-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ មេសា ២០២៤

១. វិនិយោគិនហុងកុង បង្ហាញពីបំណងវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅកម្ពុជា – AMS Economy ២. រដ្ឋាភិបាលគ្រោងដោះស្រាយបញ្ហាទឹកជំនន់នៅភ្នំពេញ លើថវិកាប្រមាណ ៣០០ លានដុល្លារ – កម្ពុជាថ្មី ៣. ត្រីមាសទី១ ឆ្នាំ២០២៤ បរិមាណនាំចូលប្លាស្ទិកចូលមកកម្ពុជា ថយចុះជាង ៧៥% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៣ – FN ៤. តួកគី ដាក់កំហិតការនាំចេញផលិតផលជាង ៥០ប្រភេទទៅអុីស្រាអែល រហូតមានការឈប់បាញ់នៅហ្កាហ្សា – AFP ៥. អាមេរិក បញ្ជូនអាវុធដែលរឹបអូសបានពីអ៉ីរ៉ង់ ទៅឱ្យអ៊ុយក្រែន – Reuters #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “ទឹកគឺជាធនធានដ៏មានសារៈសំខាន់ សម្រាប់ទ្រទ្រង់ភាវៈមានជីវិតទាំងអស់ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ក្នុងរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ធនធានទឹកត្រូវបានកំណត់នៅក្នុងគោលដៅទី៦ ដើម្បីចូលរួមចំណែកសម្រេចបាននូវគោលដៅនេះ រាជរដ្ឋាភិបាលតែងតែផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក តាមរយៈការជំរុញការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរ ដើម្បីធានាបាននូវសន្តិសុខទឹកក្នុងក្របខ័ណ្ឌទូទាំងប្រទេស ជាពិសេស ការបន្តកិច្ចសហការជាមួយគ្រប់ភាគី ពាក់ព័ន្ធក្រោមយន្តការតំបន់ និងសកល ដើម្បីពង្រឹង និងលើកកម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងធនធានទឹក និងអាងទន្លេឆ្លងដែន ឱ្យកាន់តែមានប្រសិទ្ធភាព និងបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការសំខាន់ៗ ជាពិសេសផែនការយុទ្ធសាស្រ្តអភិវឌ្ឍធនធានទឹក និងឧតុនិយមរយៈពេលមធ្យម និងវែង។ ទាំងនេះ គឺជាការប្តេជ្ញាខ្ពស់របស់កម្ពុជាក្នុងការចូលរួមជាមួយពិភពលោក ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានទឹកនៃភពផែនដីសម្រាប់អ្នកជំនាន់ក្រោយ”។ #ams1minute
-
៣ខែឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១០៦គម្រោង

-
អបអរសាទរ ពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធឌីជីថល របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

-
សម្តេចធិបតី៖ “ក្រសួងធនធានទឹក និងឧតុនិយម បំពេញបេសកកម្មជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជាលើការងារដឹកនាំនិងគ្រប់គ្រងវិស័យធនធានទឹក

និងឧតុនិយម រួមបញ្ចូលទាំងការងារ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ដែលបានលើកស្ទួយវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ និងសម្របសម្រួលក្នុងការគ្រប់គ្រង ការការពារ ការអភិរក្សនិងអភិវឌ្ឍន៍ធនធានទឹក និងធនធានពាក់ព័ន្ធដទៃទៀតក្នុងអាងទន្លេមេគង្គ។ ទន្ទឹមនោះគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាបានធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៤-២០២៨ ដើម្បីចូលរួមគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេឆ្នាំ២០២១-២០៣០របស់គណៈកម្មការទេន្លេមេគង្គ(MRC) ក្នុងគោលដៅរួមគឺដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងជាអាទិភាពគន្លឹះសម្រាប់ទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ច”។ #ams1minute
-
ខេត្តកំពង់ចាម កម្ពុជាមាតុភូមិខ្ញុំ

-
សត្វខ្លាឃ្មុំធំ

-
បាយការណ៍នៅថ្ងៃទី៩ មេសា

-
អបអរសាទរ កីឡាករម៉ូតូទឹកជម្រើសជាតិ សាលី ហ្វីលីន ដែលបានឈ្នះ មេដាយមាស ក្នុងព្រឹត្តិការណ៍ WATER IET PRO TOUR 2024 ជុំទី១ លើវិញ្ញាសារ PRO SKI GP

-
កម្ពុជា មានអត្រាប្រជាជន Gen Z ៦០% ដែលជាអត្រាខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ តាមពីក្រោយដោយហ្វីលីពីនមាន ៤៥% និងឥណ្ឌូណេស៊ីស្ថិតនៅលំដាប់ទីបីដែលមាន ២៨%
