-
គណបក្សប្រជាជនបដិវត្តន៍ឡាវ និងគណបក្សប្រជាជនកម្ពុជា វាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងចំពោះការរីកចម្រើន

ឥតឈប់ឈរនៃចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបានលើកកម្ពស់ដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែង ហើយបានឯកភាពក្នុងការបន្តពង្រឹងពង្រីកនូវទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ ក៏ដូចប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជននៃប្រទេសនីមួយៗ រួមចំណែកដល់បុព្វហេតុ សន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅអនុតំបន់ទន្លេមេគង្គ ព្រមទាំងក្នុងតំបន់ និងពិភពលោក។ #ams1minute
-
ប្រធានរដ្ឋឡាវ Thongloun Sisoulith ថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានជួយគាំទ្រដល់ភាគីឡាវ

ជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២៤ ហើយប្រទេសឡាវរង់ចាំទទួលស្វាគមន៍ចំពោះវត្តមានរបស់សម្ដេចធិបតី នៅប្រទេសឡាវនាពេលខាងមុខ ជាពិសេសក្នុងខណ:នៃការអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅខែតុលា ២០២៤។ ចំពោះកិច្ចការព្រំដែន ឯកឧត្តមប្រធានរដ្ឋឡាវ បញ្ជាក់ជូនសម្តេចធិបតីថា ប្រទេសឡាវត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយជាមួយកម្ពុជា ដោយឈរលើសទ្ធិសញ្ញាកំណត់ព្រំដែនរដ្ឋកម្ពុជា-ឡាវ ឆ្នាំ២០២៣ ដែលបានចូលជាធរមាន។ សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះប្រទេសឡាវ ដែលតែងតែចាត់ទុកកម្ពុជាជាមិត្តដ៏ល្អ ជាអ្នកជិតខាងដ៏ប្រពៃ ជាមួយនឹងមិត្តភាព និងសាមគ្គីភាពជាប្រពៃណី និងខិតខំបន្តពង្រឹង និងពង្រីកទំនាក់ទំនងនេះឱ្យកាន់តែរីកចម្រើន និងទទួលបានលទ្ធផលផ្លែផ្កាថែមទៀតក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យថាមពល ការតភ្ជាប់ កិច្ចការព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចការការពារជាតិ និងសន្តិសុខ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ #ams1minute
-
បុរីជនបទ ឃុំកំពង់ឃ្លាំងស្រុកសូទ្រនិគម ខេត្តសៀមរាប កម្ពុជាមាតុភូមិខ្ញុំ

-
ប្រវត្តិធនាគារជាតិនៃកម្ពុជា

-
របាយការណ៍នៅថ្ងៃទី២៣ មេសា

-
ក្នុងឆ្នាំ២០២៤ សិង្ហបុរី ជាប្រទេសដែលមានលិខិតឆ្លងដែនមានឥទ្ធិពលជាងគេនៅតំបន់អាស៊ីអាគ្នេយ៍

ដោយអ្នកកាន់លិខិតឆ្លងដែនប្រទេសនេះ អាចធ្វើដំណើរដោយពុំចំាបាច់ស្នើសុំទិដ្ឋាការ (Visa-free) រហូតដល់ទៅ ១៩៤ប្រទេស។ ម៉ាឡេស៊ី លេខ២នៅអាស៊ីអាគ្នេយ៍ តែលេខ១២ជាសកល ដោយអាចធ្វើដំណើរVisa-free រហូត១៨៣ប្រទេស។ កម្ពុជា ស្ថិតក្នុងលំដាប់ទី៨នៅអាស៊ីអាគ្នេយ៍ និងលេខ ៩១ជាសកល ដោយអាចធ្វើដំណើរ Visa-free រហូតដល់ ៥៦ប្រទេស – Henley & Partners Passport Index 2024 via Seasia Stats #ams1minute
-
ទ្វីបអាស៊ីរងគ្រោះធ្ងន់ធ្ងរពីមហន្តរាយអាកាសធាតុក្នុងឆ្នាំ ២០២៣

