Category: One-Minute

  • ក្រុមហ៊ុនផ្គត់ផ្គង់ទឹកធំបំផុតនៅអង់គ្លេសជំពាក់ធនាគារ ៥០០លានដុល្លារ អត់សង

    ក្រុមហ៊ុនផ្គត់ផ្គង់ទឹកធំបំផុតនៅអង់គ្លេសជំពាក់ធនាគារ ៥០០លានដុល្លារ អត់សង

    ក្រុមហ៊ុន Kemble Water ដែលជាក្រុមហ៊ុនមេរបស់សាជីវកម្មផ្គត់ផ្គង់ទឹកដ៏ធំបំផុតរបស់ចក្រភពអង់គ្លេស Thames Water បានខកខាន មិនបានសងបំណុលធនាគារ ចំនួនជាង៥០០លានដុល្លារអាមេរិក។ ការខកខានទូទាត់បែបនេះ បានកើតមានឡើង បន្ទាប់ពីក្រុមហ៊ុន Kemble Water ធ្លាប់បានប្រកាស កាលពីចុងខែមីនាថា ខ្លួនបានបរាជ័យក្នុងការគៀរកូរសាច់ប្រាក់ពីម្ចាស់ភាគហ៊ុន ដោយបានបន្ទោសលើ «បទប្បញ្ញត្តិឧស្សាហកម្ម» ដែលប៉ះពាល់ដល់ផែនការវិនិយោគ។ តាមផែនការ ក្រុមហ៊ុនត្រូវទូទាត់បំណុល ៥០៥លានដុល្លារ នៅថ្ងៃទី ២ ខែមេសា ប៉ុន្តែមិនបានបង់ទេ។ ក្រុមហ៊ុនបាននិយាយថា ខ្លួនបានទាក់ទងទៅម្ចាស់បំណុល ស្នើសុំឱ្យពួកគេ កុំឲ្យមានការចាត់វិធានការ ដើម្បីស្ថេរភាពក្រុមហ៊ុន។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Thames Water និង Kemble Water បដិសេធមិននិយាយលម្អិត ពេលដែល AFP ទាក់ទងទៅ។ ប៉ុន្តែ មានព័ត៌មានបង្ហាញថា អ្នកផ្តល់ប្រាក់កម្ចីរបស់ Kemble រួមមាន ធនាគារនៅអៀឡង់ និង នៅចិន។ ក្រៅពីរឿងអាស្រូវបំណុល ថ្មីៗនេះ ក្រុមហ៊ុនកំពុងប្រឈមនឹងការដកអាជ្ញាបណ្ណ ដោយសារតែការខកខានក្នុងការបញ្ឈប់ការបង្ហូរទឹកស្អុយ ចូលទៅក្នុងទឹកទន្ល…

  • Apple បញ្ឈប់បុគ្គលិករាប់រយនាក់ក្រោយបរាជ័យគម្រោងឡានអគ្គិសនី

    Apple បញ្ឈប់បុគ្គលិករាប់រយនាក់ក្រោយបរាជ័យគម្រោងឡានអគ្គិសនី

    ក្រុមហ៊ុនបច្ចេកវិទ្យា Apple បាននបញ្ឈប់បុគ្គលិកការិយាល័យ ជាង៦០០នាក់តាំងពីថ្ងៃទី២៧ខែមីនា មក បន្ទាប់ពីគម្រោង ផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផលិត IPhone មួយនេះបានបរាជ័យ ទោះបីប្រឹងប្រែង ១០ឆ្នាំមកហើយក្តី។ នេះគឺជាការកាត់បន្ថយបុគ្គលិក លើកដំបូងរបស់ Apple ចាប់តាំងពីបញ្ចប់ដំណាក់កាលជំងឺរាត្បាតកូវីដ១៩មក។ AFP ព្យាយាមសុំការបំភ្លឺ កាលពីថ្ងៃទី៥ ខែមេសា ប៉ុន្តែ Apple មិនឆ្លើយតប។ Bloomberg បានឲ្យដឹងថា Apple បានរៀបចំបុគ្គលិក ជិត២០០០នាក់ លើការផលិតឡានអគ្គិសនី ខណៈទីផ្សារប្រកួតប្រជែងខ្លាំងលើ រថយន្តប្រភេទ EV នេះ៕ ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

