-
មេដឹកនាំវៀតណាមគ្រប់ជំនាន់ មិនដែលភ្លេចគុណបំណាច់របស់សម្តេច នរោត្តម សីហនុ ដែលបានជួយវៀតណាមរំដោះភាគខាងត្បូងរហូតឈានដល់ការបង្រួបបង្រួមជាតិ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣០ ឧសភា ២០២៤

១. កំណាត់ផ្លូវថ្មីប្រវែងជាង ៦០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ មកឧទ្យានជាតិបូកគោសម្រេចការឈូសបើកផ្លូវបញ្ចប់ ១០០% និងកំពុងឈានទៅចាក់បេតុង – AMS Economy ២. រថភ្លើងដែលទិញពីជប៉ុន ១១គ្រឿងនឹងត្រូវដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗ, ភ្នំពេញ-ព្រះសីហនុ តម្រូវឱ្យរត់ ៨០km/h និងភ្នំពេញ-ប៉ោយប៉ែត រត់ចន្លោះពី ៣០-៥០km/h – FN ៣. កម្ពុជាជាប់ចំណាត់ថ្នាក់ទី ១ ក្នុងចំណោម ៧២ប្រទេស ជាកន្លែងដែលមានព្រះអាទិត្យរះដ៏ ស្រស់ស្អាតបំផុតនៅទូទាំងពិភពលោក – កម្ពុជាថ្មី ៤. រដ្ឋមន្រ្តីការបរទេសរុស្ស៉ី ចង់ឱ្យចិនជួយរៀបចំសន្និសីទសន្តិភាពរវាងរុស្ស៉ី និងអ៊ុយក្រែន – RIA ៥. កងទ័ពស៊ូដង់ ច្រានចោលសំណើរបស់សហរដ្ឋអាមេរិក ឱ្យត្រលប់មករកតុចរចាសន្តិភាពវិញ – Reuters #ams1minute
-
សម្ដេចធិបតី៖ “វត្តមានរបស់លោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់កម្រិតពិភពលោក

និងជាអតីតសមាជិកព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីពីននឹងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡា និងទេសចរណ៍នៅកម្ពុជា”។ លោក Pacquiao ជម្រាបជូនសម្តេចធិបតីថា ៖ “កីឡាប្រដាល់គឺប្រភេទកីឡាមួយ ដែលមានលក្ខណៈពិសេស និងលំបាក ដែលទាមទារនូវការហ្វឹកហាត់ខ្លាំងក្លា វិន័យខ្ពស់ ជាមួយនឹងការយល់ដឹងអំពីគោលការណ៍ច្បាស់លាស់ ហើយលោកនឹងចូលរួមលើកស្ទួយ និងជំរុញដល់វិស័យគុនខ្មែរ និងចែករំលែកពីបទពិសោធន៍របស់លោកក្នុងជីវិតជាអ្នកប្រដាល់អាជីពលំដាប់ពិភពលោក ជាមួយនឹងកីឡាករល្បីៗរបស់កម្ពុជា”។ #ams1minute
-
សហគមន៍អេកូទេសចរណ៍ធម្មជាតិផាត់សណ្តាយឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កម្ពុជាមាតុភូមិខ្ញុំ

-
មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នឹងក្លាយទៅជាជម្រកសុវត្ថិភាពសម្រាប់លោកយាយលោកតា ក្នុងការស្នាក់នៅ និងសមាទានសីល

ព្រមទាំងជាជម្រកសម្រាប់កុមារ យុវជន សិស្ស និស្សិតខ្វះលទ្ធភាពបានប្រើប្រាស់សម្រាប់បួសរៀន និងបន្តការសិក្សា។ ការណ៍នេះជួយលើកកម្ពស់សុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តរបស់ប្រជាជនស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ជាពិសេស មុំទី៥ នៃបញ្ចកោណទី១ “ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន”។ #ams1minute
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញ និងលើកទឹកចិត្តដល់ដៃគូរ និងការសហប្រតិបត្តិការណ៍ពីអ្នកពាក់ព័ន្ធទាំអស់

-
យើងត្រូវរៀបចំក្រុងដែលមានជីវិត ក្នុងនោះមានវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ និងជាភូមិឋានក្សេមក្សាន្ត

ប្រកបដោយមនោសញ្ចេតនា សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប។ លើសពីនេះ កម្ពុជាបច្ចុប្បន្នមិនមែនជាកម្ពុជាកាលពី៣០ឆ្នាំមុននោះទេ កម្ពុជាបាននឹងកំពុងឈានមួួយជំហានទៀត ដែលត្រូវការគំនិត និងការចូលរួមពីគ្រប់ដៃគូរ និងភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាកសាងកម្ពុជាឱ្យស្មើមុខស្មើមាត់នៅក្នុងតំបន់ និងឱ្យក្លាយទៅជាទីលំនៅឋាន សម្រាប់ប្រជាជនក្នុងតំបន់ និងពិភពលោកអាចមករស់នៅបានដោយសុខដុមរមនានៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍ នៅក្នុងវេទិកាជាតិលើកទី២ ស្តីពី “ទីក្រុង និងលំនៅឋាន” ក្រោមមូលបទ “ទីក្រុងឆ្លាត បៃតង មានភាពធន់ និងប្រកបដោយបរិយាបន្ន” នាទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ #ams1minute
-
របាយការណ៍នៅថ្ងៃទី២៩ ឧសភា

-
Visit Cambodia 2024

-
គេហទំព័រសម្រាប់ជាជំនួយដល់អ្នកគ្រប់គ្រងគម្រោងឌីជីថល
