Category: One-Minute

  • របាយការណ៍នៅថ្ងៃទី២០ មេសា

    របាយការណ៍នៅថ្ងៃទី២០ មេសា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៦នាក់ និងរបួស ៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១០នាក់។ ៣. គ្រឿងញៀន ២២ករណី ឃាត់ខ្លួនជនសង្ស័យ ៧៤នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២១ មេសា ២០២៤ #ams1minute

  • ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឯកភាពការងារ និងការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ដើម្បីជំរុញការចុះបញ្ជីដីបង្ហើយ បង្កើតបរិយាកាសគ្មានវិវាទ និងផ្តល់សេវាគាប់ចិត្ត

    ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឯកភាពការងារ និងការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ដើម្បីជំរុញការចុះបញ្ជីដីបង្ហើយ បង្កើតបរិយាកាសគ្មានវិវាទ និងផ្តល់សេវាគាប់ចិត្ត

    រាជរដ្ឋាភិបាលបានផ្តល់កម្មសិទ្ធិកាន់កាប់ដីធ្លី ជូនប្រជាពលរដ្ឋតាំងពីឆ្នាំ១៩៨៩ តាមរយៈគោលនយោបាយយុទ្ធសាស្រ្តត្រីកោណ ចតុកោណ និងបច្ចុប្បន្នគឺយុទ្ធសាស្រ្តបញ្ចកោណ ដែលក្នុងនោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយអទិភាពគន្លឹះគឺ ការចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីបង្កើតបរិយាកាសគ្មានវិវាទ និងឆ្ពោះទៅការផ្តល់សេវាគាប់ចិត្ត។ ដើម្បីឱ្យគោលនយោបាយនេះសម្រេចជោគជ័យ ត្រូវឈរលើស្មារតី សាមគ្គីភាពផ្ទៃក្នុង ឯកភាពការងារ និងចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានទាំងមន្រ្តីជាអ្នកប្រតិបត្តិ និងការគាំទ្រពីប្រជាជន។ លើសពីេនះ ត្រូវចូលរួមជំរុញការរៀបចំប្លង់គោលក្នុងខេត្ត និងនៅតាមបណ្តាខេត្តដែលពុំទាន់មាន សម្រាប់រៀបចំក្រុង ផ្ទះសម្បែង ដីបង្កបង្កើនផល និងលំហសាធារណៈនានា ស្របតាមសក្កានុពលដើម្បីអភិវឌ្ឍន៍ខេត្តរបស់យើង។ ប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ នៅក្នុងកិច្ចប្រជុំជាមួយមន្រ្តីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃអាទិត្យ ទី២១ ខែមេសា។ #ams1minute

