Category: One-Minute

  • របាយការណ៍នៅថ្ងៃទី១៩ មេសា

    របាយការណ៍នៅថ្ងៃទី១៩ មេសា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៣នាក់ និងរបួស ១១នាក់។ ២. កូវីដ គ្មានករណីថ្មី អ្នកជាសះស្បើយ ១នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២០ មេសា ២០២៤ #ams1minute

  • ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

    ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរខេត្តសៀមរាប បាននិងកំពុងរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុងក្រុងរុនតាឯក និងពាក់ស្នែង ដើម្បីគាំទ្រដល់សុខុមាលភាព និងជីវភាពរស់នៅល្អប្រសើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងពីរ។ ជាមួយគ្នានេះ យើងក៏បានបំពេញកាតព្វកិច្ចក្នុងការការពារ និងថែរក្សាមរតកដ៏មានតម្លៃពីដូនតាខ្មែរឱ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។ ប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្នុងជំនួបជាមួយមន្ត្រីមន្ទីរដ.ន.ស.ស. ខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។ #ams1minute

  • សារផ្ដាំផ្ញើចុងក្រោយរបស់លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ដាស់តឿនកុលបុត្រកុលធីតាខ្មែរគ្រប់រូបក្នុងការថែរក្សា ការពារ

    សារផ្ដាំផ្ញើចុងក្រោយរបស់លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ដាស់តឿនកុលបុត្រកុលធីតាខ្មែរគ្រប់រូបក្នុងការថែរក្សា ការពារ

    និងលើកតម្កើងមរតកវប្បធម៌ជាតិឱ្យគង់វង្សជានិរន្តរ៍តទៅ។ ទោះបីពេលនេះ លោកសាស្ត្រាចារ្យបានឃ្លាតកាយឆ្ងាយពីពួកយើងហើយក្ដី ប៉ុន្តែពាក្យអប់រំ ទូន្មាន ប្រៀនប្រដៅ ពុទ្ធិ គំរូវីរភាព និងពលិកម្មដ៏ធំធេងពេញមួយជីវិតរបស់លោកសាស្ត្រាចារ្យ ក្នុងបុព្វហេតុជាតិមាតុភូមិ គឺនៅតែដក់ជាប់ក្នុងបេះដូង និងការចងចាំរបស់យុវជនខ្មែរគ្រប់រូបជាដរាប។ សូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្ដាយជាទីបំផុត ជូនចំពោះក្រុមគ្រួសារសពលោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រ។ ការបាត់បង់លោកសាស្ត្រាចារ្យជាការបាត់បង់ក៏ធំធេងនូវធនធានមនុស្សដ៏មានតម្លៃបំផុត សម្រាប់សង្គមជាតិកម្ពុជាទាំងមូល។ សូមបួងសួងឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ 🙏🙏🙏 🎥 UYFC Phnom Penh #ams1minute

  • សម្តេចធិបតី៖ “សៀមរាបជាតំបន់ទេសចរមួយដ៏មានសក្តានុពលនៃកម្ពុជា

    សម្តេចធិបតី៖ “សៀមរាបជាតំបន់ទេសចរមួយដ៏មានសក្តានុពលនៃកម្ពុជា

    និងជាខេត្តមួយដែលមានការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័ស ដូច្នេះវិស័យសុខាភិបាល ពិសេសការងារផ្តល់សេវាសុខភាពត្រូវរត់តាមការវិវត្តន៍នៃសង្គមនិងសេដ្ឋកិច្ចនៃខេត្តនេះផងដែរ។ រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់បញ្ចកោណទី១ គឺជាការអភិវឌ្ឍមូលធនមនុស្ស មានដូចជាសុខភាពល្អ និងគុណភាពខ្ពស់ ជាទ្រព្យសកម្មជាតិដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង៥ ដែលរាជរដ្ឋាភិបាលផ្តោតលើ សម្រាប់ការអភិវឌ្ឍមូលធនមនុស្ស ដោយមានគោលដៅយុទ្ធសាស្ត្រផ្តោត លើការបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលមកពីជំងឺមិនឆ្លងចម្បងៗ និងការលើកកម្ពស់សុខភាពបន្តពូជ”។ #ams1minute

  • ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម កម្ពុជាមាតុភូមិខ្ញុំ

    ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម កម្ពុជាមាតុភូមិខ្ញុំ

    📷 ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ មេសា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ មេសា ២០២៤

    ១. ត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញកង់ – AMS Economy ២. ទំហំពាណិជ្ជកម្មកម្ពុជា-អាសិបសម្រេចបានជាង ៨ពាន់លានដុល្លារក្នុងរយៈពេល៣ខែ ឆ្នាំ២០២៤ – ស៊ីស៊ីថាមស៍ ៣. ការនាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាម កើនឡើង ១៣% ក្នុងរយៈពេល៣ខែនេះ – ថ្មីៗ ៤. អាមេរិក មានបំណងចាប់ផ្តើមប្រព័ន្ធឃ្លាំមើលទណ្ឌកម្មកូរ៉េខាងជើងថ្មី នៅខែឧសភា – AFP ៥. ប្រធាន CIA៖ អ៊ុយក្រែនអាចចាញ់សង្គ្រាមនៅឆ្នាំនេះ បើពុំមានជំនួយយោធាថ្មី – CNN #ams1minute

  • ឆ្នេររអង្កោល ខេត្តកែប!

    ឆ្នេររអង្កោល ខេត្តកែប!

    ឆ្នេរអង្កោល មានភូមិសាស្ត្រស្ថិតនៅ ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ជាកន្លែងមួយបែបធម្មជាតិនិងមានខ្យល់ល្អ បន្ធូរនូវភាពតានតឹង ជាមួយបរិយាយកាសធម្មជាតិ និងដើមដូងជាច្រើនដែលមាននៅជាប់ឆ្នេរ។ 🎥 ពនេចរ #ams1minute

  • របាយការណ៍នៅថ្ងៃទី១៨ មេសា

    របាយការណ៍នៅថ្ងៃទី១៨ មេសា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១៩ មេសា ២០២៤ #ams1minute

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ត្រូវពង្រឹងខឿនការពារជាតិ កងយោធពលខេមរភូមិន្ទ ត្រូវតែជាកម្លាំងដែលមានថាមពលខ្លាំង

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ត្រូវពង្រឹងខឿនការពារជាតិ កងយោធពលខេមរភូមិន្ទ ត្រូវតែជាកម្លាំងដែលមានថាមពលខ្លាំង

    សមត្ថភាពពេញលេញ ឆន្ទៈមោះមុត មនសិការ និងវិន័យល្អ ដោយការពារបានរឹងមាំនូវឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់សង្គម នៅគ្រប់កាលៈទេសៈសំដៅធ្វើឱ្យបរាជ័យ រាល់ឧបាយកល និងសកម្មភាពរបស់កម្លាំងអមិត្ត ទាំងក្នុង និងក្រៅប្រទេស។ ពិធីបិទវគ្គបណ្តុះបណ្តាលនិងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គបណ្តុះបណ្តាលនិងហ្វឹកហ្វឺនឆ្នាំ២០២៤ របស់សាកលវិទ្យាល័យការពារជាតិ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៩ មេសា ២០២៤ #ams1minute

  • ឡាវ ជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍តែមួយគត់ ដែលមានព្រំប្រទល់ដីគោកព័ទ្ធទៅដោយប្រទេសនានា ដែលគេហៅថា landlocked country

    ឡាវ ជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍តែមួយគត់ ដែលមានព្រំប្រទល់ដីគោកព័ទ្ធទៅដោយប្រទេសនានា ដែលគេហៅថា landlocked country

    ឡាវ និងមីយ៉ាន់ម៉ា មានព្រំប្រទល់ជាប់ជាមួយប្រទេសផ្សេងៗច្រើនជាងគេ ធៀបទៅនឹងប្រទេសដទៃក្នុងអាស៊ីអាគ្នេយ៍ ពោលគឺរហូតដល់ ៥ប្រទេស ខណៈថៃមានព្រំប្រទល់ជាប់ប្រទេសចំនួន ៤ ហើយឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម និងកម្ពុជាមានព្រំប្រទល់ដីគោកជាមួយ ៣ ប្រទេស។ ដោយឡែក ហ្វីលីពីន និងសិង្ហបុរី ពុំមានព្រំប្រទល់ដីគោកជាប់ប្រទេសក្នុងអាស៊ីអាគ្នេយ៍ឡើយ – Seasia Stats #ams1minute