-
រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ទៅដល់អ៊ុយក្រែន មិនជូនដំណឹងមុន

គៀវ៖ លោក Robert Habeck រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៃប្រទេសអាល្លឺម៉ង់បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ឬ មិនបានប្រកាសឲ្យដឹងជាមុន ទៅកាន់ទីក្រុង Kyiv ប្រទេសអ៊ុយក្រែន។ លោក Robert Habeck ដែលក៏ជាអនុអធិការបតីអាល្លឺម៉ង់ផងដែរ រូបនេះ បានទៅទីនោះ ដើម្បីពិភាក្សាអំពីការស្តារឡើងវិញ ក្រោយសង្គ្រាម និងបង្ហាញការគាំទ្រ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់អ៊ុយក្រែន។ លោក Habeck បានប្រាប់អ្នកយកព័ត៌មានថា «ដំណើរទស្សនកិច្ចនេះកើតមានឡើង ក្នុងពេលដែលអ៊ុយក្រែនត្រូវការការគាំទ្រ ក្នុងការប្រយុទ្ធដើម្បីសេរីភាព»។ លោកបានបន្ថែមទៀតថា ជារឿងសំខាន់ដែលពិភពលោក អឺរ៉ុប និងអាល្លឺម៉ង់ មិនត្រូវភ្លេច ព្រោះ អ៊ុយក្រែនកំពុងប្រយុទ្ធ ក្នុងតម្លៃមួយ ដែលអាចកំណត់អំពីស្ថានភាពអឺរ៉ុប។ អាឡឺម៉ង់ កាលពីចុងសប្តាហ៍ បានប្រកាសថា ខ្លួននឹងបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot បន្ថែម ទៅកាន់អ៊ុយក្រែន។ រដ្ឋាភិបាលក្រុងគៀវបាននិយាយថា ខ្លួនអស់សព្វាវុធដើម្បីទប់ទល់នឹងកាំជ្រួច ព្រមទាំងយន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ី ខណៈក្រុងម៉ូស្គូ បង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនានា របស់អ៊ុយក្រែន៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
ធ្លាក់ឧទ្ធម្ភាគចក្រ ស្លាប់ប្រមុខការពារជាតិកេនយ៉ា

ណៃរ៉ូប៊ី៖ ប្រធានាធិបតីនៃប្រទេសកេនយ៉ា លោក William Ruto បានប្រកាសថា ប្រមុខការពារជាតិ និងមន្ត្រីយោធាជាន់ខ្ពស់ ៩ នាក់ផ្សេងទៀតបានស្លាប់ ក្នុងពេលធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នៅតំបន់ដាច់ស្រយាល កាលពីថ្ងៃព្រហស្បតិ៍។ លោក Ruto បានប្រាប់អ្នកយកព័ត៌មានថា «នៅរសៀលម៉ោង ២៖២០នាទី ប្រទេសរបស់យើងបានជួបឧបទ្ទវហេតុផ្លូវអាកាសដ៏សោកនាដកម្មមួយ… ខ្ញុំមានការសោកស្ដាយជាខ្លាំង ក្នុងការប្រកាសពីការស្លាប់របស់ឧត្តមសេនីយ Francis Omondi Ogolla»។ លោក Ruto បានប្រាប់អ្នកយកព័ត៌មាន ដោយបន្ថែមថា មន្ត្រីពីរនាក់ នៅរស់រានមានជីវិត។ លោកបាននិយាយថា កងកម្លាំងអាកាសកេនយ៉ា បានចាត់បញ្ជូនក្រុមស៊ើបអង្កេត ស្វែងរកមូលហេតុពិតប្រាកដ។ ប្រភពបានបញ្ជាក់ទៀតថា ប្រមុខការពារជាតិរូបនេះ បានជួបហេតុការណ៍អាក្រក់ ក្នុងពេលបំពេញកាតព្វកិច្ច បម្រើប្រទេសជាតិ។ បើតាមលោកប្រធានាធិបតី ហេតុការណ៍នេះបានកើតឡើង នៅក្នុងស្រុក Elgeyo Marakwet ចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រ ភាគពាយព្យនៃរដ្ឋធានី Nairobi ។ លោក Ruto បានប្រកាសកាន់ទុក្ខបីថ្ងៃ ដោយត្រូវចាប់ផ្តើមពីថ្ងៃសុក្រនេះ៕ ប្រភពពី…
-
ដាច់ឆ្នាំនេះ អ្នកប្រើ Telegram នឹងកើនដល់ ១ពាន់លាននាក់

បរទេស៖ ស្ថាបនិកបណ្តាញសង្គម Telegram បាននិយាយថា អ្នកប្រើប្រាស់កម្មវិធីផ្ញើសារមួយនេះ មាន៩០០លាននាក់ហើយ ដោយជឿជាក់ថា នឹងឈានដល់ ១ពាន់លាននាក់ នៅត្រឹមដំណាច់ឆ្នាំ២០២៤នេះ។ លោក Pavel Durov ជនជាតិរុស្សីដែលបង្កើត App Telegram បាននិយាយ នៅក្នុងបទសម្ភាសន៍ដ៏កម្រមួយ ចេញផ្សាយ កាលពីថ្ងៃពុធថា ជារៀងរាល់ថ្ងៃ មានអ្នកប្រើប្រាស់ថ្មីៗពីរលាន៥ សែននាក់ បានចុះឈ្មោះប្រើបណ្តាញសង្គមមួយនេះ។ ទន្ទឹមនឹងភាពជោគជ័យ វេទិកាដែលដំណើរការផ្លូវការ តាំងពីឆ្នាំ២០១៣ មួយនេះ ត្រូវបានរិះគន់ចំពោះការកេងប្រវ័ញ្ចពាណិជ្ជកម្ម លើទិន្នន័យផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់។ ប៉ុន្តែ Telegram បានបដិសេធ។ បើធៀបនឹងវេទិកាបណ្តាញសង្គមផ្សេងទៀត ចំនួនអ្នកប្រើ Telegram នៅក្រោម WhatsApp នៅឡើយ។ WhatsApp ត្រូវបានគេចុះផ្សាយថា មានអ្នកប្រើប្រាស់សកម្ម ជាប្រចាំខែច្រើន ជាងពីរពាន់លាននាក់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ មេសា ២០២៤

១. គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២,១២% – AMS Economy ២. កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសជាង ១១ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែររយៈពេល ៤ថ្ងៃ – ស៊ីស៊ីថាមស៍ ៣. ក្រុមហ៊ុន Royal Railway ទិញក្បាលរថភ្លើងល្បឿនលឿន ១១គ្រឿងពីជប៉ុន និងកំពុងដឹកមកកម្ពុជា – កម្ពុជាថ្មី ៤. UN អំពាវនាវរកថវិកា ២,៨ពាន់លានដុល្លារ ដើម្បីផ្តល់ជំនួយទៅឱ្យប្រជាជនប៉ាឡេស្ទីន ដែលកំពុងរស់នៅរងទុក្ខវេទនាប្រមាណ ៣លាននាក់ – AP ៥. បណ្តាមេដឹកនាំ EU គាំទ្រការដាក់ទណ្ឌកម្មថ្មីប្រឆាំងអ៉ីរ៉ង់ ក្រោយការវាយប្រហារលើអ៉ីស្រាអែល – Reuters #ams1minute
-
រដ្ឋមន្ត្រីការបរទេសចិន Wang Yi នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី២១-២៣ មេសា ២០២៤

-
របាយការណ៍នៅថ្ងៃទី១៧ មេសា

-
ស្ថិតិប្រជាពលរដ្ឋខ្មែរ និងទេសចរបរទេសដើរលេងកម្សាន្តទូទាំងប្រទេសនាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល ០៤ ថ្ងៃ ត្រូវនឹងថ្ងៃទី១៣-១៦ មេសា ២០២៤

-
សង្ក្រាន្តទាំង ២៥ រាជធានីខេត្ត ឆ្នាំ២០២៤

-
OpenAI បើកការិយាល័យនៅអាស៊ីលើកដំបូង

តូក្យូ៖ OpenAI ដែលជាក្រុមហ៊ុនបង្កើតបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតគំរូភាសា ChatGPT របស់អាមេរិក បានបើកការិយាល័យនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលជាការិយាល័យដំបូងបង្អស់នៅអាស៊ី។ លោក Sam Altman នាយកប្រតិបត្តិរបស់ក្រុមហ៊ុន OpenAI បាននិយាយ ថា «យើងជឿជាក់ថា AI នឹងពន្លឿនការងារ ដោយផ្តល់សិទ្ធិអំណាចដល់មនុស្ស ឱ្យកាន់តែមានភាពច្នៃប្រឌិត និងផលិតភាព ខណៈដែលវាកំពុងផ្តល់នូវតម្លៃទូលំទូលាយ ដល់ឧស្សាហកម្មបច្ចុប្បន្ន និងឧស្សាហកម្ម ថ្មីៗ នៅក្នុងក្តីស្រមៃ អនាគត បន្តទៀត»។ ក្រុមហ៊ុន OpenAI បាននិយាយថា ការិយាល័យថ្មីនៅជប៉ុននេះ នឹងនាំឱ្យកាន់តែនៅកៀកនឹងអតិថិជន សហគ្រាស រួមទាំង ក្រុមហ៊ុនរថយន្ត Toyota, ក្រុមហ៊ុនបច្ចេកវិទ្យា Rakuten និងក្រុមហ៊ុនឧស្សាហកម្ម Daikin ដែលកំពុងប្រើប្រាស់ផលិតផលរបស់ខ្លួន ដើម្បីធ្វើស្វ័យប្រវត្តិកម្ម ក្នុងដំណើរការអាជីវកម្ម៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
Apple បង្កើតការងារ ២០ម៉ឺនកន្លែងនៅវៀតណាម

ហាណូយ៖ វៀតណាមបានអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple របស់អាមេរិក បានបង្កើតការងារ ២០ម៉ឺននាក់ នៅក្នុងប្រទេសវៀតណាម នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បាននិយាយបែបនេះ កាលពីថ្ងៃអង្គារ ក្នុងពេលជួប នាយកប្រតិបត្តិរបស់ Apple លោក Tim Cook ដែលបានទៅបំពេញទស្សនកិច្ច នៅទីក្រុងហាណូយ។ លោក Chinh ថែមទាំងបានកោតសរសើរចំពោះការពង្រីកខ្លួន របស់ក្រុមហ៊ុន Apple នៅវៀតណាមទៀតផង។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានស្នើទៅកាន់ លោក Tim Cook ធ្វើយ៉ាងណា ឱ្យប្រទេសវៀតណាម ក្លាយជាមជ្ឈមណ្ឌលផលិតកម្មរបស់ក្រុមហ៊ុន សម្រាប់ទីផ្សារពិភពលោក តាមរយៈការអភិវឌ្ឍកម្លាំងពលកម្ម ដែលមានជំនាញខ្ពស់។ លោក Chinh បានជំរុញឱ្យក្រុមហ៊ុន Apple ជួយគាំទ្រវៀតណាម ក្នុងការផលិតផលិតកម្មបៃតង និងផលិតកម្មថាមពលស្អាត ផងដែរ។ លោក Tim Cook បាននិយាយថា នៅប្រទេសវៀតណាម លោកបានជួបជាមួយអ្នកអភិវឌ្ឍន៍…