  • វៀតណាមប្រកាសអាសន្នគ្រោះរាំងស្ងួត

    វៀតណាមប្រកាសអាសន្នគ្រោះរាំងស្ងួត

    ខេត្តតំបន់ឆ្នេរសមុទ្រដ៏សំខាន់ នៅក្នុងប្រទេសវៀតណាម ត្រូវបានប្រកាសអាសន្ន ដោយសារតែគ្រោះរាំងស្ងួត។ រលកកម្តៅរយៈពេលមួយសប្តាហ៍ បាននាំមកនូវគ្រោះរាំងស្ងួត ខណៈដែលទឹកប្រៃចេះតែបន្តចូលតំបន់ Tan Phu Dong នៃខេត្ត Tien Giang ជាខេត្តដែលមានឆ្នេរសមុទ្រប្រវែង ១២ គីឡូម៉ែត្រ តាមបណ្តោយសមុទ្រចិនខាងត្បូង។ នៅថ្ងៃទី៦ ខែមេសា វៀតណាមបានចេញសេចក្តីប្រកាស ដាក់ខេត្តមួយនេះ ក្នុងភាពអាសន្ន ខណៈដែលប្រជាជនវៀតណាមរាប់ពាន់នាក់ នៅទីនោះ កំពុងខ្វះខាតទឹកសាប យ៉ាងធ្ងន់ធ្ងរ។ សេចក្តីប្រកាសបានឲ្យដឹងដែរថា ការជ្រៀតចូលនៃទឹកអំបិលពីសមុទ្របានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណាំ និងផ្ទះរាប់ពាន់គ្រួសារ ក្នុងចំណោមប្រជាជន ៤៣០០០នាក់ នៅតំបន់នោះ។ ដីសណ្ដទន្លេមេគង្គប្រឈមនឹងការជ្រៀតចូលទឹកប្រៃ ជារៀងរាល់ឆ្នាំ ប៉ុន្តែ សម្រាប់ឆ្នាំនេះ អាកាសធាតុក្តៅខ្លាំង និងការកើនឡើងកម្រិតទឹកសមុទ្រ ជំរុញដោយការប្រែប្រួលអាកាសធាតុ កំពុងបង្កើនហានិភ័យ។ ការស្រាវជ្រាវចេញផ្សាយ នៅក្នុងខែមីនា បានបង្ហាញថា ដីសណ្ដទន្លេមេគង្គរបស់វៀតណាម ដែលផ្តល់អាហារ និងជីវភាពរស់នៅ សម្រាប់មនុស្សរាប់សិបលាននាក់ ប្រឈមមុខនឹងការខាតបង់ដំណាំកសិកម្ម ជិត ៣ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដោយសារទឹកប្រៃកាន់តែច្រើន ចូលដីបង្កបង្កើនផល៕ ប្រភពពី AFP…

  • អនុសាសន៍ ៤ ក្នុងការលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ

    អនុសាសន៍ ៤ ក្នុងការលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ
  • នាយករដ្ឋមន្ត្រីនឹងផ្តល់រង្វាន់ពិសេសសម្រាប់រាជធានីខេត្តដែលមិនមានគ្រោះថ្នាក់ចរាចរណ៍នាឱកាសបុណ្យចូលឆ្នាំថ្មី២០២៤

    នាយករដ្ឋមន្ត្រីនឹងផ្តល់រង្វាន់ពិសេសសម្រាប់រាជធានីខេត្តដែលមិនមានគ្រោះថ្នាក់ចរាចរណ៍នាឱកាសបុណ្យចូលឆ្នាំថ្មី២០២៤
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ មេសា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ មេសា ២០២៤

