-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ មេសា ២០២៤

១. ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ៖ កម្ពុជាមានជំហររឹងមាំ អាចនឹងឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៧ – AMS Economy ២. គម្រោងវិនិយោគ ៦ទៀត តម្លៃជាង ៧០លានដុល្លារនៅព្រះសីហនុ ត្រូវបានលើកទឹកចិត្តជាពិសេសពីរដ្ឋាភិបាល – ថ្មីៗ ៣. ត្រីមាសទី១ ឆ្នាំ២០២៤ ការនាំចេញរបស់កម្ពុជាមានតម្លៃជាង ៦,២៦ពាន់លានដុល្លារ កើន ១៨% ខណៈការនាំចូលមានតម្លៃ ៦,២៣ពាន់លានដុល្លារ – FN ៤. គណបក្សប្រឆាំងកូរ៉េខាងត្បូង ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតសភា – Reuters ៥. អាមេរិក និងសហភាពអឺរ៉ុបថា ភាពលើសចំណុះនៃវិស័យឧស្សាហកម្មរបស់ចិនអាចបង្កហានិភ័យដល់ទីផ្សារពិភពលោក – AFP #ams1minute
-
របាយការណ៍នៅថ្ងៃទី១០ មេសា

-
សម្តេចធិបតី៖ “វិស័យឯកជនគឺជាដៃគូមិនអាចខ្វះបាន និងជាកម្លាំងចលករដ៏សំខាន់ដែលរួមចំណែកដល់ការរីកលូតលាស់សេដ្ឋកិច្ចជាតិ

ក្នុងន័យនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំបន្តជួយ សម្របសម្រួល និងផ្ដល់ការគាំទ្រចាំបាច់ដល់ក្រុមហ៊ុន ខ្មែរ ហ្វេសមីល និងក្រុមហ៊ុនដទៃទៀតដែលកំពុងបោះទុន វិនិយោគក្នុងវិស័យកសិកម្ម ដើម្បីជួយពង្រឹងស្ដង់ដារគុណភាព សុវត្ថិភាព និងភាពប្រកួតប្រជែង ។ រាជរដ្ឋាភិបាលសូមស្វាគមន៍ និងលើកទឹកចិត្តឱ្យមានការវិនិយោគឯកជនកាន់តែច្រើនថែមទៀត នៅក្នុងគ្រប់អនុវិស័យរបស់ វិស័យកសិកម្ម ដែលនឹងជួយបង្កើតការងារ លើកកម្ពស់ប្រាក់ចំណូលប្រជាជន កាត់បន្ថយភាពក្រីក្រ កាត់បន្ថយការនាំចូល និងលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ”។ គិរីសួគ៌ គឺជាកសិដ្ឋានខ្នាតធំថ្នាក់ជាតិដំបូងគេនៅកម្ពុជា ដែលមានសង្វាក់ផលិតកម្មទំនើប មានសមត្ថភាព ផលិតទឹកដោះគោសុទ្ធស្រស់ ប្រកបដោយគុណភាពខ្ពស់ និងសារធាតុចិញ្ចឹមច្រើន ដើម្បីជាជំនួយផ្នែកអាហារូបត្ថម្ភ ដល់អ្នកប្រើប្រាស់ ។ កសិដ្ឋានបានទទួលពានរង្វាន់ឧស្សាហកម្មបៃតងថ្នាក់មាសចំនួន ២ឆ្នាំជាប់គ្នា ។ #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “ក្រសួងធនធានទឹក និងឧតុនិយម ត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន

-
ដំណាក់កាលទី១ ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា

-
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នាំយកអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ ទៅជូនក្រុមគ្រួសារអតីតយុទ្ធជន ក្នុងឱកាសបុណ្យបុណ្យចូលឆ្នាំថ្មី

កំពង់ធំ៖ ឧត្តមសេនីយ៍ទោសោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារយេនឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កាលពីថ្ងៃពុធបានអញ្ជើញសួរសុខ ទុក្ខ និងបនាំយកអំណោយស្បៀងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ក្នុងឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលសម្ដេចនិងលោកជំទាវ តែងតែគិតគូរយកគិតទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនព្រោះបងប្អូនអតីតយុទ្ធជនគឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិនិងមាតុភូមិ។អំណោយដែលផ្តល់ជូនមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង និងថវិកាមួយចំនួន ៕ដោយ :ប៊ុន រដ្ឋា
-
ប្រាសាទបាភួន កសាងឡើងនៅស.វ.ទី១១ ដោយព្រះបាទឧទ័យទិត្យវម៌្មទី២ ឧទ្ទិសថ្វាយព្រហ្មញ្ញសាសនា

-
ក្រុមហ៊ុនអាមេរិកបង់ ៦០០លានដុល្លារ រឿងកំពប់សារធាតុគីមី

ក្រុមហ៊ុនដឹកជញ្ជូនទំនិញរបស់អាមេរិក Norfolk Southern Corporation កាលពីថ្ងៃអង្គារ បានសម្រេចបង់ប្រាក់ ចំនួន៦០០លានដុល្លារ ករណីរថភ្លើងរបស់ខ្លួន បើកធ្លាក់ផ្លូវ បណ្តាលឲ្យកំពប់សារធាតុគីមីដ៏ច្រើន នៅរដ្ឋ Ohio កាលពីឆ្នាំមុន។ សំណងនេះគឺដើម្បីដោះស្រាយបណ្តឹង ដែលធ្វើឡើងដោយសហគមន៍ ជុំវិញការធ្វើខូចខាតបរិស្ថាន និងបញ្ហាសុខភាព។ ក្រុមហ៊ុន Norfolk Southern បាននិយាយថា សំណងទាំងនេះ សម្រាប់ឱ្យប្រជាជន និងអាជីវកម្មក្នុងតំបន់ ដោះស្រាយផលប៉ះពាល់ ក្នុងហេតុការណ៍នេះ។ មនុស្សជាច្រើននាក់ត្រូវបានរាយការណ៍ ពីបញ្ហាសុខភាព និងបញ្ហាគុណភាពទឹកទទួលទាន ផងដែរ។ មិនមានមនុស្សស្លាប់ ក្នុងហេតុការណ៍នេះ ប៉ុន្តែ ប្រជាជននៅទីនោះ ត្រូវបានបង្ខំឱ្យជម្លៀសចេញ ជាបណ្ដោះអាសន្ន៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
អ៊ីតាលីទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចនៅត្រឹម ១ភាគរយក្នុងឆ្នាំ ២០២៤

រ៉ូម៖ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ក្នុងសប្តាហ៍នេះ បានបន្ទាបការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចប្រទេសរបស់ខ្លួន សម្រាប់ឆ្នាំ២០២៤នេះ មកនៅត្រឹមចំនួន ១ភាគរយ ពោលគឺធ្លាក់ចុះពីចំនួន ១.២ភាគរយកាលពីមុន។ សម្រាប់ឆ្នាំ ២០២៥ រដ្ឋាភិបាលអ៊ីតាលីបានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងប្រទេសមានសេដ្ឋកិច្ចធំទីបីរបស់តំបន់ចាយប្រាក់អឺរ៉ូមួយនេះ នឹងកើនឡើងចំនួន ១.២ភាគរយ ទាបជាងការព្យាករណ៍ពីមុន ដែលមានចំនួន ១.៤ភាគរយ។ តួលេខនេះបានលេចឡើងនៅក្នុងផែនទីបង្ហាញផ្លូវដែលអនុម័តដោយគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្រ្តីអ៊ីតាលី លោកស្រី Giorgia Meloni ហើយបានប្រកាសកាលពីថ្ងៃអង្គារ ដោយរដ្ឋមន្ត្រីសេដ្ឋកិច្ចអ៊ីតាលី លោក Giancarlo Giorgetti។ ទន្ទឹមគ្នា រដ្ឋាភិបាលអ៊ីតាលីក៏បានកំណត់គោលដៅកាត់បន្ថយឱនភាពសាធារណៈប្រទេសរបស់ខ្លួន មកត្រឹមចំនួន ៤.៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២៤ និងចំនួន ៣.៧ភាគរយនៅឆ្នាំ២០២៥ ធ្លាក់ចុះពីចំនួន ៧.២ភាគរយកាលពីឆ្នាំ ២០២៣។ សារព័ត៌មាន AFP បានចេញផ្សាយកាលពីពេលថ្មីៗនេះថា ទីភ្នាក់ងារស្ថិតិជាតិអ៊ីតាលី (ISTAT) បានបញ្ជាក់ថា សេដ្ឋកិច្ចអ៊ីតាលីបានកើនឡើងចំនួន ០.៩ភាគរយកាលពីឆ្នាំ២០២៣ កើនឡើងលើសការព្យាករណ៍របស់រដ្ឋាភិបាលបន្តិច ប៉ុន្តែឱនភាពថវិកា គឺខ្ពស់ជាងការរំពឹងទុកឆ្ងាយណាស់។ រីឯផលិតផលក្នុងស្រុកសរុប…
-
ដើម្បីអភិរក្សតំបន់ “ផ្លូវបុប្ផាលាក់ខ្លួន” ផ្លូវអន្ទង់អាំង ភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់
