-
ភាពជោគជ័យនៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៨

បានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការផ្សះផ្សាជាតិសម្រាប់សន្តិភាពយូរអង្វែង សំដៅអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន។ បច្ចុប្បន្ន កម្ពុជាបាននិងកំពុងបន្តបោះជំហានដ៏ស្វាហាប់និងមុតស្រួចឆ្ពោះទៅវឌ្ឍនភាពឥតឈប់ឈរ។ រាជរដ្ឋាភិបាលនីតិកាលទី៧ ជារាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចធិបតីនាយករដ្ឋរដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងកំណត់យកនូវ ឤទិភាពគន្លឹះ ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលមានការគិតគូរជាលក្ខណៈយុទ្ធសាស្រ្ត ឈរលើគោលការណ៍ ២ សំខាន់ៗ គឺ៖ ទី១. បន្តថែរក្សាឱ្យបាននូវសន្តិភាពដែលជាកត្តាសត្យានុម័តក្នុងការកសាងខឿនអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និង ទី២. បន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ពន្លឿនកិច្ចអភិវឌ្ឍប្រទេសជាតិក្នុងដំណើរឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។ #ams1minute
-
អបអរសាទរ ខួបទី ៤៧ នៃទិវាជ័យជម្នះ ៧ មករា ថ្ងៃកំណេីតទី២ របស់យេីងទាំងអស់គ្នា

សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហាន តស៊ូ និងលះបង់គ្រប់បែបយ៉ាងរបស់យុទ្ធជនដែលបានពលី និងខិតខំយ៉ាងលំបាកបំផុត ព្រមទាំងឆ្លងកាត់គ្រប់ឧបសគ្គ ដេីម្បីរំដោះប្រទេសពីរណ្តៅមរណ:នៃរបបដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ ៧ មករា គឺជាថ្ងៃនៃការចងចាំនូវមហាវីរភាព ដឹងគុណការតស៊ូរបស់យុវជនជំនាន់មុន បន្សល់ទុកមរតកនៃជីវិតប្រជាជនខ្មែរ ហេីយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជា បច្ចុប្បន្ន ជាពិសេសបានឱ្យគេស្គាល់កម្ពុជា មិនត្រឹមតែជាវាលពិឃាត មកស្គាល់ កម្ពុជា ជាកម្ពុជាដែលពោរពេញដោយសន្តិភាព និងការអភិវឌ្ឍលេីគ្រប់វិស័យ ជាពិសេសជាទីមនោរម្យសម្រាប់មនុស្សផងគ្នា។ ៧ មករា ១៩៧៩ – ៧ មករា ២០២៦ 📸 STHM #ams1minute
-
៧ មករា បានរំលឹកឱ្យប្រជាជនកម្ពុជាគ្រប់ទិសទីបានដឹងពីការផ្លាស់ប្តូរជាប្រវត្តិសាស្រ្តគ្រប់ដំណាក់កាល

ការឆ្លងកាត់ការលំបាក និងឧបសគ្គជាច្រើនឥតគណនា ដើម្បីស្តារ កសាង និងការពារមាតុភូមិ ជាពិសេសការដែលសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា យកជីវិតធ្វើជាដើមទុនក្នុងការតស៊ូរំដោះប្រទេសជាតិពីរបបវាលពិឃាដរហូតទទួលបានជោគជ័យនាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ធ្វើឱ្យប្រទេសជាតិ និងប្រជាជនបានរួចផុតពីស្ថានភាពនៃការវិនាសខ្ទេចខ្ទី និងសង្គ្រាមរុំារ៉ៃ ឈានដល់ដំណាក់កាលអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ដោយមានការមានចូលរួមពីថ្នាក់ដឹកនាំ និងឥស្សរជននៃ “រណសិរស្សសាមគ្គីសង្រ្គោះជាតិកម្ពុជា” បច្ចុប្បន្នបានដូរឈ្មោះជា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា”។ #ams1minute
-
អបអរសាទរទិវាជ័យជម្នះ ៧ មករា 🇰🇭🎉

-
ការរស់ឡើងវិញរបស់ប្រជាជាតិខ្មែរពីរបបប្រល័យពូជសាសន៍ ការបង្កើតបានសន្តិភាពពេញលេញ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី០៦ មករា ២០២៦

១. កម្ពុជាប្តឹងទៅ UN ឱ្យថៃទទួលខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិ និងផ្តល់សំណងដល់ពលរដ្ឋខ្មែរ – AMS Economy ២. កម្ពុជា មានសុទិដ្ឋិនិយមក្នុងការនាំចេញអង្ករ ១លានតោននៅឆ្នាំនេះ – AMS Economy ៣. ចិនឈរលំដាប់លេខ១ បានមកបោះទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ ក្នុងទឹកប្រាក់ជាង ៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥ – FN ៤. មេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា ប្រកាសត្រឡប់ចូលស្រុកវិញ និងចង់បានការបោះឆ្នោត – Reuters ៥. លោក Trump អះអាងថាចំណូលរបស់អាមេរិកបានមកពីការប្រមូលពន្ធគយ នឹងលើស ៦០០ពាន់លានដុល្លារ – Anadolu #ams1minute
-
ក្នុងឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៦៣០គម្រោង

-
កម្ពុជាបាននិងកំពុងអភិវឌ្ឍយ៉ាងសកម្មនូវហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ជាពិសេសផ្លូវ ស្ពាន

តាមតំបន់ព្រំដែន មន្ទីរពេទ្យ សាលារៀន អគារពាណិជ្ជកម្ម និងតំបន់អភិវឌ្ឍន៍គ្រប់ទីកន្លែង។ ថ្មីៗនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ បានសម្ពោធបើកឱ្យដំណើរការ ដែលជាការបោះជំហានដ៏សំខាន់មួយនៃការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា។ សមិទ្ធផលទាំងអស់នេះ ឈរលើគោលការណ៍បែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ បានបន្តអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពប្រជាជននៅគ្រប់មូលដ្ឋាន។ #ams1minute
-
គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG ៩០០មេហ្កាវ៉ាត់ជាប្រវត្តិសាស្ត្រ នឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៦ និង២០២៧ ដូចផែនការរបស់រាជរដ្ឋាភិបាល

-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អាគារវិមានព្រឹទ្ធសភាថ្មីដែលបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី៩ សីហា ២០២៤