  • សភាអាមេរិកអនុម័តកញ្ចប់ជំនួយទំហំ ៩៥ពាន់លានដុល្លារ

    សភាអាមេរិកអនុម័តកញ្ចប់ជំនួយទំហំ ៩៥ពាន់លានដុល្លារ

    វ៉ាស៊ីនតោន៖ ទីបំផុត សភាតំណាងរាស្រ្តអាមេរិក នៅថ្ងៃសៅរ៍នេះ បានសម្រេចអនុម័តលើសំណើសុំកញ្ចប់ជំនួយយោធាមានទំហំ ៩៥ពាន់លានដុល្លារ ដែលបានពន្យារពេលជាយូរមកហើយ ដល់អ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់ និងឥណ្ឌូ-ប៉ាស៊ីហ្វិក។ កញ្ចប់ជំនួយមានទំហំរហូតដល់ ៩៥ពាន់លានដុល្លារ ត្រូវបានអនុម័តយ៉ាងលើសលប់ ដោយសំឡេង ៣១១ ទល់នឹង១១២ កាលពីថ្ងៃសៅរ៍ នៅក្នុងសភាតំណាងអាមេរិក ដោយអ្នកប្រជាធិបតេយ្យទាំងអស់ និងអ្នកសាធារណរដ្ឋចំនួន ១០១រូបបានបោះឆ្នោតគាំទ្រ ឲ្យផ្តល់ជំនួយថ្មីចំនួន ៦១ពាន់លានដុល្លារដល់អ៊ុយក្រែន។ ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិក្តយបត្រនេះ នឹងផ្តល់ការគាំទ្រយ៉ាងសំខាន់ដល់អ៊ីស្រាអែល និងអ៊ុយក្រែន ក៏ដូចជាផ្តល់ជំនួយមនុស្សធម៌ជាចាំបាច់ដល់តំបន់ហ្គាហ្សា ស៊ូដង់ ហៃទី និងទីតាំងផ្សេងទៀត… ព្រមទាំងពង្រឹងសន្តិសុខ និងស្ថិរភាពនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ចំណែកប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្វាគមន៍ចំពោះការអនុម័តផ្តល់ជំនួយទំហំ ៦១ពាន់លានដុល្លារដល់ប្រទេសរបស់គាត់ ហើយថា កញ្ចប់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ចនេះ នឹងជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់។ ទោះបីជាយ៉ាងណា សំណើសុំថវិកានេះ នឹងត្រូវបញ្ជូនបន្តទៅឱ្យព្រឹទ្ធសភាអាមេរិកអនុម័ត នៅថ្ងៃអង្គារសប្តាហ៍ក្រោយ មុនពេលរុញសេចក្តីព្រាងច្បាប់នេះបន្តទៅសេតវិមាន ដើម្បីឱ្យលោក…

  • ទឹកធ្លាក់ឆាយទឹកច្រាក ឧទ្យានជាតិជួរភ្នំក្រវាញឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុងទេសចរណ៍ផ្សារភ្ជាប់ទឹកដី កម្ពុជាមាតុភូមិខ្ញុំ

    ទឹកធ្លាក់ឆាយទឹកច្រាក ឧទ្យានជាតិជួរភ្នំក្រវាញឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុងទេសចរណ៍ផ្សារភ្ជាប់ទឹកដី កម្ពុជាមាតុភូមិខ្ញុំ
  • ផ្ទាំងថ្មកំបោរ សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ

    ផ្ទាំងថ្មកំបោរ សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ

    ភូមិកោះហិប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងទេសចរណ៍ផ្សារភ្ជាប់ទឹកដី កម្ពុជាមាតុភូមិខ្ញុំ #ams1minute

  • លោក Elon Musk លើកពេលទៅឥណ្ឌា ព្រោះជាប់កាតព្វកិច្ចដោះស្រាយបញ្ហារបស់ Tesla

    លោក Elon Musk លើកពេលទៅឥណ្ឌា ព្រោះជាប់កាតព្វកិច្ចដោះស្រាយបញ្ហារបស់ Tesla

    វ៉ាស៊ីនតោន៖ មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk នៅថ្ងៃសៅរ៍នេះប្រកាសថា គាត់បានសម្រេចពន្យារពេលធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា ជាទីដែលលោកមានបំណងជួបនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី និងពិភាក្សាអំពីផែនការវិនិយោគធំៗ។ ដំណឹងនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុន Tesla របស់លោក Musk បានប្រកាសប្រមូលរថយន្តអគ្គិសនី Cybertruck ជិត ៤,០០០គ្រឿង ដោយសារបញ្ហាឈ្នាន់បង្កើនល្បឿន ដែលវាអាចបង្កជាហានិភ័យឈានដល់គ្រោះថ្នាក់។ លោក Musk បានបង្ហោះសារនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ជាអកុសល កាតព្វកិច្ចរបស់ក្រុមហ៊ុន Tesla ដ៏ធ្ងន់ តម្រូវឱ្យដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសឥណ្ឌាត្រូវពន្យារពេល ប៉ុន្តែវានឹងកើតឡើងនៅចុងឆ្នាំនេះ។ ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា ដើមឡើយ លោក Musk គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌានៅថ្ងៃអាទិត្យនេះ ដោយគាត់នឹងជួបជាមួយលោក ម៉ូឌី និងក្រុមហ៊ុនអាកាសចរណ៍។ ក្រុមហ៊ុន Tesla ត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកទីតាំងសាងសង់រោងចក្រនៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីរដ្ឋាភិបាលទីក្រុងញូវដែលី កាលពីខែមុន បានកាត់បន្ថយពន្ធនាំចូលលើរថយន្តអគ្គិសនី សម្រាប់ក្រុមហ៊ុនផលិតរថយន្តពិភពលោក ដែលប្តេជ្ញាវិនិយោគក្នុងទំហំទឹកប្រាក់ ៥០០លានដុល្លារ និងចាប់ផ្តើមផលិតកម្មក្នុងស្រុកក្នុងរយៈពេល៣ឆ្នាំ។ គោលនយោបាយនេះក៏អនុញ្ញាតឱ្យក្រុមហ៊ុនទាំងនោះ អាចនាំចូលរថយន្តអគ្គិសនីរហូតដល់ ៨,០០០គ្រឿង…

  • អាល្លឺម៉ង់ផ្អាកជើងហោះទៅកាន់អ៊ីស្រាអែល អ៊ីរ៉ាក់ និងហ៊្សកដានី

    អាល្លឺម៉ង់ផ្អាកជើងហោះទៅកាន់អ៊ីស្រាអែល អ៊ីរ៉ាក់ និងហ៊្សកដានី

    ប៊ែរឡាំង៖ ក្រុមហ៊ុនអាកាសចរណ៍ Lufthansa របស់អាល្លឺម៉ង់ បានផ្អាកជើងហោះហើរទៅកាន់ប្រទេសអ៊ីស្រាអែល អ៊ីរ៉ាក់ និងហ្ស៊កដានី រហូតដល់ព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីអ៊ីស្រាអែលត្រូវបានគេរាយការណ៍ថា បានវាយប្រហារសងសឹកប្រឆាំងនឹងអ៊ីរ៉ង់។ អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Lufthansa របស់អាល្លឺម៉ង់ បានបញ្ជាក់ថា សេវាកម្មហោះហើរទៅកាន់ទីក្រុងតែល អាវីវ នៅអ៊ីស្រាអែល, ទីក្រុងអឺប៊ីល នៅអ៊ីរ៉ាក់, ទីក្រុងឃើដឌីស្តែន និងអាម៉ាន់ នៅហ៊្សកដានី ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារស្ថានភាពបច្ចុប្បន្ន។ អ្នកនាំពាក្យដដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សុវត្ថិភាពរបស់អ្នកដំណើរ និងនាវិក តែងតែមានអាទិភាពកំពូល។ ទន្ទឹមគ្នា ក្រុមហ៊ុនបុត្រសម្ព័ន្ធ Lufthansa Austrian Airlines ក៏បានសម្រេចចិត្តផ្អាកជើងហោះហើរទៅកាន់ទីក្រុងអាម៉ាន់ អឺប៊ីល និង តែល អាវីវ ផងដែរ កាលពីថ្ងៃសុក្រ ដើម្បីវាយតម្លៃឡើងវិញនូវស្ថានភាពសុវត្ថិភាព។ ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយទៀតនៃក្រុមហ៊ុនអាល្លឺម៉ង់ SWISS បាននិយាយថា ខ្លួនកំពុងផ្អាកសេវាកម្មហោះហើរពីទីក្រុងហ៊្សូរីក ទៅទីក្រុងតែល អាវីវ រហូតដល់ថ្ងៃទី២៥ ខែមេសា។ គួរបញ្ជាក់ថា មេដឹកនាំពិភពលោកបានអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា អ៊ីស្រាអែលបានវាយប្រហារសងសឹកអ៊ីរ៉ង់វិញ ដើម្បីជាការឆ្លើយតបនឹងការវាយលុកដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល។…

