Category: One-Minute

  • គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ អាមេរិក គឺជាអ្នកផ្តល់វិភាគទានធំបំផុតដល់ថវិកាចំណាយសរុបរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង

    គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ អាមេរិក គឺជាអ្នកផ្តល់វិភាគទានធំបំផុតដល់ថវិកាចំណាយសរុបរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង

    ឬហៅថា ណាតូ (NATO)។ ក្នុងឆ្នាំ២០២៣នេះ អាមេរិកចូលរួមចំណែកថវិការហូតដល់ ៨៦០ពាន់លានដុល្លារ ស្មើនឹង ៦៨%នៃការចំណាយសរុប ១,៣ទ្រីលានដុល្លារ។ បន្ទាប់ពីអាមេរិក គឺអាល្លឺម៉ង់ ដោយប្រទេសនេះបានផ្ដល់ថវិកាចំនួន ៦៨ពាន់លានដុល្លារ ខណៈអង់គ្លេសផ្ដល់រហូតដល់ ៦៥ពាន់លានដុល្លារ ក៏ដូចជាប្រទេសជាសមាជិកផ្សេងៗទៀត – NATO via Visual Capitalist #ams1minute

  • រលកកំដៅឆក់យកជីវិតមនុស្ស ៣០នាក់នៅថៃ

    រលកកំដៅឆក់យកជីវិតមនុស្ស ៣០នាក់នៅថៃ

    បាងកក៖ ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានចេញសារព្រមានថ្មីទៀត ស្តីអំពីអាកាសធាតុឡើងកំដៅខ្លាំង ខណៈដែលមនុស្សយ៉ាងហោច ៣០នាក់បានស្លាប់ ដោយសារតែរលកកម្តៅក្តៅខ្លាំងក្នុងឆ្នាំ២០២៤នេះ។ បើតាមការឱ្យដឹងពីក្រសួងសុខាភិបាលថៃ កាលពីយប់ថ្ងៃពុធ មនុស្សចំនួន ៣០នាក់ហើយបានស្លាប់ដោយសារអាការៈ heatstroke ដែលជាការសន្លប់ក្រោយខ្លួនប្រាណយើង គ្រប់គ្រងសីតុណ្ហភាពលែងបាន ព្រោះក្តៅខ្លាំងពេក កាលពីចន្លោះថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ធៀបនឹងពេញមួយឆ្នាំ២០២៣ ដែលមាន អ្នកស្លាប់ត្រឹម ៣៧នាក់។ ជាមួយគ្នានេះ រដ្ឋបាលទីក្រុងបាងកក បានចេញការព្រមាន អំពីអាកាសធាតុក្តៅខ្លាំង ស្របពេលដែលសន្ទស្សន៍កម្តៅ ត្រូវបានរំពឹងថា នឹងកើនលើស៥២អង្សាសេ ខណៈសីតុណ្ហភាពនៅក្នុងរាជធានីនៃប្រទេសថៃ បានស្ថិតក្នុងកម្រិត ៤០.១អង្សាសេ កាលពីថ្ងៃពុធសប្តាហ៍នេះ។ ខែមេសា ជាទូទៅគឺជាពេលដែលមានអាកាសធាតុក្តៅជាងគេប្រចាំឆ្នាំ មិនថា នៅប្រទេសថៃ ឬក៏ប្រទេសដទៃទៀតនៅក្នុងតំបន់អាស៉ីអាគ្នេយ៍នោះទេ។ យ៉ាងណាមិញ ស្ថានភាពសីតុណ្ហភាពនៅក្នុងឆ្នាំនេះ គឺបានទទួលរងឥទ្ធិពលខ្លាំង ដោយសារបាតុភូធាតុអាកាស El Nino៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

  • ក្រុមហ៊ុន Apple ជាប់ចោទករណីរត់ពន្ធរ៉ែខុសច្បាប់នៅកុងហ្គោ

    ក្រុមហ៊ុន Apple ជាប់ចោទករណីរត់ពន្ធរ៉ែខុសច្បាប់នៅកុងហ្គោ

    នៅថ្ងៃព្រហស្បតិ៍នេះ មេធាវីតំណាងប្រទេស កុងហ្គោ បានចោទប្រកាន់ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple ថា បានទិញរ៉ែ ដែលបានរត់ពន្ធខុសច្បាប់ ចេញ ពីកុងហ្គោ ទៅកាន់ប្រទេស Rwanda ដែលនៅក្បែរគ្នា ដើម្បីចម្រាញ់ រួចបញ្ជូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ កុងហ្គោដែលកំពុងមានសង្គ្រាមស៊ីវិលបានចោទប្រកាន់ Apple ថា បានប្រើប្រាស់ សារធាតុរ៉ែម្យ៉ាងដែលគេឲ្យឈ្មោះថា «រ៉ែឈាម» ពីតំបន់បូព៌ា ដែលហែកហួរដោយសង្រ្គាម ហើយចាត់ទុកថានេះ ជាការកេងប្រវ័ញ្ច ដោយខុសច្បាប់ ពីផលិតផលរ៉ែ របស់ខ្លួន។ កុងហ្គោប្រាប់ឱ្យ Apple បញ្ឈប់ជាបន្ទាន់ ដោយព្រមាន ថា Apple អាចប្រឈមមុខនឹងវិធានការ តាមផ្លូវច្បាប់ បើមិនព្រមឈប់។ កុងហ្គោជា ប្រទេសដែលសម្បូរទៅដោយរ៉ែជាច្រើនប្រភេទដែលត្រូវបានប្រើប្រាស់ក្នុងការផលិតស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិក ផ្សេងៗទៀត។ អង្គការអន្តរជាតិប្រឆាំងការកេងប្រវ័ញធនធានធម្មជាតិ Global Witness បានអះអាងថា មិនមែនមានតែ Apple ទេ ដែលពឹងលើសារធាតុរ៉ែទាំងនេះ ក្នុងនោះ ក៏មាន Tesla, Intel, និង…

  • Boeing ផលិតយន្តហោះយឺត ខាតជាង៣៤០លានដុល្លារ

    Boeing ផលិតយន្តហោះយឺត ខាតជាង៣៤០លានដុល្លារ

    ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Boeing បានរាយការណ៍ពីការខាតបង់ ប្រាក់ចំនួន ៣៤៣លានដុល្លារអាមេរិក ក្នុងត្រីមាសដំបូង នៃឆ្នាំ២០២៤ ដោយសារតែការផលិត និង និងការចែកចាយយន្តហោះ មានភាពយឺតយ៉ាវ។ កំហាតបង់នេះកើតឡើងស្របពេលដែល Boeing ត្រូវបានរិះគន់ធ្ងន់ធ្ងរ ពីបញ្ហាសុវត្ថិភាពយន្តហោះ នាំឲ្យមានឧប្បត្តិហេតុ ផ្ទួនៗ។ ចំណែកប្រាក់ចំណូលរបស់ Boeing ក៏បានបានធ្លាក់ចុះ ៧.៥ ភាគរយផងដែរ មកត្រឹម ១៦.៦ពាន់លានដុល្លារ។ ក្រុមហ៊ុន Boeing បានអះអាងថា ខ្លួនបានកាត់បន្ថយការផលិត សេរី 737 បន្ទាប់ពីយន្តហោះប្រភេទនេះ បានជួបហឧប្បត្តិហេតុ កាលពីដើមខែមករា អំឡុងជើងហោះរបស់ក្រុមហ៊ុន Alaska Airlines ដោយពេលនោះ បន្ទះនៅលើតួយន្តហោះ 737 MAX 9 បានធ្លាក់ ពេលកំពុងហោះហើរ បានពាក់កណ្តាលផ្លូវ។ សវនកម្មរបស់ក្រុមប្រឹក្សា រដ្ឋបាលអាកាសចរណ៍សហព័ន្ធ បានចង្អុលបង្ហាញពីចំណុចខ្វះខាតនានា នៅក្នុងប្រព័ន្ធសុវត្ថិភាពរបស់ក្រុមហ៊ុន Boeing ទាមទារឲ្យដោះស្រាយជាបន្ទាន់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត Boeing…

