-
វៀតណាមដេញថ្លៃលក់ដុំមាស ជិត១៧ម៉ឺនតម្លឹង ក្នុងសប្តាហ៍នេះ

ចាប់ពីថ្ងៃចន្ទម្សិលមិញនេះ ធនាគារកណ្តាលវៀតណាមគ្រោងបានចាប់ផ្តើមដេញថ្លៃលក់ដុំមាស ចំនួន ១៦៨០០តម្លឹង ទៅក្នុងអាជីវកម្មជួញដូរ ចំពេលតម្លៃមាសនៅលើទីផ្សារសកលកំពុងកើនឡើងយ៉ាងគំហុក។ ធនាគារកណ្តាលវៀតណាម បានឲ្យដឹងថា មានអាជីវកម្មចំនួន ១៥ ទទួលបានការអនុញ្ញាតឱ្យទិញ ហើយពួកគេត្រូវធ្វើការដេញថ្លៃ ដោយដាក់ប្រាក់បញ្ញើ ចំនួន ១០%។ សារព័ត៌មាន VNexpress បានដកស្រង់ប្រភពពី ទីភ្នាក់ងារ រ៉យទ័រ ដែលបានរាយការណ៍ថា តម្លៃមាសជាសកលបានកើនឡើងទៀត កាលពីថ្ងៃសុក្រ ហើយថា នឹងកើនឡើង ដោយសារតែភាពតានតឹង រវាងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។ តម្លៃមាសនៅវៀតណាមបានឡើងដល់ជាង ៣២០០ដុល្លារក្នុងមួយតម្លឹង។ VNexpress បានបញ្ជាក់ថា នេះគឺជាលើកដំបូង ក្នុងពេល១០ឆ្នាំ ដែលធនាគារកណ្តាលវៀតណាម លក់មាស។ កាលពីឆ្នាំ២០១៣ មានការដេញថ្លៃមានចំនួន ១លាន៨សែន តម្លឹង។ ប្រភពព័ត៌មានបរទេសឲ្យដឹងថា តម្លៃមាសសកលលោក បានហក់ឡើង ដល់ ២៤០០ដុល្លារ ក្នុងមួយអោន កាលពីសប្តាហ៍មុន ឬកើន២០ភាគរយចាប់តាំងពីពាក់កណ្តាលខែកុម្ភៈមក។ ការព្យាករណ៍ចុងក្រោយរបស់ បណ្តាធនាគារអាមេរិក ឬ Wall Street banks ដែលដូចនឹងក្រុមហ៊ុនវិនិយោគធនាគារអាមេរិក…
-
កាត់ទោសមេក្រុមហ៊ុនប្រេងអារ៉ាប់ រឿងមូលនិធិបោកប្រាស់

តុលាការឧក្រិដ្ឋកម្មសហព័ន្ធរបស់ប្រទេសស្វីសបានបើកសវនាការកាត់ទោសនាយកប្រតិបត្តិ ឬ CEO ព្រមទាំង នាយកម្នាក់ទៀត នៃក្រុមហ៊ុនប្រេងអារ៉ាប់ប៊ី សាអ៊ូឌីត ឈ្មោះថា PetroSaudi ជុំវិញសំណុំរឿងមូលនិធិបោកប្រាស់ ដែលមានការកេងបន្លំប្រាក់ ១.៨ពាន់លានដុល្លារអាមេរិក។ លោកនាយកប្រតិបត្តិ Tarek Obaid គឺជាជនជាតិស្វីស កាត់អារ៉ាប៊ី សាអូឌីត រីឯ លោកនាយក Patrick Mahony គឺជាជនជាតិស្វីសកាត់អង់គ្លេស។ អ្នកទាំងពីរត្រូវបានគេចោទប្រកាន់ ទាក់ទិននឹងការកេងបន្លំដ៏ធំមួយ ដែលរៀបចំឡើងដោយទីប្រឹក្សារបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak ដែលបានធ្លាក់ពីតំណែង និងត្រូវបានកាត់ទោស ជាប់ពន្ធនាគារ ជុំវិញសំណុំរឿងនេះ ដូចគ្នា។ អំឡុងសវនាការ នៅក្នុងទីក្រុង Bellinzona ភាគខាងត្បូង ប្រទេសស្វីស កាលពីសប្តាហ៍មុន លោកស្រី រដ្ឋអាជ្ញា Alice Chambrier ចង់ឲ្យមានការផ្តន្ទាទោសជាប់ពន្ធនាគារធ្ងន់ធ្ងរ លើរូបលោកទាំងពីរ។ លោស្រី Chambrier បានចោទថា ពួកលោកបានលួចបន្លំប្រាក់ទាំងនោះ ទៅទិញត្បូងមានតម្លៃ យន្តហោះឯកជន ព្រមទាំង ទ្រព្យសម្បត្តិជាច្រើនទៀត នៅអង់គ្លេស…
-
Google បង្ខំចិត្តបណ្តេញបុគ្គលិក Cloud Computing

ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាមេរិក Google បានបណ្តេញបុគ្គលិក ចំនួន២៨នាក់ ទាំងបង្ខំចិត្ត បន្ទាប់ពីមានការតវ៉ាប្រឆាំងនឹងការផ្តល់សេវាកម្ម Cloud ដល់ក្រសួងការពារជាតិអ៊ីស្រាអែល។ ក្រុមអ្នកតវ៉ាបានធ្វើសកម្មភាពបាតុកម្ម នៅការិយាល័យសំខាន់ៗរបស់ Google ក្នុងសហរដ្ឋអាមេរិក រួមមានទាំងទីក្រុង New York និងទីក្រុង Seattle ដែលនាំឲ្យមានការចាប់ខ្លួនបុគ្គលិក នៅរដ្ឋ California ទៀតផង។ ដើម្បីធានាសុវត្ថិភាពការិយាល័យ បុគ្គលិក Google Cloud ទាំងនេះ ត្រូវបានបញ្ឈប់ ក៏ប៉ុន្តែបន្តស៊ើបអង្កេត និងចាត់វិធានការតាមការចាំបាច់ បន្ថែម។ បើតាមអ្នកនាំពាក្យ Google បានឲ្យដឹងថា អ៊ីស្រាអែលទទួលបានសេវាកម្ម cloud computing ជាច្រើន ពីក្រុមហ៊ុនរបស់ខ្លួន ប៉ុន្តែ មិនពាក់ព័ន្ធនឹងអាវុធ ឬសេវាស៊ើបការណ៍សម្ងាត់ខាងផ្នែកយោធានោះទេ៕ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
តួនាទីសំខាន់ ៥ របស់ក្រសួងផែនការ

-
ពុទ្ធឱវាទ

-
មានផ្លូវមានក្តីសង្ឃឹម មានផ្លូវកាន់តែច្រើនក្តីសង្ឃឹមកាន់តែច្រើន

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ មេសា ២០២៤

១. រថភ្លើងល្បឿនលឿនភ្នំពេញ-កំពង់សោម ភ្នំពេញ-ប៉ោយប៉ែត បើកដំណើរការខែមិថុនា – AMS Economy ២. កម្ពុជា-ចិន អបអរផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យចេញជាផ្លូវការទៅកាន់ប្រទេសចិន – FN ៣. កម្ពុជាពិចារណាចរចាកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ជាមួយហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា បារាំង ជប៉ុន ម៉ារ៉ុក និងអេមីរ៉ាតអារ៉ាប់រួម – ខ្មែរថាមស៍ ៤. ថៃរំពឹងនាំចេញទុរេន ១លានតោន ដែលមានតម្លៃប្រមាណ ៣,៥ពាន់លានដុល្លារ ទៅចិន នៅឆ្នាំ២០២៤ – Thai PBS World ៥. ហ្វីលីពីន និងអាមេរិក ផ្ដើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ចំពេលតានតឹងជាមួយចិន – Reuters #ams1minute
-
រាជរដ្ឋាភិបាលកម្ពុជា និង គណ:កម្មការ ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ឌីជីថល និង ការអភិវឌ្ឍប្រកបដោយចីរភាព

អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាសុី-ប៉ាសុីហ្វិក (ESCAP) Armida Salsiah Alisjahbana វាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តល់អាទិភាពលើបច្ចេកវិទ្យាឌីជីថល ព្រមទាំងបានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគណ:កម្មការ ESCAP។ សម្តេចធិបតី៖ “គណ:កម្មការ ESCAP ជាដៃគូដ៏សំខាន់មួយរបស់កម្ពុជាដែលបានផ្តល់នូវជំនួយបច្ចេកទេស និងការបណ្ដុះបណ្ដាលជំនាញលើវិស័យនានា និងបានថ្លែងអំណរគុណចំពោះគណ:កម្មការ ESCAP ក្នុងការជួយគាំទ្រដល់ក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិសកម្មភាពមីន”។ #ams1minute
-
របាយការណ៍នៅថ្ងៃទី២១ មេសា

-
យុវជនអាមេរិក ភាគច្រើនចូលចិត្តទស្សនាវីដេអូខ្លីៗ ជាពិសេសនៅក្នុងកម្មវិធី TikTok និង YouTube ជាដើម
