-
Nvidia វ៉ា Apple ក្លាយជាក្រុមហ៊ុនមានបំផុតទី២

តម្លៃទីផ្សាក្រុមហ៊ុន Nvidia បានកើនឡើងលើស ៣លានលានដុល្លារអាមេរិក ជាហេតុនាំឲ្យក្រុមហ៊ុនផលិតបន្ទះ Chip មួយនេះ បាននាំមុខក្រុមហ៊ុនបច្ចេកវិទ្យា Apple ក្លាយជាក្រុមហ៊ុនដែលមានទ្រព្យច្រើនបំផុតលំដាប់ទីពីរ នៅក្នុងពិភពលោក។ តម្លៃភាគហ៊ុនរបស់ Nvidia បានកើនឡើង ជាង៥% កាលពីថ្ងៃពុធ ពោលគឺកើនដល់ ជាង១២២០ដុល្លារអាមេរិក ក្នុងមួយហ៊ុន។ Nvidia ដែលមានលោក Jensen Huang ជា CEO មួយនេះ បានពង្រីកខ្លួន យ៉ាងឆាប់រហ័ស គួរឱ្យភ្ញាក់ផ្អើល កាលពីឆ្នាំមុន លើការវិនិយោគបន្ទះឈីប នៅក្នុងបញ្ញាសិប្បនិម្មិត ឬ AI។ ក្នុងពេលបីខែ ដោយគិតត្រឹមចុងខែមេសា ការលក់របស់ក្រុមហ៊ុនកើនឡើងយ៉ាងខ្លាំង ពោលគឺបានចំណូល រហូតដល់ ២៦ពាន់លានដុល្លារអាមេរិក កើនឡើង បីដង បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ ដោយត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៩៣ ក្រុមហ៊ុន Nvidia ត្រូវបានគេស្គាល់ថា ដំបូងបំផុត លើការផលិតបន្ទះឈីប សម្រាប់កុំព្យូទ័រ ដែលដំណើរការក្រាហ្វិក ជាពិសេស សម្រាប់ហ្គេមកុំព្យូទ័រ។…
-
អាល្លឺម៉ង់ចាយជាង ២ពាន់លានដុល្លារ ទិញយន្តហោះចម្បាំងបន្ថែម ២០គ្រឿង

ប៊ែរឡាំង៖ មេដឹកនាំអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលអាល្លឺម៉ង់នឹងបញ្ជាទិញយន្តហោះចម្បាំង Eurofighter ចំនួន ២០គ្រឿងបន្ថែមទៀត ដែលនេះជាវិធានការមួយ មានគោលបំណងពង្រឹងជំហរការពារជាតិរបស់ប្រទេស និងលើកកម្ពស់ឧស្សាហកម្មអវកាស។ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បានប្រកាសកាលពីថ្ងៃពុធ នៅឯពិធីបើកការតាំងពិព័រណ៍អាកាស (ILA) នៅខាងក្រៅទីក្រុងប៊ែរឡាំងថា រូបលោកមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការរក្សា និងពង្រីកសមត្ថភាពផលិតសព្វាវុធរបស់ប្រទេសអាល្លឺម៉ង់។ តួយ៉ាង អាល្លឺម៉ង់នឹងបញ្ជាទិញយន្តហោះ Eurofighter ចំនួន ២០គ្រឿងបន្ថែមពីលើយន្តហោះ ៣៨គ្រឿងដែលបានបញ្ជាទិញរួចហើយ។ លោក សូលស៍ បន្ថែមថា ការបញ្ជាទិញនេះ នឹងផ្តល់ភាពរីកចម្រើន និងផលចំណេញដល់ក្រុមហ៊ុន Airbus និងអ្នកផ្គត់ផ្គង់របស់ខ្លួន។ ការបញ្ជាទិញយន្តហោះចម្បាំង Eurofighter បន្ថែមនេះដែរ កើតឡើងស្របពេលដែលកងទ័ពអាកាសអាល្លឺម៉ង់ចង់យកពួកវាមកជំនួសយន្តហោះចម្បាំង Tornado ដែលមានវ័យចាស់ទៅហើយ។ គិតមកទល់ពេលនេះ ប្រទេសអាល្លឺម៉ង់មានយន្តហោះចម្បាំង Eurofighter ចំនួន ១៣៨គ្រឿងដែលកំពុងបម្រើការក្នុងជួរកងទ័ព៕ ប្រភព៖ defensenews ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប

-
សាកលវិទ្យាល័យជប៉ុនផ្តើមបណ្ដុះបណ្ដាលអ្នកជំនាញបន្ទះឈីបជំនាន់ថ្មី

តូក្យូ៖ មហាវិទ្យាល័យ និងសាកលវិទ្យាល័យនានាទូទាំងប្រទេសជប៉ុន ចាប់ផ្តើមបណ្តុះបណ្តាលអ្នកស្រាវជ្រាវ និងវិស្វករឯកទេស ដើម្បីគាំទ្រដល់ឧស្សាហកម្មបន្ទះឈីប។ ចំនួនបុគ្គលិកនៅក្នុងឧស្សាហកម្មបន្ទះឈីបរបស់ប្រទេសជប៉ុន បានហក់ឡើងដល់កំពូលក្នុងឆ្នាំ ២០០០ បន្ទាប់មកបានចាប់ផ្តើមធ្លាក់ចុះនៅពាក់កណ្តាលឆ្នាំ ២០១០។ វាបានកើនឡើងម្តងទៀតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារមានការប្រកួតប្រជែងពីក្រុមហ៊ុន Taiwan Semiconductor Manufacturing Co. (TSMC) និង Rapidus។ យោងតាមសមាគមឧស្សាហកម្មអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មានជប៉ុន បានឱ្យដឹងថា ក្រុមហ៊ុនផលិតបន្ទះឈីបធំៗរបស់ជប៉ុន នឹងត្រូវការអ្នកជំនាញបន្ថែមយ៉ាងហោចណាស់ ៤០,០០០នាក់ក្នុងរយៈពេល១០ឆ្នាំខាងមុខទៀតនេះ។ សាកលវិទ្យាល័យ Kumamoto ដែលមានទីតាំងនៅក្នុងខេត្ត Kumamoto ជាកន្លែងដែល ក្រុមហ៊ុនតៃវ៉ាន់ TSMC កំពុងសាងសង់ទីតាំងផលិតបន្ទះឈីបរបស់ខ្លួន បានបង្កើតកម្មវិធីសិក្សាឧបករណ៍បន្ទះឈីប នៅក្នុងសារពើពន្ធឆ្នាំ ២០២៤។ និស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Kumamoto ជិត ៥០នាក់នាពេលបច្ចុប្បន្ន បានស្វែងរកការងារនៅក្នុងឧស្សាហកម្មបន្ទះឈីប ហើយតួលេខនេះរំពឹងថា នឹងឈានដល់ ១០០នាក់ នៅក្នុងសារពើពន្ធឆ្នាំ២០២៧។ TSMC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដោយសន្យាថា នឹងផ្តល់ជូននិស្សិតសាកលវិទ្យាល័យ Kumamoto ទទួលបានកម្មសិក្សានៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននៅតៃវ៉ាន់ ក៏ដូចជាអាហារូបករណ៍ផងដែរ។ រីឯសាកលវិទ្យាល័យ Hokkaido ក៏គ្រោងនឹងបញ្ជូននិស្សិតជាង…
-
តំបន់សេដ្ឋកិច្ចពិសេសរាជធានី-ខេត្ត នៅព្រះរាជាណាចក្រកម្ពុជា

-
ក្រុងកែប ខេត្តកែប កម្ពុជាមាតុភូមិខ្ញុំ

-
សុខចិត្តឱ្យតុលាការខ្មែរក្រហមបរាជ័យ តែមិនឱ្យកម្ពុជាផ្ទុះសង្គ្រាមឡើងវិញនោះទេ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ មិថុនា ២០២៤

១. អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់ជាង ៧៥% ហើយ គ្រោងចាប់ផ្តើមប្រតិបត្តិការនៅឆមាសទី១ ឆ្នាំ២០២៥ – AMS Economy ២. ធនាគារពិភពលោក៖ កំណើនសេដ្ឋកិច្ចកម្ពុជា រំពឹងថា កើនដល់ ៥,៨% នៅឆ្នាំនេះ និង ៦,១% នៅឆ្នាំ២០២៥ ដោយសារការនាំចេញទំនិញ និងសេវាកម្ម – FN ៣. ក្រុមហ៊ុនដ៏ធំរបស់ជប៉ុន MIRATH GREEN TECH បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេងឥន្ធនៈ នៅខេត្តកំពង់ធំ – កម្ពុជាថ្មី ៤. សកម្មជនកូរ៉េខាងត្បូង បង្ហោះបាឡុងសណ្ដោងខិត្តប័ណ្ណប្រឆាំងលោក គីម ជុងអ៊ុន ចូលដីកូរ៉េខាងជើង – AFP ៥. អាមេរិក អនុម័តការលក់គ្រឿងបន្លាស់យន្តហោះចម្បាំង F-16 ឱ្យតៃវ៉ាន់ ក្នុងតម្លៃ ៨០លានដុល្លារ – Reuters #ams1minute
-
ក្រុងកំពត ខេត្តកំពត

-
៥ខែដំបូង ឆ្នាំ២០២៤ កម្ពុជារកចំណូលពីការនាំចេញបានក្នុងទំហំទឹកប្រាក់ប្រមាណជាង ១០ពាន់លានដុល្លារ

កើនឡើង ១០,៨៨% ខណៈការនាំចូលមានជាង ១១ពាន់លានដុល្លារ កើនឡើង១៣,៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ កម្ពុជា នាំចេញទៅកាន់ប្រទេសនានាដូចជា អាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា និងបណ្តាប្រទេសដៃគូពាណិជ្ជកម្មផ្សេងៗ។ ទំនិញដែលនាំចេញ រួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត។ ប្រភព៖ FN #ams1minute