-
ក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា

ដើម្បីតម្រង់ទិស និងដាក់ចេញនូវគម្រោងគាំទ្រការកែលម្អហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ចាំបាច់ កម្មវិធីចិញ្ចឹមជីវិត ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ ការកែច្នៃផលិតផលជលផលនិងទីផ្សារ សេវាកម្មទេសចរណ៍ និងការពង្រឹងសមត្ថភាពអាជីពមុខរបរ ក្នុងភាពជាដៃគូរវាងដៃគូរអភិវឌ្ឍ វិស័យឯកជន អាជ្ញាធរមូលដ្ឋាន និងសហគមន៍។ គម្រោងនេះ នឹងចូលរួមប្រែក្លាយជីវិតថ្មីរបស់សហគមន៍ ហើយរក្សាបាននូវការប្រើប្រាស់ធនធានជលផលសមុទ្រដោយចីរភាព សុវត្ថិភាពស្បៀង ពង្រឹងភាពធន់ និង លើកកម្ពស់ប្រាក់ចំណូលរបស់សហគមន៍ ព្រមទាំងទ្រទ្រង់ដង្ហើមសេដ្ឋកិច្ចតំបន់ឆ្នេរឱ្យកាន់តែមានភាពរឹងមាំសម្រាប់ជាជន្ទល់ដ៏រឹងមាំនៃខឿនសេដ្ឋកិច្ចជាតិ។ ប្រភព៖ Gazette ប្រជាជន #ams1minute
-
ក្រសួងវប្បធម៌ បង្ហាញស្ថានភាពខូចខាត នៅប្រាសាទព្រះវិហារ

-
ក្រុមការងារចុះមូលដ្ឋានក្រុងព្រះសីហនុ បានជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធបំភ្លឺសាធារណៈ

-
ប្រជានេសាទខ្មែរចំនួន ៤នាក់ដែលត្រូវបានទ័ពជើងថៃចាប់ខ្លួន ពេលនេះបានត្រឡប់មកវិញហើយ។

-
ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក Michael George DeSombre៖ “សហរដ្ឋអាម៉េរិក ស្វាគមន៍ចំពោះការសម្រេចចិត្ត

-
ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក Michael George DeSombre៖ “សហរដ្ឋអាម៉េរិក ផ្តល់ជំនួយចំនួន ១០ លានដុល្លារអាម៉េរិក

ដើម្បីគាំទ្រការកសាងសមត្ថភាពដល់ភ្នាក់ងារអនុវត្តច្បាប់របស់កម្ពុជាថវិកា ចំនួន១៥លានដុល្លារអាម៉េរិក ដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅរបស់សហគមន៍នៅព្រំដែនកម្ពុជា និងថៃ និងថវិកាចំនួន ១០ លានដុល្លារអាម៉េរិកបន្ថែម សម្រាប់ជួយដល់កិច្ចខិតខំប្រឹងប្រែងដោះមីន មនុស្សធម៌នៅកម្ពុជា”។ ជំនួបពិភាក្សាការងាររវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក ថ្ងៃទី១០ មករា ២០២៦🇰🇭🇺🇸 #ams1minute
-
៤ យ៉ាងអំពីផ្ទះ ដែលកូនៗត្រូវដឹង🏡✍️

-
នៅម៉ោង ៩យប់នេះ ទូរទស្សន៍ជាតិកម្ពុជានឹងចាក់ផ្សាយសារពិសេសរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី

-
សម្តេចធិបតី និងឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក Michael George DeSombre វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក

ហើយឯកភាពបន្តជំរុញវិធានការជាក់លាក់ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ ការពារជាតិនិងសនិ្តសុខ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងការអនុវត្តច្បាប់ រួមទាំងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តម DeSombre បានប្រកាសថាក៏នឹងផ្តល់ជំនួយចំនួន១០លានដុល្លារ សម្រាប់ការកសាងសមត្ថភាពរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ #ams1minute
-
ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក Michael George DeSombre៖ រដ្ឋាភិបាលសហរដ្ឋអាម៉េរិក

បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ហើយបន្តជំរុញការរក្សាបទឈប់បាញ់ និងចង់ឃើញសន្តិភាពយូរអង្វែងរវាងកម្ពុជានិងថៃ។ សហរដ្ឋអាម៉េរិកក៏នឹងផ្តល់ជំនួយចំនួន ១៥លានដុល្លារ សម្រាប់ការគាំទ្រដល់ជនភៀសសឹកនៅព្រំដែនប្រទេសទាំងពីរ និង ចំនួន ១០លានដុល្លារ សម្រាប់ការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅកម្ពុជា។ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ក៏ដូចរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានសម្របសម្រួលបទឈប់បាញ់ ហើយបន្តយកចិត្តទុកដាក់ចំពោះការកសាងសន្តិភាពរវាងកម្ពុជា និងថៃ ព្រមទាំងបានប្រកាសផ្តល់ជំនួយស្តារជីវភាពជនភៀសសឹក និងគាំទ្រកិច្ចប្រឹងប្រែងដោះមីនមនុស្សធម៌។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា កម្ពុជាតែងផ្តល់តម្លៃលើសន្តិភាព និងប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។ #ams1minute