  • ប្រទេសចំនួន ១១ផ្តល់ថវិកាជាង ១០ពាន់លានដុល្លារដល់ធនាគារពិភពលោក

    ប្រទេសចំនួន ១១ផ្តល់ថវិកាជាង ១០ពាន់លានដុល្លារដល់ធនាគារពិភពលោក

    វ៉ាស៊ីនតោន៖ ប្រទេសមានសេដ្ឋកិច្ចជឿនលឿនមួយក្រុម បានសន្យាផ្តល់ថវិកាចំនួន ១១ពាន់លានដុល្លារដល់ធនាគារពិភពលោក (WB) ដែលនេះជាការផ្តល់មូលនិធិថ្មី ដើម្បីជំរុញសមត្ថភាពផ្តល់ប្រាក់កម្ចីរបស់ធនាគារនេះ រហូតដល់ ៧០ពាន់លានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍។ ធនាគារពិភពលោក (WB) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសមានសេដ្ឋកិច្ចជឿនលឿនចំនួន១១ រួមទាំងសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងជប៉ុន បានប្តេជ្ញាផ្តល់មូលនិធិជួយដល់ធនាគារពិភពលោក (WB) ក្នុងការផ្តល់ប្រាក់កម្ចីចំនួន៣ ដែលបង្កើតឡើងដើម្បីបង្កើនសមត្ថភាព និងអនុញ្ញាតឱ្យធនាគារនេះ អាចទប់ទល់នឹងហានិភ័យកាន់តែច្រើនឡើង បណ្តាលមកពីបញ្ហាប្រឈមជាសកលរួមគ្នា។ តាមរយៈការប្រើប្រាស់ធនធានដែលបានសន្យានេះ ធនាគារធនាគារពិភពលោក (WB) នឹងអាចផ្តល់ប្រាក់កម្ចីថ្មីរហូតដល់ ៧០ពាន់លានដុល្លារក្នុងរយៈពេល ១០ឆ្នាំ។ ប្រធានធនាគារពិភពលោក (WB) លោក Ajay Banga បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍឧបករណ៍ហិរញ្ញវត្ថុថ្មីទាំងនេះ ដែលជួយបង្កើនសមត្ថភាពផ្តល់ប្រាក់កម្ចីរបស់យើង, បង្កើនមូលនិធិដល់ម្ចាស់ជំនួយ ហើយទីបំផុតអនុញ្ញាតឱ្យយើងធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់មនុស្សកាន់តែច្រើន។ លោកបន្ថែមថា ការប្តេជ្ញាចិត្តផ្តល់មូលនិធិថ្មីនេះ កើតឡើងក្រោយមើលឃើញពីវឌ្ឍនភាពដែលយើងបានធ្វើ ដើម្បីធ្វើកំណែទម្រង់ធនាគារ និងជាសញ្ញានៃការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេ ចំពោះការអភិវឌ្ឍន៍ជាសកល។ កន្លងមក ធនាគារពិភពលោក (WB) ធ្លាប់បានប៉ាន់ប្រមាណថា ប្រទេសកំពុងអភិវឌ្ឍន៍នឹងត្រូវការប្រាក់ជាមធ្យមចំនួន ២.៤ទ្រីលានដុល្លារជារៀងរាល់ឆ្នាំ នៅចន្លោះពេលនេះរហូតដល់ឆ្នាំ២០៣០ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល នៃការប្រែប្រួលអាកាសធាតុ…

  • ក្រុងកំពត ខេត្តកំពត កម្ពុជាមាតុភូមិខ្ញុំ

    ក្រុងកំពត ខេត្តកំពត កម្ពុជាមាតុភូមិខ្ញុំ

    📷 Gazette ប្រជាជន #ams1minute

  • បណ្ដាំក្រមង៉ុយ

    បណ្ដាំក្រមង៉ុយ

    🎥 កម្ពុជាមាតុភូមិខ្ញុំ #ams1minute