-
ក្រសួងរ៉ែ និងថាមពល៖ កម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈសម្រាប់តម្រូវការក្នុងប្រទេសគ្រប់គ្រាន់

-
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖ សូមណែនាំពលរដ្ឋខ្មែរចៀសវាងការធ្វើដំណើរទៅប្រទេសថៃក្នុងករណីមិនមានការចាំបាច់បំផុត

ទន្ទឹមនឹងនេះ សូមបងប្អូនពលរដ្ឋ និងពលករខ្មែរទាំងអស់ដែលកំពុងមានវត្តមាននៅប្រទេសថៃ មានការប្រុងប្រយ័ត្នខ្ពស់ យកចិត្តទុកដាក់តាមដានព័ត៌មានពីប្រភពផ្លូវការឱ្យបានជាប់លាប់ និងចៀសវាងការធ្វើដំណើរទៅកាន់ទីកន្លែងប្រឈមនឹងគ្រោះថ្នាក់នានា ដូចជាការប្រមូលផ្តុំធ្វើបាតុកម្មគ្រប់ប្រភេទ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរមានតម្រូវការជំនួយបន្ទាន់ សូមទាក់ទងតាមរយៈលេខទូរស័ព្ទខាងក្រោម៖ ១. ស្ថានទូតកម្ពុជានៅទីក្រុងបាងកក ២. ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ #asm1minute
-
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ចាប់ពីម៉ោង ១២យប់នេះទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង

-
ភូមិ២៣ កោះរ៉ុងសន្លឹម 🌿🇰🇭

-
របាយការណ៍នៅថ្ងៃទី២១ មិថុនា

-
ភាគីកម្ពុជាស្នើឱ្យភាគីថៃគោរពកិច្ចព្រមព្រៀង បន្ទាប់ពីមានករណីជនជាតិថៃចូលប្រាសាទតាមាន់ធំដោយគ្មានការជូនដំណឹង 🇰🇭🇹🇭

កងយោធពលខេមរភូមិន្ទកម្ពុជា សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍ដែលបានកើតឡើងនៅកាលពីម៉ោងប្រមាណ ៧៖៣០នាទីព្រឹក ថ្ងៃទី២២ មិថុនា ២០២៥ ដោយមានសកម្មភាពទាហានថៃចំនួន ៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន។ 🎥 TVK #ams1minute
-
អាមេរិកប្រើប្រាស់យន្តហោះ B-2 Spirit វាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ចំនួន ៣កន្លែង។

-
សម្តេចធិបតី៖ ការបើកច្រកព្រំដែនរវាងកម្ពុជា-ថៃ ភាគីកម្ពុជាមិនមានការចាំបាច់ក្នុងការចរចារទ្វេភាគីរឿងបើកច្រកព្រំដែនរវាងប្រទេសទាំងពីរនោះទេ 🇰🇭🇹🇭

-
ក្រុងកំពត ខេត្តកំពត

-
សម្តេចធិបតី៖ ជារឿងចម្លែកមួយដែរ ដែលថ្នាក់ដឹកនាំនយោបាយថៃ រួមទាំងនាយករដ្ឋមន្ត្រីថៃ

តែងតែស្នើសុំឱ្យមានការចរចាបើកច្រកព្រំដែនឱ្យមានភាពប្រក្រតីភាពឡើងវិញ។ ប៉ុន្តែពេលជាមួយគ្នា កងទ័ពរបស់ថៃនៅតែបន្តធ្វើការបិទបើកច្រក ឬកែសម្រួលម៉ោងបិទបើកច្រកតាមចិត្តនឹកឃើញជាឯកតោភាគីទៅវិញ។ ការធ្វើការងាររវាងរាជរដ្ឋាភិបាលថៃ និងកងទ័ពថៃ ហាក់ដូចជាគ្មានការឯកភាពផ្ទៃក្នុង និងគោលការណ៍ណាមួយច្បាស់លាស់សោះ ព្រោះម្នាក់សុំចរចារទ្វេភាគីដើម្បីបើកច្រកឱ្យប្រក្រតីឡើងវិញ រីឯម្នាក់ទៀតបន្តបិទបើកជាឯកតោភាគី។ ចំពោះកម្ពុជា គឺយើងមានការឯកភាពពីថ្នាក់ដឹកនាំប្រទេសរហូតដល់កងទ័ពជួរមុខ។ បើនាយករដ្ឋមន្ត្រីចេញបញ្ជាអ្វីមួយ គ្រប់ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ រួមទាំងកងទ័ព គឺអនុវត្តបទបញ្ជានោះដោយម៉ឺងម៉ាត់។ ២២ មិថុនា ២០២៥ #ams1minute