    ១. ត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្ម ១០៦គម្រោង ក្នុងទំហំ ២,២ពាន់លានដុល្លារនិងអាចបង្កើតការងារជិត ១១ម៉ឺនកន្លែង – AMS Economy ២. ត្រីមាសទី១ ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទទួលបានជើងហោះហើរត្រង់មកពី ៨ប្រទេស – AMS Economy ៣. សង្ក្រាន្តខ្មែរនៅជប៉ុន កូរ៉េ ម៉ាឡេស៊ី និងថៃ មានបង្ហាញម្ហូបអាហារ នំអន្សម នំគម និងល្បែងប្រជាប្រិយ – ខ្មែរថាមស៍ ៤. មីយ៉ាន់ម៉ា សុំថៃ បើកផ្លូវឱ្យយន្តហោះយោធាចូលយកទាហានជាង ៤៧០នាក់ ដែលបាក់ទ័ពចាញ់ក្រុមប្រឆាំង -AFP ៥. ជប៉ុន អាមេរិក ហ្វីលីពីន និងអូស្ត្រាលីធ្វើសមយុទ្ធដែនសមុទ្ររួមគ្នាជាលើកដំបូង នៅសមុទ្រចិនខាងត្បូង – AP #ams1minute

  • ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា Justin Kevin Whyatt វាយតម្លៃខ្ពស់លើទំនាក់ទំនងដ៏ល្អរវាង អូស្ត្រាលី-កម្ពុជា

    ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា Justin Kevin Whyatt វាយតម្លៃខ្ពស់លើទំនាក់ទំនងដ៏ល្អរវាង អូស្ត្រាលី-កម្ពុជា

    ទន្ទឹមនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីការបន្តគាំទ្រលើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ តាមរយៈការបន្តផ្តល់អាហារូបករណ៍បន្ថែម ដល់និស្សិតកម្ពុជា និងការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យអូស្ត្រាលី និងសាកលវិទ្យាល័យនានារបស់កម្ពុជា និងការបន្តកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរលើវិស័យអាទិភាពមួយចំនួន រួមមាន៖ កសិកម្ម ការវិនិយោគ ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពលបៃតង និងការពារជាតិ និងសន្តិសុខ។ #ams1minute

  • ប្រធានក្រុមហ៊ុន Sunwah Group បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជាលើវិស័យមួយចំនួន រួមមាន៖

    ប្រធានក្រុមហ៊ុន Sunwah Group បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជាលើវិស័យមួយចំនួន រួមមាន៖

    វិនិយោគអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) ការកសាងអគារពាណិជ្ជកម្ម និងលំនៅឋានខុនដូ វិស័យទេសចរណ៍ ការដំឡើងស្ថានីយសាកថាមពលយានយន្តអគ្គិសនី (EV Charging Station) និងការកសាងស្ថានីយបណ្តាញទូរគមនាគមន៍ 5G។ សម្តេចធិបតី៖ “ដើម្បីធានាបាននូវបរិយាកាសនៃការប្រកួតប្រជែង និងការធ្វើធុរកិច្ច រាជរដ្ឋាភិបាលកម្ពុជាបានបន្តយកចិត្តទុកដាក់លើការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដើម្បីផ្តល់ជំនឿទុកចិត្តដល់វិនិយោគិនផងដែរ។ រាជរដ្ឋាភិបាល ក៏បានខិតខំជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងបានដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗ និងយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ថាមពលស្អាត ដោយនាពេលបច្ចុប្បន្ននេះ កម្ពុជាកំពុងប្រើប្រាស់ថាមពលស្អាត ប្រមាណជាង ៦០% និងបានកំពុងបន្តជំរុញការប្រើប្រាស់ថាមពលស្អាតនេះ ឱ្យឈានទៅដល់៧០% ត្រឹមឆ្នាំ២០៣០”។ #ams1minute