ហ្ស៊ឺណែវ៖ អង្គការសហប្រជាជាតិនៅថ្ងៃអង្គារនេះបានឱ្យដឹងថា ទ្វីបអាស៊ីគឺជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរបំផុតនៅលើពិភពលោក ដោយសារគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុកាលពីឆ្នាំ២០២៣ ក្នុងនោះទឹកជំនន់ និងខ្យល់ព្យុះ ជាមូលហេតុចម្បងនៃការស្លាប់ និងការខាតបង់សេដ្ឋកិច្ច។ សីតុណ្ហភាពពិភពលោកបានឡើងដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំ ២០២៣ ដោយទីភ្នាក់ងារឧតុនិយម និងអាកាសធាតុរបស់អង្គការសហប្រជាជាតិបាននិយាយថា ទ្វីបអាស៊ីកំពុងឡើងកំដៅក្នុងល្បឿនយ៉ាងលឿនគួរឱ្យកត់សម្គាល់។ អង្គការឧតុនិយមពិភពលោក ហៅកាត់ថា WMO បានបញ្ជាក់ថា ឥទ្ធិពលនៃរលកកំដៅនៅទ្វីបអាស៊ីកាន់តែអាក្រក់ខ្លាំង ហើយការរលាយផ្ទាំងទឹកកកបានគំរាមកំហែងដល់សន្តិសុខទឹកនាពេលអនាគតក្នុងតំបន់នេះ។ អង្គការ WMO បន្តថា ទ្វីបអាស៊ីកំពុងឡើងកំដៅលឿនជាងមធ្យមភាគសកល ដោយសីតុណ្ហភាពកាលពីឆ្នាំ ២០២៣ ហក់ឡើងជិតពីរអង្សាសេ លើសពីមធ្យមភាគនៅចន្លោះឆ្នាំ ១៩៦១ ដល់ឆ្នាំ ១៩៩០។ ប្រធាន WMO លោកស្រី Celeste Saulo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសជាច្រើននៅទ្វីបអាស៊ី បានជួបប្រទះឆ្នាំក្តៅបំផុតរបស់ពួកគេក្នុងកំណត់ត្រាកាលពីឆ្នាំ ២០២៣ បូករួមនឹងគ្រោះរាំងស្ងួត និងរលកកំដៅ រហូតដល់ទឹកជំនន់ និងខ្យល់ព្យុះ។ ការប្រែប្រួលអាកាសធាតុ ជាដើមហេតុធ្វើឱ្យកើតមានគ្រោះមហន្តរាយធម្មជាតិជាញឹកញាប់ និងមានភាពធ្ងន់ធ្ងរ ប៉ះពាល់យ៉ាងខ្លាំងដល់សង្គម និងសេដ្ឋកិច្ច ជាពិសេសជីវិតមនុស្ស និងបរិស្ថានដែលរស់នៅលើផែនដី។ របាយការណ៍ស្ថានភាពអាកាសធាតុនៅទ្វីបអាស៊ីឆ្នាំ ២០២៣ បានគូសបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុ…
-
ឯកឧត្តម ឌិត ទីណា ៖ ការស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាម មានប្រយោជន៍ច្រើនណាស់ ក្នុងការជួយសង្គ្រោះដល់ជីវិតមនុស្ស ដែលមានតម្រូវចាំបាច់

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញក្នុងពិធីបរិច្ចាកឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣ នៅទីស្តីការក្រសួងកសិកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាជិក សមាជិកា ស.ស.យ.ក វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាម។ បើតាមឯកឧត្តមរដ្ឋមន្ដ្រី ការចូលរួមរបស់ថ្នាក់ដឹកនាំ និងយុវជនទាំងអស់ ឆ្លុះបញ្ចាំងពីការយល់ដឹងកាន់តែច្រើន នូវអត្ថប្រយោជន៍ក្នុងការចូលរួមបរិច្ចាកឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាម ពិតប្រយោជន៍ច្រើនណាស់ ក្នុងការជួយសង្គ្រោះដល់ជីវិតមនុស្ស ដែលមានតម្រូវចាំបាច់។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់យុវជនបន្តចូលរួមបរិច្ចាកឈាមជាប្រចាំ បន្តឱ្យក្លាយជាទម្លាប់ ព្រោះថា ការចូលរួមបរិច្ចាកឈាមដោយការស្ម័គ្រចិត្តនិងដោយពេញចិត្ត គឺជាការរួមគ្នាធ្វើអំពើល្អ ដើម្បីចែករំលែកដល់សង្គមជាតិ ដែលវានឹងជួយដល់មនុស្សនៅជុំវិញខ្លួនយើងបាន នៅពេលពួកគេមានតម្រូវការគ្រប់ពេលវេលា។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានស្នើ…
-
បារាំងប្តេជ្ញាធ្វើបដិវត្តន៍សេវាសាធារណៈ ជាមួយ AI

ប៉ារីស៖ នាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal បានសន្យាថា នឹងប្រើប្រាស់បញ្ញាសិប្បនិម្មិត ឬ AI ដែលត្រូវអភិវឌ្ឍថ្មីៗបន្ថែមទៀត បម្រើសេវាសាធារណៈ ដល់ប្រជាជន កាន់តែទូលំទូលាយ។ លោក Gabriel Attal បានប្តេជ្ញាពីការធ្វើបដិវត្តន៍កម្មសេវាសាធារណៈ ជាមួយ AI បែបនេះអំឡុងពេលធ្វើទស្សនកិច្ច ទៅកាន់តំបន់ Sceaux នាភាគខាងត្បូង នៃទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ។ នាពេលនោះ លោក Gabriel Attal ក៏បានដាក់បង្ហាញឧបករណ៍បញ្ញាសិប្បនិមិត្ត «Albert» ដែលត្រូវបានបង្កើតឡើង ដើម្បីជួយដល់មន្ត្រីសាធារណៈ ឆ្លើយនឹងសំណួរដែលគេសួរញឹកញាប់ និងចំណេញពេលវេលាច្រើន។ «Albert» ត្រូវបានរំពឹងថា នឹងឆ្លើយតបនឹងការសួររបស់ប្រជាជន ១៦លានដង ជាប្រចាំថ្ងៃ។ លោក Attal បានប្រាប់ដែរថា គម្រោងបរិស្ថានរាប់ពាន់ ត្រូវបានបញ្ជូលទៅក្នុងបច្ចេកវិទ្យា AI ដូចជា កសិដ្ឋានខ្យល់ ឬ គម្រោងអភិវឌ្ឍន៍ទីក្រុង ជាដើម។ លោកបានបន្តថា នៅចុងឆ្នាំនេះ ឧបករណ៍ AI…
-
Honda នឹងសង់រោងចក្រផលិតឡានអគ្គិសនី នៅកាណាដា

បរទេស៖ ប្រភពពីរដ្ឋាភិបាលប្រទេសកាណាដាបានឲ្យដឹងថ្មីៗនេះថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda នឹងចំណាយទុនរាប់ពាន់លានដុល្លារ សាងសង់រោងចក្រផលិតរថយន្តអគ្គិសនី នៅតំបន់ភាគខាងកើត ប្រទេសកាណាដា។ យោងតាមប្រភព ដែលបាននិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ បានឱ្យដឹងថា រោងចក្រនេះគ្រោងនឹងសាងសង់ ក្នុងខេត្ត អុនតារីយ៉ូ (Ontario) ហើយទាំង រដ្ឋាភិបាលសហព័ន្ធ ក៏ដូចជា ខេត្ត អុនតារីយ៉ូ (Ontario)នឹងផ្តល់ការលើកទឹកចិត្ត ផ្នែកហិរញ្ញវត្ថុមួយចំនួន សម្រាប់កិច្ចព្រមព្រៀងនេះ។ រោងចក្រ Honda ក៏នឹងផលិតអាគុយរថយន្តអគ្គិសនីផងដែរ ដោយចូលរួមជាមួយរោងចក្រ របស់ក្រុមហ៊ុនបរទេសពីរផ្សេងទៀត ដែលមានស្រាប់។ កាលពីខែមករា កាសែតជប៉ុន នីឃេ(Nikkei) បានប៉ាន់ប្រមាណថា រោងចក្រនេះគ្រោងចំណាយទុនវិនិយោគ ជាង១០ពាន់លានដុល្លារអាមេរិក។ យ៉ាងណាក៏ដោយ ប្រភពមិនបានបញ្ជាក់លម្អិតថា នឹងត្រូវសាងសង់ ក្នុងពេលណាជាក់លាក់ នៅឡើយទេ។ ប្រទេសកាណាដា ក្នុងប៉ុន្មានឆ្នាំ ថ្មីៗនេះ បាននិងកំពុងដាក់ខ្លួន ជាទិសដៅដ៏ទាក់ទាញមួយ សម្រាប់ការវិនិយោគលើរថយន្តអគ្គិសនី ជាមួយនឹងការលើកទឹកចិត្តពន្ធ ជាដើម។ រីឯ ក្រុមហ៊ុន Honda បានដាក់គោលដៅថា ខ្លួននឹងលក់តែរថយន្ត ដែលគ្មានការបំភាយឧស្ម័នពុល…