-
រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd James Austin III ៖ យើងនឹងធ្វើការជាមួយគ្នា ជាមួយសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា

ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរបានប្រសើរឡើងវិញ។ នេះជាឱកាសដែលប្រទេសទាំងពីរ អាចធ្វើការកែប្រែដើម្បីសម្រួលឥរិយាបថ ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់យើង បើទោះបីជាយើងមានបញ្ហាខ្លះៗនៅប្រឈមនៅឡើយ តែយើងអាចអង្គុយជាមួយគ្នា ធ្វើការជាមួយគ្នាដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ សម្ដេចតេជោ បានឯកភាពចំពោះគោលបំណងរបស់ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក ក្នុងការខិតខំពង្រីកនូវទំនាក់ទំនងល្អឱ្យប្រសើរឡើងវិញ ដោយកន្លងមកសម្ដេចតេជោបានចាត់ទុកថា ទំនាក់ទំនងយើងមិនអាក្រក់ពេកនោះទេ។ សម្តេចតេជោ បានចាត់ទុកថា កន្លងមកភាគីយើងទាំងពីរខ្វះការជឿទុកចិត្តគ្នាទៅវិញទៅមក ដូច្នេះត្រូវរកវិធីខិតខំកសាងជំនឿទុកចិត្តគ្នាឱ្យបានច្រើន។ ការខ្វះខាតមួយទៀតគឺការខ្វះខាតព័ត៌មាននិងការវាយតម្លៃខុស ដែលធ្វើឱ្យភាគីទាំងពីរមានការយល់ច្រឡំគ្នា ដោយសារមិនបានប្ដូរព័ត៌មានគ្នា មិនបានធ្វើការពិភាក្សាគ្នា។ #ams1minute
-
ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា Kelvin Mo

វាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័សរបស់កម្ពុជា ជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងមានចីរភាព ហើយអបអរសាទរចំពោះកម្ពុជាដែលនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ ដែលតាមរយៈកិច្ចប្រជុំកំពូលនេះ កម្ពុជានឹងទាក់ទាញវិនិយោគិន និងទេសចរ បន្ថែមទៀតមកពីបណ្ដាប្រទេសនិយាយភាសាបារាំង។ សម្ដេចធិបតី ក៏បានស្នើដល់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ជួយបំពេញនូវកិច្ចការជាអាទិភាពចំនួន២ រួមមាន៖ ១. ផ្សព្វផ្សាយពីសក្ដានុពលនៅកម្ពុជា លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងកាលានុវត្តភាពនៃការវិនិយោគនៅកម្ពុជា ២. គាំទ្រគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញពាណិជ្ជកម្មកម្ពុជា-កាណាដា និងការបំពេញតួនាទីជាអ្នកសម្របសម្រួលក្នុងកិច្ចចរចាពាណិជ្ជកម្ម និងការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់កាណាដា។ #ams1minute
-
របាយការណ៍នៅថ្ងៃទី៣ មិថុនា

-
កម្ពុជា-ហ្វាំងឡង់ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សុខាភិបាល ពាណិជ្ជកម្ម និងវិស័យបរិស្ថាន

សម្ដេចធិបតី ក៏បានបញ្ជាក់ជូន ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំកម្ពុជា Jyri Järviaho ថា៖ “រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តអនុវត្តគោលនយោបាយលើកកម្ពស់វិស័យអប់រំ តាមរយៈការផ្តល់អាទិភាពលើការកសាងមូលធនមនុស្សប្រកបដោយសមត្ថភាព និងសុខភាព ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ហើយរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាអាទិភាពក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារប្រកបដោយភាពបត់បែន និងតាមតម្រូវការជាក់ស្តែង ព្រមទាំងពង្រឹងសមត្ថភាពបន្ថែមតាមរយៈការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling)ផងដែរ”។ #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញតឱ្យ លោក Kelvin K. Mo ប្រធានសភាពាណិជ្ជកម្មក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