  • វិទ្យាស្ថានយុទ្ធសាស្រ្ត KSI គ្រោងរៀបចំកម្មវិធី កិច្ចប្រជុំកំពូលសាកលស្តីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន និងកិច្ចប្រជុំកំពូលស្តីពីសហគ្រិនភាព និង សេដ្ឋកិច្ចអាស៊ី​ឆ្នាំ​២០២៤​ នៅកម្ពុជា

    វិទ្យាស្ថានយុទ្ធសាស្រ្ត KSI គ្រោងរៀបចំកម្មវិធី កិច្ចប្រជុំកំពូលសាកលស្តីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន និងកិច្ចប្រជុំកំពូលស្តីពីសហគ្រិនភាព និង សេដ្ឋកិច្ចអាស៊ី​ឆ្នាំ​២០២៤​ នៅកម្ពុជា

    ប្រធានវិទ្យាស្ថានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជារហូតដល់ពេលបច្ចុប្បន្ននេះ និងជម្រាបជូនសម្តេចធិបតី អំពីការពិនិត្យលទ្ធភាពក្នុងការពង្រីកការវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ថាមពលជីវម៉ាស បច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថល ព្រមទាំងការបង្កើតនូវ World Digital Chamber។ សម្តេចធិបតី៖ “រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំជំរុញការអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថល ហើយនឹងបន្តការអភិវឌ្ឍគោលនយោបាយ ដោយឈរលើស្មារតីសង្គតិភាព និងនិរន្តរភាព ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន”។ #ams1minute

  • ផ្សែងអ័ព្ទដ៏គ្រោះថ្នាក់ វាយប្រហារ ៣៧ខេត្ត-ក្រុង របស់ថៃ

    ផ្សែងអ័ព្ទដ៏គ្រោះថ្នាក់ វាយប្រហារ ៣៧ខេត្ត-ក្រុង របស់ថៃ

    បាងកក៖ នៅថ្ងៃចន្ទនេះ ផ្សែងអ័ព្ទយ៉ាងក្រាស់ ដ៏គ្រោះថ្នាក់ បានគ្របដណ្តប់ខេត្ត ចំនួន ៣៧ ក្នុងចំណោមខេត្តសរុប ចំនួន៧៧ នៅប្រទេសថៃ។ ផ្សែងអ័ព្ទភាគច្រើន មាននៅភាគខាងជើង ហើយប្រជាជន នៅខេត្តឈៀងរ៉ៃ ទទួលរងនូវកម្រិតដ៏អាក្រក់បំផុត នៃភាគល្អិតឆ្មារ PM2.5 ដោយគេដឹងថា PM2.5 មានវិជ្ជមាត្រប៉ុនសរសៃ សក់ និងដែលត្រូវបានអង្គការសហប្រជាជាតិ ចាត់ចំណាត់ថ្នាក់ជាសារធាតុបង្កឲ្យមានជំងឺមហារីក។ ភាគល្អិតឆ្មារនេះជ្រៀតចូលទៅក្នុងសួត ទៅក្នុងឈាម ហើយអាចបង្កឲ្យមានជំងឺផ្លូវដង្ហើម និងជំងឺបេះដូង។ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានសរសេរ នៅលើបណ្តាញសង្គម ថា រដ្ឋាភិបាលកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីគ្រប់គ្រងផ្សែងអ័ព្ទ និងជួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់។ អភិបាលខេត្តឈៀងម៉ៃ លោក Nirat Pongsitthaworn បានប្រាប់អ្នកយកព័ត៌មានថា អាជ្ញាធរមូលដ្ឋាន និងមន្ទីរពេទ្យ បានត្រៀមបន្ទប់ខ្យល់ស្អាតរួចរាល់ សម្រាប់អ្នកស្រុក ព្រមទាំង ម៉ាស់ ផ្តល់ជូនប្រជាលពលរដ្ឋ៕ ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត