-
របាយការណ៍នៅថ្ងៃទី២១ ឧសភា

-
សម្តេចតេជោ អំពាវនាវឱ្យសន្និសីទលើកទី១ ស្តីពី “អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍”

-
សម្ដេចតេជោ ហ៊ុន សែន៖ សាលាក្តីខ្មែរក្រហម និងការជំនុំជម្រះមេដឹកនាំខ្មែរក្រហម គឺជាការផ្តល់យុត្តិធម៌មួយជូនពលរដ្ឋកម្ពុជា ដែលបានរង់ចាំរហូតដល់ទៅ៤៣ឆ្នាំ

-
ប្រទេសដែលមានប្រជាជនអាយុប្រជាជនជាមធ្យមទាបបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍គឺទីម័រខាងកើត ដែលមានត្រឹម ២០,៩ឆ្នាំ

-
សាលាផ្តល់ជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជនគ្រួសារ ក្រីក្រ កំពុងបើកចំហ

បាត់ដំបង៖ ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកអគ្គនាយក អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមគ្រួសារ អាណាព្យាបាល និងគ្រប់ ភាគី ពាក់ព័ន្ធទាំងអស់ឱ្យជួយ ផ្សព្វផ្សាយលើកទឹកចិត្តឱ្យយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ បានមកចុះឈ្មោះ ចូល រៀន ជំនាញបច្ចេកទេសវិជ្ជាជីវៈជំហានទី២ និងវគ្គបន្តបន្ទាប់។ការអំពាវនាវនេះខណៈសិស្សជំហានទី១បានប្រឡងធ្វើ តេស្ត និង ដើម្បីវាយតម្លៃអំពីសមត្ថភាពរបស់សិស្សបិទបញ្ចប់ វគ្គជា បន្តបន្ទាប់រួចមក។ ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត បន្ថែមថា ការជំរុញឱ្យក្រុម គោលដៅ១.៥លាននាក់ចូលរៀនជំនាញ គឺជាការផលិតនូវ ធនធានមនុស្សសម្រាប់ទាក់ទាញអ្នក វិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក។ ស្ថិតក្នុងកម្មវិធីការងារចាំបាច់ចំពោះមុខ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវ ការបណ្តុះ បណ្តាល ជំនាញវិជ្ជាជីវៈ បច្ចេកទេស ដល់យុវជន មកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យគោលដៅចំនួន១.៥ លាននាក់។ សិស្សដែលបានចុះឈ្មោះចូលរៀន ទទួល បាននូវការសិក្សា,ការស្នាក់នៅដោយមិនបង់ថ្លៃ,ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែក្នុងអំលុងពេលសិក្សា ,ការប្រឹក្សាយោបល់ពី ការជ្រើសរើសជំនាញនិងទទួលបាននូវព័ត៌មានទីផ្សារការងារ,ការចុះធ្វើកម្មសិក្សានៅតាមបណ្តាសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន…
-
ខ្មាន់កាំភ្លើងជិះម៉ូតូបាញ់រះ ស្លាប់មនុស្ស ៤០នាក់ នៅនីហ្សេរីយ៉ា

អាប៊ូហ្សា៖ ក្រុមមន្ត្រី និងអ្នកស្រុកបាននិយាយ កាលពីថ្ងៃអង្គារថា ខ្មាន់កាំភ្លើងបានជិះម៉ូតូ បាញ់រះ សម្លាប់មនុស្ស ចំនួន៤០នាក់ របួសមួយចំនួនទៀត ក្នុងភូមិជីករ៉ែមួយកន្លែង នៅតំបន់ Plateau ភាគកណ្តាល ប្រទេសនីហ្សេរីយ៉ា។ នគរបាលបានប្រាប់ថា ក្រុមប្រដាប់អាវុធបានលុកលុយសហគមន៍ជីករ៉ែ Zurak កាលពីល្ងាចថ្ងៃចន្ទ ដោយបានបាញ់ប្រហារជាបន្តបន្ទាប់ ទៅលើអ្នកស្រុក និងដុតផ្ទះសម្បែង របស់អ្នកភូមិទៀតផង។ ប្រភពបានបន្តថា ក្រុមអ្នកវាយប្រហារកំពុងរត់គេចខ្លួន ខណៈដែលកងកម្លាំងសន្តិសុខប្រឆាំងនឹង “ក្រុមចោរ” កំពុងធ្វើប្រតិបត្តិការស្វែងរក ដោយជឿជាក់ថា ព្រៃ Bangalala ជាកន្លែងលាក់ខ្លួន របស់ពួកគេ។ យ៉ាងណាមិញ ប៉ូលិសបាននិយាយថា ខ្មាញ់កាំភ្លើង ចំនួន៩នាក់ ត្រូវបានសម្លាប់។ អ្នកស្រុកបានរាយការណ៍មកថា ការវាយប្រហារនេះ ចំពេលដែលប្រជាពលរដ្ឋរៀបចំរដូវធ្វើស្រែចម្ការ។ ផ្នែកខ្លះនៃភាគខាងជើង និងកណ្តាល ប្រទេសនីហ្សេរីយ៉ា ត្រូវបានភេរវករ ដែលជាក្រុមក្មេងទំនើងប្រដាប់អាវុធតែងធ្វើសកម្មភាពលួច និងធ្វើការចាប់ជំរិត ជាញឹកញាប់។ អាជ្ញាធរបានអះអាងថា តំបន់ Plateau ធ្លាប់មានហេតុការបាញ់ប្រហារ ស្លាប់មនុស្សប្រមាណ ២០០នាក់ កាលពីខែធ្នូ ឆ្នាំ២០២៣…
-
ទូរគមនាគមន៍អូស្ត្រាលី Telstra កាត់បន្ថយបុគ្គលិកជិត ៣០០០នាក់

ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេរបស់ប្រទេសអូស្ត្រាលី Telstra បានប្រកាស នៅថ្ងៃអង្គារនេះថា ខ្លួននឹងកាត់បន្ថយបុគ្គលិករហូតដល់ ២៨០០នាក់ ស្មើនឹង ៩ភាគរយនៃកម្លាំងការងារសរុប។ នាយកប្រតិបត្តិ Telstra លោកស្រី Vicki Brady បាននិយាយថា ការកាត់បន្ថយការងារនេះ នឹងជួយសង្គ្រោះក្រុមហ៊ុនបានប្រហែល ២៣០លានដុល្លារអាមេរិក ក្នុងពេលដែលក្រុមហ៊ុនប្រឈមនឹងសម្ពាធអតិផរណា។ លោកស្រី បានបន្តថា ក្រុមហ៊ុនទូរគមនាគមន៍ជុំវិញពិភពលោកកំពុងប្រឈមមុខនឹងការផ្លាស់ប្តូរឧស្សាហកម្ម ជាមួយនឹងការកើនឡើង នៃបញ្ញាសិប្បនិមិត្ត ឬ AI ស្របពេលដែលការផ្គត់ផ្គង់សេវាកម្ម បែបប្រពៃណី ដូចជា ទូរស័ព្ទលើតុ ជាដើម បានក្លាយទៅជារបស់ហួសសម័យហើយ។ កាលពីដើមឆ្នាំ២០២៤ ក្រុមហ៊ុន Telstra ដែលមានបុគ្គលិកប្រហែល ៣ម៉ឺន នាក់បានប្រកាសពីផែនការពង្រីកការប្រើប្រាស់ឧបករណ៍ AI របស់ខ្លួន នៅក្នុងសេវាកម្មអតិថិជន ដើម្បីឲ្យទាន់តម្រូវការ និងស្របតាមយុគសម័យបច្ចេកវិទ្យាជឿនលឿនខ្លាំង៕ ប្រភពព AFP ប្រែសម្រួល ៖ សារ៉ាត
-
អង់គ្លេសដាក់ទុន ១.៥ពាន់លាន ផលិតថ្នាំមហារីក នៅសិង្ហបុរី

ក្រុមហ៊ុនអង់គ្លេស AstraZeneca បានសម្រេចបោះទុនវិនិយោគ ១.៥ពាន់លានដុល្លារ សាងសង់រោងចក្រផលិតឱសថព្យាបាលជំងឺមហារីកជំនាន់ថ្មី ជំនួសការព្យាបាលដោយគីមី នៅក្នុងប្រទេសសិង្ហបុរី។ AstraZeneca បានឲ្យដឹងថា រោងចក្រផលិតថ្នាំមហារីកជំនាន់ក្រោយមួយនេះ នឹងត្រូវសាងសង់រួចរាល់ នៅត្រឹមឆ្នាំ២០២៩ ដោយនឹងផលិតអង់ទីករ-ថ្នាំផ្សំ ហៅកាត់ ADCs ដែលជាប្រភេទនៃការព្យាបាលដ៏ជោគជ័យ ក្នុងការកំចាត់កោសិកាមហារីក។ លោក Cheong Boon ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី បានលើកឡើងថា គម្រោងនេះមានការលើកទឹកចិត្តពីរដ្ឋាភិបាល ប៉ុន្តែមិនបង្ហាញព័ត៌មានលម្អិតនោះទេ។ លោកបន្ថែម ថាវានឹងក្លាយជារោងចក្រផលិតឱសថមហារីកជំនាន់ថ្មីបំផុត របស់ AstraZeneca។ នាយកប្រតិបត្តិ AstraZeneca លោក Pascal Soriot បាននិយាយថា អង់ទីករ-ថ្នាំផ្សំ ADCs បានបង្ហាញពីសក្តានុពលដ៏ធំសម្បើមក្នុងការជំនួសការព្យាបាលដោយគីមីសម្រាប់អ្នកជំងឺ។ ក្រុមហ៊ុន AstraZeneca ក៏បាននិយាយផងដែរថា ខ្លួននឹងធ្វើការជាមួយរដ្ឋាភិបាល និងដៃគូផ្សេងទៀត ដើម្បីធ្វើឱ្យរោងចក្រនេះដំណើរការដោយគិតគូរពីបរិស្ថានដើម្បីចូលរួមសម្រេចបាននូវគោលដៅ កាបូន សូន្យ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
សិង្ហបុរីសន្យាជួយអ្នកដំណើរ និងក្រុមគ្រួសារ ករណីខ្យល់គួចយន្តហោះ

សិង្ហបុរី៖ រដ្ឋមន្ត្រីដឹកជញ្ជូននៃប្រទេសសិង្ហបុរី លោក Chee Hong Tat បានអះអាងថា រដ្ឋាភិបាលសិង្ហបុរីនឹងផ្តល់ជំនួយដល់អ្នកដំណើរ និងក្រុមគ្រួសារ ដែលរងគ្រោះ ក្នុងហេតុការណ៍ ខ្យល់គួចយន្តហោះ ឬ ភាសាអង់គ្លេស «Clear Air Turbulence»។ លោក Chee Hong Tat បានលើកឡើង តាមរយៈសេចក្តីថ្លែងការណ៍មួយថា លោកពិតជាមានការសោកស្ដាយយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុ ជើងហោះហើរ SQ321 លើកនេះ។ យ៉ាងណាមិញ លោកមិនបានបង្ហាញលម្អិត ពីការជួយ តាមរបៀបណា នៅឡើយទេ។ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានបង្ហោះសារថា « យើងទាំងអស់គ្នាមានការសោកស្ដាយ និងតក់ស្លុតចំពោះអ្វីដែលបានកើតឡើង។ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះសមាជិកគ្រួសារ និងមនុស្សជាទីស្រលាញ់នៃសព»។ លោក នាយករដ្ឋមន្រ្តីបាននិយាយថា «យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរថៃ និងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីជួយអន្តរាគមន៍» ។ គួររម្លឹកថា កាលពីថ្ងៃអង្គារ យន្តហោះ Boeing 777-300ER របស់ក្រុមហ៊ុនអាកាសចរណ៍…
-
ក្តៅខ្លាំងពេក ឥណ្ឌាបញ្ជាឱ្យបិទសាលារៀន

ញូដេលី៖ អាជ្ញាធរឥណ្ឌា នៅថ្ងៃអង្គារ បានបញ្ជាឱ្យបិទសាលារៀន មុនថ្ងៃឈប់សម្រាករដូវក្តៅ បន្ទាប់ពីសីតុណ្ហភាពបានហក់ដល់ ៤៧,៤អង្សាសេ ដោយទីក្រុងដេលី រងឥទ្ធិពលពីរលកកម្តៅធ្ងន់ធ្ងរជាងគេ។ ការិយាល័យឧតុនិយមរបស់ប្រទេសឥណ្ឌា បានព្រមានអំពី “រលកកំដៅធ្ងន់ធ្ងរ” នៅសប្តាហ៍នេះ ដោយបារតវាស់សីតុណ្ហភាពស្ទុះដល់ ៤៧.៤អង្សាសេ នៅតំបន់ជាយក្រុង Najafgarh នៃទីក្រុងដេលី កាលពីថ្ងៃចន្ទ ដែលជាសីតុណ្ហភាពក្តៅបំផុតទូទាំងប្រទេស។ អាជ្ញាធរនៅក្នុងរដ្ឋផ្សេងទៀត ក្នុងនោះរួមមានទាំងរដ្ឋ Haryana, Madhya Pradesh, Punjab និង Rajasthan ក៏បានបញ្ជាឱ្យបិទសាលារៀនទាំងអស់ផងដែរ។ សម្រាប់ប្រទេសឥណ្ឌា ការកើនឡើងសីតុណ្ហភាពក្តៅខ្លាំង មិនមែនជារឿងចម្លែកក្នុងរដូវក្តៅនោះទេ។ ប៉ុន្តែការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រជាច្រើនឆ្នាំ បានរកឃើញថា ការប្រែប្រួលអាកាសធាតុកំពុងបណ្តាលឱ្យរលកកំដៅកើតឡើងកាន់តែយូរ ញឹកញាប់ និងកាន់តែក្តៅខ្លាំង។ តួយ៉ាង នៅក្នុងខែឧសភា ឆ្នាំ២០២២ ផ្នែកខ្លះនៃទីក្រុងដេលី សីតុណ្ហភាពបានឡើងដល់ ៤៩.២អង្សាសេ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍នៅពេលនោះ។ ជុំវិញបញ្ហានេះដែរ នាយកដ្ឋានឧតុនិយមឥណ្ឌាក៏បានព្រមានផងដែរ អំពីផលប៉ះពាល់នៃរលកកំដៅទៅលើសុខភាពមនុស្ស ជាពិសេសចំពោះទារក ជនចាស់ជរា និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា