-
២៣ប្រទេសផ្ទុះជំងឺអាសន្នរោគ ខណៈខ្វះវ៉ាក់សាំង

សេចក្តីថ្លែងការណ៍រួមរបស់ស្ថាប័នអន្តរជាតិបានបង្ហាញថា បច្ចុប្បន្ននេះ មានប្រទេសចំនួន២៣ កំពុងផ្ទុះជំងឺអាន្នរោគ ខណៈដែលវ៉ាក់សាំងបង្ការជំងឺនេះ កំពុងខ្វះខាត។ សម្ព័ន្ធវ៉ាក់សាំង ហៅកាត់ Gavi និងទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ ហៅកាត់ UNICEF ឲ្យដឹងថា ក្នុងចំណោមជាង ២០ប្រទេសនេះ ប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត គឺកូម៉ូរ៉ូ កុងហ្គោ អេត្យូពី ម៉ូសំប៊ិក សូម៉ាលី ហ្សាំប៊ី និងហ្ស៊ីមបាវ៉េ។ ប្រភពដដែលបន្តថា បើទោះបីជាការផ្គត់ផ្គង់វ៉ាក់សាំងជាសកល បានកើនឡើងដល់ ១៨ដង ក្នុងចន្លោះឆ្នាំ ២០១៣ និង ២០២៣ ក៏ដោយ តម្រូវការក៏កើនឡើងដែរ ដែលបង្កឱ្យមានការខ្វះខាតវ៉ាក់សាំង ជាសកល។ ការណ៍នេះ បានជំរុញឲ្យពិភពលោក ត្រូវផលិតបរិមាណវ៉ាក់សាំងកាន់តែច្រើន លឿនជាងមុន និងក្នុងតម្លៃទាប ក្នុងនោះ គ្រោងនឹងបង្កើនស្តុកសកល ពី៣៨លានដូស ក្នុងឆ្នាំ២០២៣ ដល់ប្រហែល ៥០លាន ដូស នៅឆ្នាំ២០២៤នេះ។ កាលពីសប្តាហ៍មុន WHO បានអនុម័តវ៉ាក់សាំងអាសន្នរោគ Euvicol-S ដែលគេជឿថា សាមញ្ញ ងាយស្រួលផលិតបានច្រើន…
-
អូស្ត្រាលីចាត់ទុកលោក Elon Musk ជាមហាសេដ្ឋីដ៏ក្រអឺតក្រទម

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយថា លោក Elon Musk គឺជា «មហាសេដ្ឋីដ៏ក្រអឺតក្រទម» និង មិនបើកភ្នែកដែលបណ្តោយឲ្យវីដេអូកាប់សម្លាប់មនុស្ស ចែកចាយ ពេញបណ្តាញសង្គម X។ ថ្មីៗនេះ បុព្វជិតម្នាក់ត្រូវបានជនសង្ស័យ អាយុ១៦ ឆ្នាំសម្លាប់ ក្នុងពេលទេសនា ដែលមានការផ្សាយផ្ទាល់ ក្នុងទីក្រុងស៊ីដនី។ កាលពីថ្ងៃចន្ទ ស្ថាប័នឃ្លាំមើលអ៊ីនធឺណិតរបស់អូស្រា្តលី ហៅកាត់ eSafety បានសម្រេចរក្សាដីកា បង្ខំឱ្យ X លុបវីដេអូ នេះចេញ។ ប៉ុន្តែ លោកមហាសេដ្ឋី Elon Musk ឆ្លើយតបថា អូស្ត្រាលីកំពុងទាមទារគ្រប់គ្រងអ៊ីនធឺណិតទាំងមូល ក្នុងប្រទេសរបស់ខ្លួន ដែលនេះគឺជាក្តីបារម្ភ។ លោកអះអាង ក្រុមហ៊ុន X របស់លោក នឹងប្តឹងឧទ្ធរណ៍ ចំពោះការសម្រេចនេះ។ យ៉ាងណាមិញ X បានលុបវីដេអូនេះ ក្នុងប្រទេសអូស្ត្រាលី តែ នៅតែអាចមើលឃើញ នៅតំបន់ផ្សេងៗ ជុំវិញពិភពលោក។ នាយករដ្ឋមន្ត្រីអូស្ត្រាលីបានអះអាងថា វីដេអូវាយប្រហារបង្ហូរឈាម…
-
ថៃនឹងសង់ផ្លូវដែកល្បឿនលឿន ដំណាក់កាលទី២ តម្លៃជាង៩ពាន់លានដុល្លារ

ស្ថាប័នផ្លូវដែករដ្ឋរបស់ថៃ ហៅកាត់ SRT គ្រោងនឹងចាប់ផ្តើមដេញថ្លៃ សាងសង់ផ្លូវដែកដំណាក់កាលទីពីរនៃគម្រោងផ្លូវដែកល្បឿនលឿនថៃ-ចិន ដែលមានតម្លៃសរុបជាង៩ពាន់លានដុល្លារអាមេរិក។ នេះបើតាមកាសែត The Nation ចុះផ្សាយ កាលពីថ្ងៃអង្គារ។ លោក Nirut Maneepan ប្រធាន SRT បាននិយាយ កាលពីថ្ងៃចន្ទថា ក្រុមប្រឹក្សាភិបាលរបស់ SRT ទើបបានអនុម័តការដេញថ្លៃនេះ ហើយរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន ហៅកាត់ EIA នឹងត្រូវដាក់ជូនក្រុមប្រឹក្សាបរិស្ថានជាតិ ដើម្បីអនុម័តដោយគណៈរដ្ឋមន្ត្រី ក្នុងពេលឆាប់ៗនេះ។ The Nation បានឲ្យដឹងទៀតថា គម្រោងដំណាក់កាលទីពីរនៃផ្លូវដែកល្បឿនលឿននេះ មានប្រវែង ជាង ៣៥៧គីឡូម៉ែត្រ ដែលតភ្ជាប់ផ្លូវដែកល្បឿនលឿន ដំណាក់កាលទីមួយ នៅក្នុងខេត្ត Nakhon Ratchasima ទៅកាន់ខេត្ត Nong Khai ដោយខេត្តទាំងពីរ ស្ថិតក្នុងតំបន់ភាគឦសាន ដូចគ្នា។ បើតាមបាងកកប៉ុស្តិ៍ គម្រោងនេះគឺជាលទ្ធផលនៃភាពជាដៃគូ រវាងរដ្ឋាភិបាលថៃ និងប្រទេសចិន៕ ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត
-
ផ្លូវទៅដល់ណា សេដ្ឋកិច្ចរីកកន្លែងហ្នឹង

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ មេសា ២០២៤

១. គយចិនទទួលស្គាល់ជាផ្លូវការនូវចម្ការដូងចំនួន ១៣ និងទីតាំងវេចខ្ចប់ចំនួន ៥ របស់កម្ពុជា ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅចិន – AMS Economy ២. តម្លៃធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងត្រឡប់មកតម្លៃដើមវិញ ចាប់ពីថ្ងៃទី១ ឧសភា សម្រាប់ការទូទាត់ជាសាច់ប្រាក់សុទ្ធ – ស៊ីស៊ីថាមស៍ ៣. កម្ពុជា-ចិន នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលីង នាព្រឹកថ្ងៃទី២៤ មេសា – FN ៤. ចិនថ្កោលទោសការលើកឡើងរបស់អាមេរិក ដែលថា ប៉េកាំងកំពុងគាំទ្រសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន – AFP ៥. រុស្ស៉ី នឹងបង្កើនការវាយប្រហារលើមូលដ្ឋានផ្ទុកអាវុធរបស់លោកខាងលិចនៅអ៊ុយក្រែន – Reuters #ams1minute
-
របាយការណ៍នៅថ្ងៃទី២២ មេសា

-
គ្រោះរញ្ជួយដីកម្រិតធ្ងន់ជាបន្តបន្ទាប់វាយប្រហារកោះតៃវ៉ាន់

តៃប៉ិ៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ និងស្រាលជាច្រើនលើក បានវាយប្រហារកោះតៃវ៉ាន់ចាប់តាំងពីយប់ថ្ងៃចន្ទ រហូតដល់ថ្ងៃអង្គារនេះ ធ្វើឱ្យរដ្ឋាភិបាលនឹកឃើញដល់ហេតុការណ៍រញ្ជួយដីដ៏ខ្លាំងក្លា ដែលបានវាយប្រហារកោះនេះ កាលពីជាងពីរសប្តាហ៍មុន។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកបានបញ្ជាក់ថា គ្រោះរញ្ជួយដីដំបូងមានកម្រិត ៦.១រ៉ិកទ័រ បានវាយប្រហារកោះតៃវ៉ាន់នៅម៉ោងប្រហែល ២និង៣០នាទីព្រឹកឈានចូលថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ហើយប៉ុន្មាននាទីក្រោយមក គ្រោះរញ្ជួយដីកម្រិត ៦រ៉ិចទ័រមួយទៀតបានកើតឡើង។ អាជ្ញាធរតៃវ៉ាន់បានរាយការណ៍ថា គិតមកទល់ពេលនេះ នៅពុំទាន់មានអ្នកស្លាប់ ឬរងរបួសត្រូវបានរាយការណ៍ទេ។ ហើយនៅម៉ោងប្រហែល ៨ព្រឹកថ្ងៃអង្គារដដែល គ្រោះរញ្ជួយដីកម្រិត ៥.៨រ៉ិចទ័រមួយទៀតបានអង្រួនរដ្ឋធានីតៃប៉ិ ខណៈដែលមនុស្សម្នាជាច្រើនកំពុងធ្វើដំណើរទៅធ្វើការ។ បើតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ គ្រោះរញ្ជួយដីជាបន្តបន្ទាប់នេះ បានកើតឡើងចាប់តាំងពីថ្ងៃចន្ទ នៅប្រហែលម៉ោង ៥ល្ងាច (ម៉ោងក្នុងតំបន់) ចេញពីតំបន់ Hualien ជាទីតាំងឆ្នេរសមុទ្រភាគកណ្តាលនៃកោះតៃវ៉ាន់។ ភ្លាមៗ អាជ្ញាធរក្នុងតំបន់ Hualien បានប្រកាសបិទសាលារៀន និងការិយាល័យរដ្ឋាភិបាល ដើម្បីការពារសុវត្ថិភាពពលរដ្ឋ។ សូមរម្លឹកថា តៃវ៉ាន់បានជួបប្រទះគ្រោះរញ្ជួយដីធ្ងន់ធ្ងរបំផុតក្នុងកម្រិត ៧.៦រ៉ិចទ័រ កាលពីឆ្នាំ១៩៩៩ ដែលនៅពេលនោះ មានអ្នកស្លាប់រហូតដល់ ២,៤០០នាក់ នៅក្នុងគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុតក្នុងប្រវត្តិសាស្រ្តរបស់កោះនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២២ ខែមេសា បណ្តាលអោយមនុស្សស្លាប់ ០៧នាក់ និងរងរបួស ១០នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២១២ ខែមេសា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១២លើក បណ្តាលអោយមនុស្សស្លាប់ ០៧នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១០នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៦លើក ស្លាប់ ០៤នាក់ ធ្ងន់ ០៤នាក់ ស្រាល ០១នាក់ មិនគោរពសិទិ្ឋ ០៣លើក ស្លាប់ ០៣នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ ងងុយ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ ប្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ និងបត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០២នាក់ ស្រាល…
-
AI ជួយឧស្សាហកម្មតុក្កតាសិចរីកលូតលាស់ខ្លាំង

ប៉េកាំង៖ ឧស្សាហកម្មផលិតឧបករណ៍សិច និងតុក្កតាបម្រើផ្លូវភេទកំពុងរីកលូតលាស់ ដែលជំរុញដោយបញ្ញាសិប្បនិមិ្មត AI។ តួយ៉ាង ប្រទេសចិនបានផលិតប្រហែល ៧០ភាគរយនៃឧបករណ៍សិចនៅលើពិភពលោក។ អ្នកផលិតតុក្កតាសម្រាប់មនុស្សពេញវ័យនៅចិន និងអន្តរជាតិបានប្រមូលផ្តុំគ្នានៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៌ Shanghai API Expo 2024 កាលពីសប្តាហ៍មុន ដើម្បីបង្ហាញទំនិញ និងផលិតផលពាក់ព័ន្ធផ្លូវភេទប្លែកៗរបស់ពួកគេ រួមទាំងតុក្កតាបម្រើផ្លូវភេទ។ ទីផ្សារតុក្កតាបម្រើផ្លូវភេទរបស់ប្រទេសចិន បានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលអ្នកប្រើប្រាស់នៅក្នុងប្រទេសនេះ ភាគច្រើនបើកចំហរចំពោះរឿងផ្លូវភេទ។ តំណាងក្រុមហ៊ុនផលិតឧបករណ៍សិចសម្រាប់យុវវ័យ BeU បានឱ្យដឹងថា ប៉ុន្មានឆ្នាំមុន ការបញ្ជាទិញឧបករណ៍ និងសម្ភារៈសិច រួមទាំងតុក្កតាសិចតាមអ៊ិនធឺណិតមានកម្រិតទាបបំផុត។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសរយៈពេលពីរឆ្នាំចុងក្រោយនេះ មនុស្សគ្រប់គ្នាបានបង្ហាញការគាំទ្រ និងទិញយកទៅប្រើប្រាស់ ជាពិសេសផលិតផលម៉ាក BeU។ យោងតាមលោក Hannes Hultman ដែលជាអ្នកគ្រប់គ្រងផ្នែកលក់នៅអឺរ៉ុបរបស់ក្រុមហ៊ុនចិន Svakom បានឱ្យដឹងថា ការរួមបញ្ចូលបញ្ញាសិប្បនិម្មិត AI កាន់តែមានប្រជាប្រិយភាពសម្រាប់ឧបករណ៍សិចក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ អាកប្បកិរិយាចំពោះការរួមភេទបានផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្តែងតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានគេមើលឃើញថា ជាទីផ្សាររីកចម្រើនដ៏សំខាន់សម្រាប់ឧបករណ៍បម្រើផ្លូវភេទ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ប៉ូឡូញប្រកាសត្រៀមរួចរាល់ ក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរលើទឹកដីខ្លួន

វ៉ាសូវី៖ មេដឹកនាំប៉ូឡូញនិយាយថា ប្រទេសរបស់ខ្លួនបានត្រៀមរួចជាស្រេច ដើម្បីធ្វើជាម្ចាស់ផ្ទះស្តុកអាវុធនុយក្លេអ៊ែរ ប្រសិនបើអង្គការណាតូសម្រេចចិត្តដាក់ពង្រាយអាវុធ ខណៈដែលរុស្ស៊ីដាក់ពង្រាយអាវុធប្រល័យលោកនេះនៅក្នុងប្រទេសបេឡារុស និងកាលីនក្រាដ។ ប្រធានាធិបតីប៉ូឡូញ លោក អាន់ឌ្រិច ឌូដា បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដែលចុះផ្សាយដោយកាសែត Fakt daily ថា ប្រសិនបើសម្ព័ន្ធមិត្តរបស់យើង សម្រេចចិត្តដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់យើង ជាផ្នែកមួយនៃការចែករំលែកអាវុធនុយក្លេអ៊ែរ ដើម្បីពង្រឹងភាគខាងកើតរបស់អង្គការណាតូ នោះយើងត្រៀមខ្លួនរួចរាល់ហើយ។ ក្នុងឆ្នាំ២០២៣ ប្រទេសប៉ូឡូញបានបង្កើនការចំណាយលើវិស័យយោធាយ៉ាងច្រើនសម្បើម រហូតដល់ ៧៥ភាគរយ ដល់ ៣១.៦ពាន់លានដុល្លារ។ក្រុមអ្នកស្រាវជ្រាវនៅថ្ងៃចន្ទនេះបានបញ្ជាក់ថា ការចំណាយលើវិស័យយោធាសកល បានកើនឡើងខ្លាំងបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍ គិតត្រឹមក្នុងឆ្នាំ២០២៣ មានទឹកប្រាក់ទំហំ ២.៤ទ្រីលានដុល្លារ កើនឡើងចំនួន ៦.៨ភាគរយ ដោយសារសង្រ្គាម និងការកើនឡើងភាពតានតឹងទូទាំងពិភពលោក។ ការចំណាយលើវិស័យយោធាបានកើនឡើងខ្លាំងនៅទូទាំងពិភពលោក ជាពិសេសនៅក្នុងទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា និងអាស៊ី នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm ហៅកាត់ថា (SIPRI)៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា