-
United Airlines ខាត ២០០លានដុល្លារក្នុងត្រីមាសទីមួយ

បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់អាមេរិក United Airlines បានរាយការណ៍ពីការខាតបង់ ចំនួន ២០០លានដុល្លារ ក្នុងត្រីមាសទីមួយ នៃឆ្នាំ២០២៤ ដោយសារតែបញ្ហាយន្តហោះ Boeing។ United Airlines កាលពីថ្ងៃអង្គារ បានប្រកាសថា កាលពីខែមករា ជើងហោះហើរ MAX 9 បានចុះចតជាបន្ទាន់ បន្ទាប់ពីបន្ទះនៅលើតួយន្តហោះ បានធ្លាក់នៅកណ្តាលអាកាស។ ការណ៍នេះ បាននាំឲ្យមានការផ្អាកជាបណ្តោះអាសន្ន នៃយន្តហោះ Boeing ប្រភេទនេះ ប្រមាណ ៣សប្តាហ៍ បង្កឲ្យមានការពន្យាពេលដឹកជញ្ជូន។ ក្រុមហ៊ុន Boeing ត្រូវបានគេរំពឹងថា នឹងផ្តល់សំណងដល់ United Airlines ប៉ុន្តែមិនមានការនិយាយអំពីការទូទាត់ កម្រិតណានោះទេ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Boeing ជួបបញ្ហាសុវត្ថិភាព ជាបន្តបន្ទាប់ រួមទាំង ការធ្លាក់យន្តហោះ ប៊ើងទ្វារយន្តហោះ ជ្រុះកង់ និងបញ្ហាកៅអី ជាដើម។ ហេតុការណ៍ទាំងនេះបានបង្ខំឲ្យនាយកប្រតិបត្តិ និងបណ្តាថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត លាឈប់ពីតំណែង៕ ប្រភពពី AFP ប្រែសម្រួល៖…
-
មេធំ Apple ចង់វិនិយោគនៅឥណ្ឌូនេស៊ី

ហ្សាការតា៖ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook នៅថ្ងៃពុធនេះ បានជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី ស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាកំពូលមួយនេះ កំពុងស្វែងរកវិធីវិនិយោគនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍ និងធ្វើពិពិធកម្មខ្សែចង្វាក់ផ្គត់ផ្គង់ឆ្ងាយពីប្រទេសចិន។ បន្ទាប់ពីជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ក្នុងរដ្ឋធានីហ្សាការតា លោក Cook បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា ឥណ្ឌូនេស៊ីគឺជាទីផ្សារដ៏សំខាន់សម្រាប់ក្រុមហ៊ុន Apple។ យើងបានពិភាក្សាពីបំណងប្រាថ្នារបស់ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលចង់ឃើញការផលិតផលិតផលរបស់ Apple នៅក្នុងប្រទេសគាត់ ហើយនោះជាអ្វីដែលយើងនឹងពិចារណា។ ដំណើរទស្សនកិច្ចនេះ កើតឡើងចំពេលដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងស្វែងរកដៃគូពាណិជ្ជកម្មនៅអាស៊ី សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាសកល ដើម្បីកាត់បន្ថយការពឹងផ្អែករបស់អាមេរិកទៅលើប្រទេសចិន។ មិនមានការបញ្ជាក់លំអិតអំពីជំនួបនេះទេ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មានឥណ្ឌូនេស៊ី លោក Budi Arie Setiadi កាលពីខែមុន បាននិយាយថា លោក វីដូដូ និងលោក Cook ទំនងជជែកពីការវិនិយោគថ្មីរបស់ Apple នៅឥណ្ឌូនេស៊ី រួមទាំងការបើករោងចក្រផលិតស្មាតហ្វូន ពីព្រោះប្រទេសនេះមានអ្នកប្រើប្រាស់ផលិតផលរបស់ Apple ជាច្រើន។ តួយ៉ាង…
-
សង្ក្រាន្តថៃបន្សល់ទុកសំរាម ៥ម៉ឺនតោននៅបាងកក

បាងកក៖ រដ្ឋបាលក្រុងបាងកកបានរាយការណ៍ កាលពីថ្ងៃអង្គារថា ពិធីបុណ្យចូលឆ្នាំថៃ ឬសង្ក្រាន្ត នៅក្រុងបាងកក បានបន្សល់ទុកកាកសំណល់ ចំនួន ៥១០០០តោន។ នេះបើតាមកាសែត The Nation។ ប្រភពបន្តថា សំរាមទាំងនេះ ត្រូវបានប្រមូល ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែមេសា ហើយបើធៀបនឹងបុណ្យសង្ក្រាន្តឆ្នាំមុន បានកើនឡើង ប្រហែល ១០០០តោន។ អភិបាលក្រុងបាងកក លោក Chadchart Sittipunt បាននិយាយថា រថយន្តដឹកទឹកជាច្រើនគ្រឿង និងមន្ត្រីជំនាញជាច្រើននាក់ ត្រូវបានដាក់ពង្រាយ ដើម្បីសម្អាតកន្លែងទេសចរណ៍នានា ដោយចាប់ផ្តើម តាំងពីម៉ោង៤ នៅព្រឹក ថ្ងៃអង្គារ។ មានទេសចរអន្តរជាតិជាង៩ម៉ឺននាក់បានចូលរួមពិធីបុណ្យសង្ក្រាន្ត ក្នុងក្រុងបាងកក ជាពិសេសនៅតំបន់ Ratchadamnoen Avenue និង Sanam Luang ចាប់ពីថ្ងៃទី១១ ដល់ ១៥ ខែមេសា។ លោកស្រី Sudawan Wangsuphakitkoson រដ្ឋមន្ត្រីទេសចរណ៍ និងកីឡាប្រាប់ថា បើសរុបទាំងទេសចរជាតិថៃ…
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ មេសា ២០២៤

១. ADB ព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងកើន ៥,៨% ក្នុងឆ្នាំ២០២៤ និង៦,០%ក្នុងឆ្នាំ២០២៥ ដោយសារកំណើនក្នុងវិស័យកម្មន្តសាល និងទេសចរណ៍ – AMS Economy ២. ប្រាក់រៀល ត្រូវបានដាក់ក្នុងតារាងជួញដូររូបិយប័ណ្ណ នៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅអាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ – FN ៣. ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខេត្តកំពង់ចាម បាត់ដំបង សៀមរាប កំពត និងព្រៃវែង មានភ្ញៀវទៅកម្សាន្តច្រើនជាងគេ – កម្ពុជាថ្មី ៤. អូស្រ្តាលីមានផែនការបង្កើនការចំណាយលើវិស័យការពារជាតិ ក្នុងទំហំ ៣២ពាន់លានដុល្លារ ហើយផ្តោតសំខាន់លើមីស៉ីល ដ្រូន និងនាវាចម្បាំង – Reuters ៥. អាមេរិកបញ្ជូនយន្តហោះយោធា ហោះឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្រោយប្រមុខការពារជាតិអាមេរិក-ចិន ទើបនិយាយគ្នាតាមទូរស័ព្ទ – AFP #ams1minute
-
បុរីជនបទ ភូមិខ្នារឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កម្ពុជាមាតុភូមិខ្ញុំ

-
ប្រវត្តិឈ្មោះផ្សារទួលទំពួង

-
របាយការណ៍នៅថ្ងៃទី១៦ មេសា

-
កម្ពុជា ឈានមុខគេក្នុងការព្យាករណ៍កំណើនសេដ្ឋកិច្ចនៃតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០២៤

ផ្អែកលើទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សន្ទុះ GDPរបស់កម្ពុជា មានរហូតដល់ ៦,១%។ ហ្វីលីពីនជាប់លេខ២ មានកំណើន ៥,៩% វៀតណាមស្ថិតនៅលេខ៣ មាន៥,៨% ឥណ្ឌូណេស៊ី មានកំណើន៥% ម៉ាឡេស៊ីមានកំណើន ៤,៣% ឡាវ កើន ៤% ប្រ៊ុយណេកើន ៣,៥% ថៃកើន ៣,២% ទីម័រខាងកើត កើន ៣,១% មីយ៉ាន់ម៉ាកើន ២,៦% និងចុងក្រោយសិង្ហបុរីមាន ២,១% – IMF via Seasia Stats #ams1minute
-
របាយការណ៍នៅថ្ងៃទី១៥ មេសា

-
ពុទ្ធឱវាទ
