-
កម្ពុជានាំចេញបានជាង ១០ពាន់លានដុល្លារ កើនជាង១០% នៅ៥ខែដំបូងឆ្នាំនេះ

ទំនិញសំខាន់ៗ ដែលនាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ ផ្លែឈើ និងគ្រាប់ផ្លែឈើ ម៉ាស៊ីន និងឧបករណ៍អគ្គិសនីស្បែកជើង កៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត។ ប្រទេសដែលបាននាំចេញទៅច្រើនជាងគេ គឺ៖ សហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម សំខាន់ៗមួយចំនួនទៀត។ #ams1minute
-
ទិន្នផលស្រូវកម្ពុជាជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជន

-
សហគមន៍អេកូទេសចរណ៍ភ្នំវល្លិ៍

-
របាយការណ៍នៅថ្ងៃទី៤ មិថុនា

-
ក្រាហ្វិកបង្ហាញពីអត្រាពន្ធចាស់ និងថ្មីរបស់ក្រុងវ៉ាស៊ីនតោន ដែលបានកំណត់លើការនាំចូលទំនិញរបស់ចិន

ថ្មីៗនេះ អាមេរិកបានប្រកាសដំឡើងពន្ធច្រើនមុខលើការនាំចូលរបស់ចិន ដែលមានទំហំទឹកប្រាក់ជាង ១៨ពាន់លានដុល្លារ។ អាមេរិក បានដំឡើងពន្ធថ្មីរបស់ខ្លួនជាច្រើនលើឧស្សាហកម្មយានយន្តអគ្គិសនី(EV) របស់ចិន ពី២៥%ទៅដល់ ១០០%ក្នុងឆ្នាំ២០២៤ និងមានទំនិញផ្សេងៗទៀតដូចជាSemiconductors ថ្ម Lithium-ion និងគ្រឿងបន្លាស់ថ្ម – Visual Capitalist #ams1minute
-
អបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ខួបលើកទី២៨ ក្រោមប្រធានបទ ”ការកែប្រែគុណភាពដី រហោស្ថានកម្ម និងភាពធន់នឹងគ្រោះរាំងស្ងួត“

-
ទឹកជ្រោះប៊ូស្រា ខេត្តមណ្ឌលគិរី កម្ពុជាមាតុភូមិខ្ញុំ

-
សូមអញ្ជេីញមកទស្សនាពិព័រណ៍សៀវភៅអន្តរជាតិ នៅលេីនាវា Doulos Hope

-
លោក Modi អបអរជ័យជម្នះ ក្នុងការបោះឆ្នោតនៅឥណ្ឌា ប៉ុន្តែបាត់បង់សម្លេងដ៏ច្រើន

ញូវដេល្លី៖ សម្ព័ន្ធភាពនយោបាយរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានឈ្នះការបោះឆ្នោតសកល ដែលចាយពេលជាច្រើនសប្តាហ៍ ប៉ុន្តែ ក្រុមប្រឆាំងបាននិយាយថា អ្នកបោះឆ្នោតបានផ្ញើសារយ៉ាងច្បាស់ បន្ទាប់ពីគណបក្សជាតិនិយមហិណ្ឌូរបស់លោក Modi បានបាត់បង់សំឡេងភាគច្រើន ក្នុងសភា ជាលើកដំបូង ពុំធ្លាប់មាន ក្នុងរយៈពេលមួយទសវត្សរ៍។ ក្នុងពេលប្រកាសពីជ័យជំនះ កាលពីថ្ងៃអង្គារ លោក Modi បានមានប្រសាន៍ថា «អាណត្តិទីបី របស់យើង នឹងក្លាយជាការសម្រេចចិត្តដ៏ធំមួយ ហើយប្រទេសនេះ នឹងបង្ហាញជំពូកថ្មី នៃការអភិវឌ្ឍន៍»។ សម្ព័ន្ធភាពដែលដឹកនាំដោយគណបក្ស Bharatiya Janata ហៅកាត់ថា BJP របស់ លោក Modi បានឈ្នះសំឡេងភាគច្រើន នៅក្នុងសភា នេះបើតាមលទ្ធផល នៅលើគេហទំព័ររបស់គណៈកម្មាធិការបោះឆ្នោត ដែលបានបង្ហាញ កាលពីល្ងាចថ្ងៃអង្គារ។ ប៉ុន្តែ បក្ស BJP អាចទទួលបានតែ ២៤០ អាសនៈប៉ុណ្ណោះ ពោលគឺធ្លាក់ចុះអសនៈ ប្រមាណ ៣០០អសនៈ ធៀបនឹងអាណត្តិមុន ដែលមានន័យថា នឹងត្រូវពឹងផ្អែកលើដៃគូសម្ព័ន្ធភាពរបស់ខ្លួន ដើម្បីអនុម័តច្បាប់នានា។…
-
អ្នកដំណើរអាមេរិកបានសំណង ៩០០លានដុល្លារ ពីអាកាសចរណ៍បរទេស

ក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិកបានអះអាង កាលពីថ្ងៃចន្ទថា ក្រុមហ៊ុនអាកាសចរណ៍ ចំនួនបីប្រទេស នឹងផ្តល់សំណង ចំនួន ៩០០លានដុល្លារអាមេរិក ដល់អ្នកដំណើរ ដោយសារតែការផ្លាស់ប្តូរភ្លាមៗ ឬលុបចោលជើងហោះហើរ អំឡុងពេលមានជំងឺរាតត្បាត កូវីដ១៩ កាលពីពេលកន្លងទៅ។ ប្រភពបានបញ្ជាក់ថា ក្រុមហ៊ុនអាល្លឺម៉ង់ Lufthansa ត្រូវបានបង្គាប់ឲ្យសង ៧៧៥លានដុល្លាអាមេរិក ខណៈដែលក្រុមហ៊ុនហូឡង់ KLM ត្រូវបានបង្គាប់ឲ្យសង ១១៣.៣លានដុល្លារអាមេរិក ហើយក្រុមហ៊ុនអាហ្វ្រិកខាងត្បូង South African Airways ត្រូវសង ១៥.២លានដុល្លារអាមេរិក។ រដ្ឋមន្ត្រីដឹកជញ្ជូនអាមេរិក លោក Pete Buttigieg បាននិយាយ តាមរយៈសេចក្តីថ្លែងការណ៍មួយថា «នៅពេលដែលជើងហោះហើរមួយត្រូវបានលុបចោល ឬផ្លាស់ប្តូរ អ្នកមិនគួរមានជម្លោះ ជាមួយក្រុមហ៊ុនអាកាសចរណ៍ ដើម្បីទារប្រាក់មកវិញទេ ខណៈដែលយើងមានវិធីសាស្ត្រ ដោះស្រាយ សម្រាប់អ្នកដំណើរគ្រប់គ្នា»។ ក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិកក៏កំពុងគ្រោងផាកពិន័យចំនួន ២.៥ លានដុល្លារ ប្រឆាំងនឹងក្រុមហ៊ុនអាកាសចរណ៍ទាំងបី ដោយសារតែការពន្យារពេលច្រើន ក្នុងការផ្តល់សំណង ទៀតផង។ អ្នកនាំពាក្យក្រុមហ៊ុន Lufthansa បានប្រាប់ AFP ថា ក្រុមហ៊ុនបានទាក់ទងជាយូរមកហើយ…