Category: One-Minute

  • អាល្លឺម៉ង់នឹងបញ្ជូននាវាចម្បាំងស៊េរីថ្មី ទៅការពារកប៉ាល់នៅសមុទ្រក្រហម

    អាល្លឺម៉ង់នឹងបញ្ជូននាវាចម្បាំងស៊េរីថ្មី ទៅការពារកប៉ាល់នៅសមុទ្រក្រហម

    ប៊ែរឡាំង៖ អាល្លឺម៉ង់ ថ្មីៗនេះបាននិយាយថា ខ្លួននឹងបញ្ជូននាវាចម្បាំងស៊េរីថ្មីមួយ ទៅកាន់សមុទ្រក្រហម ក្នុងខែសីហាខាងមុខ ដើម្បីជួយធានាសុវត្ថិភាពចរាចរណ៍ផ្លូវសមុទ្រ ដែលត្រូវរំខានជាច្រើនខែ ដោយសារការវាយប្រហារពីក្រុមឧទ្ទាមហ៊ូទី។ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បាននិយាយថា នាវាចម្បាំងស៊េរីថ្មី Hamburg នឹងជំនួសនាវាចម្បាំង Hessen ដែលបានចាកចេញពីតំបន់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ នាវាចម្បាំង Hessen ត្រូវបានដាក់ពង្រាយនៅតំបន់សមុទ្រក្រហម កាលពីថ្ងៃទី២៣ ខែកុម្ភៈ ជាផ្នែកមួយនៃបេសកកម្ម “Aspides” របស់សហភាពអឺរ៉ុប ដើម្បីការពារនាវានៅក្នុងតំបន់។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា នាវាចម្បាំង Hamburg បានអមដំណើរកប៉ាល់ពាណិជ្ជករចំនួន ២៧គ្រឿងនៅក្នុងតំបន់អន្តរាគមន៍ ហើយមាន ៤ដងបានទប់ទល់នឹងការវាយប្រហារដោយយន្តហោះដ្រូន និងមីស៊ីលរបស់ក្រុមហ៊ូទី។ នាវាចម្បាំង Hamburg មានបុគ្គលិកយោធាប្រហែល ២៤០នាក់។ ក្រុមឧទ្ទាមហ៊ូទីបាននិយាយថា ពួកគេបានវាយប្រហារលើកប៉ាល់ជិត ១០០គ្រឿងនៅសមុទ្រក្រហម និងឈូងសមុទ្រ Aden ក្នុងការវាយប្រហារជាច្រើនខែ។ ពួកគេបានចាប់ផ្តើមវាយប្រហារកប៉ាល់នៅឈូងសមុទ្រ Aden និងសមុទ្រក្រហមក្នុងខែវិច្ឆិកា ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យបញ្ឈប់សង្គ្រាមរយៈពេលជាច្រើនខែរបស់ខ្លួននៅតំបន់ហ្គាហ្សា និងអនុញ្ញាតឱ្យជំនួយមនុស្សធម៌ចូលទៅក្នុងទឹកដីប៉ាឡេស្ទីន ដែលត្រូវបានឡោមព័ទ្ធដោយអ៊ីស្រាអែល។ ការវាយប្រហារលើផ្លូវពាណិជ្ជកម្មដ៏សំខាន់ បានជួបជាមួយនឹងការវាយប្រហារសងសឹកដោយកងកម្លាំងសហរដ្ឋអាមេរិក និងអង់គ្លេសចាប់តាំងពីខែមករា។…

  • ប្រាសាទអង្គរវត្តនាព្រឹកព្រលឹមក្រុងសៀមរាប ខេត្តសៀមរាប កម្ពុជាមាតុភូមិខ្ញុំ

    ប្រាសាទអង្គរវត្តនាព្រឹកព្រលឹមក្រុងសៀមរាប ខេត្តសៀមរាប កម្ពុជាមាតុភូមិខ្ញុំ

    🎥 MLMUPC #ams1minute

  • រំដោះគ្រាប់បែក ១ពាន់គីឡូ ជម្លៀសមនុស្សជាង ១ពាន់នាក់ នៅស៊ែប៊ី

    រំដោះគ្រាប់បែក ១ពាន់គីឡូ ជម្លៀសមនុស្សជាង ១ពាន់នាក់ នៅស៊ែប៊ី

    នីស៖ នៅប្រទេសស៊ែប៊ី កាលពីថ្ងៃអាទិត្យ មានការជម្លៀសមនុស្ស ១៣០០នាក់ ដើម្បីសុវត្ថិភាព ខណៈដែលអាជ្ញាធរបានរំដោះគ្រាប់បែកទម្ងន់ ១០០០ គីឡូក្រាម ដែលទម្លាក់ដោយសម្ព័ន្ធយោធាណាតូ កាលពី២៥ឆ្នាំមុន។ ក្រសួងមហាផ្ទៃបានអះអាងថា គ្រាប់បែក MK-84 មួយនេះត្រូវបានរំដោះចេញ ដោយជោគជ័យ ពីការដ្ឋានសំណង់មួយកន្លែង នៅក្នុងរដ្ឋធានី នីស ។ ប៉ូលីស អ្នកពន្លត់អគ្គីភ័យ និងក្រុមគ្រូពេទ្យ បានមានវត្តមាននៅទីនោះ ដើម្បីប្រុងជើងការ និងធានាថា គ្រាប់បែកនេះត្រូវបានដឹកជញ្ជូនដោយសុវត្ថិភាព។ គួររម្លឹកថា កាលពីអំឡុងខែមីនា និងខែមេសា ឆ្នាំ១៩៩៩ អង្គការណាតូបានទម្លាក់គ្រាប់បែកជាច្រើនគ្រាប់ នៅប្រទេសស៊ែប៊ី ក្នុងគោលបំណងបញ្ចប់ការបង្រ្កាបដ៏បង្ហូរឈាមលើក្រុមផ្តាច់ខ្លួន របស់អតីតមេដឹកនាំស៊ែប៊ី លោក ស្លូបូដាន មីលូសេវីគ (Slobodan Milosevic) ប៉ុន្តែ ការទម្លាក់ដែលបណ្តាលឲ្យស្លាប់មនុស្សរាប់សិបនាក់នេះ គ្មានការឯកភាពពីក្រុមប្រឹក្សាសន្តិសសុខ អង្គការសហប្រជាជាតិ នោះឡើយ នាពេលនោះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • អ៊ុយក្រែនជំរុញព្រឹទ្ធសភាអាមរិក រឿងកញ្ចប់ជំនួយ បន្ទាប់ពីសភាបានអនុម័តរួចរាល់

    អ៊ុយក្រែនជំរុញព្រឹទ្ធសភាអាមរិក រឿងកញ្ចប់ជំនួយ បន្ទាប់ពីសភាបានអនុម័តរួចរាល់

    គៀវ៖ ប្រធានាធិបតីនៃប្រទេស អ៊ុយក្រែន លោក Zelensky បានអំពាវនាវឱ្យមានការសម្រេចចិត្តភ្លាមៗ ពីព្រឹទ្ធសភាអាមេរិក លើកញ្ចប់ជំនួយ ដែលទើបត្រូវបានសភាតំណាងរាស្ត្រអនុម័ត។ កាលពីថ្ងៃសៅរ៍ សភាតំណាងរាស្រ្តអាមេរិក បានសម្រេចអនុម័តលើសំណើសុំកញ្ចប់ជំនួយយោធា មានទំហំទឹកប្រាក់ ៩៥ពាន់លានដុល្លារ ដែលបានពន្យារពេលជាយូរមកហើយ ដល់អ៊ុយក្រែន អ៊ីស្រាអែល និងសម្រាប់បរទេសផ្សេងៗទៀត។ យ៉ាងណាមិញ ត្រូវឆ្លងកាត់ព្រឹទ្ធសភា ទើបកញ្ចប់ជំនួយទាំងនេះ ចូលជាធរមានបាន។ ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានជំរុញឱ្យព្រឹទ្ធសភាសហរដ្ឋអាមេរិក ធានាឱ្យបានថា កញ្ចប់ជំនួយនេះត្រូវបានអនុម័ត យ៉ាងឆាប់រហ័ស។ លោកបាននិយាយកាលពីថ្ងៃអាទិត្យថា «វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកយើង ក្នុងការមានការសម្រេចចិត្តភ្លាមៗ ពីព្រឹទ្ធសភាអាមេរិក ក្នុងការគាំទ្រកញ្ចប់អ៊ុយក្រែន»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • យានយន្តល្មើសចំនួន ២៥០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២១ ខែមេសា

    យានយន្តល្មើសចំនួន ២៥០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២១ ខែមេសា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី ២១ ខែមេសាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៤១គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៥០គ្រឿង រថយន្តធំ ០១គ្រឿង រថយន្តតូច ៤២គ្រឿង ម៉ូតូ ២០៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៥០គ្រឿង មានរថយន្តធំ ០១គ្រឿង រថយន្តតូច ៤២ គ្រឿង និងម៉ូតូចំនួន ២០៧គ្រឿង ត្រូវបានផាកពិន័យ តាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍

  • ក្រុមហ៊ុនចិន Chery ដាក់គោលដៅផលិតឡាន ១៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំនៅអេស្ប៉ាញ

    ក្រុមហ៊ុនចិន Chery ដាក់គោលដៅផលិតឡាន ១៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំនៅអេស្ប៉ាញ

    ម៉ាឌ្រីដ៖ ក្រុមហ៊ុនផលិតរថយន្តចិន Chery និងដៃគូអេស្ប៉ាញ Ebro-EV Motors ថ្មីៗនេះនិយាយថា ពួកគេរំពឹងថា នឹងបង្កើតការងារថ្មីដល់បុគ្គលិកចំនួន ១,២៥០នាក់ ព្រមជាមួយនឹងផែនការផលិតរថយន្តឱ្យបាន ១៥០,០០០គ្រឿងក្នុងមួយឆ្នាំ ដែលភាគច្រើនជាអគ្គិសនីនៅរោងចក្រថ្មីរបស់ពួកគេនៅទីក្រុងបាសេឡូណា។ ក្រុមហ៊ុនចិន Chery និងដៃគូអេស្ប៉ាញ Ebro-EV Motors បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ នឹងចាប់ផ្តើមជ្រើសរើសបុគ្គលិកចំនួន ១៥០នាក់ ក្នុងចំណោម ១,២៥០នាក់ នារយៈពេលប៉ុន្មានខែខាងមុខនេះ។ រីឯការផលិតរថយន្តនឹងត្រូវដំឡើងនៅឯរោងចក្រដែលក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan បានបិទកាលពីខែធ្នូ ឆ្នាំ២០២១ ហើយធ្លាប់មានបុគ្គលិកជិត ៣,០០០នាក់។ ក្រុមហ៊ុនចិន Chery និងអេស្ប៉ាញ Ebro បានបញ្ជាក់ថា ពួកគេមានគម្រោងផលិតរថយន្តចំនួន ៥០,០០០គ្រឿងក្នុងមួយឆ្នាំនៅឯអតីតរោងចក្ររបស់ក្រុមហ៊ុនជប៉ុន Nissan នៅឆ្នាំ២០២៧ បន្ទាប់មកនឹងបង្កើនរហូតដល់ប្រហែល ១៥០,០០០គ្រឿងក្នុងមួយឆ្នាំ នៅឆ្នាំ២០២៩។ Chery គឺជាក្រុមហ៊ុនផលិតរថយន្តរបស់ចិនទីពីរ ដែលបានមកបោះទុនវិនិយោគនៅអឺរ៉ុប បន្ទាប់ពីក្រុមហ៊ុន BYD បាននិយាយកាលពីខែធ្នូថា ខ្លួននឹងសាងសង់រោងចក្រនៅក្នុងប្រទេសហុងគ្រី ខណៈដែលខ្លួនកំពុងឆ្ពោះទៅមុខ ជាមួយនឹងផែនការពង្រីកខ្លួនទៅកាន់ទ្វីបអឺរ៉ុប ទោះបីជាមានការព្រួយបារម្ភអំពីការប្រកួតប្រជែងកើនឡើងក៏ដោយ។ ដោយបង្កើតឡើងក្នុងឆ្នាំ១៩៩៧ Chery…

  • អនុសាសន៍ ៤ ចំណុច ដើម្បីជួយតម្រង់ទិសដៅការងាររបស់ក្រសួងផែនការ

    អនុសាសន៍ ៤ ចំណុច ដើម្បីជួយតម្រង់ទិសដៅការងាររបស់ក្រសួងផែនការ
  • គោលដៅចម្បងគឺលុបបំបាត់ភាពក្រីក្រនិងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

    គោលដៅចម្បងគឺលុបបំបាត់ភាពក្រីក្រនិងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
  • អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការឆ្ពោះទៅសម្រេចគោលដៅនៃការចុះបញ្ជីដីធ្លីបង្ហើយនៅកម្ពុជា

    អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការឆ្ពោះទៅសម្រេចគោលដៅនៃការចុះបញ្ជីដីធ្លីបង្ហើយនៅកម្ពុជា

    នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយអាទិភាពគន្លឹះ ចំនួន ៣ រួមមាន៖ ការចុះបញ្ជីដីធ្លីបង្ហើយ បរិយាកាសគ្មានវិវាទ និងសេវាគាប់ចិត្ត។ ក្នុងនោះ ដើម្បីធ្វើឱ្យសម្រេចបាននូវគោលដៅនៃការចុះបញ្ជីដីធ្លីបង្ហើយនៅកម្ពុជា ហើយឆ្ពោះទៅសម្រេចគោលនយោបាយអទិភាពផ្សេងទៀត គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេស អាជ្ញាធរមូលដ្ឋាន ជាមួយមន្ទីរជំនាញ ដេីម្បីបម្រេីប្រយោជន៍ជូនប្រជាជនយេីង។ បន្ថែមលេីសពីនេះ រដ្ឋបាលទំនើប ក៏ជារឿងចាំបាច់ដែលត្រូវធ្វើការអភិវឌ្ឍ ដោយផ្តោតសំខាន់លេីការកសាងសមត្ថភាពមន្ត្រី ការពង្រឹងសមត្ថភាពស្ថាប័ន និងយន្តការលើកទឹកចិត្តដល់មន្រ្តីជំនាញ ដេីម្បីជំរុញសាមគ្គីឯកភាពផ្ទៃក្នុងផងដែរ។ នេះជាប្រសាសន៍ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាជំរុញការចុះបញ្ជីដីធ្លី ដោយមានការចូលរួមពី អាជ្ញាធរ មូលដ្ឋាន និងមន្រ្តីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤៕ #ams1minute

  • សង្ក្រាន្តក្រុងព្រះសីហនុ ខេត្តព្រះសីហនុតារារះនាទិសនិរតី កម្ពុជាមាតុភូមិខ្ញុំ

    សង្ក្រាន្តក្រុងព្រះសីហនុ ខេត្តព្រះសីហនុតារារះនាទិសនិរតី កម្ពុជាមាតុភូមិខ្ញុំ

    🎥 ពពក #ams1minute