទឹក ប្រកបដោយប្រសិទ្ធភាពនោះទេ ជាពិសេសសម្រាប់វិស័យកសិកម្ម និងនៅតំបន់ទីក្រុង។ យោងតាមក្រសួងធម្មជាតិ និងបរិស្ថាន បានឱ្យដឹងថា ប្រទេសវៀតណាមមិនបានបង្កើតផែនការត្រឹមត្រូវ ទាក់ទិននឹងរបៀបគ្រប់គ្រង និងចែកចាយធនធានទឹក តាមដងទន្លេ ដែលនាំឱ្យការប្រើប្រាស់ទឹក ក្នុងតំបន់ មិនបានធ្វើឱ្យប្រសើរ សម្រាប់ផលប្រយោជន៍សេដ្ឋកិច្ច សង្គម។ ហេតុផលផ្សេងទៀត សម្រាប់ការប្រើប្រាស់ទឹកដោយខ្ជះខ្ជាយ…
-
ទូរស័ព្ទបញ្ញាសិប្បនិម្មិត IntelliPhone នឹងជំនួសស្មាតហ្វូត

យោងតាម លោក Wamsi Mohan អ្នកវិភាគរបស់ធនាគារកណ្តាលអាមេរិក បានឲ្យដឹងថា ទូរស័ព្ទបញ្ញាសិប្បនិម្មិត ឬ IntelliPhone នឹងជំនួសស្មាតហ្វូន បច្ចុប្បន្ន។ លោកថា វានឹងធ្វើបដិវត្តទីផ្សារ ជាមួយនឹងការប្រើប្រាស់ AI កម្រិតខ្ពស់ ហើយដំណើរការ លើសពីទូរស័ព្ទឆ្លាវៃ ហើយ Smart Phone នឹងក្លាយទៅជាសម្ភារៈប្រើប្រាស់ ហួសសម័យ។ នេះបើតាមចេញផ្សាយរបស់ Technology Innovation។ បើតាមប្រភពដដែល បានឲ្យដឹងដែរថា ក្រុមហ៊ុន Apple, Samsung, Google និងក្រុមហ៊ុនដទៃទៀត កំពុងប្រជែងគ្នា ដើម្បីជំនួសស្មាតហ្វូន ដោយឧបករណ៍ ដែលដំណើរការដោយបច្ចេកវិទ្យា AI។ ប្រភពបន្ថែមទៀតថា ក្រៅពីជំនួស Smart Phone ហើយនោះ IntelliPhones ក៏នឹងផ្តល់ឱកាសដ៏អស្ចារ្យ ប្រកួតប្រជែង ជាមួយអាជីវកម្មកុំព្យូទ័រ របស់ក្រុមហ៊ុន Apple, Lenovo, HP និងផ្សេងទៀត ដោយវាអាចបកប្រែភាសា តាមដានសុខភាព និងផ្តស់សញ្ញាដាស់តឿនជាដើមដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកប្រើប្រាស់។…
-
អ្វីដែលអាចធ្វើបានដើម្បីឯករាជ្យ ត្រូវតែប្រឹងធ្វើ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ មិថុនា ២០២៤

១. ពិព័រណ៍សៀវភៅលើកប៉ាល់ខ្នាតយក្ស នៅកំពង់ផែភ្នំពេញ នឹងចាប់ផ្ដើមនៅថ្ងៃទី៥ មិថុនា – ស៊ីស៊ីថាមស៍ ២. ៥ខែ ដើមឆ្នាំ២០២៤ រដ្ឋរកចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរសរុបជាង ២២លានដុល្លារ កើនជិត៤០% ធៀបនឹងឆ្នាំមុន – ខ្មែរថាមស៍ ៣. ៤ខែ ឆ្នាំ២០២៤ កំពង់ផែព្រះសីហនុ រកចំណូលបានជាង ៣៥លានដុល្លារ កើនជាង ២៤% – FN ៤. កូរ៉េខាងត្បូងប្រកាសថា នឹងផ្អាកទាំងស្រុងកិច្ចព្រមព្រៀងយោធាជាមួយកូរ៉េខាងជើង ជុំវិញការបង្ហោះបាឡុងផ្ទុកសំរាម – AFP ៥. ប៉េកាំង ចោទថាចារកម្មអង់គ្លេស MI6 បង្វឹកបុគ្គលិករដ្ឋាភិបាលចិន ២នាក់ ឱ្យក្លាយជាភ្នាក់ងារចារកម្ម – Reuters #ams1minute
-
ប្រមុខការទូតកម្ពុជាលើកឡើងពីវិធានការដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្ត

ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាស ក្នុងកិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូន (REF) លើកទី៤ នៅទីក្រុងម៉ារ៉ាកិច ដោយសង្កត់ធ្ងន់លើកត្តាចាំបាច់ ចំនួន ២ គឺ៖ ១. ការរៀបចំយន្តការពិគ្រោះយោបល់ជាមួយក្រុមហ៊ុនឯកជនដើម្បីស្វែងយល់ពីតម្រូវការរបស់ពួកគេ និងដាក់ចេញនូវវិធានការគោលនយោបាយជាមួយ ក្រុមហ៊ុនឯកជនដើម្បីស្វែងយល់ពីតម្រូវការរបស់ពួកគេ និងដាក់ចេញនូវវិធានការគោលនយោបាយសមស្រប ២. ការជួយដល់ក្រុមហ៊ុនឱ្យសម្របខ្លួនបានយ៉ាងល្អប្រសើរទៅ នឹងកាលៈទេសៈថ្មីៗ ជាអាទិ៍ក្នុងការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ #ams1minute
-
“កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ នៅខេត្តសៀមរាប”

-
ការតាមដាន ត្រួតពិនិត្យ និងដោះស្រាយបញ្ហា គឺជាកិច្ចការអាទិភាពដែលត្រូវធ្វើ

-
របាយការណ៍នៅថ្ងៃទី២ មិថុនា

-
ប្រមុខការទូតកម្ពុជា-តួកគី ប្តេជ្ញាបន្តបង្រួបបង្រួម និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក

និងបានឯកភាពគ្នាលើបញ្ហាអន្តរជាតិធំៗ ហើយយល់ស្របគ្នាអំពីភាពចាំបាច់ក្នុងការបង្កើតជើងហោះហើរត្រង់រវាងកម្ពុជា និងតួកគី។ ភាគីតួកគី បញ្ជាក់ថានឹងជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍តួកគី ចាប់ផ្តើមការហោះហើរត្រង់ទៅកម្ពុជាឱ្យបានឆាប់បំផុត ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខការទូតកម្ពុជា នៅរដ្ឋធានីអង់ការ៉ា ក៏មានការចុះហត្ថលេខាលើឯកសារចំនួនប្រាំ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការវាយតម្លៃទទួលស្គាល់ស្តង់ដាហាឡាល់ ប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង ឧត្តមសិក្សា និងវិស័យព្រៃឈើ។ #ams1minute
-
តែ ជាភេសជ្ជៈពេញនិយមលំដាប់ទីពីរក្នុងពិភពលោក ជាពិសេសនៅប្រទេសចិន

តែ ជាភេសជ្ជៈពេញនិយមលំដាប់ទីពីរក្នុងពិភពលោក ជាពិសេសនៅប្រទេសចិន ដែលជាអ្នកផលិត និងនាំចេញស្លឹកតែធំជាងគេក្នុងពិភពលោក។ ផលិតកម្មតែរបស់ចិន មានទំហំជាង ១៤,៥លានតោន និងការនាំចេញមានតម្លៃជាង ២ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ ទីផ្សារតែរបស់ចិន ត្រូវបានប៉ាន់ស្មានថានឹងកើនដល់ ១១១ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ច្រើនជាង ៦ដងនៃទំហំទីផ្សារតែក្នុងប្រទេសឥណ្ឌា ដែលមានការលក់សរុបចំនួន ១៦,៦ពាន់លានដុល្លារ – Statista #ams1minute