  • អាមរិកសង្ស័យ មនុស្សអាចឆ្លងផ្តាសាយបក្សីពីទឹកដោះគោស្រស់

    អាមរិកសង្ស័យ មនុស្សអាចឆ្លងផ្តាសាយបក្សីពីទឹកដោះគោស្រស់

    រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក ថ្មីៗនេះ ទើបតែបានរកឃើញ មេរោគផ្តាសាយបក្សី ក្នុងទឹកដោះគោស្រស់ នៅសហរដ្ឋអាមេរិក ដែលជំរុញឲ្យស្ថាប័នពាក់ព័ន្ធពិសោធន៍ស្រាវជ្រាវដើម្បីស្រាយមន្ទិលថា តើជំងឺនេះអាចឆ្លងដល់មនុស្ស ឬ យ៉ាងណា។ ក្រោយការវិនិច្ឆ័យ អ្នកជំនាញឲ្យដឹងថា មានហានិភ័យតិចតួច ពីការចម្លងរោគ តាមរយៈអាហារប្រភេទនេះ។ កាលពីដើមខែមេសា បុរសម្នាក់ដែលធ្វើការនៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះនៅអាមេរិក បានឆ្លងមេរោគផ្តាសាយបក្សី បន្ទាប់ពី សត្វគោក្របីរាប់លានក្បាលនៅទូទាំងសហរដ្ឋអាមេរិកត្រូវគេរកឃើញថាបានឆ្លងមេរោគ H5N1។ មន្ត្រីជំនាញជំងឺរាតត្បាត នៅអង្គការសុខភាពពិភពលោក លោកស្រី Maria Van Kerkhove លើកឡើងថា បើទោះបីជាហានិភ័យនៃការឆ្លងពីទឹកដោះគោទៅមនុស្សមានតិចតួច តែគួរតែបង្កើនការឃ្លាំមើល លើផលិតផលទឹកដោះគោ ដើម្បីសុវត្ថិភាព។ លោកស្រីបន្ថែមថា គួរកំដៅទឹកដោះគោ មុនបរិភោគ។ ផ្តាសាយបក្សី H5N1 បានសម្លាប់សត្វបក្សីរាប់លានក្បាល កំឡុងរលកបច្ចុប្បន្ន ប៉ុន្តែ សត្វគោដែលឆ្លងមេរោគ មិនឈឺធ្ងន់ធ្ងរនោះទេ។ ផ្តាសាយ H5N1 ត្រូវបានរកឃើញដំបូង នៅក្នុងឆ្នាំ១៩៩៦ ប៉ុន្តែផ្តើមផ្ទុះខ្លាំងដល់បក្សី កាលពីឆ្នាំ២០២០៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • កម្ពុជាមានស្ពានឆ្លងកាត់ទន្លេចំនួន ២៥ ស្ពាន ក្នុងនោះ ស្ពានចំនួន ១៩ បានធ្វើរួចរាល់ ៣ កំពុងសាងសង់ និង ៣ ផ្សេងទៀតកំពុងសិក្សា

    កម្ពុជាមានស្ពានឆ្លងកាត់ទន្លេចំនួន ២៥ ស្ពាន ក្នុងនោះ ស្ពានចំនួន ១៩ បានធ្វើរួចរាល់ ៣ កំពុងសាងសង់ និង ៣ ផ្សេងទៀតកំពុងសិក្សា
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ មេសា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ មេសា ២០២៤

    ១. យន្តហោះខ្នាតតូចចំនួន ១៦គ្រឿង នឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និងបង្កើតធុរកិច្ច – AMS Economy ២. ក្រុមហ៊ុនម្រេចកម្ពុជាទទួលបានការបញ្ជាទិញម្រេចពីទីផ្សារចិន ខណៈការនាំចេញជាផ្លូវការត្រូវបានរំពឹងទុកនៅក្នុងឆ្នាំនេះ – ស៊ីស៊ីថាមស៍ ៣. កម្ពុជានាំចេញត្រីងៀតជាផ្លូវការ និងលើកដំបូង ទៅកាន់ទីផ្សារអូស្រ្តាលី ក្នុងបរិមាណ ៤,៧តោន – កម្ពុជាថ្មី ៤. លោក ចូ បៃដិន ចុះហត្ថលេខាលើកញ្ចប់ជំនួយអាវុធទំហំជាង ៩៥ពាន់លានដុល្លារ ដែលនឹងបញ្ជូនឱ្យអ៊ុយក្រែនភ្លាមៗ – CNN ៥. អ៉ីស្រាអែល ត្រៀមជម្លៀសជនស៉ីវិល ចេញពីទីក្រុង Rafah មុនបើកការវាយលុកជើងគោក – Reuters #ams1minute

  • កម្ពុជា-អេហ្ស៊ីប ប្តេជ្ញាចិត្ត ពង្រឹង និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ

    កម្ពុជា-អេហ្ស៊ីប ប្តេជ្ញាចិត្ត ពង្រឹង និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ

    ភាគីទាំងពីរ ក៏បានឯកភាពជំរុញបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដែលជាវេទិកាមួយក្នុងការស្វែងរកមធ្យោបាយ និងវិធីសាស្រ្តដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលបន្ថែមទៀតរវាងកម្ពុជា-អេហ្ស៊ីប។ 🇰🇭🇪🇬 #ams1minute

  • កម្ពុជា-សហភាពអឺរ៉ុប បើកកិច្ចប្រជុំក្រុមការងារស្តីពី កិច្ចសហប្រតិបត្តិការ កាលពីថ្ងៃទី២៤ មេសា ២០២៤

    កម្ពុជា-សហភាពអឺរ៉ុប បើកកិច្ចប្រជុំក្រុមការងារស្តីពី កិច្ចសហប្រតិបត្តិការ កាលពីថ្ងៃទី២៤ មេសា ២០២៤

    ស្របពេលនៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១២ ដែលបានពិភាក្សាពីអាទិភាពរបស់កម្ពុជាសម្រាប់ឆ្នាំ ២០២៥-២០២៧ និងមធ្យោបាយដើម្បីរៀបចំការគាំទ្ររបស់សហភាពអឺរ៉ុបបន្ស៊ីនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈវិស័យនៃកិច្ចសហប្រតិបត្តិការ ដែលរួមមាន ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគាំពារសង្គម កសិកម្មនិងធនធានធម្មជាតិ អប់រំនិងការអភិវឌ្ឍជំនាញ ខ្សែច្រវាក់ឧស្សាហកម្ម ច្រកទ្វារសកល (ការតភ្ជាប់ប្រកបដោយការទុកចិត្ត និងចីរភាពសម្រាប់ប្រជាជន និងភពផែនដី) និងការវិនិយោគ បរិស្ថាននិងការប្រែប្រួលអាកាសធាតុ កិច្ចសហប្រតិបត្តិការអាស៊ាន សង្គមស៊ីវិល យុវជន និងយេនឌ័រ។ #ams1minute

  • វីដេអូនៃការផ្លាស់ប្តូរ បទពិសោធន៍ និងបង្ហាញពីក្បាច់គុនល្បុក្កតោកម្ពុជា រួមជាមួយនឹងក្បាច់គុនសៅលីញចិន

    វីដេអូនៃការផ្លាស់ប្តូរ បទពិសោធន៍ និងបង្ហាញពីក្បាច់គុនល្បុក្កតោកម្ពុជា រួមជាមួយនឹងក្បាច់គុនសៅលីញចិន

    ក្នុងព្រឹត្តិការណ៍ ផ្លាស់ប្ដូរ វប្បធម៌ បានធ្វេីឡេីងនៅមុខប្រាសាទបាយ័ន ទឹកដីអង្គរ ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ពិតជាបានផ្តល់នូវភាពទាក់ទាញ និងអនុស្សាវរីយ៍ល្អ ជាពិសេសជំរុញក្នុងការផ្សព្វផ្សាយប្រាសាទខ្មែរ ទៅកាន់ពិភពលោក។ សូមបងប្អូន អ៊ំពូមីង តាយាយ ជួយគាំទ្រ និងចែករំលែកឱ្យបានច្រេីន ពិសេសចូលរួមផ្សព្វផ្សាយពីសម្បត្តិវប្បធម៌ តំបន់ទេសចរណ៍ សម្រស់កម្ពុជាកាន់តែច្រេីន ដេី ម្បីទាក់ទាញទេសចរណ៍មកកាន់កម្ពុជា និងលេីកកម្ពស់កម្រិតជីវភាពយេីងកាន់តែល្អប្រសេីរតាមរយ:ឧស្សាហកម្ម ទេសចរណ៍គ្មានផ្សែងនៅកម្ពុជាយេីង។ #ams1minute