-
របាយការណ៍នៅថ្ងៃទី៥ មិថុនា

-
កំពង់ផែពហុបំណងកំពត ដំណាក់កាលទី១ តម្លៃប្រមាណ ១៤០លានដុល្លារអាមេរិក នឹងក្លាយជាសរសៃឈាមដ៏សំខាន់ថ្មីមួយទៀតសម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ សំដៅរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា

-
តំបន់នានាក្នុងពិភពលោកដែលមានអាងស្ដុកប្រេងបម្រុងធំបំផុត៖

១. តំបន់មជ្ឈិមបូព៌ា មានអាងស្ដុកប្រេងបម្រុង ទំហំ ៨១៧,៦១ពាន់លានបារ៉ែល ២. តំបន់អាមេរិកឡាទីន មានអាងស្ដុកទំហំ ៣៣១,២៧ពាន់លានបារ៉ែល ៣. តំបន់អាហ្វ្រិក មានអាងស្ដុកទំហំ ១១៩,០៥ពាន់លានបារ៉ែល ៤. រុស្ស៊ី មានអាងស្ដុកទំហំ ៨០ពាន់លានបារ៉ែល ៥. តំបន់អាមេរិក (OECD) មានអាងស្ដុកទំហំ ៦៥,៥៩ពាន់លានបារ៉ែល ៦. តំបន់អាស៊ីកណ្ដាល តំបន់កូកាហ្ស៍ និងអឺរ៉ុបខាងកើត មានអាងស្ដុកសរុបទំហំ ៣៨,៨៧ពាន់លានបារ៉ែល ៧. ចិន មានអាងស្ដុកសរុបទំហំ ២៧ពាន់លានបារ៉ែល – OPEC via Statista #ams1minute
-
ឧទ្យានជាតិព្រះមុនីវង្សបូកគោខេត្តកំពត កម្ពុជាមាតុភូមិខ្ញុំ

-
ភូមិឃុំសង្កាត់មានសុវត្ថិភាព

-
លោក ពូទីន អំពាវនាវឲ្យរុស្ស៊ី បង្កើតទំនាក់ទំនងជាមួយរដ្ឋាភិបាលតាលីបង់

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ បានអំពាវនាវឱ្យទីក្រុងមូស្គូ “កសាង” ទំនាក់ទំនងជាមួយរដ្ឋាភិបាលតាលីបង់ ខណៈដែលគណៈប្រតិភូតាលីបង់មួយក្រុមបានធ្វើទស្សនកិច្ច នៅប្រទេសរុស្ស៊ី។ លោក ពូទីន បាននិយាយជាមួយសារព័ត៌មានបរទេស នៅក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ Saint Petersburg ថា «យើងតែងជឿជាក់ថា យើងត្រូវមានដំណោះស្រាយ បង្ហាញពីការពិត..ពួកតាលីបង់កំពុងកាន់អំណាចនៅអាហ្វហ្គានីស្ថាន… យើងត្រូវកសាងទំនាក់ទំនង ជាមួយរដ្ឋាភិបាលតាលីបង់»។ ក្រុមតាលីបង់ត្រូវបានចាត់ទុកជា អង្គការភេរវករ នៅក្នុងប្រទេសរុស្ស៊ី តាំងពីឆ្នាំ ២០០៣។ ប៉ុន្តែ រុស្ស៊ីត្រូវបានគេដឹងថា បានពង្រឹងទំនាក់ទំនងជាមួយក្រុមតាលីបង់ អស់រយៈពេលជាច្រើនឆ្នាំ។ ប្រមុខកងកម្លាំងអាមេរិក នៅអាហ្វហ្គានីស្ថានបានអះអាង ក្នុងឆ្នាំ២០១៨ ថា ទីក្រុងមូស្គូបានផ្តល់អាវុធដល់ក្រុមនេះ ប៉ុន្តែ ការចោទប្រកាន់នេះ ត្រូវបានក្រុងម៉ូស្គូបានបដិសេធ នៅពេលនោះ។ គណៈប្រតិភូតាលីបង់បានទៅចូលរួមក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ នៅប្រទេសរុស្ស៊ី បន្ទាប់ពីមានការប្រកាសរបស់រុស្ស៊ីថា ខ្លួននឹងដកក្រុមនេះ ចេញពីបញ្ជីអង្គការភេរវកររបស់ខ្លួន នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី។ ជុំវិញស្ថានភាពសង្គ្រាមជាមួយក្រុងគៀវវិញ លោក ពូទីន បានគម្រាមថា រុស្ស៊ីអាចនឹងផ្តល់អាវុធដល់ប្រទេសនានា វាយប្រហារផលប្រយោជន៍របស់លោកខាងលិច ដើម្បីឆ្លើយតបទៅនឹងការបំពាក់អាវុធរបស់ពួកលោកខាងលិច ដល់អ៊ុយក្រែន៕…
-
UNESCO ព្រមានពីការឡើងកម្តៅមហាសមុទ្រខ្លាំង ពុំធ្លាប់មានក្នុងពេល២០ឆ្នាំ