កម្ពុជា និងកាណាដា មានទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងមកហើយ មិនតែប៉ុណ្ណោះប្រទេសកាណាដា ជាដៃគូដ៏សំខាន់របស់កម្ពុជា ទាំងការស្វែងរកសន្តិភាពនាពេលអតីតកាល និងការកសាងសេដ្ឋកិច្ច ដោយ កាណាដា គឺជាដៃគូពាណិជ្ជកម្មលេខរៀងទី៨ របស់កម្ពុជា។ ក្នុងឆ្នាំ២០២២ ទំហំវិនិយោគដោយផ្ទាល់(FDI) ពីប្រទេសកាណាដា មានទំហំរហូតដល់ ២ ០៦២ពាន់លានដុល្លារ បូករួមជាមួយនឹងគំនិតផ្តួចផ្តើមចូលក្នុងទីផ្សារកាណាដា ដែលផ្តល់នូវកូតាក្នុងការលើកលែងពន្ធដល់កម្ពុជា លើមុខទំនិញដូចជា៖ សម្លៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌ។ #ams1minute
-
ផលិតកម្មថ្នាំជក់ជាឧស្សហកម្មធំសម្បើម

ក្នុងឆ្នាំ២០២២ ថ្នាំជក់ប្រមាណ ៥,៨លានតោន ត្រូវបានផលិតនៅទូទាំងពិភពលោក ក្នុងនោះចិន ជាអ្នកផលិតថ្នាំជក់ធំបំផុត ដោយផលិតបានសរុប ២,១៨លានតោន។ ឥណ្ឌា ជាអ្នកផលិតថ្នាំជក់ធំទី២ ដោយផលិតបានសរុបជាង ៧៧ម៉ឺនតោន ខណៈប្រេស៊ីលផលិតបានសរុប ៦៦ម៉ឺនតោន។ ក្នុងអាស៊ាន ឥណ្ឌូណេស៊ី ជាប់លេខ៤ ជាមួយផលិតកម្មថ្នាំជក់សរុបជាង ២២ម៉ឺនតោន – Statista #ams1minute
-
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd James Austin III ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក នៅកម្ពុជានាពេលនេះ ត្រូវបានគេមើលឃើញថា ជាការរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងអាមេរិក ឱ្យកាន់តែល្អប្រសើរ។ សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Lloyd James Austin III នៅកម្ពុជានាពេលនេះ គឺជាលើកទី២ហើយ។ កាលឆ្នាំ២០២២ លោកក៏ធ្លាប់បានអញ្ជើញមកកម្ពុជា ម្តងផងដែរ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩។ #ams1minute
-
ភូមិអាវឡាតាន់ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង កម្ពុជាមាតុភូមិខ្ញុំ

-
ពិព័រណ៍កសិកម្ម ភូមិកសិផលខ្មែរ

-
អាមេរិកគ្រោងបញ្ជូននាវាមុជទឹកទៅជម្រៅទឹកកប៉ាល់ Titanic ជាថ្មី

ជាថ្មីម្តងទៀត មហាសេដ្ឋី មកពីរដ្ឋ Ohio សហរដ្ឋអាមេរិក គ្រោងបញ្ជូននាវាមុជទឹក ទៅកាន់ទីដែលកប៉ាល់ Titanic បានលិច ដើម្បីបង្ហាញថា ឧស្សាហកម្មនេះមានសុវត្ថិភាពជាងមុន ពោលគឺបន្ទាប់ពីកប៉ាល់ OceanGate បានជួបហេតុការណ៍អាក្រក់ ស្លាប់មនុស្ស កាលពីឆ្នាំមុន។ នេះបើតាម Technology Innovation។ ប្រភពដដែលនេះបានឲ្យដឹងថា លោក Larry Connor ដែលជាអ្នកវិនិយោគអចលនទ្រព្យ មកពីតំបន់ Dayton និងលោក Patrick Lahey ដែលជានាយកប្រតិបត្តិក្រុមហ៊ុនផលិតនាវាមុជទឹក Triton Submarines គ្រោងនឹងសហការគ្នា បញ្ជូននាវាទៅក្នុងជម្រៅទឹក ជិត៤គីឡូម៉ែត្រ ដើម្បីឲ្យបានទៅដល់កន្លែងលិចកប៉ាល់ Titanic ហើយនៅលើនាវា នឹងផ្ទុកមនុស្ស ចំនួនពីរនាក់។ ប្រភពបានបញ្ជាក់ថា ពួកគេនឹងផលិតកប៉ាល់មុជទឹកថ្មី តម្លៃ ២០លានដុល្លារ ដែលមានឈ្មោះថា Triton 4000/2 Abyssal Explorer ដែលជាការរចនារបស់ក្រុមហ៊ុន Triton Submarines ហើយមានសមត្ថភាពធ្វើដំណើរ ច្រើនដង។ ពួកគេមានបំណងបង្ហាញថា…