-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី០៨ មករា ២០២៦

១. កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មជាង ៦៥ ពាន់លានដុល្លារកើនឡើងជាង ១៨% ខណៈនាំចេញបានជាង ៣១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ – FN ២. ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម ឈានដល់ជាង ១១ពាន់លានដុល្លារកើនឡើង ១១,៧% – FN ៣. ចិនផ្ដល់រថយន្ត ឧបករណ៍ និងសម្ភារៈដោះមីនដល់កម្ពុជា – ថ្មីៗ ៤. លោក Trump ចង់បានកញ្ចប់ថវិកាយោធទំហំ ១,៥ទ្រីលានដុល្លារ សម្រាប់ឆ្នាំ២០២៧ កើនពី ៩០១ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦ – Reuters ៥. សេតវិមាន៖ លោក Donald Trump ដកអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦ – Reuters #ams1minute
-
កាលពីយប់ថ្ងៃទី៧ មករា ២០២៦ ភាគីថៃបន្តបង្ហោះដ្រូនរំលោភចូលដែនអធិបតេយ្យកម្ពុជា ក្នុងនោះនៅខេត្តពោធិ៍សាត់ មាន២គ្រឿង និងខេត្តព្រះវិហារ មាន២៥គ្រឿង

-
កម្ពុជា-អារ៉ាប៊ីសាអូឌីត បញ្ជាក់ពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ និងទំនាក់ទំនង រវាងប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ

ឯកអគ្គរាជទូត អារ៉ាប៊ីសាអូឌីត Mohammed Ismaeil A. Dahlwy បានជម្រាបអំពីគម្រោងទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីតមកពីវិស័យផ្សេងៗ មកកាន់កម្ពុជា នាពេលអនាគតដ៏ខ្លីខាងមុខ ពិសេសបានបញ្ជាក់ជាថ្មីនូវផែនការរបស់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងការបើកស្ថានទូតនៅរាជធានីភ្នំពេញ។ ប្រមុខការទូតកម្ពុជា ក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីពង្រឹងការតភ្ជាប់ និងទេសចរណ៍ ដោយសង្កត់ធ្ងន់លើសក្តានុពលសម្រាប់ការហោះហើរត្រង់រវាងរាជធានីភ្នំពេញ និង ទីក្រុងរីយ៉ាដ។ #ams1minute
-
ធនាគារជាតិនៃកម្ពុជា មិនអនុញ្ញាតឲ្យធនាគារព្រីនស៍ (Prince Bank) បន្ដធ្វើប្រតិបត្តិការទៀតឡើយ

-
“មិនថាអ្នកមាននិន្នាការនយោបាយបែបណាក៏ដោយ សូមពិចារណាថាទង្វើរបស់អ្នកអាចបំផ្លាញជាតិរបស់អ្នក

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី០៧ មករា ២០២៦

១. វិស័យស្វាយចន្ទីកម្ពុជា កាន់តែល្អប្រសើរ ដែលអាចផលិតបានជាង ១លានតោន និងរកចំណូលបានប្រមាណ ១,៥ពាន់លានដុល្លារ – AMS Central ២. តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត សង់លើផ្ទៃដីទំហំប្រមាណ ៤៥៥ហិកតា នឹងលេចរូបរាងឡើងនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ – FN ៣. កម្ពុជានឹង ផ្តល់កម្ចី “វត្ថុបុរាណ” ១៥០រូបសម្រាប់ការតាំងបង្ហាញនៅចិន ដើម្បីផ្សព្វផ្សាយមរតកវប្បធម៌ខ្មែរដល់ប្រជាជនចិន – សុីសុីថាមស៍ ៤. អាមេរិក គាំទ្រការធានាសន្តិសុខសម្រាប់អ៊ុយក្រែន នៅឯកិច្ចប្រជុំកំពូលក្នុងទីក្រុងប៉ារីស – Reuters ៥. វ៉េណេស៊ុយអេឡានឹងប្រគល់ប្រេងដល់ទៅ ៥០លានបារ៉ែលទៅឱ្យអាមេរិក – AFP #ams1minute
-
ចេនហ្ស៊ី និងបក្ខពួក២នាក់ទៀត ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួន និងបញ្ជូនទៅប្រទេសចិន

-
រាជរដ្ឋាភិបាលកម្ពុជា ក្នុងស្ថានភាពមានជម្លោះព្រំដែនជាមួយប្រទេសថៃ បានទទួលការគាំទ្រពីប្រជាជនគ្រប់ទិសទី

កើតចេញពីកត្តាដែលយើងទាំងអស់គ្នាមានសាមគ្គីភាពជាតិ។ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរគ្រប់ថ្នាក់ ទាំងនិយោជក បុគ្គលិក កម្មករកម្មការិនី ក្នុងវិស័យសាធារណៈនិងឯកជន ក្នុងនិងក្រៅប្រព័ន្ធ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ បុព្វជិត អ្នកកាន់សាសនាទាំងអស់ និងប្រជាពលរដ្ឋគ្រប់ទិសទី បានបន្តចាប់ដៃគ្នា ជួយគ្នាក្នុងស្មារតីខ្មែរតែមួយ ឈរយ៉ាងស្វាហាប់ គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រដល់វីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ការពារបូរណភាពទឹកដីកម្ពុជា និងជួយពលរដ្ឋជនភៀសសឹក ដោយសារសង្រ្គាមឈ្លានពានទឹកដី។ សូមប្រជាពលរដ្ឋទំាងអស់បន្តជឿជាក់លើការដឹកនាំរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសជិតខាងដោយសន្តិវិធី ប្រើប្រាស់យន្តការអន្តរជាតិ និងយន្តការទ្វេភាគី សំដៅការពារអធិបតេយ្យភាព និងបូរណភាពទឹកដីខ្មែរ។ ទន្ទឹមនេះ យុវជនជំនាន់ក្រោយត្រូវបន្តស្មារតីសាមគ្គីភាព ឯកភាពជាតិខ្មែរឱ្យរឹងមាំ និងមិនត្រូវឱ្យកម្លាំងប្រតិកិរិយាណាមួយមកបំបែកបំបាក់បានឡើយ ពិសេសខិតខំប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍសមត្ថភាព ដើម្បីកម្ពុជាមានភាពរីកចម្រើនរុងរឿងជានិច្ចនិរន្តរ៍។ #ams1minute
-
ឆ្នាំនេះ កម្ពុជាប្រារព្ធខួបលើកទី ៤៧ នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៦)

ប្រជាជនកម្ពុជានៅតែចងចាំជានិច្ចក្នុងក្រអៅបេះដូងនូវទិវាប្រវត្តិសាស្រ្ត ៧ មករា ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្រ្គោះជាតិ និងប្រជាជនកម្ពុជា ឱ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការកាប់សម្លាប់នៃរបបដ៏សាហាវយង់ឃ្នង ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជាគឺឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ #ams1minute
-
ការដាំដុះបន្លែបង្ការអនុវិទ្យាល័យសម្តេចឪ ដេីម្បីសន្តិសុខស្បៀង និងធានាសុវត្ថិភាពចំណីអាហារ