របាយការណ៍ថ្មីរបស់ទីភ្នាក់ងារ UNESCO នៃអង្គការសហប្រជាជាតិ បានព្រមានពីការឡើងកំដៅមហាសមុទ្រក្នុងអត្រាទ្វេដង ហើយជាការឡើងកម្តៅខ្លាំងបំផុត ពុំធ្លាប់មាន ក្នុងរយៈពេល២០ឆ្នាំ។ ប្រភពបញ្ជាក់ថា និន្នាការនេះ គួរឱ្យព្រួយបារម្ភខ្ពស់ ចំពោះសុខភាពមហាសមុទ្រ។ របាយការណ៍ «ស្ថានភាពមហាសមុទ្រ ឆ្នាំ២០២៤» ដែលគាំទ្រដោយប្រទេសអ៊ីស្លង់ និងចងក្រងដោយអ្នកវិទ្យាសាស្ត្រជាង ១០០នាក់ មកពីជិត៣០ប្រទេស បានចេញផ្សាយ កាលពីថ្ងៃចន្ទ។ របាយការណ៍នេះ បង្ហាញពីបញ្ហាប្រឈមធំៗ រួមមាន ទាំងការកើនឡើងកម្រិតទឹកសមុទ្រទ្វេដងពុំធ្លាប់មាន ក្នុងពេល៣០ឆ្នាំ ទៀតផង ពោលគឺឡើងកម្ពស់ ៩សង់ទីម៉ែត្រ។ ខណៈដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីស មានគោលបំណងរក្សាការឡើងកំដៅផែនដី នៅក្រោម 2°C លើកម្រិតមុនឧស្សាហកម្ម សីតុណ្ហភាពក្នុងមហាសមុទ្រ បានកើនឡើង ជាមធ្យម ១.៤៥°C រួចទៅហើយ។ លោកស្រី Audrey Azoulay អគ្គនាយកអង្គការ UNESCO បានសង្កត់ធ្ងន់ថារបាយការណ៍នេះបង្ហាញថា ការប្រែប្រួលអាកាសធាតុ កំពុងប៉ះពាល់កាន់តែខ្លាំងឡើង ទៅលើស្ថានភាពនៃមហាសមុទ្រ។ លោកស្រីបន្តថា នៅក្នុងមហាសមុទ្រ ក៏មានការបំពុលទឹក, ការបន្សាបអុកស៊ីហ្សែន, កាបូនពណ៌ខៀវ និងការបាត់បង់ជីវចម្រុះ ដែលគួរឲ្យព្រួយបារម្ភផងដែរ។ យោងតាមអង្គការ…
-
អនុមោទនាថ្ងៃឧបោសថសីល 🙏ពុទ្ធោ មេ សរណំ ៖ ព្រះពុទ្ធជាទីពឹង ទីរម្លឹកនៃខ្ញុំ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ មិថុនា ២០២៤

១. ត្បូងឃ្មុំ បង្កើតទន្លេសិប្បនិមិ្មត ដែលអាចចិញ្ចឹមមនុស្សបាន ៥០ ០០០នាក់ – AMS Economy ២. កម្ពុជានាំចេញបានជាង ១០ពាន់លានដុល្លារ កើនជាង១០% នៅ ៥ខែដំបូងឆ្នាំនេះ – FN ៣. គម្រោងសាងសង់ផ្លូវជាតិលេខ១០ (បាត់ដំបង-ពោធិ៍សាត់ -កោះកុង) សម្រេចការសាងសង់បាន ៨៣,៣៦% ហើយ – SBM ៤. រដ្ឋសភាអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់ដាក់ទណ្ឌកម្មលើតុលាការ ICC ជុំវិញការស្នើដីកាចាប់ខ្លួនមេដឹកនាំអ៉ីស្រាអែល – AFP ៥. អ៉ីស្រាអែល ចុះកិច្ចព្រមព្រៀងទិញយន្ដហោះចម្បាំង F-35 ២៥គ្រឿងពីអាមេរិក – Reuters #ams1minute
-
សម្ដេចតេជោប្រធានព្រឹទ្ធសភា បានផ្ដល់អនុសាសន៍ ចំនួន ៣ ចំណុច ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការនិងវិនិយោគ ដល់ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា៖

១. ចាប់យកវិស័យកសិកម្មជាស្នូល នាពេលខាងមុខនេះ ដោយកម្ពុជាមានសន្តិសុខស្បៀង ដោយនៅសល់ស្រូវច្រើន ហើយឥណ្ឌូណេស៊ី ដែលមានប្រជាជនច្រើនត្រូវការស្បៀង ហើយសម្ដេចតេជោ បានជំរុញឱ្យឥណ្ឌូណេស៊ី ពិចារណាក្នុងការវិនិយោគដោយផ្ទាល់ នៅប្រទេសកម្ពុជាតែម្ដង គឺការរៀបចំជាប្រព័ន្ធផលិត ស្តុកទុកកិន ហើយអាចវេចខ្ចប់ ដើម្បីនាំចេញទៅកាន់ឥណ្ឌូណេស៊ី ឬបណ្ដាប្រទេសផ្សេងៗទៀត។ ២. ជម្រុញឱ្យភាគីទាំងពីរពិនិត្យមើល អ្វីដែលអាចជំរុញកំណើនពាណិជ្ជកម្ម ឱ្យបានច្រើនថែមទៀត ដែលជាការបំពេញឱ្យគ្នាទៅវិញទៅមក។ #ams1minute