-
ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

-
ភូមិកោដូន្តី ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ

-
ល្បែងគំរាមដែលនាំដល់ការខាតបង់ខ្លួនឯង!

សម្តេចតេជោ៖ “ក្នុងនាមជាប្រធានគណបក្ស ខ្ញុំសូមផ្តល់យោបល់ជូនរាជរដ្ឋាភិបាលពិចារណា និងម្ចាស់ការជាមុន ដោយបង្វែរការទិញទំនិញពីប្រទេសថៃ ដើម្បីកុំឱ្យគេមានហេតុផលគំរាមយើងតទៅទៀត និងចំពោះមុខប្រសិនច្រកទ្វារព្រំដែនមិនទាន់កែសម្រួលឱ្យដូចដើមវិញ កម្ពុជាគួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទ តាំងពីគ្រឿងស្រវឹង ភេសជៈប៉ូវកម្លាំងគ្រប់ប្រភេទរហូតដល់ត្រីខកំប៉ុង ឬសាច់កំប៉ុងគ្រប់ប្រភេទ ជំនួសដោយប្រើផលិតផលក្នុងស្រុក ឬផលិតផលនាំចូលពីប្រទេសផ្សេងៗក្រៅពីប្រទេសថៃ។ ប្រជាជនកម្ពុជាយើងគួរសម្លឹងមើលឱ្យឆ្ងាយ លើសពីព្រំដែនកម្ពុជា និងលើសពីឆ្នាំ២០៣០” ២០ មិថុនា ២០២៥ #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ មិថុនា ២០២៥

១. ៥ខែ ឆ្នាំ២០២៥ គ្រឹះស្ថានអង្គរដែលគ្រប់គ្រងការលក់បណ្ណចូលទស្សនាក្នុងតំបន់អង្គររកចំណូលបានជាង ២៤លានដុល្លារអាមេរិក ជាមួយចំនួនភ្ញៀវទេសចរបរទេសប្រមាណ ៥២៧ ៥៧៧នាក់ – AMS Economy ២. ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងច្រកទ្វារព្រំដែនអន្តរជាតិជាំ ខេត្តឧត្តរមានជ័យ បើកដំណើរឆ្លងកាត់ធម្មតានៅថ្ងៃនេះ តែហាមមិនឱ្យនាំបន្លែ ផ្លែឈើពីថៃចូលមកកម្ពុជា – FN ៣. សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រសិទ្ធនាម ស្ពានលេខ២៨នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ បច្ចុប្បន្ន ជាស្ពានខ្ពស់ជាងគេក្នុងព្រះរាជាណាចក្រកម្ពុជាថា “ស្ពានតេជោសន្តិភាពឫស្សីជ្រុំ” – FN ៤. លោកស្រី Paetongtarn កំពុងប្រឈមឱសានវាទលាលែងពីតំណែង ដើម្បីបញ្ចៀសការដួលរលំរដ្ឋាភិបាលចម្រុះ – Reuters ៥. អូស្រ្តាលី បិទស្ថានទូតក្នុងទីក្រុងតេហេរ៉ង់ ខណៈជម្លោះអ៉ីស្រាអែល-អ៉ីរ៉ង់ កាន់តែឡើងកំដៅ – WION #ams1minute
-
សម្តេចធិបតី៖ “ចោទកម្ពុជាអាក្រក់បែបនេះ បែបនោះ ប៉ុន្តែប្រទេសខ្លួនមិនល្អឥតខ្ចោះទេ ហើយខំបិទបាំងខ្លួន មកចោទដាក់គេ”

-
អាជ្ញាធរដែនដីត្រូវផ្តោតលើការរៀបចំក្រុង ដើម្បីសោភណ្ឌភាពនិងការរស់នៅរបស់ប្រជាជន

-
ពេលទឹករងថ្លាទើបមើលឃើញបាតបឹងច្បាស់ ♥️🇰🇭

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ ខណៈដែលប្រជាពលរដ្ឋខ្មែរពេញមួយនគរនាំគ្នាស្រុះគ្នារួមជាកម្លាំងជាមួយរាជរដ្ឋាភិបាល និងកងទ័ព ដើម្បីការពារបូរណភាពទឹកដីចេញពីការឈ្លានពាន ស្រាប់តែមានមនុស្សប៉ុន្មាននាក់ដែលអះអាងថាខ្លួនជាខ្មែរដែរ តែបែរជាហុចដងដាវឱ្យសត្រូវ។ នេះជាពេលវេលាដ៏ល្អណាស់ សម្រាប់ប្រជាពលរដ្ឋយើង អាចបែងចែកយ៉ាងច្បាស់ដាច់ស្រឡះពីគ្នា រវាងខ្មែរស្នេហាជាតិដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីការពារបូរណភាពទឹកដី និងខ្មែរក្បត់ប្រយោជន៍ជាតិដែលប្រឹងការពារបរទេសឈ្លានពាន។ #ams1minute
-
ស្រុកកំពង់សីលា ខេត្តព្រះសីហនុ

-
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ ខ្ញុំសូមផ្តល់យោបល់ថា រដ្ឋាភិបាលថៃគួរព្យាយាមដោះស្រាយបញ្ហាផ្ទៃក្នុង

របស់ខ្លួនដែលកំពុងបែកបាក់យ៉ាងខ្លាំង ប្រសើរជាជាងមកខំនិយាយបង្ខូចឈ្មោះកម្ពុជា។ មន្ត្រីថៃ កំពុងព្យាយាមបិទបាំងភាពអាម៉ាស់របស់ខ្លួនដែលបំពានមកលើកម្ពុជា ដោយបានបាញ់សម្លាប់កងទ័ពខ្មែរក្នុងទឹកដីរបស់ខ្មែរ បានគំរាមកំហែងបង្កសង្គ្រាម ការបិទព្រំដែនជាឯកតោភាគី និងការគំរាមផ្តាច់ភ្លើង ផ្តាច់អ៉ីនធើណិត។ ជាពិសេសថៃបានបដិសេធមិនព្រមទៅដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិជាមួយកម្ពុជា។ ទាំងនេះបានធ្វើឱ្យពិភពលោកមើលឃើញថា កម្ពុជាគឺជាកូនល្អរបស់ពិភពលោកពីព្រោះកម្ពុជាជ្រើសរើសយកសន្តិភាព និងគោរពច្បាប់អន្តរជាតិ។ #ams1minute
-
ដើម្បីជំរុញកំណើនភ្ញៀវទេសចរ គឺត្រូវផ្ដើមពីការគិតចំពោះប្រជាពលរដ្ឋនៅមូលដ្ឋាន
